Free 100%

អ្នកតាកង្ហារដែក

    ២១. រឿង អ្នកតាសកង្ហារដែក អ្នកតាកង្ហារដែកស្ថិតនៅលើភ្នំជឺសូរ សម័យមុនហៅថាភ្នំបារមីសូរ បច្នុប្បន្នហៅថាភ្នំ គិរីសោភ័ណនៅសង្កាត់រវៀង ស្រុកសំរោង ខេត្តតាកែវ។

    អ្នកតានោះមានអាយុប្រមាណជាជាងមួយសតវត្សមកហើយ បើគេឡើងទៅលើភ្នំតាមផ្លូវខាងកើតត្រង់កំពែងបុរាណមួយឈ្មោះថាសែនធគល”ធ្មល់” តាមជណ្តើរកាប់នោះឡើងទៅដល់ខាងលើត្រង់មាត់ទ្វារចូលទៅតាមកំពែងបន្ទាយសិលាទៅកាន់ប្រាសាទ ផ្លូវនោះបិទជិត គេត្រូវងាកឡើងទៅខាងឆ្វេងឬខាងស្តាំទៅវិញ។ត្រង់កន្លែងផ្លូវពីបុរាណនោះប្រហែលជាដំបូលកំពែងសិលានោះបាក់ខ្ទប់ជិតទៅក៍មិនដឹង បានជាខ្ទមអ្នកតាកង្ហារដែក ទៅនៅលើកំពែងបន្ទាយសិលានោះទៅវិញ។ផ្ទះអ្នកតានោះសង់ឡើងដោយឥដ្ឋប្រក់ក្បឿងមានបណ្តោយ៣មទទឹង២ម៥០។ក្នុងខ្ទមពីខាងក្រោយមានរាងជាថ្នាក់ៗមានកម្ពស់ ទាំងអស់ចំនួន៧តឹក សម្រាប់កម្ពស់រូបសំណាក់អ្នកតា និងអ្នកយាយ រូបនោះមានរបៀបជាបុរាណវត្ថុ មានរាងកំប៉ោងអង្គុយជើងម្ខាងបត់ជើង ម្ខាងបញ្ឈរជង្គង់ដៃកាន់កង្ហារធ្វើដោយដែករូបសំណាក់អ្នកយាយអង្គុយបត់ជើង ខាងមុខរូបនោះមានផើងពីរពោះពេញដោយជើងធូបមានកន្លែងបិទទៀនមានភាជន៏មួយសម្រាប់ដាក់ប្រាក់ដែលគេយកទៅថ្វាយ។ពីខាងមុខនិងសងខាងអ្នកតាមានទង់ចងប្រជ្រៀតគ្នានិងឡង់- តាំងយូជាច្រើនដែលគេយកទៅថ្វាយ។នៅក្បែជញ្ជាំងមានច្រើនតែសក់ដែលអ្នកបន់គេកោរថ្វាយអ្នកតានោះ។



