Free 100%

គ្មានឆ្ទៈ

    បុរសសាវា

    មានបុរសម្នាក់គាត់បានទៅជួបនារីដែលមានអាយុប្រហែល ៣០ឆ្នាំគាត់ មិន ដែលឃើញនារីណាស្អាតបែបនេះទេ នេះជាលើកទីមួយរបស់គាត់ហើយ គាត់ស្រលាញ់ នារីនោះហើយបានទាក់ទង ត្រូវរូវគ្នា គាត់មានបំណងថានឹងរៀបការ ជាមួយគ្នា នារីនោះ បាននាំទៅលេផ្ទះ។ ទៅដល់ផ្ទះនារីនោះជួប ប្អូនទី២ស្អាតដែរ គាត់គិតថាៈ ថាបងស្រីទី១ ទៅស្អាតប្អូន ទី២នេះស្អាតជាងទី១ទៀត គាត់ក៏ចាប់ចិត្តស្រលាញ់ ប្អូនទី២ទៀត ហើយចាប់ ផ្តើមទាក់ទងប្អូនទី២វិញ។
    ៣ខែក្រោយមកប្អូនស្រីទី៣ ជាអនិកជនមកពីប្រទេសក្រៅគាត់មកលេងឃើញ ប្អូនទី៣នៅក្មេងសាច់សខ្ចី ត្រលុកៗ ស្អាតទាំងរូប ស្អាតទាំងរាង ស្អាតទាំងមុខ ស្អាតទាំង មាត់ស្អាតជាងបងទី១ទី២ទៀត គាត់ចាប់ផ្តើមស្រលាញ់ប្អូនទី៣ទៀត។ ហើយក៏បានទាក់ទង ប្អូនទី៣ទៀត ប្អូនទី៣យករូបថតប្អូនស្រីពៅទី៤ មកមើលប្អូនទី៤ រឹតតែស្អាត ស្អាតជាង ទី១-ទី២-ទី៣ ស្អាតជាទីណាៗ ទាំងអស់ គាត់ក៏ស្រលាញ់ប្អូនទី៤ ទៀតទីបំផុតអត់ទាំងអស់។

    គំនិតពិចារណា

    បុរសនេះ គាត់មិនត្រឹមតែមិនផ្តោតអារម្មណ៏ជាមួយការដែលគាត់កំពុងតែធ្វើទេ តែថែមទាំងមិន ផ្តោតអារម្មណ៏លើ មនុស្សដែលគាត់ស្រលាញ់ទៀតផង។
    ប្រៀបដូចបុគ្គលិកម្នាក់ ដែលមិនត្រឹមតែមិនផ្តោត លើការងារដែលគាត់កំពុងតែ ធ្វើប៉ុណ្ណោះទេ ថែមទាំងមិនផ្តោត លើក្រុមហ៊ុនដែលជួលគាត់ទៀតផង។ បើពេលនោះយើង កំពុងធ្វើការងារនៅក្នុងក្រុមហ៊ុនណាមួយ យើងផ្តោតអារម្មណ៏ មកលើក្រុមហ៊ុននោះ ហើយរកតែវីធីណាដែលធ្វើឲជោគជ័យក្នុងក្រុមហ៊ុននោះទៅបានហើយ!
    គាត់កំពុងធ្វើក្រុមហ៊ុនទី១ ក្រុមហ៊ុនទី២ មានប្រាក់ខែច្រើនរត់ទៅទី២ ក្រុមហ៊ុន ទី៣ ប្រាក់ច្រើនរត់ទី៣ ក្រុមហ៊ុនទី៤ ប្រាក់ច្រើនរត់ទៅទី៤ ទីបំផុតអត់ទាំងអស់អត់ ជោគជ័យទាំងអស់ គាត់នឹងដូរគ្មានទីបញ្ជប់ ដូររហូតអស់ពេលដូរ។
    ១ឆ្នាំដូរការងារ៥ ហើយ៥ឆ្នាំធ្វើការងារ១ មួយណាប្រសើរជាង?
    ៥ឆ្នាំដូរការងារ៤ ហើយ៥ឆ្នាំធ្វើការងារ១ មួយណាប្រសើរជាង?
    ៥ឆ្នាំដូរការងារ៥ ហើយ៥ឆ្នាំឡឿងបាន៥ឋានៈ មួយណាប្រសើរជាង?
    បុគ្គលគួរធ្វើអ្វីមួយឲច្បាស់លាស់ប្រាកដប្រជាមិនត្រូវចាប់នេះមិនត្រូវចាប់នោះ ដោយភាពប្រថុយប្រថានឡើយ ត្រូវមានទំនួលខុសត្រូវចំពោះអ្វីដែលកំពុងធ្វើបើពុំដូច្នោះទេ អ្នកនឹងទទួលបាននូវអ្វីដែលហៅថា ទទេ!
    អ្នកជោគជ័យត្រូវផ្តោតអារម្មណ៏ធ្វើការងារមួយក្នុងពេលតែមួយ បើមានការងារ ច្រើននៅ ចំពោះមុខ អ្នកត្រូវ បែង ចែកការងារនោះតាមលំដាប់ លំដោយគឺៈ
    - ការងារណាសំខាន់ត្រូវធ្វើមុន
    - ការងារណាមិនសូវសំខាន់ត្រូវធ្វើបន្ទាប់
    - ការងារណាមិនសំខាន់កុំធ្វើ
    កុំចាប់អារម្មណ៏នឹងគ្រឿងទាក់ទាញខាងក្រៅ ត្រូវចាប់អារម្មណ៏ ចំពោះ គោលដៅរបស់អ្នកជាចំបង និងសំខាន់ ហើយធ្វើសកម្មភាព ទាំងឡាយណា ដែលទាក់ទងទៅនឹងការសម្រេចគោលដៅ។
    ដរាបណាអ្នកនៅតែរក្សាភ្នែករបស់អ្នកទៅកាន់ទិសដៅ អ្នកប្រាកដជាទៅ ដល់គោលដៅរបស់អ្នក។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com