Free 100%

រដូវផ្ការីក

    សម្បស់ជិវិត ផ្កាយុវភាពជាផ្កាមួយបែងបយ៉ាងត្រកាល ដែលមនុស្សរាល់ៗ រូបពុំចង់អោយឃ្លាត ឆ្ងាយពីផ្កានេះ ។ នារីដែលចូលទៅក្នុងវ័យពេញក្រមុំហើយនាងនឹងជួបប្រទះនឹងជីវិតមួយ ថ្មីខុសពីកុមារភាព ចំណែកបុរសវិញគេនឹងមានការប្លែកច្រើនក្នុងជីវភាពរស់នៅរបស់គេ ដែរ កាលបើគេដឹងខ្លួនថាគេឈានចូលទៅក្នុង វ័យពេញកម្លោះហើយ ។ បើនិយាយអោយ ខ្លី វ័យនេះហើយដែលគេហៅថា “រដូវផ្ការីក” ឬ “បឋមវ័យ” ដែលយុវជននិងយុវនារីគ្រប់រូប បានក្រេបជញ្ជក់នូវរស់ជាតិសប្បាយរីករាយពន់ប្រាមាណ។ ហ្ន៎ ! .... នៅតាមដងផ្លូវប្រជាធិបតេយ្យ រថយន្ដមីនីកា ពណ៌លឿងទំស្រស់មួយគ្រឿ ង ដែលចតនៅចញ្ចើមថ្នល់មុខភោជនីដ្ឋាននាគព័ន្ធ កំពុងងរង៉កដាក់ម្ចាស់ស្រីដ៏ស្រស់ប្រិម ប្រិយពីររូប។

    ដោយកិរិយាធុញថប់ នារីកាន់ចង្កូតរថយន្ដបន្លឺទៅកាន់មិត្តនាងថា - ចង្រៃមែនវ៉ី !បើយកអាមីនីអូស្ទីនវិញប្រហែលជាមិនអីទេមើលទៅ។ ក្បែរនោះមិត្តនារីរបស់នាងក៏ពេបតបមកវិញថា - ចុះមានអ្នកណាអាចស្មានបានពីព្រឹត្តការណ៍ដែលមិនទាន់មកដល់ហ៎ក! ស្ងប់ស្ងាត់មួយសន្ទុះ នាងបន្លឺដោយមានទឹកមុខក្រញូវ ពុំសូវសប្បាយចិត្ត - ធីតាខ្ជិលនៅទីនេះយូរ ! ខ្ញុំខ្មាស់គេណាស់ពុំដឹងយកមុខទៅទុកឯណាទេ ! ស្រស់ស្រីមាននាមថា “ធីតា” ក៏ងាកមកឆ្លើយតបនឹងវាចាមិត្តនាងវិញដោយបើកភ្នែ កស្រលួងដូចពងមាន់ថា - អ្ហាក!... ឯងចង់ថាម៉េចក្រស្នា ? ទៅចោលឡានហ្នឹងឬ? ក្រស្នាងាកមកបញ្ជាក់ថា - ទៅហៅជាងមកមើលឡានណា៎ ! - មែន (ធីតាងក់ក្បាលឆ្លើយតប) រួចនៅជិតនេះមានយានដ្ឋានឬទេក្រស្នា? ក្រស្នាផ្ដេកក្បាលទៅនឹងពូកឡានរំពឹងគិត ទើបនាងឆ្លើយថា - តើតាមខ្ញុំធ្លាប់ចំណាំដូចជាមានហ្គារ៉ាសមួយដែរធីតា ! រីករាយណាស់ ធីតានាងបន្លឺ ទាំងញញឹមថា - ល្អ !តស់អីចឹង !.... យូរណាស់មិនជួយរំលឹកខ្ញុំទេ ថាហើយនារីទងវងក៏បើកទ្វារឡា រថយន្ដចេញមក ។ យី !....ចុក!....ចុក....ចុក!....ស្រស់មែន ! ស្អាតមែន ! សង្ហាមែន ! នេះពិតជាសម្រស់ នារីខ្មែរដែលល្អដាច់គេតែម្ដង ! កែវភ្នែកមូលខ្មៅដូចនិលមានរស្មីទឹកដមគួរអោយចង់គយ គន់ ថ្ពាល់រលើបក្រហមព្រឿងៗ គួរអោយចង់ថើបបបោសអង្អែល ច្រមុះតូចស្រួចសាកស មនឹងរង្វះមាត់តូចល្មម បបូរមាត់ប្រៀបបាននឹងស្រទាប់ផ្កាកូលាបដែលត្រូវទឹកសន្សើមនា ពេលព្រឹកព្រលឹម...តែគួរអោយស្ដាយដែលសម្ផស្សកាយដ៏ស្រស់ប្រិបប្រិយនេះ ស្ថិតក្នុង ស្រោមសំលៀកបំពាក់ពួកអឺរ៉ុបទៅវិញ។ ស្រីស្ងួនឈ្មោះធីតាដែលជាអ្នកកាន់ចង្កូតរថយន្ដ នាងស្លៀកសំពត់មីនីខ្លីសែនខ្លី ព ណ៌ក្រហមច្រាលដូចម្ទេសទំ អាវពណ៌ខ្មៅក្នុងសំពត់ក្រវាត់លំអនឹងខ្សែក្រវាត់ប៉ុនបាតដៃ ស្បែកជើងស្បែកពស់មានករហូតមកដល់ក្បាលជង្គង់។ ចំណែកក្រស្នាមិត្តរបស់នាងស្លៀកស្ហរត ពណ៌ដូចផ្កាម្លិះក្រវាត់ខ្សែក្រវាត់មានទំលា ក់ចុះមកក្រោម ។ នៅគល់ក មានខ្សែបីសរសៃសំយុងចុះមកជិតដល់ចង្កេះ ស្រស់នារីជើង នាងឡើងភ្លឺរលោង ព្រោះស្រោចទៅដោយស្រោមជើងវែង។ ទេពនារីទាំងទ្វេហារ ស្ពាយកាបូបដើរតម្រង់ទៅកាន់យានដ្ឋានយ៉ាងរួសរាន់...។ មួយសន្ទុះក្រោយមកមីនីកាបានមកប្រាកដខ្លួនទៅមុខយានដ្ឋានមួយក្បែរម្ចាស់ស្រី ទាំងពីរ ក្រោមទម្ងន់ដៃរុញច្រានរបស់កម្មករស៊ីក្លូបីនាក់ ។ក្រស្នាហុចប្រាក់ទៅអោយកម្មករ ស៊ីក្លូ រួចហើយនាងក៏ដើរទៅជិតធីតាដែលកំពុងឈរជជែកជាមួយម្ចាស់យានដ្ឋាន ដែលា មានសញ្ជាតិយួន។ - ថៅកែ ! សូមជួយពិនិត្យមើល តើវាខូចអ្វីខ្លះបានជាវាមិនព្រមឆេះសោះអីចឹង ? ថៅកែយួនប្រកបដោយកិរិយាឱនលំទោនតបទៅវិញដោយរួសរាន់ថា - បាទ ! បាទ ! - រួចគាត់បង្វិលខ្លួនទៅពិនិត្យមើលគ្រឿងចក្ររបស់រថយន្ដវិទ្យាសាស្រ្ដ ។ ក្រោយពី សាកល្បងមើលអស់ចំណង់ចិត្តហើយ គាត់ឈររំពឹងសម្លឹងមើលគ្រឿងចក្រ ឃើញអប្បកិ រិយារបស់ ថៅកែយួនបែបនេះធីតានិងក្រស្នាមានចិត្តថប់បារម្ភជាពន់ពេក ក្រស្នាបន្លឺសួរថា - វាខូចអ្វីខ្លះ ហើយតើថ្មើរម៉ានទើបធ្វើរួចថៅកែ ថៅកែសម្លឹងមើលទៅនារីទាំងពីររូប ព្រមទាំងឆ្លើយថា - យូរបន្ដិចហើយ ! ប្រហែលជាម៉ោងដប់កន្លះ ឬដប់មួយព្រោះឡាននេះត្រូវការជួសជុ ច្រើនបន្ដិច! ចម្លើយនេះពញ្ញាក់ស្មារតីស្រីជាខ្លាំងក្រស្នាលាន់មាត់ថា - ស្លាប់ហើយអីក៏យូរម្លេះ ? ថៅកែបញ្ជាក់មួយៗ ថា - ខ្ញុំក៏ចង់ប្រញាប់ដែរ តែជាពិសេសនោះគឺវាគ្មានកូនជាងសម្រាប់ធ្វើក្នុងពេលឥឡូវ នេះទៀតផង ហើយឡាននេះក៏ខូច - សូមថៅកែអោយកូនជាងធ្វើអោយខ្ញុំមុនទៅ ! (ធីតាបន្លឺកាត់ប្រយោគថៅកែជាបន្ទា ន់) ខ្ញុះនឹងបន្ថែមប្រាក់លើតំលៃឈ្នួល អោយតែឡានរបស់ខ្ញុំធ្វើក្នុងពេលឆាប់ៗ ! ស្នាមញញឹមលេចត្រដែតលើផ្ទៃមុខថៅកែ តែគាត់បន្លឺទាំងមុខស្មើធេងថា - ហ៊ឺ ! ដូចជាពិបាកដោះស្រាយណាស់ ! ក្រស្នាក៏លូកមាត់ចូលទៅទៀតទាំងសម្ដីទន់ ភ្លន់ - ថៅកែ ! ខ្ញុំសូមអង្វរម្ដងទៅ ថ្ងៃនេះខ្ញុំមានការសំខាន់ណាស់បង្អែបង្អង់យូរមិនបានទេ សូមថៅកែយោគយល់ផងទៅចុះ ! ថៅកែលើកដៃទះក្បាលតិចៗ ព្រមទាំងជ្រួញចញ្ចើមជាសញ្ញាថានេះជាការមួយពិ បាកជាទីបំផុត រួចទើបគាត់ឆ្លើយដោយងក់ក្បាលបន្ដិចផង - ណ្ហើយចុះ ! ខ្ញុំយល់ព្រមធ្វើអោយឆាប់រហ័សជូន ! ចម្លើយមួយនេះនាំមកនូវផ្កាញញឹមយ៉ាងស្រស់ស្រាយដល់នារីទាំងពីររូបរបស់យើ ង ធីតាក៏សួរបញ្ជាក់ថា - តើម៉ោងប៉ុន្មានខ្ញុំមកយក ? គិតមួយសន្ទុះ ថៅកែតបមកវិញថា - ម៉ោងប្រាំបីកន្លះ ! - ចា៎ ! អរគុណថៅកែ (រួចនាងងាកមកកាន់ក្រស្នា) គិតទៅណាទម្រាំឡានធ្វើរួច ឥ ឡូវទើបនឹងម៉ោបប្រាំពីរ កន្លះជាងទេ ! - ទៅរកញ៉ាំអីនៅប៉ាហ្គោដាសិន ! - អីចឹងក៏បាន ! រួចនាងឈានជើងបម្រុងចាកចេញពីយានដ្ឋាននេះ ស្រាប់តែបុរសម្នាក់ស្ថិតក្នុងវ័យ ប្រមាណម្ភៃឆ្នាំ ស្ទុះចេញមកពីក្រោមរថយន្ដស៊ីមកាដែលចតនៅក្បែរខ្លួននាង តាមការស្រែ កហៅរបស់ថៅកែម្ចាស់យានដ្ឋាន។ធីតាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលក្រសែ ភ្នែកនាងសម្លឹងរង្វង់មុខយុវជនកម្មករ ។ រង្វង់មុខដែលប្រឡាក់សុទ្ធតែប្រេងម៉ាស៊ីនស្រមក សក់ក្បាល កន្រ្ទើងឥតសណ្ដាប់ធ្នាប់ ស្លៀកខោខ្លីលែងខ្លួនទទេ ដៃជើងមានភាពកខ្វក់ ស ភាពបែបនេះធ្វើអោយធីតាកំណត់អោយជាក់ច្បាស់ថាជានរណាពុំបានសោះ ។ មូលហេតុ ដែលនាំអោយអារម្មណ៍នាងភ្ញាក់ផ្អើលនោះ គឺនាងប្រហាក់ប្រហែលមុខយុវកម្មករនេះដូច ជានាងធ្លាប់ស្គាល់នៅកន្លែងណាមួយ ។ កម្មករយើងវិញក៏មិនខុសពីទេពកញ្ញារូបនេះដែរ នរៈព្យាយាមទម្លាក់មុខចុះហើយគេចចេញទៅម្ខាង ។ ក្រស្នាដែលកំពុងបោះជំហានទៅមុ ខទៅកាន់គោលដៅរបស់នាង ក៏ត្រូវគាំងដំណើរមួយកន្លែងដោយសារកិរិយាប្លែករបស់មិត្ត នាងនាពេលនេះ នាងសួរទាំងងឿងឆ្ងល់ថា - មានរឿងហេតុអ្វីធីតា ? ម្ដេចក៏ភ្ញាក់ផ្អើលខ្លាំងម្លេះ ? ធីតាឆ្លើយតិចៗទ្រង់រវើរវាយ ថា - ខ្ញុំដូចជាធ្លាប់ស្គាល់ ក្រស្នាផ្ដើមភ្ញាក់ផ្អើលសាជាថ្មី - ស្គាល់អ្នកណា ? មាត់ចេះតែសួរ ឯក្រសែភ្នែកនាងរេគ្រប់ទីកន្លែង តែពុំឃើញមានអ្វីប្លែកសោះ ធីតា បញ្ជាក់ប្រាប់ថា - គឺកូនជាងធ្វើឡាននេះណា៎! ដូចទើបធ្លាក់ចុះពីលើមេឃ ក្រស្នាបើកភ្នែកធំៗ ប៉ុនប្រាក់កាក់រួចនាងញាក់ស្មាទ ទ្រើតបន្លឺទាំងពេបជ្រាយថា - ដូចជាធ្លាប់ស្គាល់ ! ! ! ...ខ្ញុំមិនយល់សោះធីតាពុំដឹងរឿងអ្វីដែលអាចអោយធីតាឯ ឯងធ្លាប់ស្គាល់នោះទេ ។ ណ្ហើយ ! ល្មមទៅរកញ៉ាំអ្វីហើយ កុំនៅសង្ស័យរឿងឥតប្រយោជ ន៍នេះដល់ណាទៀត ខ្ញុំធុញទ្រាន់ណាស់ ! មិនអាចប្រកែកបាន ធីតាក៏ដើរតាមមិត្តនាងដក់នូវចិត្តងឿងឆ្ងល់រាប់ម៉ឺនប្រការទៅ ជាមួយផង។ នាងភ្លេចម្ដេចបានបើអនុស្សាវរីយដ៏ផ្អែមល្ហែមមួយដែលធ្វើអោយដួងកោមល ស្រី ចេះរំភើបយ៉ាងប្លែកជាលើកដំបូងនោះទើបនឹងកន្លងទៅថ្មីៗសោះ។ ថ្ងៃនោះជាពិធីជប់លៀងតូចមួយហើយនាងក៏បានចូលរួម តាមការអញ្ជើញរបស់មិត្ត នាងម្នាក់ ដែលត្រូវជាប្អូនប្រុសរបស់យុវកំឡោះរូបនោះ។ក្នុងយុវភាពដ៏មានសម្រស់នេះ មានបុរសសង្ហាៗជាច្រើនរូប ឈរបញ្ចេញរាងយ៉ាងស្រស់នៅចំពោះមុខនាង បុរសទាំង នោះសុទ្ធសឹងរស់នៅលើគំនរមាសពេជ្រ និង ការសប្បាយគ្រប់ជំពូក តែគ្មានបេក្ខជនណា មួយគាប់ចិត្តស្រីទេ ផ្ទុយទៅវិញពេលនោះជាលើកទីមួយដែលនាងមាន គំនិតសរសើបុរស ម្នាក់ដែលនាងពុំធ្លាប់ស្គាល់សោះ ហើយនាងមិនដែលជជែកជាមួយដល់ម្ដងណាឡើយ ។ រហូតមកដល់ពេលនេះ នាងនៅតែមានអារម្មណ៍ចម្លែកចំពោះបុរសនោះដដែល នាងពុំ យល់អោយបានច្បាស់ដែរនាងគ្រាន់តែដឹងថា នាងចាប់អារម្មណ៍ចំពោះរូបគេតែប៉ុណ្ណោះ។ យើងបែរមកមើលកម្មកររបស់យើងវិញម្ដង