Free 100%

រឿងលោកតាយាយងួន

    ២៣. រឿង អ្នកតាយាយងួន

    របស់លោកជឹម ឈុំ សង្កាត់ឫស្សីព្រៃ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អុំពីអ្នកតា លោកយាយ ឬយាយងួន

    អ្នកតានេះ ស្ថិតនៅក្នុងសង្កាត់ទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។អ្នកស្រុកជាចំណុះអ្នកតាមាន៩ភូមិ(១)គឺភូមិសែនរនាម សំរោង ក្បាលដំរី និងទំរឹង ក្នុងសង្កាត់ទំរឹង ហើយនិងភូមិខោល អន្ទះទំអរ និងឬស្សីព្រៃ ក្នុងសង្កាត់ឬស្សីព្រៃ ស្រុកសណ្តាន់។ ភូមិទាំងប្រាំ៩ នេះជាភូមិនៅរាយក្នុងព្រៃធំ បើទូលខ្ពស់ជាងដីធម្មតា សណ្ឋានជាភ្នំ មានវត្តតែមូយ ហៅថាវត្តក្បាលដំរី ក្នុងសង្កាត់ទំរឹង។ ចម្ងាយជាបន្តបន្ទាប់គ្នា ពីភូមិមូយទៅភូមិមួយ ប្រមាណជាងពី ១ទៅ៤គម ។ ក្នុងរង្វង់ភូមិទាំង៩ ក្នុងសង្កាត់ទាំងពីរ ដូចខាងលើនេះ ពីបរមបុរាណមក គេនិយមហៅថា តំបន់ក្បាលដំរី ពីព្រោះមានតែវត្តក្បាលដំរីមូយនេះជាទីសិក្សា និងជាទីប្រជុំធ្វើបុណ្យទាន ។

    ខ្ទមអ្នកតា តាំងនៅក្បែរផ្លូវរទេះ ដែលឡើងពីភូមិតាមជូរមាត់ស្ទឹងសែនទៅកាន់សង្កាត់ទំរឹង និងសង្កាត់ឬស្សីព្រៃ តំបន់ក្បាលដំរីចម្ងាយពីទីប្រជុំស្រុកទៅ ប្រមាណជា៤២គម ។ អ្នកតានោះគ្មានរូបចំលាក់តំណាងទេ មានតែដីដុះខ្ពស់ឡើង នៅក្រោមដំបូលខ្ទមសណ្ឋានជាដំបូកប៉ុណ្ណោះ ។ បើគេចង់ធ្វើដំណើរពីសាលាស្រុកសណ្តាន់ ទៅកាន់ទីអ្នកតា គេត្រូវទៅតាមផ្លូវដែលទៅកាន់សង្កាត់ទំរឹង និងសង្កាត់ឬស្សីព្រៃ គឺគេត្រូវធ្វើដំណើរតាមផ្លូវរទេះ ឆ្ពោះទៅកាន់ទិសអាគ្នយ៍ ។

    ក្រោយពីបានឆ្លងកាត់វាលស្រែដ៏ធំធេងមួយរួចហើយគេនឹងបានដល់ភូមិនិងវត្តមួយហៅថាភូមិ និងវត្តអណ្តូងព្រីង ក្នុងសង្កាត់ឈើទាល(សណ្តាន់)។ តពីនេះទៅទៀតផ្លូវរទេះនឹងបំបែកដំណើរគេ ឲ្យឆ្ពោះទៅត្រង់ទៅទិសខាងកើតរហូត ។ លុះឆ្លងកាត់ព្រៃធំ និងព្រៃរបោះ ដ៏ស្ងាត់ជ្រងំពីលើមក ដែលជូនកាលមាន ពើបប្រទះនឹងម្រឹគទាំងឡាយ ដែលវាដើររកស៊ីក្បែរផ្លូវ នាព្រៃទាំងនេះ នាំឲ្យគេភ្ងាក់ភ័យនិងមានការកំសាន្តភ្នែកខ្លះ ដោយមិនដែលបានឃើញ និងឆ្លងអូរពីរដ៏មានទឹកថ្លាឆ្វង់ មើលឃើញដី និងត្រីហែលច្រវាត់ ដែលហូរបណ្តោយតាមមាត់ព្រៃ ហាក់ដូចជាខ្សែខណ្ឌព្រំដែនព្រៃធំ និងព្រៃរបោះនោះ ឲ្យមានភាពដាច់ដោយឡែកពីគ្នាទាំងមានព្រឹក្សាម្លប់ត្រឈឹងត្រឈៃ ដុះក្បែរច្រាំងប្របផ្លូវ ជាទីសម្រាក ។ សិស្សឈ្មោះ ទុយ ចន្ថន
  • Chantorn.Tuy, 0974 164 800 , chantorn.tuy123@gmail.com