Free 100%

រឿងអ្នក ​តា-សែន

    រឿង

    អ្នកតា ពុំ-សែន



    នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយ គេហៅថាអ្នកតា ”ពុំ-សែន” មានរឿងរ៉ាងទាក់ទងនឹងអ្នកតានោះដូចតទៅ៖

    ប្រមាណជាក្នុង ព.ស ២៣៨៥ មានយាយតាពីរនាក់ប្ដីប្រពន្ជឈ្មោះ តាពុំ យាយសែន ។ គាត់ នៅស្រុកសំរោងខែត្រជាមួយគ្នាទាំងពីរនាក់បបួលគ្នាទៅភូមិថ្មីមួយនៅភូមិគុកគុហា(បើហៅតាមអ្នកស្រុក ថាភូមិបន្ទាយ)គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិចតា៤ជ្រុងស្មើហើយបានសង់ផ្ទះមួយខ្នងតូចដោយគ្រឿងឈើប្រក់ស្លឹកមានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹកដាំណាំផ្រេងៗ មានចេក ខ្នុរ ជាដើម។ នៅខាងកើតភូមិគាត់ចម្ងាយ២០០ម មានដើមពោធិ៍មួយដើមដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធជុំវិញនៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពិដើមពោធី៍នោះជានិច្ចរាល់ថ្ងៃ។យាយសែនមានសេចក្ដីសង្ស័យទើបប្រើតាពុំជាប្ដីឲ្យទៅមើលត្រង់ដើមពោធី៍នោះបានប្រទះឃើញរូបចម្លាក់មួយសាងដោយថ្មសណ្ឋានជាមនុស្សឈរផ្អែកនឹងគល់ពោធិ័គាត់ពីនិត្យសព្វគ្រប់ទៅឃើញដូចជា ព្រះពុទ្ធរូប ហើយមានពណ៏សប្រផះ ដូចជាថ្មថ្លើមអណ្ដើក ទំហំ ៤ ដ.ម កំពស់ប្រមាណ ១ម. កន្លះឥតមានឆ្លាក់អ្វីទេ ។ តាពុំបានឃើញដូច្នោះ ក៏ដើរនិយាយប្រាប់អ្នកផងគ្រប់គ្នា ឲ្យជួយពិចារណាមើ តើជារូបអ្វី? នរណាយកមកចោលនៅក្រោមដើមពោធិ៍នេះ?ឬក៏អ្នកណាសាងទុកពីកាលណា?កាលអ្នកស្រុកភូមិបានដឹងគ្រប់គ្នាហើយមានសេចក្ដីសង្ស័យគ្រប់ៗគ្នាក៏បបួលគ្នាធ្វើបុណ្យអស់មួយយប់មួយថ្ងៃដោយនិមន្ដព្រះសង្ឍចម្រើនព្រះបរិត្ដ ទេសនាឆាន់បង្ហើយកិច្ច ។ ចប់ពិធីបុណ្យ កេនាំគ្នាយកអំបោះចងរូបនោះ ហើយអន្ទងលើកឡើង ដុសខាត់ទៅ ឃើញរូបភាពជាស្រី មានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ នៅលើថ្ងាសមានជរទ្រជើងសក់លែងខ្លូនទទេត្រឹមចង្កេះ ឯសំពត់ស្លៀកសំឡុយដៃទាំងសងខាង ដាក់ផ្អោបនឹងដងខ្លួនពីត្រឹមកែងដៃបត់ដមកខាមុខហើយដៃស្ដាំក្ដាប់ផ្ដាប់មុខចុះក្រោមដៃឆ្វេងផ្កាប់ផ្ងារឡើងលើ់(ឥឡូវនះគេវាយរូបនោះបំបាក់កយកក្បាលទៅចោលឯណាបាត់ទៅហើយពិនិត្យមើលទៅមិនដឹងរូបភាពបែបណាឡើយ) ហើយរូបនេះ តាំងតែគេវាយបំបាក់មក យកក្បាលចោលបាត់ទៅនោះ អ្នកស្រុកភូមិជិកខាង ចេះតែពុំសួវបានសុខសប្បាយ បន្ដិចឈឈមនុស្ស បន្ដិចឈឺសត្វពាហនៈ អ្នកស្រុកភិតភ័យជាខ្លាំង អ្នកខ្លះនឹកស្មានថារូបនោះធ្វើឲ្យឈឺ ក៏យកស្លាធម៏មួយគូ បាយសក្រហម បង្អែមពីរ បីមុខ យកទៅថ្វាយរូបភាពនោះ ហើយអុជទៀនធូបនិយាយបន់ស្រន់ ថាសុំឲ្យកូនចៅបានជាសះស្បើយ គោ ក្របីក៏ឲ្យបានជាសះស្បើយទៅ នឹងធ្វើរោងប្រក់ក្បឿងថ្វាយ ហើយលើករូបនេះដាក់លើរោងឲ្យផុតពីដី ។ កាលបន់ស្រន់រួចត្រលប់មកផ្ទះវិញជម្ងឺទាំងប៉ុន្មានក៏បានស្រាកស្រាន្ដដូចប្រាថ្នារួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះ មានរៀបស្លាធម៏១ គូ ទឹកអប់១គូ ផ្កា១គូ ទៀន៥គូ ។ ល ។