    មនុស្សទាំងឡាយទោះជិងក្តីឆ្ងាយក្តីតែងតែចួលទៅគោរពបូជាបន់ស្រន់រាងរាល់ថ្ងៃពុំដែលខានជាពិសេសនៅពេលចូលឆ្នាំម្តងៗ។ក្នុងរវាងបីថ្ងៃនោះនៅតាមផ្លូវពីខាងត្បូងទំពាំងស្រង់ស្ទើរតែរកដើរពុំរួចព្រោះមនុស្សច្រើនដើរប្រជ្រៀតគ្នារហូតដល់កំពូលភ្នំ។ក្នុងមួយឆ្នាំៗគ្រាន់តែដង្វាយព្រះនិងអ្នកតានោះប្រមាណ៤០០០ឬ៥០០០រៀលយ៉ាងតិច។ កាលពីឆ្នាំ១៩៣៥ រាជការបារាំងសែស បានឡើងទៅរៀបចំសិលានៅលើភ្នំនោះបានសុំរុះរើខ្ទមអ្នកតានោះចេញ លោកគ្រួចៅអធិការព្រះនាម ប៉ុល ក៏ព្រមអនុញ្ញាតឲ្យរុះរើប៉ុន្តែលោកឲ្យទៅនិយាយនិងអ្នកតានោះផងគឹឲ្យរៀបបញ្ជាន់និយាយឲ្យគេសុខចិត្តផងទើបបាន។ពេលនោះខាងកើតភ្នំឈ្មោះតាឯកប្រពន្ធឈ្មោះញឹកផ្ទះនៅក្នុងសង្កាត់ស្លា ស្រុកសំរោងខេត្តតាកែវ។ក្នុងពេលបញ្ចូលនោះគេរៀបពិធីសព្វគ្រប់មានបាយសម្ល បង្អែម ចង្អាម មាន់ស្ងោរ ជ្រូកខ្វៃមានអុជផាវប្រអប់វែង២ម ភ្លេងខ្មែរបុរាណ ភ្លេងពិណពាទ្យ ឆៃយ៉ាំដើម្បីនិងបញ្ចួលអ្នកតាហើយសុំរុះរើកន្លែងនោះចេញ។ដល់អ្នកតាចូលនោះបារាំងក៏ចូលជជែកជាមួយនឹងរូបនោះបារាំងចេះភាសាខ្មែរខ្លះដែរពេលនោះបារាំងក៏ចូលជជែកជាមួយនិងរូបនោះ បារាំងក៏និយាយអំពីពង្សាវតារថា” កន្លែងនេះជាដំបូលកំពែងសិលា ព្រោះបន្ទាយកំពែងសិលាកើតមុនមិនមែនអ្នកតាកើតមុនបន្ទាយសិលាទេ អ្នកតាទើបនិងកើតក្រោយយ៉ាងពិតប្រាកដ “។ពេលនោះអ្នកតាក៏ព្រមចុះចាញ់បារាំង បារាំងក៏អញ្ជើញឲ្យទៅនៅឯជ្រុងកំពែងខាងជើង គេនិងរៀបធ្វើផ្ទះសង់វិញឲ្យបានល្អដូចដើម ព្រោះហេតុហ្នឹងហើយបានជាសព្វថ្ងៃនេះគេឃើញអ្នកតាកង្ហារដែកស្ថិតនៅខាងជើងវិញ។កន្លែងផ្ទះអ្នកតានោះក្រោយដែលរុះរើផ្ទះអ្នកតាចេញហើយបារាំងក៏រៀបចំចាក់ដីបំពេញហើយរៀបដុំថ្មដែលធ្លាប់បាក់បែកនោះដាក់ឲ្យបាបស្រួលដូចដើមវិញ។នៅខាងក្នុងបន្ទាយដែលមានដីដុះ កម្ពស់០ម៧០ក៏បារាំងឲ្យរែកដីនោះចេញអស់បានស្អារបាតរហូតដល់សព្វថ្ងៃនេះ។ មានចំរៀងមួយបទដែលទាក់ទងនិងអ្នកតានោះ ជារបៀបសុំពរថា: ព្រះឥសូរជាកំពូលនៃទេវតា ហើយនឹងអ្នកតាឈ្មោះកង្ហារដែក លោកមានប្ញទ្ធីពេញចម្លែក អ្នកស្រុកពឹងផ្អែកទាំងប្រុសទាំងស្រី។ បន្ទរ: ប្រាសាទនាងខ្មៅ ស្រីស្រស់ស្រងៅ មានប្ញទ្ធិចេស្តា សូមជួយខេមរា សូមជួយខេមរា និងរក្សាផែនដី។ សេចក្តីបញ្ជាក់ រឿងអ្នកតាកង្ហារដែកដែលខ្ញុំសរសេរមកនេះ គឺខ្ញុំបានដឹងដោយបានទៅសំណាក់នឹងវត្តភ្នំជឹសូរនោះក្នុងពេលដែលបារាំងបានទៅរៀបចំសិលាប្រាសាទនៅលើភ្នំជឹសូរនោះ។ មួយទៀត តាម្នាក់ឈ្មោះគ្រូញាណ ផ្ទះនៅភូមិជន្លាត់ដៃ សង្កាត់រវៀង ខាងលិចភ្នំបានឲ្យការថា” អ្នកតានោះមិនមែនឈ្មោះដូចសព្វថ្ងៃនេះទេ ក្នុងរវាងជាង៤០ឆ្នាំមកហើយអ្នកតានោះចូលរូប គាត់ក៏បានសួរផ្ទាល់និងអ្នកតានោះថា ហេតុអ្វី ក៏ឈ្មោះកង្ហារដែក? “ អ្នកតាឆ្លើយថា ដើមឡើយយើងឈ្មោះ ដំបងដែក មិនមែនឈ្មោះកង្ហារដែកទេ ព្រោះយើងមានឥទ្ធិពលខ្លាំងណាស់សូម្បីតែដើមត្នោត ក៏យើងយកមកគ្រវីឲ្យដូចកង្ហារបានដែរហេតុហ្នឹងហើយបានជាអ្នកស្រុកហៅថាកង្ហារដែកៗរហូតមក។ សួរ:ចុះមានលោកតាណាមានឥទ្ធិពលជាងនេះទៅទៀតទេក្នុងស្រុកយើងនេះ? ចម្លើយ:គ្មានទេ ក្នុងខេត្តទាំងមូលមានតែយើងធំជាងគេ ហើយមានឥទ្ធិពលជាងគេ បើមានឥទ្ធិពលជាងយើងហើយធំជាងយើងនោះមានតែនៅឯភ្នំគូលេនឯណោះ។ សួរ: ចុះរួបសំណាក់ម្តេចមានកាន់កង្ហារដែកវិញ? ចម្លើយ:រូបសព្វថ្ងៃនេះគេកសាងក្រោយទេឯរូបមុននោះគេធ្វើកាន់ដំបងដែក។ ចប់ដោយបរិបូរ



    ថ្ងៃទី១០ខែមេសាឆ្នាំ២០១៤ រៀបរាងដោយ យុវតីសើន ធីតា
  • souen.thida, 060340917 , thidasouen@gmail.com