Free 100%

សិល្បៈក្នុងការសម្របខ្លួនចូលគ្រួសារថ្មី ក្រោយឆ្លងកាត់រាត្រីអាពាហ៍ពិពាហ៍

    អារម្ភកថា

    លោក លោកស្រីជាទីគោរពរាប់អាន សៀវភៅអំពីចិត្តសាស្រ្តសង្គមនេះ បានប្រសូតឡើង ក្នុងពេលដែលសង្គមកម្ពុជា ជួបកង្វះខាតឯកសារ អានជាច្រើននៅក្នុងផ្នែកនេះ ។ហេតុនេះហើយទើបខ្ញុំបាទ បាននិពន្ធ និងរៀបរៀងនូវស្នាដៃនេះឡើងដើម្បីផ្តល់ជូននូវពន្លឺបន្ថែមដល់សង្គមរបស់យើង ។

    បើទោះជាស្នាដៃនេះ ត្រូវបាននិពន្ធឡើងដោយរូបខ្ញុំបាទ ប៉ុន្តែមានពាក្យពេចន៍មួយចំនួន ខ្ញុំបាទបានដកស្រង់ពីសំដី អ្នកប្រាជ្ញល្បីៗក្នុងលោកក្តី ក៏ខ្លឹមសារស្ទើរតែទាំងស្រុង តែផ្នត់គំនិតនៃការនិពន្ធសៀវភៅនេះផ្តើមចេញ ពីគ្រួសារចំណេះដឹងរៀនពីសាលា ពីសហគមន៍ និងបទពិសោធន៍នៃការសង្កេត ការស្តាប់ និការអានសៀវភៅ។

    នេះជាស្នាដៃទីពីរបស់ខ្ញុំបាទ ដែលសរសេរអំពីចិត្តសាស្ត្រសង្គម ដែលសៀវភៅទីមួយនិយាយអំពី ២៧ចំនុចគួរពីចារណា មុនឈានជើងចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ ។

    ជឿជាក់ថា ស្នាដៃអំពីចិត្តសាស្រ្តសង្គមនេះ ពិតជាមានការខ្វះចន្លោះមិនខាន ព្រោះថាសៀវភៅនេះ គ្រាន់តែជាផ្នែកមួយនៃពិភពគំនិតជុំវិញលោកនេះតូចចង្អៀតរបស់ខ្ញុំ។ ខ្ញុំបាទរងចំាដារទិទៀនក្នុងន័យស្ថាបនាគ្រប់ពេល គ្រប់ពេលវេលាដោយក្តីសោមនស្សរីករាយ ។

    ពីខ្ញុំបាទ ច្រាយ ចំណាន ទំានាក់ទំនង ០២៣ ៩៨ ៩២ ៧៩. ០៩៧៩១៩៦១៩១ . ០៩០ ២៣៤ ៦៣០ ។ អ៊ីម៉េល hero_yin@yahoo.com

    ឧទ្ទិស



    សូមគោរព និងប្រណិបតន៍ចំពោះលោកឪពុក អ្នកម្តាយដែលបានផ្តល់កំនើតឲ្យកូនមានថ្ងៃនេះ និងផ្តល់បញ្ញាដល់កូន ដើម្បីនិពន្ធនិងរៀប រៀងសៀវភៅនេះឡើង ។

    លោកឪពុកនាម យិន ច្រាយ រស់នៅភូមិ២ ឃុំរការខ្នុរ ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម ជរាភាព ។

    អ្នកម្តាយ លិន ឈុនគ្រី មរណភាព លោកសាស្រ្តាចារ្យ បណ្ឌិត លោកគ្រូ អ្នកគ្រូ រៀមច្បង និង សហសេវិទាំងឡាយ ដែលបានផ្តល់នូវការអប់រំទូន្មាន ផ្តល់ឳកាសនិង ការចែករំលែកគំនិតទស្សនឲ្យខ្ញុំបាទ អាចក្រេបជញ្ជក់នូវចំណេះដឹង បានបន្តិចបន្តួចនេះ ។

    មិត្តភ័ក្តទាំងឡាយ ដែលតែងផ្តល់កំលាំងចិត្ត ចំពោះខ្ញុំបាទដើម្បីនិពន្ធ និងរៀបរៀងសៀវភៅនេះឡើង ដើម្បីទុកជាប្រយោជន៍ចំពោះសង្គម ។

    សូមពរលោកមានគុណ លោកសាស្រ្តចារ្យ បណ្ឌិត លោកគ្រូ អ្នកគ្រូ រៀមច្បង និងសហសេវិកទាំងឡាយជួបប្រទះតែ ពុទ្ធពរទាំង4ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀង ឃ្លាតឡើយ ។

    ផ្តើមកថា

    > អាពាហ៍ពិពាហ៍អ្នកបានចប់សព្វគ្រប់ហើយ សល់តែរំភើបក្នុងរាត្រីទឹកឃ្មុំដ៏មានន័យ ។ ការជួបបែននិត្យជាមួយដៃគូជីវិតថ្មោងថ្មីពិតជាធ្វើឲ្យអ្នកមានក្តីសុខក្នុងអារម្មណ៍ ទាំងចិត្ត និងកាយ ។ មង្គលការថ្មោងថ្មីពិតជាបានធ្វើឲ្យអ្នករីករាយ ប៉ុនែ្តចំណងទាំងប្រាំប្រការក៏ត្រៀមឲ្យគូស្វាមីភារិយាថ្មីត្រូវរែកពន់ និងដោះស្រាយ ។

    ការពិតការឆ្លងកាត់រាត្រីអាពាហ៍ពិពាហ៍ថ្មីៗ បញ្ហាប្រឈមទាំងឡាយ នឹងមិនកើតឡើងភ្លាមៗនោះឡើយ ពេលអ្នកស្ថិតក្នុងដំណាក់កាលផ្អែមល្ហែម ទាំងពាក្យសំដីកាយវិការ និងរសផ្អែមល្ហែមនៃកាមរសចំពោះគ្នាមិនចង់ឲ្យរបេះ ។

    ប៉ុន្តែទោះជាអ្នកចង់ឫមិនចង់លោក អ្នកត្រូវតែរែកពន់។ ស្រ្តី ជាភរិយាត្រូវពន្លត់ភ្លើងចង្រ្កានទាំងបី ហើយបុរសត្រូវធ្វើចិត្តឲ្យធ្ងន់ដូចថ្ម មានចិត្តត្រជាក់ដូចសំរិត ដើម្បីរុញក្បួនស្នេហ៍របស់លោកអ្នកអណ្តែតទៅមានលំនឹង មិនឃ្លេងឃ្លោង មិនផ្អៀងផ្អងពេក ដែលអាចនាំឲ្យជះ ឥទ្ធិពលត្រលប់វិញនូវ ព្យុះភ្លៀងក្នុងជីវិត ។

    ដូចនេះ ទាមទារឲ្យលោកអ្នងត្រដាងស្លាបឡើង ប្រៀបដូចបក្សី ដែលអាចហើរបាន ដោយស្លាបទាំងពីររបស់ខ្លួន និងមិនអាចខ្វះស្លាបណាមួយ ។ ការប្រើស្លាបទាំងសាងខាងរបស់ខ្លួនរបស់ខ្លួន ដើម្បីយោងគ្រយសាររបស់អ្នកបាន ដោយស្នាមញញឹមយ៉ាងសោមនស្ស ក្នុងសុភមង្គលត្រកុំត្រកាល ។ ដើម្បីធ្វើយ៉ាងណាឲ្យលោកអ្នក ទទួលបាននូវសុភមង្គលលោកអ្នកគួរពិចារណា និងអនុវត្តន៍ប្រការមួយចំនួនដូចខាងក្រោម។

    បើទោះជាសៀវភៅនេះ មិនមានគ្រប់ន័យ និងនញ្ហាជីវិតដែលលោក លោកស្រីជួបប្រទះក្តី ប៉ុន្តែខ្ញុំបាទសង្ឃឹមថា វាជាចំនែកតូចមួយជួយផ្តល់ពន្លឺដល់លោក អ្នកបាន ក្នុងកាស្វែងរកដំណោះស្រាយមួយប្រកបដោយហេតុ និងផល ប៉ុន្តែមិនប្រាសចាកនូវមូលដ្ឋានបញ្ញានោះឡើយ។