    និយាយពីយាយសែនប្រពន្ធតាពុំដល់មានទីលំនៅៗក្បែរខ្ទមរូបនោះយាយសែនមានជម្ងឺហើមអស់ទាំងខ្លូន ចំនួនជាង១ ឆ្នាំមកហើយ រកគ្រូមើលពុំជាសោះ បានឭអ្នកស្រុកជិតខាង នាំគ្នាឈូឆរមកបន់ស្រន់ គោរពបូជារូបនោះ យ៉ាងគគ្រឹកគគ្រេងដូច្នោះគាត់ប្រើប្ដីគាត់ ឲ្យទៅសុំទឹកអប់ពីរូបនោះ មកល្បងមើល រោគក៏កាន់តែស្រាកស្រាន្ដបានស្រួលបន្ដិចម្ដងៗត្រឹមតែ៨ថ្ងៃប៉ុណ្ណោះក៏បានជាសះស្បើយហើយឲ្យប្ដីនាំគាត់ទៅខ្ទមអ្នកតាទៅដល់ហើយគាត់ថ្វាយបង្គំរូបនោះក៏ស្រាប់តែគាត់ក្រញែងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូលស្រែកច្រៀងជាបទភ្លេងទសបារមីនាំតាដើរប្រទក្សិណរូបនោះរួចនិយាយថាៈអ្នកឯងមិនស្គាល់ យាយទេឬ?ប្ដីឆ្លើយថាៈមិនស្គាល់លោកយាយទេចុះលោកយាយឈ្មោះអ្វីទៅ?ហេតុម្ដេចបានជាមកនៅ ក្រោមដើមពោធិ៏នេះ? តើអ្នកណាយរូបមកទុកដូច្នេះ? យាយសែនខ្មោចចូលក៏ប្រាប់ទៅវិញថាៈ “យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ដែលថាអ្នកណាយកមកនៅក្រោមដើមពោធិ៏នេះ យើងឥតដឹងទេ ឥឡូវដែលយើងមកចូលរូបយាយសែននេះ ក៏ដើម្បីជួយស្រោចស្រង់ សង្គ្រោះមនុស្សក្នុងស្រុកនេះ ឲ្យបានសុខសប្បាយទាំងអស់គ្នាបើអ្នកឯងចង់បានឲ្យភូមិនេះបានថ្កុំថ្កើងរុងរឿងនោះត្រូវធ្វើតាមបង្គាប់យើងដូចតទៅនេះ ៖ របៀបៈ កាលបើយាយសែនថ្លែងប្រាប់រួចហើយ តាពុំក៏ធ្វើតាមបង្គាប់គឺៈ ឲ្យធ្វើស្លាធម៏១គូ ទឹកអប់១គូ បាយសី១គូ លាជបារី ផ្កា១គូៗ ទៀន៥ ធូប៥ ធ្វើរួចហើយឲ្យលេងភ្លេងខ្មែរ បញ្ជាន់រូបយាយសែនថែម ទៀត។

    អំពីវិធីបន់ស្រន់ៈ ការបន់ស្រន់តាំងពីដើមរៀងៗមកយ៉ាងណា ឥឡូវនេះក៏នៅមានដូច្នោះដែរ គឺថាៈ កាលបើមានជម្ងឺអ្វីកើតឡើងក្ដី ឬគេប្រាថ្នាឲ្យធ្វើស្រែចម្ការបានផលល្អជាដើម គេតែងទៅបន់ស្រន់សុំទឹកអប់ ហើយបួងសួងតាមបំណងដែលគេប្រាថ្នា ។

    អំពីសែនថ្វាយៈ គ្រឿងតង្វាយនោះគឺ លេងភ្លេងនិងកាច់ផ្កាថ្វាយ។ សព្វថ្ងៃនេះ គេច្រើនថ្វាយមានប្រជល់១គូ ជួនណាគេបន់ធ្វើបុណ្យថ្វាយ លុះដល់យាយសែននោះស្លាប់ទៅ ក៏ចូលរូបដទៃជាច្រើនតំណរហូតមកដល់សព្វថ្ងៃនេះតែទោះបីចូលរូបយាយសែនក៏ដោយក៏គេហៅថាយាយសែនៗតាមឈ្មោះយាយដែលចូលរូបពីដើមដំបូងនោះដែរ ។ អំពីបន់លេងភ្លេងៈ ពិធីបញ្ចាន់រួមយាយសែននោះ បានរបៀបបន់ស្រន់សែនថ្វាយ ដូចរៀបរាប់ខាងលើសព្វគ្រប់អស់ហើយ ឯភ្លេងតែមួយគឺភ្លេងទសបារមីមានទំនុកច្រៀងថាៈ សួមថ្វាយបង្គំសម្ដេចបារមីមានរិទ្ធិក្រាស់ក្រៃអំណាចជាក់ស្ដែង។ មិនដឹងទេឬ? ឈ្មោះទេពធីតាចុះមករក្សាមនុស្សលោកសព្វថ្ងៃ។ អញ្ជើញគ្រូតូចអញ្ជើញគ្រូធំស្ថិតនៅលើកំពូលភ្នំចុះមកស្ថានអាយ។ នាស្រីសែនស្រណោះអណ្ដាតជាងភ្លើងត្រលួចនេះឡើងចង្ក្រានមិសាច។ រឿងរ៉ាងទាំងនេះ គេបាននិយាយតៗគ្នាមក ជាយូរអង្វែងឆ្នាំហើយ លោកគ្រូម៉ៅរឹត វត្ដសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ ខែត្រកំពង់ចាម ជាអ្នកដឹងរឿងទាំងនេះ។
  • ,  ,