Free 100%

អ្នកតាម៉ឺនគង់

    រឿងអ្នកតាម៉ឺន គង់ ប្រវត្តអ្នកតាម៉ឺន គង់
    អ្នកតាដែលនៅលើខ្នងភ្នំធំនៅឃុំត្រពាំងរាំងស្រុកឈូកខែត្រកំពតឈ្មោះលោកតាម៉ឺនគង់។មានរឿងដំណាលថាលោកតាម៉ឺនគង់នេះមានឥទ្ឋិពលខ្លាំងខ្លាមានអំណាចជាងគេទាំង អស់ពលរដ្ឋទាំងប្រុសស្រីក្នុងស្រុកស្នូលទាំងមូលតែងតែគោរពកោតខ្លាចអំណាចរបស់

    លោកតាម៉ឺនគង់នេះគ្រប់ៗគ្នាអ្នកស្រុករកស៊ីឯព្រែភ្នំម្តងៗប្រយ័ត្នជានិច្ចក្រែងនិយាយលេងហួសខុសមាត់មិនហ៊ាននិយាយចំអះចំអាសសើចលេងទេ។មានរឿងរ៉ាវជាច្រើនឮចាស់ដំណាលតៗគ្នាមកថា:កាលជំនាន់១០០ឆ្នាំមកប្លាយមហើពលរដ្ឋក្នុងស្រុកឈូកនេះពុំសូវហ៊ានទៅរកស៊ីនៅឯជើងភ្នំទេនោះទេព្រោះលោកតានេះកំពុងមាន

    ឥទ្ធិពលខ្លាំងអស្ចារ្យអ្នកស្រុកដាំបាយពុំហ៊ានយកវែកគងលើមាត់ឆ្នាំងទេពុំហ៊ានយកដៃលូកបាយក្នុងឆ្នាំងទេពុំហ៊ានដេកគងអន្ទាក់ខា្លទេពុំហ៊ានថាអញខ្លាចអីក្នុងព្រៃភ្នំនេះទេនិងពុំហ៊ានចំអែចំអនសើចលេងដូចនៅផ្ទះនោះផងដោយខ្លាចខុសមាត់បើមានឈ្មោះណាខុសមាត់ឬខុសដោយប្រការណាមួយពេលដើរទៅនឹងឃើញពស់ វែករនាមធំៗឬយប់ឡើងនឹងឃីញខ្លាធំៗមកយំគគ្រឹកគគ្រាក់ដេកពុំបានទេបើមានចាស់គេដឹងថាខុសមាត់គេនិយាយថា“លោកតាម៉ឺនគង់អើយខ្ញុំខ្មាសអៀនណាស់សុំហៅគោលោកតា

    ទៅ វិញទៅខ្ញុំរាងចាលហើយ” ថាតែប៉ុណ្ណោះក៍ស្រាប់តែបាត់ភ្លាមទៅវិញឮតាដួងនិយាយថា“មាន មនុស្សបីនាក់ទៅរកស៊ីឯព្រៃភ្នំមានម្នាក់ខុសមាត់ហើយដេកលើខ្ទមកណ្តាលគេទៀតស្រាប់តែខ្លាលបខាំពាំយកអ្នកខុសមាត់ទៅបាត់អ្នកដេកជាមួយភ្ញាក់ឡើងឃើញតែដានជើងខ្លារក មនុស្សពុំឃើញក៍សឹងមាន”។ឮចាស់ៗនិយាយថ“តាប៉ែននិងតាទូចទៅរកស៊ីឯខាងលិចភ្នំធំជិតផ្ទះដែរហើយខ្លាវាដើរតាមភ្នំធំមកដេញខាំតាប៉ែនតាប៉ែនរត់យ៉ាងឡើងដើមឈើធំមួយដើមខ្លា វាឡើងតាមខាំតាប៉ែនយកទៅស៊ីអស់សាច់ពាក់កណ្តាលសា្លប់ទៅឯតាទូចគ្មានខុស មាត់នោះត្រឡប់មកផ្ទះឥតមានខ្លាតាមស៊ីទេតាទូចបានមកប្រាប់កូនតាប៉ែនកូនតប៉ែនទៅតាមរកឃើញស្នាមខ្លាខាំស៊ីដល់ស្លាប់មែនជាប់ដល់សព្វថ្ងៃនេះថាដើមឈើធំនៅឯទួលខ្លាខាំ