ក្រោយពីបានទទួលកិច្ចការរបស់ខ្លួន ហើ់យ នរៈជនក៏ចាប់បំពេញដោយស្ងប់ស្ងាត់ ។ ចាប់តាំងពីកិច្ចការនៃថ្ងៃដំបូងរបស់នាយនៅក្នុងយានដ្ឋាននេះនាយធ្លាប់ឃើញធ្លាប់ ឮជាញឹកញាប់មកហើយនូវកលល្បិចគួរអោយខ្ពើមរអើម ក្នុងភាពត្រជាក់របស់ថៅកែយួន នេះ ។ ការពិតទៅរថយន្ដមីនីកាដែលថៅកែយល់ថាខូចខាតច្រើនចាំបាច់ត្រូចចំណាយពេ លវេលាយូរនោះ វាគ្មានអ្វីជាការពិតសោះ ។ បើគ្រាន់តែដោះអាគុយយកទៅសាកប៉ុណ្ណោះ វាគ្មានជាកិច្ចធំដុំឯណា ដែលត្រូវប្រើពេលវេលារហូតដល់បីបួនម៉ោង ដូចគាត់បាននិយាយ ប្រាប់ម្ចាស់រថយន្ដនោះដែរ ។ យុវបុរសធុញទ្រាន់នឹងគំនិតកេងប្រវ័ញញើសឈាមគេរបស់ ថៅកែនេះពន់ពេកណាស់ តែដើម្បីអោយមានចំណេះដឹងល្អប្រសើរក្នុងវិជ្ជានេះ នាយត្រូវ តែយល់ថា “ដើម្បីអោយគេចាត់ទុកថាអ្នកជាមនុស្សជាលុះតែអ្នកយល់ ព្រមធ្វើឆ្កួតលីលា ដូចគេផង” អំពើឆ្កួតលីលារបស់នរៈពុំមែនការកេងប្រវ័ញរបស់ថៅកែនេះទេ នាយគ្រាន់តែ យកដៃចុកត្រចៀក បិទភ្នែក កុំអោយឃើញអំពើលាមកនេះ ហាមប្រាមអណ្ដាតកុំអោយគ ន្លាស់ខុសពីអំពើឆ្កួតដែលគេប្រព្រឹតប៉ុណ្ណោះ ទោះបីនាយកំណត់ក្នុងចិត្តបែបនេះក៏ដោយ ក៏នៅមានពេលខ្លះនាយអត់ទ្រាំពុំបាន ក៏បញ្ចេញគំនិតប្រឆាំងម្ដងៗដែរ តែលទ្ធផលដែល បានគឺសូន្យ។ ក្នុងសង្គមនុស្សគេមិនត្រូវវិនិច្ឆ័យត្រឹមសំបកក្រៅទេ គេត្រូវសម្លឹងមើលទៅលទ្ធផល ផ្លែផ្កាដែលចេញមកទើបប្រសើរត្រឹមត្រូវ ព្រោះថាសភាពខាងក្រៅគ្រាន់តែជាល្ខោនថ្ពិន ភ្នែក មួយដែលគេអាចសម្ដែងបានគ្រប់ករណី ។ ជាការមួយប្រសើរជាទីបំផុត អ្វីៗមនុស្ស គួរមានត្រឹមតែការសង្ស័យបានហើយ ជាជាងយកការប្រកដប្រជាចំពោះរឿងរ៉ាវទាំងឡា យណាដែលពិបាករកភស្ដុតាង ហើយដែលអាចនាំមកនូវគ្រោះថ្នាក់ដល់ការទុកចិត្ត ។ បើគេចោទសំនួរថា “តើគេអាចវាស់ជម្រៅចិត្តមនុស្សបានទេ?” ចំលើយមានតែមួយ ហើយគឺជាការទំនាស់ថែមទៀតផង គឺគេត្រូវឆ្លើយជានិច្ចថា “ទេ!” ។ ការពិតវាគ្មានអ្វីដែល អាចឆ្លុះបញ្ចាំងចិត្តគំនិត្តយមនុស្សបានឡើយ គេអាចធ្វើដំណើររហូតទៅដល់ពិភពព្រះច័ន្ទ , ព្រះអង្គារដែលមនុស្សជំនាន់ដើមយល់ថាជាក្ដីស្រមៃក្នុងសុបិនកាលបើយើងទៅដល់តែ គេនៅ ពុំអាចធ្វើដំណើរទៅដល់ផែនដីនៃចិត្តមនុស្សឡើយ។ ១៥នាទីកន្លងទៅ ... ថៅកែដើរមកជិតកម្មករយើងព្រមទាំងជះសម្ដីគ្រោតគ្រាតដូច លីងគ្រោះក្នុងខ្ទះក្ដៅ ដោយសារតែការផ្ចត់ផ្ចង់ធ្វើអោយបានល្អ ដែលនាំអោយខាតពេល វេលាមិនបានទៅធ្វើរថយន្ដដទៃទៀត អត់ទ្រាំពុំបាន ក៏ឆ្លើយទៅវិញថា - ពុំទាន់ដល់ម៉ោងសន្យាទេថៅកែ ! ឥឡូវទើបម៉ោងប្រាំបីនិងដប់នាទីទេតើ ! ហើយ តាមពិតទៅថៅកែថាម៉ោងដប់កន្លះឯណោះទើបធ្វើរួចដូច្នេះ យើងពុំខ្វះពាក្យពិតប្រាប់គេ ទេ បើសិនជាលើសម៉ោងសន្យាបន្ដិចបន្ដួចនោះ សូមថៅកែកុំព្រួយបារម្ភ បើថៅកែពិបាក និយាយ ទុកភារៈនេះលើខ្ញុំចុះ ! ពិតជាមនុស្សឥតសម្បជញ្ញៈមែន ថៅកែបែរជាឆ្លើយថា - អញពុំចេះបារម្ភអ្វីសព្វបើរឿងប៉ុណ្ណឹងទេ ! ណ្ហើយឯងទៅធ្វើឡានស៊ីមកានោះអោយ ហើយទៅ ទុកមីនីកានេះអោយអញបង្ហើយបានហើយ ! គេយល់ធ្លុះដល់សួតប្រមាត់បេះដូងថៅកែឫស្យានេះ នរៈតបទៅក្នុងភាពសោះក ក្រោះថា - ប្រសើរណាស់ ! មីនីកានេះបើបានថៅកែធ្វើបង្ហើយច្បាស់ជាល្អជាជាប់ល្អមិនខាន ហើយមិនងាយចូលហ្គារ៉ាសជាថ្មីទេ ! ថាហើយគេដើរទៅកាន់រថយន្ដស៊ីកាតាមសំដីថៅកែនោះទៅ។ មួយសន្ទុះក្រោយមកធីតា និង ក្រស្នាក៏មកដល់ ។ ក្រស្នាបើកទ្វាររថយន្ដចូលទៅអ ង្គុយរង់ចាំធីតាអោយប្រាក់ទៅថៅកែ ។ ឆ្លៀតពេលនោះធីតាបន្លឺសួរថា - អត់ទោសថៅកែ ! តើកូនជាងអម្បាញ់មិញ ... នាងពុំទាន់ពោលចប់ផង ថៅកែបន្លែកាត់ ថែមទាំងលើកដៃចង្អុលព្រមជាមួយគ្នាថា - វាហ្នឹងឬ? - ចា៎ ! ចា៎.... នាងងក់ក្បាល ថែមទាំងញញឹមគួរអោយស្រឡាញ់ ហើយចង់គន់មើលពុំចេះនឿយ ណាយ។ - វាជាកូនសិស្សសាលាទេ ... - កូនសិស្ស !... នាងផ្ទួនពាក្យថៅកែដោយភ្ញាក់ផ្អើល ចំលើយនេះមិនមែននាំអោយនាងអស់សង្ស័ យនឹងការចង់ដឹងទេ ការពិតទៅគឺរឹតតែបន្ថែមការងឿងឆ្ងល់ទ្វេមួយជាពីរ ។ នាងបញ្ជាក់ម្ដ ងទៀតថា - ពិតជាកូនសិស្សមែនឬ? ថៅកែងក់ក្បាល ! - បាទ ! វារៀននៅវិទ្យាលល័យ ១៨មិនាថ្នាក់ទី១ ប្ររព្ធតែឮពាក្យនេះ ធីតាកាន់តែភ្ញាក់ផ្អើលមែនទែននាងហាក់ដូចជាប្រាកដក្នុងចិត្ត បន្ដិចពុំជឿបន្ដិច ។ បើពិតជារៀននៅវិទ្យាល័យនោះមែនតើអ្នកទាំងពីរហ្នឹងជារូបតែមួយ ឬក៏ជាមនុស្សពីរនាក់ផ្សេងគ្នា ? ចំណោទបិទមុខកាន់តែស្មុគស្មាញនាងគិតហើយគិតទៀ ត អារម្មណ៍របស់នាងអណ្ដែតទៅឆ្ងាយតាមជំនោរដួងចិត្តនាងដែលចេះតែរសាត់រកកោះ ត្រើយពុំឃើញ។សម្លេង ក្រស្នាស្រែកហៅទាំងរន្ថើនពីក្នុងរថយន្ដក៏នាងពុំឮទៀតផង ថៅ កែម្ចាស់យានដ្ឋានរំលឹកនាង នាងក៏ភ្ញាក់កន្រ្ដាក់អារម្មណ៍អោយមូលឡើងវិញដើម្បីបន្លប់កា រអៀនខ្មាស់ផង នាងពោលទៅកាន់ថៅកែនោះថា - អរគុណថៅកែ ! ហើយចំណែកប្រាក់ដែលនៅសល់ ថៅកែទុកអោយកូនជាងដែ លធ្វើឡានខ្ញុំនេះចុះ ! ហុចប្រាក់រួចហើយនាងដើរចេញទៅ ។ គ្រាន់តែបើកទ្វាររថយន្ដភ្លាម នាងទទួលការ ស្ដីបន្ទោសជាច្រើនពីមិត្តរបស់នាង ។ មិត្តភាពរវាងនាងនិងក្រស្នាមិនមែនចាប់បដិសន្ធិឡើ ងនាពេលថ្មីៗនេះទេ ហើយសូម្បីតែឪពុកម្ដាយនាងទាំងពីរក៏ជាមិត្តនឹងគ្នាថែមទៀតផង ដូ ច្នេះចិត្តក្រស្នាដែលមានចំណង់និងចំណូល បែបណានោះនាងក៏យល់ដែរ ។ គំនិតមួយចា ក់ឫសយ៉ាងម៉ាំក្នុងចិត្តក្រស្នា គឺបន្ថោកតមលៃអ្នកក្រវណ្ណៈតូចទាប នាងគិតថាវណ្ណៈនោះ ជាវណ្ណៈនៃពួកសត្វក្អែក ពុំសមបើរូបនាងជាហង្សបក្សាចូលទៅសេពគប់ជាមួយនាំអោយ ថោកទាបដល់កិត្តិយសនាងឡើយ ។ ធីតាយល់ច្បាស់ពីចំណុចនេះ ដូច្នេះមានប្រយោជន៍ អ្វីនឹងបង្ហើបការពិតដែលនាងជួប្រទះអោយក្រស្នាដឹង ជាការល្អចាំបាច់នាងត្រូវតែដោះ ស្រាយដោយខ្លួនឯង។ ពេលវេលាអាចអោយគេបំភ្លេចរឿងពីអតីតកាលបានក៏ពិតមែនតែគួរអោយស្ដាយ ងនុស្សាវរយ៍មួយ ដែលនាងបំភ្លេចពុំបានសោះ ត្រូវកប់បាត់ទៅនឹងជើងមេឃ...ជាយសមុ ទ្រ...ធីតាខ្វល់ខ្វាយក្នុងចិន្ដារកស្មានពុំត្រូវ។បញ្ហារចាក់ស្រេះធ្វើអោយនាងដោះស្រាយពុំរួ ចទាល់តែសើ នាងចង់ដឹងការពិតតែ...ការពិតនៅតែស្ថិតនៅក្នុងសភាពអាថ៌កំបាំងជានិច្ច វាពុំព្រមបង្ហាញរូបរាងដល់នាងឡើងយ។ ឥឡូវយើងតាមសង្កេត មើលកម្មវិធីសប្បាយរបស់នាងវិញម្ដង ...ការពិតទៅនាងគ្មា នទៅលេងឯណាសោះ ក្រៅពីបើករថយន្ដឆ្វែលឆ្វាត់លើដងវិថីនានាក្នុងរដ្ឋធានី ជួនកាល នាងចូលហាងលក់គ្រឿងសំអាងផ្សេងៗ តែប៉ុណ្ណោះ។ ផលប្រយោជន៍នៃការប្រញាប់របស់ នាង គឺបង្អួតលំអរកាយរបស់នាងសំលៀកបំពាក់សង្ហា អលង្កាល្អៗ កិរិយាដើរទាន់សម័យ និយមនិងបង្ហាញរថយន្ដ ដ៏ថ្មីសន្លាងសែនទំនើបដល់គេអ្នកផងទាំងពួង ។ ពេលវេលាជា មាសប្រាក់ តែផ្ទុយទៅវិញនាងបណ្ដោយពេលវេលាដ៏ាមានតម្លៃនេះសម្រាប់ធ្វើដំណើរកំ សាន្ដមើលមនុស្សទៅវិញ គឺនៅពលេនោះហើយដែលកម្មករក្រីក្រកំពុងបង្ហូរញើសឈាម ដើម្បីប្ដូរយកប្រាក់មកបំរើគ្រួសារតាមការទាមទារនៃបញ្ហាក្រពះ ដែលចេះតែចោទឡើង ជារាងរាល់តែថ្ងៃ ។ ក្រោយពីអស់ចំណង់ចិត្តនៃដំណើរកំសាន្ដក្រោមការហែហមរបស់យុវជនមួយប្រភេ ទខ្លះមក ធីតាក៏ជូនក្រស្នាទៅផ្ទះរួចនាងសំដៅចង្កូតយានវិទ្យាសាស្រ្ដ ឆ្ពោះទៅកាន់ការិយា ល័យធ្វើការរបស់ប៉ានាងតាមបណ្ដាំរបស់ម្ដាយនាងដែលបានផ្ដាំ នៅមុនពេលចេញដំណើរ មកកំសាន្ដ ។ នៅពេលនាងបំរុងនឹងច្រានទ្វារ ការិយាល័យដើរចូលទៅ ស្រាប់តែវាចាដ៏ម៉ឺ ងម៉ាត់ក្នុងភាពក្ដៅក្រហាយរបស់ប៉ានាងបន្លឺឡើងចាបន្ទាន់ - ណ្ហើយ ! កុំនិយាយច្រើនពេកខ្ញុំយល់ច្បាស់ហើយសៅ ! ហ៊ឹះ ! ក៏ព្រោះតែសៅរវល់ កិច្ចការផ្ទះច្រើនពេក ទើមមិនបានមកធ្វើការអោយបានទៀតទាត់ដូចគេមែនទេ? ធីតាផ្ដើមឆ្ងល់សាជាថ្មីទៀត នាងពុំយល់សោះថាបុព្វហេតុអ្វីទៅដែលអាចដុតកំដៅ ចិត្តប៉ានាង ដែលមនុស្សម្នាក់ពុំសូវចេះខឹងច្រើននោះ អោយមានសំដីបែបនេះទៅវិញ ។ ប ន្ទាប់ពីសំដីគំរោះគំរើយរបស់ប៉ានាង មកសម្លេងមួយបន្លឺតបមកវិញក្នុងសភាពទន់ភ្លន់ថា - ខ្ញុំសូមទោសម្ដងទៅលោក ! ខ្ញុំគ្មានចេតនានឹងប្រព្រឹត្តដូច្នេះទេតែធុរកិច្ចចេះតែកើត ឡើងជាបន្ដបន្ទាប់គ្នា ធ្វើអោយពិបាកដោះស្រាយជាពន់ពេកថ្ងៃក្រោយខ្ញុំសន្យាថានឹងឈ ប់ធ្វើដូច្នេះទៀតហើយ ! - ហឹះ ថ្ងៃក្រោយ !..