    ជំពូកទី១


    ការាម្របខ្លួនជាមួយគ្រួសារថ្មី




    ស្ថានភាពជីវិតអ្នកផ្លាស់ប្តូរហើយមែនទេ? អ្នកលែងជាមនុស្សដែលមានសេរីភាព និងធ្វើអ្វីតាមចិត្តខ្លួនឯងទៀតហើយ ។ ផ្ទុយទៅវិញអ្នកត្រូវរៀបចំអាកប្បកិរិយា ការទទួលខុសត្រូវក្នុងដំណើរជីវិត ដែលមានគ្នាពីនាក់ និងបន្ថែមសមាជិកកាន់តែច្រើន នៅពេលអ្នកបានបង្កើតបុត្រ ធីតា ជាបន្តបន្ទាប់ក្រោយអាពាហ៍ពិពាហ៍។ ពីមុនមកអ្នកតែងរស់នៅជាមួយឪពុក ម្តាយ បងប្អូនក្នុងគ្រួសារមួយ ដែលមានអ្វីៗ ជារបស់ខ្លួនទាំងអស់។ ការធ្វើអ្វីមួយហាក់មិនសូវមានការខ្លាចចិត្ត ប្តេជ្ញារៀបចំចរិកប្ញកពាឲ្យផ្ចិតផ្ចង់ លើសពីធម្មជាតិរបស់អ្នក ក៏មិនចោទជាបញ្ហាអ្វីនោះឡើយ។ អ្នកមិនចាំបាច់យកចិត្តទុកដាក់ នឹងការងារផ្ទះសម្បែងក៏មិនអាចមានបញ្ហាជាដុំកំភួនចោទឡើង គួរឲ្យកត់សំគាល់នោះទេ។ ប៉ុន្តែក្រោយការឆ្លងកាត់រាត្រីអាពាហ៍ពិពាហ៍ ពោរពេញដោយក្តីរំភើបរួច អ្នកមិនត្រឹមតែមានដៃគូជិវិត ដែលត្រុវការយកចិត្តយកថ្លើមគ្នា អធ្យាស្រ័យ ផ្តល់ការសន្តោស ការលើកទឹកចិត្ត ការឲ្យតំលៃនិងពិភាក្សាគ្នាទៅវិញ ទៅមកប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវប្រឈមក្នុងការសម្របទាំងចិត្តគំនិតការ និងការនិយាយស្តី ជាមួយឪពុកម្តាយក្មេកសាច់សារលោហិតខាងប្តី ប្ញប្រពន្ធរបស់អ្នក ។ យើងជាមនុស្សថ្មី យើងជាមនុស្សថ្មី មកពីគ្រួសារផ្សេងគ្នា ទទួលការអប់រំពីឪពុកម្តាយ ពីសាលា និងពីសហគមន៍ខុសៗគ្នា។ ដូចនេះផ្នត់គំនិតនៃការគិតការនិយាយស្តី រួមទាំងអាកប្បកិរិយាដ៏ខុសគ្នា ពីអ្វីដែលអ្នកធ្លាប់ប្រព្រឹត្ត ធ្លាប់និយាយនិងសម្តែងឫកពា ដែលធ្លាប់មានជាមួយ គ្រួសាររបស់អ្នកពីមុនមក ។ ស្តាប់ទៅហាក់ដូចជា មានភាពតានតឹងបន្តិច ប៉ុន្តែនេះជាអ្វីដែលអ្នកត្រូវប្រឈម និងត្រៀមខ្លួនទទួលយក ដើម្បីធ្វើឲ្យថ្នាលសុភមង្គលរបស់អ្នក មានភាពស្រស់បំព្រង និងជៀសវាងបានពីការបែកបាក់ពី ប្រពន្ធ ប្តីរបស់អ្នក ដោយសារជំងឺនៃការមិនចុះសម្រុង ។ ពិតណាស់ឆាកជីវិតគូ មិនមែនងាយស្រួលពេក និងពិបាកពេកនោះទេ ចំពោះការសម្របខ្លួនចួលក្នុងគ្រួសារថ្មី ។ អ្នកទាំងឡាយណា ដែលកំពុងត្រៀមខ្លួនចូលរោងការ សូមអានចំនុចមួយចំនួនដូចខាងក្រោមនេះ ។ ជឿថា លោកអ្នកនឹងទទួលបាននូវពន្លឺមួយសម្រាប់ត្រួសត្រាយ ដំណើរជីវិតគូរបស់អ្នកកាន់តែមានភាពរលូនថែមទៀត ។ នៅទីនេះ យើងសូមបែងចែកគ្រួសារជាពីរបែបខុសៗគ្នា គឺគ្រួសារឯករាជ្យ និងគ្រួសារមិនឯករាជ្យ ។ គ្រួសារឯករាជ្យ គ្រួសារឯករាជ្យជាគ្រួសារមួយ ដែលក្រោយរៀបការ ពួកគេត្រូវរស់នៅដាច់ដោយឡែក ពីឪពុក ម្តាយ ។ ជាប្រភេទគ្រួសារមួយដែលមានការពេញ និយមពីអ្នករៀបការថ្មីៗ ប្រសិនជាពួកគេទទួលបានសិទ្ធិពិសេសនេះ ។ គ្រួសារឯករាជ្យ មិនសូវប្រឈមជាមួយ ការសម្របសម្រួលជាមួយពីឪពុកម្តាយ បងប្អូន សាច់សាលោហិតច្រើននោះទេ ។ គ្រូសារនេះ រសនៅតែពីរនាក់ប្តី ប្រពន្ធរបស់ខ្លួន ដើម្បីសាងសុភមង្គលមួយ ពីបាតដៃពួកគេទាំងពីរលើ ការចាត់ចែងការចាយវាយ ការរស់នៅរួមសុខទុក្ខ ជាមួយគ្នារបា់បញ្ជូលទាំង ការងារផ្ទះសម្បែង និងការងារដទៃទៀត សុទ្ធតែជាការងារទាំអពីរនាក់ ។ ការរស់នៅដាច់ដោយឡែកនេះ ពិតជាមនាគុណសម្បត្តិនិងគុណវិបត្តិរបស់ វាផ្សេងៗពីគ្នា ដែលអ្នកទាំងពីរត្រូវប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ។ អ្វីជាបញ្ហាប្រឈម និងគុណសម្បត្ត ដែលអ្នកមាននៅក្នុងដៃយើងនឹង លើកយកមកបង្ហាញ ទុកជាការពិចារណាទាំងអស់គ្នានៅក្នុងចំនុចនីមួយៗដូចខាងក្រោមនេះ ។ ការរស់ជាមួយគ្នាក្នុងភាពយេនឌ័រ បុរស ឫស្ត្រីភាកច្រើនគិតថា ប្តីឫប្រពន្ធជាកម្មសិទ្ធិរបស់គ្នាទៅវិញទៅមក ប៉ុន្តែនោះជាការគិតមួយ ដែលមិនសមហេតុសមផល និងមិនត្រឹមត្រូវ ផ្ទុយទៅវិញប្តី ប្រពន្ធរបស់អ្នកគឺជាដៃគូប្រឹក្សា ឫជាដៃគូពិភាក្សាគ្នាទៅវិញទៅមក ។ ហេតុអ្វីបានជាប្តី ឫប្រពន្ធរបស់អ្នកមិនមែនជាកម្មសិទ្ធគ្នា? នៅទីនេះ យើងសូមញែកឲ្យដាច់រវាងពាក្យកម្មសិទ្ធ និងដៃគូរប្រឹក្សា។ពាក្យ កម្មសិទ្ធិ ជាពាក្យដែលគេសំដៅ តែលើរបស់របរឫវត្ថុប៉ុណ្ណោះ ។ ចំនែកដៃគូរប្រឹក្សា សំដៅលើប្តីប្រពន្ធរបស់អ្នក ដែលនឹងត្រូវផ្តល់ក្តី ស្រលាញ់គោរពឲ្យតំលៃ អធ្យាស្រ័យ អត់ធ្មត់ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក និងជាអ្នកចូលរួមពិភាក្សា ផ្តល់យោបល់ ពេលមានបញ្ហាអី្វមួយនៅក្នុងគ្រួសារ។ ពិនិត្យមើលកត្តាយេនឌ័រឡើងវិញ ពាក្យពីរមាត់នេះមនុស្សភាគ ច្រើនគិតថា