Free 100%

អ្នក​តា ទ្វារ​ស្រុក

    នៅភូមិកំពង់សំរិទ្ធិ ឃុំមៀន ស្រុកព្រៃឈរ (កំពង់ចាម) មានអ្នកតាមួយសំខាន់ជាងគេឈ្មោះអ្មកតា “ទ្វារស្រុក” មានទីលំនៅៗលើដីទួលមួយខ្ពស់ជិតជើងភ្នំ។ ត្រង់កន្លែងដីទួលនោះ កាលពីដើមគ្មានដើមឈើសោះទេ មានតែវាលទទេ យូរក្រោយបន្ទិចមក ស្រាប់តែមានតាចាស់ម្នាក់ស្លៀក់ពាក់ស្អាត់បាត ទៅនិយាយនិងលោកត្រូវចៅអធិការវត្តកំពង់សំរិទ្ថិថា “ ខ្ញុំករុណាមកសុំរោងលោកគ្រូមួយជ្រកកោនផង សព្វថ្ងៃគ្មានម្លប់ជ្រកទេ ” លោកគ្រូចៅអធិការសួរថា “តាឯងនៅឯណា?” តានោះឆ្លើយថា “ខ្ញុំករុណានៅត្រង់ដីទួលខ្ពស់នោះឯង” ទើបលោកគ្រួចៅអធិការថា “តាឯងទៅវិញចុះ ចាំថ្ញៃក្រោយអាត្នាទៅធ្វើរោងមួយឲ្យ “លោកគ្រូថាមិនទាន់ផុតពីមាត់ផង ស្រាប់តែបែរមើលតានោះបាត់មួយរំពេច រកមើលពុំទាន់ មិនដឺងជាទៅផ្លូវណា។ ដល់ថ្ញៃក្រោយ លោកគ្រូចៅអធិការរៀបរាប់ប្រាប់អាចារ្យវត្តតាមដំណើររឿង ទើបអាចារ្យ ដើរបបួរឧបាសក់-សិកាជើងវត្តទាំងអស់គ្នា អោយយកឈើធ្វើរោងប្រក់ក្បឿងកណ្តាលដីទួល អោយតាទ្វារស្រុកនៅ អ្នកស្រុកទាំងអស់ក៏ស្រុះស្រួល ខ្លះបានឈើ ខ្លះបានក្បឿងនាំគ្នាធ្វើរោងហើយជាស្រេច ទើបយកថ្ម១ដុំ ទំហំ២ម.បួនជ្រុងទៅតម្កល់ទុកក្នុងរោងជាតំណាងរូបអ្នកតា “ តាទ្វារស្រុក “។ រួចអាចារ្យ និងពពួកឧបាសកជើងវត្តទាំងអស់ កំណត់ថ្ញៃ ខែ ឆ្នាំ និងធ្វើបុណ្យថ្វាយមួយយប់សូមឲ្យតាទ្វារស្រុកថែរក្សាកូនចៅនៅក្នុងស្រុកទាំងមូល ឲ្យបានសុខសប្បាយ បើមានកើតជំងឺស្រុកភូមិក្រៅ សូមឲ្យតាទ្វារស្រុក ជួយកម្ចាត់បង់ឲ្យចេញឆ្ងាយពីស្រុកទៅ កុំឲ្យមកបៀតបៀនដល់កួនចៅក្នុងស្រុកឲ្យសោះ ។ តាំងពីនោះមក អ្នកស្រុកបានសុខសប្បាយដួចសេចក្ដីប្រាថ្នាមែន ក៏បបួលគ្នាកំណត់ធ្វើបុណ្យ ១ឆ្នាំម្ដង់ៗ រាល់ឆ្នាំ ។ តែបើឆ្នាំណាមានកើតជំងឺផ្សេងៗក្នុងស្រុក អ្នកស្រុកនាំគ្នាភ័យឆោឡោ បបួលគ្នាទៅអុជទៀបធូបត្រង់មុខអ្នកតាតាទ្វារស្រុក និយាយ “ កួនចៅមានភ័យតក់ស្លុតខ្លាំងណាស់ ឥឡូវមកសុំឲ្យតាទ្វារស្រុកជួយកម្ចាត់ភ័យភិតចេញ និងធ្វើបុណ្យថ្វាយ១យប់ “ ។ ត្រឡប់ មកផ្ទះវិញ ជំងឺទាំងប៉ុន្មានក៏ស្បើយល្ហើយដូចចិត្តប្រាថ្នា ក៏ជឿជាក់ពិតៗ បបួលគ្នាធ្វើបុណ្យថ្វាយ កំណត់ថ្ងៃទៅនិមន្តលោកចម្រើនព្រះបរិត្ត នុងទេសនា ព្រឹកឡើងប្រគេន ចង្ហាន់ដារឆ្លងហើយបបួលគ្នា យកបាយ សម្ល បង្អែម ទៅដាក់សែននៅមុខអ្នកតា តាទ្វារស្រុកនិយាយថា “ កាលកូនចៅមានភ័យ មកបន់លោកតាទ្វារស្រុកឲ្យជួយកម្ចាត់ជំងឹដែលកូនចៅឈឺនោះ តាទ្វារស្រុកជួយកាន់ខ្នងរងមុខកម្ចាស់ជំងឺបានជាស្បើយមែន ឥឡូវនេះ យើងធ្វើបុណ្យថ្វាយរួចសព្វគ្រប់អស់ហើយ សូមតាទ្វារស្រុកកុំចាប់មាត់ចាប់ពាក្យកូនចៅទាំងអស់គ្នាទៀត បើមានការថ្លោះធ្លោយខ្វះខាតអ្វី សុំកុំប្រកាន់ទោសអូសដំណើរឲ្យសោះ “ ។ រឿងអ្នកតា តាទ្វារស្រុកនេះ លោក ងួន-អយ ជាអាចារ្យសម្រាប់វត្តកំពង់សំរិទ្ធិ បានតំណាល ថា : កាលពីដើមត្រង់ដីទួលខ្ពស់ដែលជាកន្លែងអ្នកតានេះ គ្មានដើមឈើសោះទេ ដីទួលនេះនៅខាងមុខភ្នំ នៅភ្នំនោះមានតែផ្លូវរទេះមួយប៉ុណ្ណោះ សម្រាប់ធ្វើដំណើរទៅកាន់ភូមិ ។ ឯផ្លូវរទេះនេះចុងម្ខាង ចុងត្រង់ទៅទួលមួយខ្ពស់ដែលជាកន្លែងអ្នកតា បើអ្នកស្រុកជិតឆ្ងាយបរទេះ មកដល់ទីទួលខ្ពស់នោះហើយ មិនបានដាក់នំ ចេក ដួង ថ្វាយទេ រទេះនោះនិងបាក់កង់-កាំ ផ្អើលគោក្របីរត់ចោលរទេះ ឬ ក៏ធ្វើមនុស្សឲ្យចុកពោះ គ្រុនក្ដៅ រងារញ័រញាក់ មិនឃ្លានបាយទឹក ទាន់តែមាន់ស១គូ ដូង១គូ បាយស-ក្រហម បង្អែម ថ្វាយនិយាយសុំទោស ទើបជាភ្លាម ។ បានជាគេហៅអ្នកតានេះថា “ តាទ្វារស្រុក “ ព្រោះមានរឿងតំណាលថា៖ នៅលើទីទួលខ្ពស់នោះ ពីដើមមានតាចាស់ម្នាក់ឈ្មោះ ជា គាត់បានកាប់គាស់ដីដាំដំណាំផ្សេងៗ មិនបានប៉ុន្មាន តាជា ក៏ឈឺចាញ់ស្លាប់ទៅ។កន្លែងដីទួល តាជា ធ្វើចំការនេះទុកចោលទំ នេរគ្មានអ្នកណាហ៊ានមកធ្វើដំណាំតទៅទៀតសោះ តាំពីនោះមកទីដីត្រង់នោះគេសន្មតហៅថា ទួល តាជាៗ ដោយទួលនេះនៅចំផ្លូវរទេះដែលចេញមកពីភ្នំ ទៅកាន់ស្រុកឯទៀតៗនោះ ទើបគេសន្មត ហៅ ទួលនេះថា ទួលតាទ្វារស្រុក យូរៗទៅ ក៏ហៅក្លាយទៅជាតាទ្វារស្រុក រហូតដល់សព្វថ្ងៃ។ ខ្មោចតា ជាដែលបានស្លាប់នៅលើដីទួលនេះហើយ ដែលបានក្លែងខ្លួនស្លៀកពាក់ស ទៅនិ យាយសុំរោងលោកគ្រូចៅអធិការវត្តកំពង់សំរិទ្ធិ ហើយដែលបានក្លាយជាអ្នកតាហៅថាអ្នកតា តាទ្វារ ស្រុកៗរហូតមកដល់សព្វថ្ងៃនេះឯង៕ ភាង លីដា
  • lyda, 078840107 ,