ពាក្យនេះខ្ញុំឮជាញឹកញាប់ហើយ ខ្ញុំមិននឹកស្មានថាសៅនៅតែឥត អៀនខ្មាសប្រើពាក្យដដែលដូច្នេះទៀតសោះ កុំអោយខ្ញុំនិយាយច្រើនទៀត ពេលនេះសៅ ត្រូវតែឈប់ឈានជើងចូលមកកន្លេងធ្វើការនេះទៀត ហើយល្មមទុកអោយគេដែលមាន មនសិការជាតិពិត ៗមកជំនួសកន្លែងនេះវិញម្ដង ! - លោក !.... ពូសៅបន្លឺទាំងរន្ធត់ចិត្ត ប្រារព្ធតែឮពាក្យដាច់ណាត់នេះ - ហក់ ! ណេះប្រាក់បំណាច់សម្រាប់ខែកន្លងទៅនេះ! ហើយសៅត្រឡប់ទៅបំពេញ កិច្ចការរបស់សៅឯងនៅផ្ទះវិញចុះ ចាប់ពីថ្ងៃនេះទៅសៅមានសេរីភាពបរិបូណ៌ហើយ ! ដោយអស់សង្ឃឹមនឹងអង្វរតទៅទៀត ពូសៅក៏ធ្វើដំណើរចេញទៅទាំងទឹកមុខស្រងូ តស្រងាត់ តើជាកំហុសអ្នកណា? ព្រះលោកសំដែងថាអ្នកណាលូកភ្លើងអ្នកនោះនឹងត្រូវរ លាក ដូច្នេះគាប្បីកុំរឹងនឹងគេ ព្រោះអំពើនេះយើងជាអ្នកសាងដោយខ្លួនឯងផ្ទាល់ រីឯលទ្ធផ លដែលបានគឺរូបយើងហ្នឹងហើយដែលជាអ្នកទទួលពុំចាំបាច់រកព្រះជាម្ចាស់អោយមកជួ យទេ។ ធីតាដែលលបតាមតានព្រឹត្តិការណ៍នេះ នៅភ័ន្ដភាំងមួយកន្លែងព្រោះនាងស្មានមិន ដល់ថា រឿននេះបញ្ចប់យ៉ាងសោះកក្រោះយ៉ាងនេះសោះ ។ នាងពុំដែលឃើញប៉ានាងមា នកិរិយាបែបនេះចំពោះកម្មករសោះឡើយ នេះជាលើកទីមួយហើយដែលគាត់សម្រេចចិត្ត បណ្ដេញកម្មករអោយចេញពីកន្លែងធ្វើការ ។ ធីតានៅឈរប្របនឹងមាត់ទ្វារ លុះត្រាតែពូ សៅចេញផុត ទើបនាងចូលទៅជួបប៉ានាង ។ នាងចូលទៅដល់ភ្លាម ប៉ានាងបន្លឺទាំងរីករា យថា - អូ! ធីតាកូនមកដល់ហើយឬ? ស្រីស្ងួនឆ្លើយទៅកាន់បិតាដោយស្ងួតស្ងប់ - ចា៎ ! ឃើញនាងប្លែកដូច្នេះប៉ានាងសួរជាបន្ទាន់ថា - កូនឯងមានរឿងអីឬ? - ចា៎ ! កូនគ្មានរឿងអីទេប៉ា ! តែ....ហេតុដូចម្ដេចបានជាប៉ាបណ្ដេញពូសៅអោយឈ ប់ធ្វើការដូច្នេះ ! នាងថ្លែងចប់ប៉ារបស់នាងដើរមកជិត ព្រមទាំងអង្អែលក្បាលដោយក្ដីស្រឡាញព្រម ជាមួយនឹងប្រយោគថា - ធីតា ! ពុំមែនជារឿងមួយដែលវាទើបនឹងធ្វើខុសទេ តែប៉ាចេះតែអត់ធ្មត់ថាទុកឱកា សអោយវាកែខ្លួន ទីបំផុតវារឹតតែធ្វើខុសកាន់តែធ្ងន់ឡើងផ្គើននឹងអំពើល្អរបស់ប៉ា ។ កូនដឹ ងទេថាក្នុងមួយខែសាមសិបថ្ងៃ វាពុំដែលមកធ្វើការអោយបានទៀតទាត់ទេ វាឈប់ទៅតា មតែចិត្តវានឹកឃើញ .... - ជាការមួយពុំល្អសោះបើប៉ាបណ្ដោយអោយគាត់ធ្វើដូច្នេះ ! - ព្រោះតែប៉ាយល់ថាជាអំពើមិនល្អហ្នឹងហើយ ទើបប៉ាសម្រេចចិត្តថាត្រូវតែអោយវា ឈប់ធ្វើការហ្នឹង! - បញ្ឈប់គាត់អោយលែងធ្វើការពុំមែនជាការអប់រំល្អទេប៉ា! បើតាមខ្ញុំយល់ គួរតែប៉ា ចេះពន្យល់ណែនាំអោយគាត់ស្គាល់តំលៃនៃការងារទើបប្រសើរជាង ។ ប្រទេសណាសដែ លសំម្បូរណ៍ពលរដ្ឋខ្វះការធ្វើ ប្រទេសនោះពុំសូវរីកចំរើនទេ ! ហើយម្យ៉ាងទៀតប៉ាពុំអាច រកមនុស្សមកជំនួសកន្លែងគាត់អោយទាន់ពេលវេលាបានដែរ ដូច្នេះកិច្ចការក៏ត្រូវបង្អាក់ប ន្ដិចដែរ ! - ម្សិលមិញមានយុវជនម្នាក់អាយុប្រមាណម្ភៃឆ្នាំមករកការធ្វើប៉ាបានប្រគល់តំណែង នេះទៅអោយគេរួចហើយ - ប្រាកដជាចេះវិជ្ជាអគ្គិសនីនេះស្ទាត់ជំនាញឬ? - គេចេះបន្ដិចបន្ដួចមែន តែប៉ាពុំបណ្ដោយអោយកាន់កិច្ចការធំដុំដែរ !...មក៍ !ធីតាទៅ ផ្ទះកុំអោយម៉ាកឯងចាំបាយ ! - រួចចុះឡានប៉ាឯងទៅណាបាត់ហើយ? - មីងឯងខ្ចីយកទៅម៉ោងបួនទើបយកមកវិញ អញ្ចឹងហើយបានជាប៉ាតេឡេហ្វូនទៅ ម៉ាក់ឯងថាអោយកូនឯងមកទទួលប៉ាហ្នឹងណា៎ ! ថាហើយលោកក៏បណ្ដើរបុត្រីសំណប់ចិត្តឆ្ពោះទៅកាន់រថយន្ដ ។ មីនីការបោះពួយ ទៅលឿនស្លេវ តាមមហាវិថី៩តុលា ឆ្ពោះទៅទិសខាងត្បូង ។ដប់ប្រាំនាទីក្រោយមក រថយ ន្ដតូចច្រឡឹងនាំម្ចាស់ទាំងពីរមកឈប់នៅមុខភូមិគ្រឹះមួយស្រស់ស្អាត លេចត្រដែតត្រដឹម ក្នុងចំណោមដើមដូងជាច្រើនដែលកំពុងរេរាំយ៉ាងរីករាយតាមចង្វាក់វាយោបក់រំភើយៗ ។ បទភ្ជាប់នឹងសសរនៃទ្វាររបង ឆ្លាក់ទឹកមាសសរសេរអក្សរធំៗយ៉ាងប្រណិត “ភូមិគ្រឹះចំការ ដូង កម្មសិទ្ធរបស់លោកកែវ ជិនយ៉ាន” នៅមាត់ទ្វាររបង មានដាក់ឆ្លាក់ “ឆ្កែកាច” គួរអោយ ព្រឺនឹងគំនូរក្បាលឆ្កែដែលបង្ហាញសភាពកាចសាហាវ។ ស្រស់នារីដែលយើងស្គាល់រួចមកហើយ មាននាមថា “កែវ ជិនធីតា” ដែលជាបុត្រី ច្បងតែមួយរបស់លោកកែវជិនយ៉ាន បន្ទាប់ពីបុត្រីរូបនេះលោកមានកូនប្រុសពៅមួយរូប ទៀតតែប៉ុណ្ណោះឈ្មោះ “កែវ ជិនយ៉ារិទ្ធ” ដែលមានអាយុ១៣ឆ្នាំ ប្អូនធីតាបួនឆ្នាំ។ សព្វថ្ងៃធីតារៀននៅថ្នាក់ទី ៣ទំនើប វិទ្យាល័យ១៨មិនា ១៩៧០ ចំណែកយ៉ារិទ្ធ រៀ នៅថ្នាក់ទី៧ សាលាកុមារី (ពីដើមគេហៅថាសុធារស) បឋមវ័យនៃយុវជន ជិវិតមនុស្សប្រៀបដូចជាផ្សែង ឯរយៈពេលការរស់នៅ ប្រៀបដូចជាសុបិន ពោល អោយខ្លីមួយជំហាននៃជិវិតគឺជាដំណើរឆ្ពោះទៅរកសេចក្ដីស្លាប់ ដូច្នេះមុននឹងឈានជើង ចាកចេញពីពិភពអប្រិយនេះ គួរតែមនុស្សរាល់រូបគប្បីសាងតែសីលធម៌ជាងបង្កើតបាបក ម្ម។ ក្នុងន័យនេះ យើងក្រឡេកទៅមើលគេហដ្ឋានមួយខ្នង ដែលសង់អំពីឈើប្រកក្បឿ ងធំល្មម ហើយស្អាតសមសួននៅតាមផ្លូវទេពផនដែលមានសមាជិកប្រកបទៅដោយការ ប្រព្រឹត្តផ្សេងៗគ្នា ។ សមាជិកដែលរស់នៅក្នុងគេហដ្ឋាននេះ គឺជាគ្រួសាររបស់លោក សម សុផាន់ ដែល ជាបុរសពោះម៉ាយ។ កូនប្រុសទោលសម្លាញ់ស្មើកែវភ្នែកគឺ យុវជន សម សុធានីសព្វថ្ងៃកំ ពុងជាប់សិក្សា នៅក្នុងវិទ្យាល័យ១៨មិនា១៩៧០ថ្នាក់ទី៣ទំនើប ។ លោកសម សុផាន់មា នករណីកិច្ចចិញ្ចឹមក្មួយប្រុសកំព្រាមួយរូបទៀត ដែលព្រាត់ប្រាស់ឪពុកម្ដាយដោយសារការ រំលោភដោយព្រៃផ្សៃរបស់ពួកសត្រូវមកលើទឹកដីខ្មែរ។ ស្ងួន ករុណា ជានាមរបស់ក្មួយប្រុ សលោក ដែលរៀននៅថ្នាក់ទី១ទំនើបវិទ្យាល័យជាមួយសុផានី ។ម្ដាយរបស់ ករុណាត្រូវ ជាប្អូនស្រីបង្កើតរបស់លោក សុផាន់ គាត់ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យព្រះកេតុមា លា ក្រោយពីមរណៈភាពរបស់ស្វាមីនាងតែបីថ្ងៃប៉ុណ្ណោះ ដោយសារតែកាវាយប្រហារប ស់ពួកសត្រូវទៅលើទីរួមខេត្តកំពុងចាម ។ ករុណាដែលមករស់នៅជាមួយលោកសុផាន់ តាំងពីនាយទើបនឹងជាប់សញ្ញាបត្រ័បឋមភូមមកម្លេះនោះ ក៏បានរួចរស់មានជីវិតរហូតមក ។ ជារៀងរាល់ថ្ងៃ កិច្ចការក្នុងផ្ទះធ្លាក់ទាំងស្រុងទៅលើរូបមីងនួនដែលលោកផាន់រាប់ អាន ប្រៀបបាននឹងញាតិមិត្តរួមសាច់សាលោហិតមីងនួនស្រឡាញនរៈទាំងពីរដូចកូនបង្កើ ត ។ គាត់តែងតែនាំសុផានី ដែលលង់ខ្លួនលើផ្លូវខុស អោយមកកាន់ផ្លូវល្អ ត្រឹមត្រូវវិញដែ លមានរូបករុណាជាគំរូស្រាប់ តែជាការឥតប្រយោជន៍ សំដីទាំងប៉ុន្មានរបស់គាត់ចំពោះសុ ផានីដែលមានកិរិយាផ្ទុយស្រឡះពីករុណាបងប្រុសជីដូនមួយ ។ ករុណាជាយុវជនអាចារ្យ ពុំស្គាល់ជំនឿនៃការស៊ីវិល័យហួសមាត្រារបស់យុវជនយ៉េ ៗ នាយស្គាល់តែម្យ៉ាងគឺការសិ ក្សានិងករណីកិច្ច ។ នរៈស្រឡាញ់តែភាពស្ងប់ស្ងាត់ត្រមង់ត្រមោចតែឯកឯងជាងទីប្រជុំជ ន ។ លោកសុផាន់គាត់សោកស្ដាយនឹងការទំយើកូនប្រុសទោល របស់គាត់ជាពន់ពេក ប៉ុ ន្ដែការណាដែលកន្លងហួសហើយពុំ អាចអោយលោកឈងចាប់មកវិញបានទេ លោកមា នតែដង្ហើមធំ ជាសញ្ញានៃការលំបាកចិត្តចំពោះកិរិយារបស់សុផានីតែប៉ុណ្ណោះ ព្រះអាទិត្យបន្ទាប់ប្រាណសន្សឹមៗ ទៅក្នុងជំរៅអន្ធការស្បៃងងឹតលាតសន្ធឹងគ្រឿន ៗ គ្រប់ដណ្ដបលើផែនពសុធា នៅមុខគេហដ្ឋានលោកសុផាន់ គេសង្កេតឃើញយុវជនស ក់វែងបីរូបកំពុងជជែកគ្នាឆ្កាដៃឆ្កាជើងញាក់មុខញាក់មាត់ ពុំសមជាកូនខ្មែរសោះ ។ គេទាំង អស់គ្នាកំពុងលង់នឹងអារម្មណ៍ក្នុងការសន្ទនាយ៉ាងរីករាយ តែពុំបានគិតដល់ពេលវេលាដែ លចេះតែឈានជើងទៅមុខប្រកាស់ហៅរាត្រីកាលនោះឡើយ ។ - នែអាគ្នីព្រឹកមិញអ្ហែងមានទៅគៀនស្វាយទេ ? អញជួបទេវីនៅហ្នឹងវ៉ី !ឪ នេះជាប្រយោគរបស់យុវជនពាក់អាវខ្មៅ ចំហរឡេវ បញ្ចេញខ្សែកផ្លាទីនបន្ដោង ប្រាក់កាក់ ឈរកាន់ដៃចង្កូតវែងរបស់ទោចក្រយានម៉ាកហាត្រៃ ដែលសួរទៅកាន់បុរសអា វខៀវ ផ្ទៃមេឃចងជាយអាវនៅនឹងចង្កេះ - អត់ទេ!...(គេឆ្លើយតបទៅវិញ) អញជាប់រ៉ង់ដេមាដីមីរហ្សែលម្នាក់នៅដេសកាត ! មេ ទិសផងវ៉ឺយ ហ្វីយ៉ងសេថ្មីអញនេះ ! (គេបន្លឺទាំងវាយចញ្ចើមព្រើត ក្នុងន័យបង្អួតស មត្ថភាពរបស់គេក្នុងការទាក់ទងសង្សារថ្មីៗ ដល់មិត្តរបស់គេទាំងពីររូប ឮសំដីបែបនេះយុវ ជនជាមិត្តរបស់គេមួយរូបទៀត ដែលពាក់អាវស្វាយស្ទុះមករកយុវជនឈ្មោះ “គ្នី”ព្រមទាំង ផ្ទុះសំណួរថា - អ្ហាក៎ ! រួចចុះទេវី? អ្ហែងបំភ្លេចវាហើយឬ? ប្ររព្ធតែឮពាក្យនេះសុផានីផ្ទុះសំណើច កក្អឹកដូចគេរលាក់ទឹកពីក្អម ។ ជាសំណើច ចំអកពេបជ្រាយ ដែលចេះសួរសំណួរខុសបែបបទពុំត្រូវចំណុចចិត្តរបស់គេ - អ្ហែងចង់ថាម៉េចវិក្រា (សុផានីបន្លឺសួរទាំងច្រតដៃយ៉ាងសង្ហាទៅនឹងចង្កូតដៃយ៉ាម៉ា ហា) វាហ្នឹងមានឋានៈត្រឹមតែសង្សារអញតែប៉ុណ្ណោះមិនមែនប្រពន្ធអញទេ អ្ហែងកុំច្រឡំអោ យសោះដូច្នេះ មានរឿងអ្វីដែលតំរូវអោយអញប្ដូរផ្ដាច់នឹងវានោះ ! ហើយអ្ហែងត្រូវចាំថាស ម័យនេះប្រាកដជាគ្មានស្នេហាទំទាវទេ ព្រោះមិនមែនជាសម័យត្បូងឃ្មុំទេ ! ដោយពុំយល់ស្របជាមួយ សុវណ្ណតបវិញថា - កុំម៉ៅទាំងអស់ពេកអាគ្នី ! បើអ្ហែងមានចិត្តចុងស្រល់មិនត្រូវគិតថាគេទាំងអស់គ្នាដូច ជាអ្ហែងដែរនោះទេ ! មិនខ្វះទេភក្ដីភាពនោះ ទោះជាសម័យណាក៏ដោយចុះ! - ហា៎ ! ហា៎! កុំល្ងង់ពេកអាខ្វាក់ ! ឥឡូវនេះវាសម្ភារនិយម ពុំមែនភក្ដីភាពនិយមទេអា សំគិះអើយ! - គ្មានន័យទេសុវណ្ណអើយសម័យនេះនោះ ! (វិក្រាផ្ទុះវាចាឡើង)ស្នេហាទុំទាវគឺជារឿ ងកំប្លែង វាពុំមែនជារឿងសោកនាដកម្មទៀតទេ ! បើដឹងថាស្នេហាប្ដូរផ្ដាច់វាទៅជារឿងកំប្លែងទៅហើយ មានប្រយោជន៍អ្វីនឹងយកជីវិ តដែលទើបនឹងលូតពន្លកថ្មីៗ ទៅប្រឡូកប្រលែងនឹងល្បែងស្នេហាធ្វើអ្វី ? ជិវិតមនុស្សខ្លី ណាស់ យើងគ្មានពេលឯណាទៅផ្ដាច់ចិត្តដែលធ្វើដំណើរក្នុងទីងងឹតនោះឡើយ ។ យុវជន គឺជាវ័យដែលយើងប្រញាប់ប្រញាលសាងខ្លួនយើងអោយល្អប្រសើរ ផ្លូវតែមួយដែលយើង ត្រូវចាប់យកក្នុងវ័យនេះគឺការសិក្សា ក្រៅពីនេះគឺជាបញ្ហាបន្ទាប់បន្សំដែលយើងរង់ចាំដោះ ស្រាយ នៅពេលយើងបញ្ចប់ការសិក្សាហើយ បញ្ហាជំទាស់ធំបំផុតក្នុងការសិក្សាគឺល្បែង ស្នេហាល្បែងនេះហើយដែលយុវជន និងយុវនារីចូលចិត្តលង់ទ្រនេសនៅពេលដែលខ្លួន ភប់ប្រសព្វនឹងរឿងនេះម្ដងៗ ។ ជាការពិតទៅសេចក្ដីស្នេហាគឺជាការភ្នាល់ប្រណាំងមួយ តើនរណាអាចរត់បាយឆ្ងាយជាង ? តែទីបំផុត ទទួលជោគជ័យនិងបរាជ័យជួបករណីតែមួ យគឺដង្ហើមធំ ។ ក្នុងល្បែងស្នេហានេះទៀតសោត ថ្វីត្បិតតែស្រ្ដីភេទអាចការពារគុណធម៌ និងព្រហ្មចារីយ៍របស់ខ្លួនបាននៅចំពោះមុខបុរស ប៉ុន្ដែនាងមិនអាចថែរក្សាកិត្តិនាម និងកិត្តិ យសរបស់នាងបានទេចំពោះមុខស្រ្ដីដូចគ្នានិងប្រពៃណីទំនៀមទំលាប់ខ្មែរយើង ។ ហេតុ នេះគួមិត្តនារីពិចារណាអោយបានហ្មត់ចត់គ្រប់អំពើទាំងឡាយណាដែលមិត្តបំរុងនឹងសាង ឡើង ព្រោះពេលនេះគឺរូបយើងផ្ទាល់ដែលទទួលខុសត្រូវចំពោះមុខសង្គមខ្មែរ ។ យើងបែរមកជួបមិត្តយេៗ យើងទាំងបីវិញម្ដង តើគេបន្ដរការសិក្សាការពិភាក្សាដល់ ណាហើយ , ក្រោយពីឈប់ស្ងាត់ស្ងៀមមួយសន្ទុះ មក សុវណ្ណបុរសអាវខ្មៅបន្លឺថា - អញឮថាធីតាចងបើកសៀរព្រីឆ្នាំហ្នឹងមែនឬទេសុផានី? - អឺ ! (សុផានីងកក្បាល) តែបើតាមធីតាប្រាប់អញថាប្រហែលជាបើកនៅផ្ទះទេ ! - កុំភ្លេចអោយកាតអញវ៉ើយ (បុរសអាវស្វាយវិក្រាស្រែកឡើង) - តែពីរនាក់អ្ហែងហ្នឹង ជាអ្នករកកាវាល់ល្យែអោយអញ ! យល់ព្រម? - ដាក់គ័រ! - អូខេ! រួចគេហក់ទំលើយានយន្ដបញ្ឆេះទ្រុល បំរុងនឹងចេញដំណើរទៅតែក្រសែភ្នែកគេ... - ហ្ន៎ ! ផានី បូរាពួកម៉ាកបងឯងដើរមកហើយ ! វិក្រាដែលអង្គុយឱបចង្កេះសុវណ្ណពីក្រោយក៏និយាយឡើងថា - រាងគាត់សង្ហាអស្ចារ្យ មុខគាត់ស៊ីដាច់តួកុននៅហូលីវូតទៅទៀត!ម្លឹងៗ អញដឹងថា មិនខ្វះទេវ៉ី!...ហា៎ ! ហា៎! ហា៎! - ស៊ូត (សុផានីលើកម្រាមពីរដាក់លើបបូរមាត់ជាសញ្ញាព្រមាន) កុំនិយាយផ្ដេសផ្ដាស បងបូរានិងបងករុណាមិនត្រូវនិស្ស័យនឹងពួកយើងទេ ! - ផានីថ្ងៃក្រោយជួបគ្នា ! (សុវណ្ណងក់ក្បាលញញឹមជាសញ្ញានៃការលាគ្នាទៅកាន់ផា នី) - លាហើយផានី ! អ្ហែងកុំភ្លេចថាជិតចូលរៀនហើយ ហើយមិនយូរទេដល់ពេលវ៉ាកង តូចហើយអានាង ! - អញដឹងហើយថាមាយាទថ្លៃ អាសំពឹកចង់និយាយពីសៀរព្រីហ្នឹង ! - ហា៎ ! ហា៎ ! ហា៎ ! - ហា៎ ! ហា៎ ! ហា៎ ! ស្នូរសំណើចផ្ទុះឡើង ព្រមជាមួយនឹងសម្លេងមាស៊ីនរោទ៍ង៉ោងកប់អាកាស យ៉ាមា ហាបោះពួយលឿនស្លោបង្ហុយផ្សែងទ្រលោមពីក្រោយ។ គ្រាន់តែយុវជនអាវខ្មៅ និងអាវស្វាយសក់វែងប្រះស្មានេះចេញផុតបូរាក៏មកដល់ល្ម ម។ - ម៉េចអូននី? បូរ៉ាបន្លឺសួរទាំងញញឹម , សុផានីទម្លាក់មុខចុះបន្ដិច ទើបសួរទៅវិញថា - បងមករកបងករុណាឬ? - ហ្នឹងហើយ ! ហើយបងចង់ដឹងថាអូនទៅសប្បាយដល់ណាព្រឹកមិញនេះ? សុផានីញញឹមឥតតប ហើយឆ្លើយទៅវិញថា - បងណាពុំទាន់មកទេ ! បងឯងរងចាំគាត់មួយភ្លែតសិនទៅបន្ដិចទៀតប្រហែលជាគា ត់មកដល់ហើយ ! រាល់ថ្ងៃគាត់មិនដែលហួសម៉ោងប្រាំពីរទេហើយឥឡូវនេះម៉ោងប្រាំមួយ កន្លះជាងទៅហើយ ! ចំលើយចាកប្រធានរបស់ផានីធ្វើអោយបូរាហួសចិត្តលែងនិយាយ ។ព្រឹកមិញអ្នកម ករកម្ដងតែពុំជួបព្រោះករុណាចេញផុតទៅហើយ នាយជួបតែសុផានីដែលស្លៀកពាក់យ៉ា ងសង្ហា បំរុងនឹងចេញទៅដែរ ។ ជាការចៃដន្យល្មមអស់សំណើច