Free 100%

ព្រះគណេស



    ព្រះគណេសជាទេពរបស់ឥណ្ឪាមានខ្លួនជាមនុស្ស ក្បាល២ជាដំរីត តាមប្រក្រតីមានដៃបួន អ្នកឥណ្ឪារាប់អានថា ជាទេពប្រចាំ សេចក្តីជំពាក់ស្មុគស្មាញ និងជាអ្នកផ្តល់នូវសេចក្តីសម្រេចផ្សេង ៗ។ហេតុដូច្នោះព្រះគណេស ទើបបាននាមថា ព៍យណេសូរះប្រែ ថា”អ្នកជាធំក្នុងសេចក្តីជាប់ជំពាក់”និងសិទ្ធិធាតាប្រែថា”អ្នកឲ្យ សេចក្តីសម្រេចផល”។មានតតិប្រកាន់ថាអ្នកបានក្រាបសំពរបូជាព្រះគណេសនឺមានសេចក្តីចម្រើនសិរីសួស្តីជ័យមង្គល(ព្រោះព្រះគណេសមានជាយាពីរអង្គឈ្មោះពុទ្ធិនិងសិទ្ធិហើយមានឪរសឈ្មោះក្សេមនិងលាករាប់ថាជាមង្គលទាំងព្រម)។អ្នកស្រុកហិណ្ឪូកាលនិងប្រកបកិច្ចពិធីំក្នុងសិទ្ធិសាសនាឬសិក្សារៀនសូត្ររៀនសិល្បវិទ្យាគេក៏ពោលពាក្យនមស្តារព្រះគណេសសីមសេចក្តីប្លតភ័យឲ្យផុតការជំពាក់ទាក់ទាមហើយដើម្យីនឺងសូមសេចក្តីសម្រេចផលក្នុងកិច្ចការនោះៗជាមុន។ហេតុនេះព្រះគណេសជាទេពប្រចាំសិល្បវិទ្យានៃក្រុមសិល្បករទើបសៀមឆ្លាក់រូបព្រះគណេសដាក់ក្នុងដួងត្រាប្រចាំក្រុមវង់មូលដែលឡោមរូបព្រះគណេសមានបាំ្រពីរវង់ជាគ្រឿងសម្គាល់ដល់កែវ៧ដួងដែលជាតំណាងសិល្បះ៧យ៉ាងគឹ: ១ .ការជាងស្មូន ២ ចិត្រកម្ម ៣ .តុរិយាង្គសិល្យះ ៤ .នាដសិល្បះ ៥ .វាទសិល្បះ ៦ .ស្ថាបត្យកម្មនិង ៧ .អក្សសាស្រ្ត។

    សៀវភៅវណ្ឪគតិរបស់ឥណ្ឪាឯខាងដើមសុទ្ធតែមានពាក្យសម្រាប់នមស្តារព្រះគណេសដើម្បីសូមប្រសិទ្ធិប្រសាដទ(សេចក្តីសម្រេចផល)ដល់សៀវភៅរឿងនោះតណេសាយនមះប្រែថា”សូមថ្វាយបង្គំដល់ព្រះគណេស”។សូម្បីតែក្មេងទៅសាលារៀនកាលនឺងផ្តើមមើលអានសៀវភៅក៏ពោលពាក្រនមស្តារ ព្រះគណេសជាមុនថាហរិ ឪមះស្រីកណបតយេនមះប្រែថា”ហរិ ឪមះយើងខ្ញុំសូមលំងអោនកាយចំពោះព្រះគណេសគឹជាអ្នកមានសិរី”។អ្នកស្រុកហិណ្ឪូដែលជឿមាំក្នុងលិទ្ធិសាសនាកាលនឺងការលក់ដូរឬទៅផ្លូវឆ្ញាយគេមិនលះបង់ការពោលពាក្យសស្លុតីព្រះគណេសឡើយហេតុទាំងនោះក៏ដើម្បីនឺងសូមសេចក្តីគ្រប់គ្រងហើយសូមឲ្យផុតសេចក្តីជំពាក់ទាក់ទាមផ្សេងៗដែរ។ព្រះគណេសមាននាមមួយយ៉ាងទៀតថា ហេវប្តះប្រែថា”អ្នកគ្រប់គ្រងការពារ” ។ក្នុងទេវស្ថានខាងលទ្ធិសៃវះនិងទីដែលរាប់អានព្រះសិវះជាធំគ្រប់កន្លែងមានទីតាមជួរថ្នល់ជួរផ្លូវកណ្តាលវាលនិងក្រោមដើមឈើដោយអន្ទើរក៏ច្រើនតែមានរូបព្រះគណេសប្រតិស្ថានទុកនៅដើម្បីប្រជាជនគ្រប់ជាតិគ្រប់ជាន់វណ្ណះដែលដើរតាមផ្លូវឬធ្វើដំណើរទៅផ្លូវឆ្ញាយនឺងបានឪកាសក្រាបសំពរបូជាសូមសេចក្តីគ្រប់គ្រងហើយនឺងការសម្រេចផល។ក្នុងតតិមិឡប្រកាន់ថា:ព្រះគណេសជាទេពប្រចាំស្រុកទំនងដូចអារក្សស្រុកឬអ្នកតារបស់ខ្មែរ។

