Free 100%

ផ្តោតអារម្មណ៏

    បុរសកាប់ឈឺ

    ថ្ងៃមួយមានបុរសម្នាក់ដើរតាមផ្លូវទៅស្រែគាត់ ឃើញកសិករម្នាក់កំពុងយកដើមឈើ មួយដើមធ្វើឆ្នើរ ដើម្បីដាក់ឥវ៉ាន់។
    ដើមឈើនោះ មានទាំងដើមមានទាំងគល់ មានទាំងឬស មានទាំងមែក មានតាំងស្លឹក។ គាត់ក៏និយាយ ទៅកាន់បុរសនោះថា ដើមឈើយកទាំងអស់មក ធ្វើធ្នើវាមិនស្អាត វាមិនសម វាមិនស្រួល អារគល់កាប់ចុងចេញ ទើបល្អ។
    កសិករនោះធ្វើតាមគាត់ក៏ទៅរករណាមកអារគល់ចេញ បានរណាមកអារបាន ២-៣ ខ្វោក វាមិនសូវមុត គាត់គិតថា បើមានដែកឆាបសំលៀងវានឹងមុត គាត់ទៅយកដែក ឆាប មកសំលៀង បានដែកឆាបហើយ ដែកឆាប នោះអត់មានដង ពិបាកកាន់ គាត់គិតថា បើមាន ដងស្រួលកាន់គាត់ក៏ទៅរកឈើមកធ្វើដង។ គាត់ដើរចូលទៅក្នុង ព្រៃរកឈើ ឃើញឈើអត់ មានអ្វីកាប់ គាត់គិតថា ទៅយកពូថៅមកកាប់ គាត់ក៏ទៅរកពូថៅ។ រកពូថៅបាន ហើយ កាប់បាន២-៣ ពូថៅ ពូថៅមិនសូវមុតគាត់គិតថា យកថ្មមកសំលៀងពូរថៅ គាត់ក៏ ទៅរកថ្ម រកថ្មបានហើយ សំលៀងមិនស្រួលអត់មានឈើទប់វារអិល។ គាត់ទៅរក ឈើឃើញ ឈើ ធ្វើម៉េចបានឈើ? ទាល់តែមាន ពូថៅ.. ទៅរកពូថៅ... ទៅរកឈើ.. ទីបំផុតឈើ នៅតែឈើ។

    គំនិតពិចារណា

    មនុស្សនោះមិនបានផ្តោតយកចិត្តទុកដាក់ចំពោះអ្វី ដែលគាត់ធ្វើនោះទេគាត់ចាំមាន សព្វគ្រប់ទើបធ្វើ គាត់ភ្លេច គិតថា ការដែលយើងធ្វើទើបមាន។
    មនុស្សគ្មានឆន្ទៈតែងយកលេស គាត់នឹងនិយាយថាចាំមានពេល ល្អចាំធ្វើ ចាំមាននេះ ចាំមាននោះ ចាំពេលនេះ ចាំពេលនោះ ទីបំផុតអត់ធ្វើ...! ការរងចាំវាគ្រប់តែលេស ជាការដៅសារ ជាទម្លាប់ ដ៏សែន ល្អរបស់ អ្នក បរាជ័យតែប៉ុណ្ណោះ។ បើយើងនៅតែចាំ យើងនឹងនៅតែចាំ....
  • Vattana Sunta, 012 867773 , yunvattana@yahoo.com