Free 100%

ការយកចិត្តទុកដាក់

    សេះពីរក្បាល

    មានបុរសម្នាក់ចិញ្ចឹមសេះពីរក្បាល សេះមួយតម្លៃ១០០០០០០ដុល្លារ និងសេះ មួយទៀតតម្លៃ ១០ដុល្លារ។
    សេះទី១ មានតម្លៃ ១០០០០០០ដុល្លារ ម្ចាស់របស់វា បានថែរក្សាយកចិត្តទុក ដាក់នឹងវាខ្លាំងណាស់ វាដេក ក្នុងបន្ទាប់មួយស្អាត មានផាសុភាពបំពាក់ដោយម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកំដៅ មានអង្គរក្សការពារ ញុំអាហារថ្លៃៗ ជក់បារីស៊ីកា ពេលព្រឹកបន្ទាប់ពីហាត់ ប្រាណរួចវាអង្គុយអានកាសែត ផឹកកាហ្វេទឹកកក ប្រើប្រាសបង្គន់អនាម័យល្អៗ ជើងអង្គុយ គងទាក់ខ្លា មានអ្នកបម្រើហែរហមអមដំណើរ ពេលទៅណាមកណា មានឡានទំនើប សេរីថ្មីជូនដំណើរ មានគ្រូពេទ្យចាំថែសុខ ភាពជាប្រចាំ។
    ចំណែកសេះទី២ មានតំថ្លៃ១០ដុល្លារវិញ ម្ចាស់របស់វាឲដេកនៅក្នុងក្រោល កញ្ចាស់មួយផ្ទាល់ដី រូបរាងស្គមកំព្រឹង ដូចអ្នកញៀនថ្នាំ ស៊ីអាហារដែលសេសសល់ មិនដែលស្គាល់ជាតិហាំបឺហ្គឺ ទៅណាមកណាតែឯង គេមិនសូវខ្វល់ ទទួល របបអាហារ បានតែមួយពេល ស៊ីតែត្រឹមងៀតក្រៀមៗ ផឹកតែទឹក អូ និងត្រពាំង ពេលឈឺដើរទៅ រកពេទ្យខ្លួនឯង គ្មាន ប្រដាប់តុបតែងរាងកាយ រោមឡើងក្រញ៉ាង សុទ្ធតែក្អែល និងអង្គារ។

    គំនិតពិចារណា

    មានគេបើកភោជនីយដ្ឋានពីរ ហាងមួយអស់ទុនចំនួន១០ដុល្លារ ហាងមួយទៀត អស់ទុន ១,០០០,០០០ ដុល្លារ។ ហាងដែលមានតម្លៃថ្លៃ ត្រូវបានម្ចាស់យកចិត្តទុក ដាក់មើលថែប្រចាំមិនដែលឃ្លាតឆ្ងាយមួយវិនាទីឡើយ គាត់មានការ យកចិត្តទុកដាក់ មានការខ្វល់ខ្វាយជាខ្លាំង មួយថ្ងៃៗគាប់គន់បំរើភ្ញៀវទឹកក្តៅ ទឹកត្រជាក់ ជួលចុងភៅល្បីៗ មកធ្វើម្ហូបឈ្ងុយ ឆ្ងាញ់ជូនភ្ញៀវពិសារជាដើម។
    ចំណែកឯហាងដែលមាន តម្លៃ១០ដុល្លារ គាត់ជួលតែអ្នកបំរើម្នាក់អង្គុយចាំមើល ថែប៉ុណ្ណោះ គាត់មិនដែលខ្វល់ ពីភាពទ្រុឌទ្រោមរបស់ហាងទេ ដំបូលប្រកស្លឹករ ហែករញ៉ៃធ្លុះធ្លាយ ត្រូវខ្យល់ ត្រូវភ្លៀង ត្រូកំដៅថ្ងៃ អាហារមានតែមួយមុខ ដដែលៗ ទឹកប្រើប្រាស់មិនស្អាត ជូនកាលគ្មានកែវសម្រាប់ផឹកទឹកផង ជូនខ្វះបាយ ជូនខ្វះទឹកជូន ខ្វះម្ហូប ហើយគម្រប់៥ឆ្នាំ ទើបម្ចាស់មកមើលថែម្តង ហើយមើលនោះសោតមិនទាន់បាន៣ នាទីផងក៏ត្រឡប់ទៅវិញ។
    មនុស្សចូលចិត្ត និងចាប់អារម្មណ៏ទៅលើចំណូលលុយច្រើន ហើយគិតរំលង និងមិនចាប់អារម្មណ៏ទៅលើ ចំណូល លុយតិច ពួកគេភ្លេចគិតថាលុយ១លានដុល្លារ វាកើតចេញពីលុយ១ដុល្លារ ផ្សំចូលគ្នា១លានផង។
    ការដែលយើងគិតតែពីលុយធំ ហើយមើលរំលងលុយតិច ធ្វើឲយើងស្រវាការងារ ធំចោលការងារតូច យកចិត្តទុកដាក់ តែរបស់ណាដែលថ្លៃ មិនឲតម្លៃរបស់ដែលថោក ស្រវាលុយច្រើនចោលលុយតិច ដូចសត្វ កវែង មានក៏វែងៗ ស្រវាចំណីខ្ពស់ៗ ចោលចំណីទាបៗ កាលបើបុគ្គលិកបែបនេះរមែងបាត់បង់លាភសក្ការៈជាមិនខាន។ ដើម្បីប្រកបរបរកស៊ីដោយសក្កានុពល គេត្រូវចេះឲតម្លៃទៅលើការងារកំបិកកំប៉ុក តិចតូច ដោយមិនត្រូវខ្ជះខ្ជាយ ឡើយ កាលណាយកចិត្តដាក់ការងារដែលតូចតាចបានល្អនោះ ការងារធំដុំក៏អាចគ្រប់គ្រងបានល្អដែរ។
    គ្មានកិច្ចការណាតូចតាចទេលើលោកនេះ មានតែមនុស្សទេដែលតូចតាចនោះ គ្មានការងារណាដែលបរាជ័យទេមានតែមនុស្សទេបរាជ័យ
  • Vattana Sunta, 012 867773 , yunvattana@yahoo.com