    ក្រៅពីនេះទៅទៀតនៅមានរាប់អានព្រះគណេសជាទេពប្រចាំផ្ទះដែលគេត្រូវបូជាក្នុងវេលាចូលដេកឬវេលាភ្ញាក់ពីដេកគឹពេលលប់មុខរួចមុនទេពអង្គដទៃទាំងអស់។ទេពអង្គដទៃក្នុងទីនេះសំដៅយកព្រះសិវះ(ឥសូរ)ព្រះវិណ្ណុ(នារាយណ៏)និងព្រះអាទិត្យ(ព្រះអាទិត្យក្នុងទីនេះសំដៅយកព្រះព្រហ្មណ៏តែសៀមសំដៅយកព្រះខន្ធកុមារមកជំនួសព្រះព្រហ្ម)និងព្រះឪមានូវព្រះលក្សី។ពួកព្រាហ្មណ៏កាលបើត្រូវរាយមន្តក្នុងកិច្ចពិធីរមែងសូត្រឡើងជាដំបូងថាឪមដែលជាពាក្យប្រកបសំឡេងរួមអក្សរថាអ.ឪ.ម.។អ.បានដល់ ព្រះព្រហ្មឪបានដល់ព្រះវិស្ណិម.បានដល់ព្រះសិវះ១នេះក៏ឃើញបានថាសូម្បីតែក្នុងការពោលពាក្យបូជាព្រះជាម្ចាស់ដែលជាទេពជាន់ខ្ពស់បំផុតហើយក្តីក៏នៅតែមិនផុតចំណែកនៃព្រះគណេសគឹនៅតែយកទៅរួមផងជាដរាប។ព្រះគណេសកាលមានគេនិយមបូជាច្រើ់នទើបមានរូបតាំងជាទីទៅក្នុងប្រទេសឥណ្ឪា។អ្នកស្រុកឥណ្ឪាកាលនាំលទ្ធិសាសនាហិណ្ឪូទៅផ្សាយឬលើកគ្នាចេញទៅតាំងភូមិលំនៅធ្វើការលក់ដូរក្នុងប្រទេសដទែក៏ច្រើនតែមានរូបព្រះគណេសជាប់នឺងខ្លួនទៅផង។ហេតុនេះទើបរូបព្រះគណេសមានផ្សាយចេញទៅជាច្រើនដល់ប្រទេសទីបេត៏និងតាត។ចំណែកខាងកើតគឹជ្រោយឥណ្ឪូចិនភូមាសៀមនិងខ្មែររហូតដល់ចិននិងជប៉ុនដែលឆ្លងសមុទ្រទៅក៏មាននៅកោះជ្វាបាហ្លីនិងបរណេអូក៏មាន។តែរូបព្រះគណេសក្នុងប្រទេសអម្បាលមាននេះមានលក្ខណះដួលទៅតាមគតិនិយមរាប់អានដូចយ៉ាងព្រះគណេសរបស់ចិនក៏គ្រឿងបែបចិននិងប្រដាប់ក៏ប្លែកទៀត។តាមប្រក្រតីព្រះគណេសកាន់ភ្លុកដំរីមួយកំណាត់តែព្រះគណេសរបស់ចិនជប៉ុននិងទីបេត៏កាន់មើមឆៃប៉ូវមានស្លឺកឆែកបីស្រដៀងនឺងរូបត្រីសូរដិរាវុធ។

    ព្រះគណេសរបស់សៀមតាមរូបភាពដើមមិនដុះពោះស្ទ៊ុយដូចព្រះគណេសឥណ្ឪាទេហើយជួនកាលក៏មានកន្ទុយទាំងពីរខាងមនទំនងដូចព្រះគណេសចិនជប៉ុននិងទីបេត៏។ព្រះគណេសខ្មែរមានភ្លុកតែម្ខាងក៏មានមានភ្លុកទាំងសងខាងក៏មាន។ចំំណែក ព្រះគណេសរបស់ឥណ្ឪាមានភ្លុកតែម្ខាងទេព្រោះភ្លុកម្ខាងទៀតនោះថាត្រូវបរសុរាមចោលដោយពូថៅត្រូវបាក់ទៅហើយតែព្រះគណេសយកមកកាន់ជាអាវុធខ្ជាប់នៅដៃខ្លួន។

    មានរឿងនិទានទាក់ទងនឺងព្រះគណេសនេះច្រើនយ៉ាងណាស់តែសូមលើកយកខ្លះមកពោលក្នុងទិនេះដើម្បីបង្ហាញនូវប្រភពខ្លះដែលជាប្រវត្តិនៃអាទីទេពអង្គនេះ។ ១.ក្នុងគម្ពីរព្រហ្មវៃវតីបុរាណពោលថាកាលព្រះបពីតី១ជាមហេសីព្រះសិវះព្រះនាងមិនមានឪរសព្រះសិវះទ្រង់នាំព្រះនាងធ្វើពិធីបន្សាបព្រឺត្តិ គឹបូជាព្រះវិស្ណុ(នារាយណ៏)ក្នុងថ្ញៃ១៣កើត ខែមាឃហើ យឲ្យធ្វើជានិច្ចរៀងទៅរាល់ថ្ញៃ អស់កាលមួយឆ្នាំ ដោយចាត់រកផ្កា ឈើ ផ្លែឈើ នំ ទឺកដោះ សហ្បិ (ទឺកដោះជ្រាយ) នវនីត(ទឺកដោះស្លូត) ភាជនះនូវកែវកង ចិញ្ចៀន មាសបា្រក់
  • thorn pisey, 092478650 , thornpisey7@gmail.com