Free 100%

អ្នកតាបាពាល​ ឬ ព្រះកនោ្លង

    ​​១១.រឿង អ្នកតាបាពាល ឬ ព្រះកនោ្លង នៅជើងភ្នំបាពាល ក្នុងស្រុកស្វាយដក ខែត្រចូវដក(មាត់ជ្រូក) ដែនកួសាំងស៊ីនមួយសំខាន់ជាងគេហៅថាអ្នកតាបាពាល ឬព្រះកន្ថោង។ តាមធ្លាប់បានដឹងឮដើមរៀងមក អ្នកស្រុកជុំវិញនេះភ្នំនេះធ្លាប់ធើ្វរណ្ដាប់សែនអ្នកតារវាងខែពិសាខជេស្វអាសាធឬស្រាពណ៏មិនកំណត់ប៉ុន្តែក្នុងឆ្នាំមួយគេធើ្វតែមួយដងទេ។តែរូបអ្នកតានេះពុំមានទេមានតែដំថ្មមួយដុំធំដែលបណ្ដារជនលើកមកដាក់សន្មគជារូបអ្នកតានៅរហួតមកដល់សព្វថ្ងែនេះ។តែមានដូចរាប់ខាងលើនេះហើយបណ្ដារជនជិតខាងប្រមូលលុយរូបរួមគ្នាធ្សំនិងប្រាក់រាជ្យការផ្ដល់មកជួយខ្លះរាល់ឆ្នាំផងដើម្បីទិញកោស្រាបាយរៀបចំ ធើ្វជមពែសង្ធឹកភ្លេងពិណពាទ្យភ្លេងខ្មែរប្រគំច្រៀងរាំតាមទំនៀមមានបព្ជាន់រូបប្រុសម្នាក់អង្គុយទទូលកន្សែងក្រហម។កាលបើអ្នក់តាចូលហើយរូបនេះធ្វើរូបមុខពាក់ដូចជាអ្នក់តាខ្លាំងពូកែមានមហិទ្ធិរិទ្ធិទាយក៏ឆុតអុ្នកស្រក់សូរអ្វីនីមួយអ្នកតានិយាយមិនអោយខោ្ចះជួនជារាំងឆ្នាំណារាំងគ្មានទឹកធ្វើស្រែអ្នក់ស្រុក់កំបនស្រន់ធ្វើបុណ្យសំភ្លៀងអ្នក់តា។កំបណ្ដាលអោយមានភ្លៀងធ្លាក់ក្នុងវេលានោះដូចបំណងមែន។ អំពីប្រវត្តិ តាមពាក្យនិយាយតៗគ្នាមកថា : កាលពីដើម ភ្នំបាពាលនៅជាកោះ តូចមួយនៅឡើយស្តេចពាលមួយនិងឧបរាជម្នាក់ជាប្អូនបង្កើតសុទ្ធតែជាអ្នក់មានឬទ្ធិ ចេសា្ដខ្លាំងពូកែមកនៅទីកោះនោះ។ស្ដេចពាលជាបងធ្វើលំនៅក្នុងព្រៃដុបមួយឯឧប រាជជាប្អូននៅក្នុងដុបមួយផ្សេងពីគ្នាបានសេចក្ដីសុខសាន្ដគ្នានសត្រូវណាមកបៀត បៀនឡើយ។ឧបរាជជាប្អូនមានចិព្ចឹាមសត្វក្រពើមួយធំសម្បើម នៅក្នុងអន្លង់បារ៉ាចខែត្រឡុង ស្វៀងដែនកូសាំងស៊ីនដើម្បីជាយានជំនិះជើងទឹក។ដោយបានល្បីថានៅពាមអន្លងបារ រ៉ាចមានក្រពើមូយកាចសាហាវណាស់កល់ទូកកោះខាំមនុស្សអស់ជាច្រើនស្ដេចពាលយល់ឃើញការមិនស្រួលនិងទុកក្រពើនេះទើបគិតថាបើសិនជាទុកអោយនៅយូរទៅវានិងបំផ្លាញជីវិតមនុស្សជាច្រើនទៀតពុំលែងឡើយដូច្នេះគូរតែសម្លាប់វាចោល។ នឹកដល់ក្រពើអន្លង់បារ៉ាចស្ដេចពាលអាណិតដល់រាស្រ្ដ។ថ្ងៃមូយក៏ក្រលាខ្លួនជលោកនេនមួយអង្គុយនិមន្តសំដៅទៅអន្លង់បារ៉ាចប្រាថ្នាប្រយុទ្ធិនិងសម្លាប់ក្រពើឧបរាជជាប្អូនអោយផុតជីវិត។លុះដើរបានបន្តិចក៏ជួបតាយាយចាស់កំពុងអំទូក១សាមនេរក៏សួរថា”តាយាយអញ្ចើញមកណាទៅណា?”តាយាយឆ្លើយថា”ទៅបារ៉ាច”សាមនេរឭដូចេ្នះក៏សំតាយាយដោយសារទូកនោះទៅ។ទៅដល់ពាមបារ៉ាចនាមណេរឃើញអន្លង់មួយយ៉ាងធំក៏គិតឧបាយបា្រប់តាយាយនោះថា”អាត្មាចុះស្រង់ទឹកបន្តិចស៊ិនចូរតាយាយអួសទូកឡើងកោករងចាំអាត្មាផង”ថាតែប៉ុនោះសាមណេរចុះទៅក្នុងទឹកកាឡាខ្លួនជាក្រពើមួយធំរោទ៏ខ្ទារខ្ទរហែលយ៉ាងប្រញាប់ទៅរកក្រពើបារ៉ាចបានជយបភ្លាមក៏តំាងប្រយុទ្ធគ្នាយ៉ាងគគ្រិតគគ្រេងកើតជារលកទឹកធំៗលិចទួកក្ដារអ្នកដំណើររតាក់រតាយអស់។ក្រពើទំាងពីរប្រយុទ្ធគ្នាតាំងពីព្រឹករហួតដល់ថៃ្ងរសៀលក្រពើបារ៉ាចចាញ់ក៏រត់ដោះដៃស្ដេចពាលក៏ត្រឡប់មកកោះវិញ។ឯក្រពើបារ៉ាចដោយត្រូវរបួសធ្ងន់ព្រមទាំងខឹងចិត្ដនិងប្រយុទ្ធមិនឈ្នះគេផងខំវារឡើងលើកោកហើយដេកស្លាប់នៅក្រោមដើមឈើមូយធំមានម្លប់ខានៅក្បែរមាត់ច្រាំងអន្លង់បារ៉ាចនោះទៅ។ឧបរាជបានឭដំណឹងថាក្រពើជាសេនាខ្លួនត្រូវស្ដេចពាលជាព្រះរៀមសម្លាប់ដូចោ្នះហើយក៏ប្រញាប់មករកមើលឃើញក្រពើដេកសា្លប់នៅក្រោមដើមឈើមែនក៏ប្រមួលអស់បណា្ដរាស្រ្ដមកជួយកាត់យកតែក្បលក្រពើដាក់ក្នុងខ្ទមតម្កល់ទុកជាតំណាងអោយបណ្ដាជនមើលដរាបមក។លុះយូរអង្វែងក្រោយមកក្បាលក្រពើក៏ពុករលួយអស់ទៅបណ្ដាជនក៏ឈើមកឆ្លាក់ធ្វើអោយដូចជាក្បាលក្រពើមុនមកតម្កល់ដួចដើមទុករហូតមកដល់សព្វថ្ងៃនេះ។ ស្ដេចពាលនិងឧបរាជនៅជាសុខសប្បាយលើកោះនោះឥតទាស់ទែងគំនុំប្រកាន់ខឹងគ្នាដោយប្រការអ្វីសោះឡើយលុះត្រាតែរកោះតូចនោះដុស់ដាលខ្ពស់ទៅជាភ្នំ។លុះស្ដេចពាលចាស់ជរាដឹងខ្លួនថាមុខជាមិនបានរស់យឺនយួរទៅទៀតក៏ហៅមហាឧបររាជប្អួនមកប្រាប់ថា: យើងមានឬទ្ធិចេស្តាខ្លាំងពូកែនៅលើភ្នំនេះបើឥតអំពីបងទៅចូរប្អូននិងអ្នករយាយព្រមទាំងបណា្ដលជនគិតធើ្វអ្វីមួយជាការទុកអោយអ្នកក្រោយៗគេបានដឹងបានស្គាល់ឈលឈ្មោះយើងផងកុំបីខានឡើយ។ អំណើះអំពីស្ដេចពាលទៅឧបរាជជាប្អូននៅគ្រប់គ្រងរក្សាទីនោះហើយយកថ្មធលធ្វើមួយដុំមកសន្មតទុកជាតំណាងស្ដេចពាលទៅកើតជាអ្នកតាភ្នំនៅរក្សាដុំថ្មដែលឧបរាជាប្អួននិងបណ្ដាជនសន្មតទុកជាតំណាងរហូតមកដល់សព្វថ្ងៃនេះ។អ្នកតាស្រុកបារ៉ាចនៅតែរក្សាក្បាលក្រពើរហូតមក។
  • lavary, o526713666 , lavary.org@gmail.com