នរៈក៏ជួបសុផានីម្ដងទៀ តនៅតាមផ្លូវទៅពោធិចិនតុងមុខមហាវិទ្យាល័យអក្សរសាស្រ្ដនិងមនុស្សសាស្រ្ដ កំពុងបំផា យល្បឿនម៉ូតូហុងដាយ៉ាងលឿន នៅពីក្រោយនារីកូនកាត់មួយរូបស្រស់ស្អាត ឱបចង្កេះជា ប់ហាក់បីដូចជាខ្លាចរបេះបាត់ ។ ឃើញដូច្នេះបូរាក៏សួរក្នុងរបៀបកំប្លែងទៅកាន់សុផានី , តែនាយបានទទួលចំលើយយ៉ាងប្រសើរចាកប្រធានទាំងស្រុង, ក្នុងគំនិតខ្ជិលដេញទាន់ជា ន់កែងបូរាសើចញឹមៗ ហើយទះក្បាលស្រាលៗ ។ ជាបន្ទាន់នោះ បុរសមួយរូបមាឌមាំក្រអាញខ្ពស់ស្រទះ ទឹកមុខបង្ហាញនូវភាពអង់អា ចមោះមុត មិនមែនជាលក្ខណៈជាមនុស្សអាក្រក់ឡើយ តែជាទឹកមុខមានអំណោយទាន យ៉ាងប្រសើរ, ក្រឡេកឃើញមិត្តរបស់គេភ្លាម គេបន្លឺទាំងរីករាយថា - អូ៎ ! សួរស្ដីបូរា ! - សួរស្ដី! ម៉េចក៏យប់ម្លេះវ៉ី? ករុណាឆ្លើយតបទៅវិញដោយឱនចាក់សោម៉ូតូផង ។ - ថ្ងៃហ្នឹងមានឡានច្រើនពេក ហើយម៉េចទៅបូរាឯងរកការបានធ្វើហើយឬនៅ? - បានហើយតែជាកិច្ចការរដ្ឋការទេ! - រដ្ឋការ (ករុណាឧទានឡើង) បូរាសើចញឹមៗ ហើយឆ្លើយតបទៅវិញថា - មានអ្វីប្លែក ? យើងទៅធ្វើក្នុងឋានៈជាកម្មករទេតើ! ឈប់មួយស្របក់បូរាបន្ដទៀតថា - ខ្ញុំមិនអាចទ្រាំធ្វើការជាមួយនាយទុនចិនហ្នឹងបានទៀតទេ ! ពេលនេះដើម្បីដោះ ស្រាយបញ្ហាក្រពះ ខ្ញុំត្រូវចេះធ្វើការសព្វបែបយ៉ាងទាំងអស់ បើមិនស៊ូដូច្នេះទេ ក្មេងវត្តដូច ខ្ញុំនេះច្បាស់ជាតែលតោលដូចទូកកណ្ដាលសមុទ្រមិនខាន! សំដីនេះ កាប់ចិញ្រ្ចាំដួងចិត្តករុណាអោយរឹតតែខ្លោចផ្សាបន្ថែមលើការឈឺចាប់ដែល នាយជួបប្រទះកាលពីព្រឹកមិញ ។ គិតទៅពួកអាត្មាតទាំងអស់នេះពិតជាគ្មានសម្បជញៈ មែនតែម្ដង អំពើប្រាសចាកពីសីលធម៌ និងមនុស្សធម៌ដែលពួកវាបានសាងឡើងលើរាស្រ្ដ ខ្មែរក្នុងប្រទេសខ្មែរ ពុំធ្វើអោយវាមានការអៀនខ្មាស់អ្វីបន្ដិចសោះ ផ្ទុយទៅវិញវាកាន់តែរីក រាយនឹងគំនរទ្រព្យសម្បត្តិ របស់វាដែលកើតឡើងពីការគៃបន្លំគ្រប់កលល្បិចទៅវិញ។ ករុណាថ្លែងឡើងទៅកាន់មិត្តគេថា - តំលៃនៃជិវិតមនុស្សស្ថិតនៅលើការតស៊ូ, គ្មានកិច្ចការណាបានសម្រេចឡើយ បើ យើងមិនចេះតស៊ូនោះ ! - ពិតជាត្រូវ! ដើម្បីអោយយល់ន័យពីជីវិតអោយបានច្បាស់លាស់ លុះត្រាតែយើងធ្លា ធ្លាប់ឆ្លងកាត់គ្រប់ករណីលំបាក, សប្បាយ, ឈឺចាប់គ្រប់ចំពូក។ ករុណាឥតតប កែវភ្នែកសម្លឹងមើលយ៉ាងស្រទន់ទៅមិត្តរបស់គេ ចំពោះលេខគណិ តមួយនឹងមួយវាត្រូវជាពីរ តែចំពោះមិត្តភាពវិញ មួយនឹងមួយគឺមានតែមួយ។ ជីវិតរបស់ករុ ណា និងបូរាមានសកម្មភាពប្រហែលៗ គ្នាហើយគេចេះស្រឡាញ់គ្នា ចេះយល់ចិត្តគ្នា គេ ធ្វើដំណើររួមនេះពិតជាដំណើរទៅរកសុភមង្គលដ៏ត្រចះត្រចង់មែន ។ គ្មនអ្វីសប្បាយជាង យើងមានមនុស្សម្នាក់ដែលយល់ចិត្តយើងយ៉ាងច្បាស់ ហើយដែលយើងអាចបើកបង្ហាញ អាថ៌កំបាំងយោបល់ទាំងឡាយរបស់យើងប្រាប់នោះបានទេ ។ ផ្ទៃមេឃកាន់តែខ្មៅ, បូរាបន្លឺថា - ករុណាខ្ញុំលាសិនហើយ ជំរាប់លោកពូផង ! - អឺ !... បូរាឯងត្រូវព្យាយាមបំភ្លេចរឿងអតីតកាល ដែលកន្លងហួសមកហើយអោយ ចេញផុតពីអារម្មណ៍ ហើយខំធ្វើការអោយបានប្រសើរណាសម្លាញ់ ! បូរាយកដៃអង្អែលស្មាមិត្តគេរួចបន្លឺទាំងញញឹម - កុំបារម្ភករុណា ! ថ្វីត្បិតតែខ្ញុំយកវិជ្ជាដែលខ្ញុំឆ្លៀតរៀនមកប្រើក៏គ្មានរឿងទំនាស់នឹង រូបខ្ញុំដែរ ! ផ្ទុយទៅវិញពេលនេះខ្ញរឹតតែរីករាយព្រោះខ្ញុំបានក្រេបរសជាតិនូវចំណេះមួយថ្មី ទៀត គឺវិជ្ជាខាងអគ្គិសនីនេះ ! - ល្អ ! ខ្ញុំសង្ឃឹមជានិច្ចលើចិត្តបូរា ! - ហើយករុណាត្រូវចាំថា មិនត្រូវចុះចាញ់ថៅកែយួននោះជាដាច់ខាត ខ្ញុំត្រូវចាញ់ថៅ ចិនមែនក៏ដោយក៏មិត្តត្រូវតែតស៊ូយកជ័យជំនះលើថៅកែយួន ដោយក្រេបជញ្ជក់យកចំ ណេះពីវាអោយរឹតតែជ្រៅជ្រះណា៎ ! លាហើយករុណា ! លោកសុផាន់តែងសង្កេតលើរូបករុណាជានិច្ច ព្រោះក្រៅពីមាយាទល្អប្រពៃ ករុណា ដូចជានិយមការដើរលេង តែលោកពុំបានស្ដីបន្ទោសអោយក្មួយប្រុសរូបនេះទេ ដោយលោ កយល់ឃើញថា ការលំហែពុំមែនផ្ដល់មកសុទ្ធតែលទ្ធផលអាក្រក់ទេ វាផ្ដល់លទ្ធផលយ៉ាង ប្រសើរ កាលបើមនុស្សចេះធ្វើដំណើរកំសាន្ដស្របតាមពេលវេលា ហើយចំពោះរូបករុណា ទៀតសោត លោកប្រាកដក្នុងចិត្តថាពិតជាស្គាល់តំលៃនៃពេលវេលា ហើយមិនអាចសប្បា យអោយហួសព្រំដែនឡើយ ។
  • YUN VATTANA, 012 867 773 ,