    ប៉ែន។ ២/.កាលជំនាន់ជិត១០០ឆ្នាំមុនមានឈ្មោះតាឡុចគាត់ទៅកាប់ឈើដេកឯព្រៃនៅជើងភ្នំធំគ្នាគាត់ទាំងអស់ប្រាំមួយនាក់ឈ្មោះតាហ៊ុកតាទូចតាញេបតាដួងដេកយប់នោះទៅឮភ្លងពិណពាទ្យលេងរងំនៅក្បែរជើងភ្នំដែលនាមប្រហោង។តាឡុចថាថ្លង់ដេកពុំបានក៏ទៅចុកប្រហោងនោះចុកទៅនៅតែឮតាប្រាំនាក់ទៀតឃាត់ពុំសា្តប់ទៅនោមច្រាសប្រហោងភ្នំនោះ ទៀតស្រាប់តែមកដល់ផ្ទះវិញចាប់ឈឺជាទម្ងន់ទៅជាថ្លង់សា្តប់អ្វីៗមិនឮខ្វាក់ភ្នែកទាំងពីរ ទៀត ហើយដំបៅលិង្គរលួយទាល់តែស្លាប់ទៅ។ឯអ្នកប្រាំអ្នកទៀតនោះគ្មានគ្រោះថា្នក់ទេទើបឮតៗគ្នាមកថាលោកតាម៉ឺន-គង់នេះខ្លាំងពូកែហើយកាចណាស់ក៍នាំគ្នាខ្លាចរហូតមកដល់សព្វថ្ងៃ។ ឯភ្នំនោះមានប្រហោងឫរូងជ្រៅណាស់ពុំដឹងជទៅដល់ណាទេ។កាលនោះកូនរាដួងគាត់ចង់ ឃើញពស់រនាមតាដួងក៏នាំកូនទៅមុខរូងនោះបន្តិចស្រាប់តែឮសូរវូៗកូនគាត់ក្រឡេកទៅ ឃើញពស់ភ័យរន្ធត់តាដួងក៍បន់ថាលោកតាម៉ឺនគង់អើយកូនចៅខ្មាសអៀនណាស់សុំលែង ឲ្យឃើញចុះពស់នោះក៍លូនចូលវិញបាត់ទៅ។ក្នុងជំនាន់នោះតែដល់ថ្ងៃសីលអ្នកស្រុករត្តចក តែងតែឮភ្លងពិណពាទ្យ និងឃើញភ្លើងគោមភ្លឺដូចមុំាសុង នៅលើកំពូលភ្នំធំនោះជានិច្ច។ ៣/.អំពើឡើងអ្នកតាកាលបើមានអ្នកស្រុកឈឺក្តៅអន្ទះអន្ទែងសន្លប់បាត់មាត់ឬនិយាយរវើរ វាយពុំដឹងខុសត្រូវនោះគេវ្រើនទៅបញ្ចូលរូបលោកតាញឹមនៅភូមិតាឥន្ទឃុំត្រពាំងរាំងសុំឲ្យ ជួយមើលជមឺ្ងហើយអង្វរករថាធ្វើម្តេចកូនចៅបានជាខុសឆ្គងម្តងម្កាលសូមលោកតាកុំចាប់ ទោសអូសដំណើរអីហើយបន់ថា្វយភ្លេងរៀបស្តកបាំ្របីឬកាប់មាន់ទាជ្រូកថ្វាយក៍មានរៀប ចំនៅឆផ្ទះអ្នកជម្ងឺនោះ។លោកតាម៉ឺនគង់នេះគ្មានរូបដុំថ្មជាតំណាងទេគឺនៅលើភ្នំតែម្តងមានត រូបមនុស្សប្រុសឈ្មោះព្រុំញឹមអាយុ៧៥ឆ្នាំជារូបសំណឹងរបស់្នកតាសព្វថ្ងៃនេះមុនតាញឹមនេះ នឈ្មោះតាព្រុំជាឳពុកតាញឹមធ្វើជារូបអ្នកតាលុះតាព្រុំស្លាប់ទៅអ្នកតានោះមកចូលតាញឹមជាកូនតាព្រុំគ្មានពិធីត្រូវធើ្វប្រចាំឆ្នាំចំពោះលោកតាម៉ឺនគង់នេះទេទាល់តែមានអ្នកឈឺទើបគេទៅយករូបតាព្រុំញឹមមកបញ្ជាន់មើលនិងលេងភ្លេងថ្វាយតាមរបៀបដូចខាងលើនេះ។ ៤/.ឥឡូវព្រៃភ្នំនេះសាបរលាបឥទិ្ធពលខ្លះៗទៅហើយអ្នកស្រុកជាច្រើនទៅរកស៊ីពុំឃើញមានគ្រោះថា្នក់អ្វីទេតែអ្នកជឿរខ្លាំងខ្លាចតៗគ្នាមកទល់សព្វថ្ងៃនេះឯអ្នករាជការធំៗពុំជឿរទេ ទាល់តែអ្នកស្រុកភូមិធា្លប់ទៅរកស៊ីព្រៃភ្នំនេះទើបជឿរឥទ្ធិពលលោកតា ម៉ឺនគង់។ ធើ្វនៅភ្នំពេញថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ដកស្រង់ចេញពីសៀវភៅ:រឿងព្រេងខែ្មរ រៀបរាងដោយ: និស្សិតជនបទ អ៊ី វិន នៃសាលា Passeresllesnumeriques Cambodia
  • navin, 0702f56236 , navin.e333@gmail.com