ជាភាពស្មើគ្នារវាងបុរស និងស្រ្តី ។ ការគិតបែបនេះមិន ត្រឹមត្រូវទេ ប៉ុន្តែមិនខុសឡើយ ។ មិនត្រឹមត្រូវយ៉ាងដូចម្តេច មិនត្រឹមត្រូវត្រង់ថា ពាក្យយេនឌ័រ វាមិនមែនជាភាពស្មើគ្នា ត្រឹមសិទ្ធិនោះទេ ប៉ុន្តែជាភាពស្មើគ្នាទាំងសិទិ្ធ និងការចែករំលែកការគិត ការងារប្រចាំថ្ងៃ រាប់ទាំងការងារផ្ទះសមែ្បង ដោយមិនគិតថា ជាការងាររបស់ភាគីណាមួយដាច់ខាត់ឡើយ។ ឧបមាថា បុរសគិតថាការងារផ្ទះសមែ្បងជារបស់ស្រ្តី មិនមែន ការងារបុរសនោះ ជាការយល់ច្រឡំធំមួយ ព្រោះថាគ្មានការងារ ណាមួយត្រូវ បានគេបែងចែកដាច់ ដោយឡែករវាងស្ត្រីនិងបុរសឡើយលើកលែងតែការ ស្លៀកពាក់ និងការតុបតែងខ្លួន ។ និយាយពីការងារផ្ទះ ក៏ជាការងាររបស់បុរសដែរ បុរសអាចធ្វើការដាំស្ល អាបោកគតក់សម្លៀកបំពាក់ អាចមើលថែរទាំកូន អាចដើរផ្សារ…ដូចស្រ្តីដែរ ។ មិនខុសត្រង់អ្វី?? មិនខុសត្រង់ថា នោះជាផ្នត់គំនិតចាស់គំរិលតាំងពីមុនដែលលោកអ្នក ត្រូវកម្ចាត់ចោលពីក្នុងគំនិត និងត្រូវផ្លាស់ប្តូរទាំងការគិត ការប្រព្រឹត្តិ និងឥរយាបថ ប្រសិនអ្នកនៅតែមានគំនិតបែបបុរាណមួយនេះ ។ ដួចនេះការរស់នៅក្នុងជីវភាពប្តី ប្រពន្ធ ដែលស្ថិតក្នុងគ្រួសារឯករាជ្យ និងគ្រួសារពឹងផ្អែក ការអនុវត្តន៍ឲ្យបានលើទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងកត្តាយេនឌ័រ នឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមិនរឹងមាំ ឈានទៅកាន់ស្ពាននៃសុភមង្គល ។ ការចាត់ចែងសេដ្ឋកិច្ចគ្រួសារ ការចាត់ចែងសេដ្ធកិច្ចគ្រួសារ តើជាការងាររបស់បុរសឫស្រ្តី?ចម្លើយ គឺមិនមែនជាការងារ បរស់អ្នកណាម្នាក់ទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបស់អ្នកទាំងពី ដែលត្រូវមានផែនការចាយវាយច្បាស់លាស់ ព្រោះបើយើងគ្មានផែនការចាយវាយច្បាស់លាស់ទេ អ្នកអាចរស់នៅជួលផ្ទះគេរហូតប្រសិន ជាអ្នកជួលផ្ទះគេស្នាក់នៅ ។ ប៉ុន្តែនៅទីនេះភាគីស្រី្ត មានការធានារ៉ាប់រងច្រើនជាបុរស ព្រោះ ស្រ្តីជាឃ្លាំងផ្ទុកនូវមាស ប្រាក់ ដែលខ្លួននិងស្វាមីជាអ្នករកបានពីក្រៅមក។ ផ្ទុយទៅវិញ ប្រសិនជាភាគីស្រ្តីជាមេផ្ទះ បុរសជាអ្នករកចំណូលទាំងព្រមនោះ ។ ការងារនេះតម្រូវឲ្យស្ត្រីមេផ្ទះ កាន់តែមានការប្រុងប្រយ័ត្ត លើការចាយវាយ ដោយត្រូវគិតពិចារណា ពីអ្វីដែលត្រូវចាយអ្វីដែលមិនមានភាពចាំបាច់ត្រូវចំណាយ ។ ដូច្នេះភាគីស្រ្តីជាអ្នកត្រូវមានការសន្សំសំចៃខ្ពស់ និងគួរមានការគិតពិចារណា មុនចំណាយទៅលើអ្វីមួយថា មានភាពចាំបាច់ ឫមិនចាំបាច់ ។ មិនមែនតែភាគីស្ត្រីទេ បុរសជាស្វាមីក៏ត្រូវមានការពិចារណាមុនចាយវាយទៅលើអ្វីមួយផងដែរ ដូចជា ការដើរផឹកស៊ីពេលយគួរត្រូវកាត់បន្ថយឫការទិញរបស់របរ ដែលគ្មានការត្រួតពិនិត្យ ពីអ្នកណាម្នាក់ពីមុនមក ក៏ត្រូវកាត់បន្ថយមុនឈនទៅបោះបង់ ។ និយាយបែបនេះ មិនមែនមានន័យថា ឲ្យលោកអ្នកគំរិះរហូតមិនហ៊ានទទួលទានអ្វីនោះឡើយ ប៉ុន្តែយើងគ្រាន់តែរម្លឹកលោកអ្នក ពីមធ្យោបាយ ការប្រើប្រាស់ថវិការរបស់អ្នក ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ។ ការមានផែនការគ្រួសារ ផែនការគ្រួសារ ជាកត្តាមួយយើងអាចនិយាយថា ជាការងារមួយមិនអាចមើលរំលងបាន ទាំងគ្រួសារឯករាជ្យ នឹងគ្រួសារពឹងផ្អែព្រោះការមានផែនការគ្រូសារ ហាក់ធ្វើអោយអ្នកមានត្រីវិស័យសម្រាប់បង្ហាញផ្លូវ បីដុជជាអ្នកកំពុងដើក្នុងព្រៃ។ ឧទាហរណ៍ថា រៀបការរួចប្តី ប្រពន្ធអ្នកជួលផ្ទះគេស្នាក់នៅ។ដូច្នេះទាំងពីរនាក់ប្តី ប្រពន្ធ បានរៀបគ្រោងការថា រយៈពេល៥ឆ្នាំក្រោយនឹងទិញផ្ទះនៅបាន បន្ទាប់មកចាំយកបុត្រក្រោយ បើសិនអាយុរបស់អ្នកទាំងពីរក្រោម៣០ឆ្នាំ។ ការដាក់ចេញនូវផែនការបែបនេះ លោក អ្នកអាចសម្រេចគោលដៅរបស់ខ្លួនបានភាគច្រើន ប្រសិនជាស្ថានភាពការងារ ស្ថានភាពប្រាក់ចំណូល របស់អ្នកមិនមានការប្រែប្រួល មិនមានការរំខានពីជំងឺអ្វីបៀតបៀន ប្ញផ្លាស់ប្តូរស្ថានភាពរស់នៅរបស់អ្នកជាដុំកំភួនទេនោះ។ ចំនែកការរៀបចំផែនការយកបុត្រ ក៏ជារឿងមួយមិនអាចមើលរំលងបានដែរ ព្រោះលោកអ្នកប្រាកដជា ធ្លាប់លឺចាស់បុរាណតែងនិយាយថា មានកូនមួយក្ររយៈពេលបីឆ្នាំនោះ។ ប្រសិនជាប្រពន្ធរបស់អ្នកជាអ្នកធ្វើការជួយ រកចំណូលផ្គត់ផ្គង់គ្រួសាទៀតនោះ។ ការមានកូនប្រាកដណាស់ នឹងមានការប៉ះពាល់ប្រាក់ចំណូលរបស់អ្នកនិងត្រូវបន្ថែមការចំណាយយ៉ាងច្រើនចាប់តាំង ពីពេលមានផ្ទៃពោះ ពេលសម្រាលនិងក្រោយពេលសម្រាល។ សភាពពិត ដែលមិនអាចប្រកែកបាននេះ ទាមទារឲ្យអ្នកថ្លឹងថ្លែងលើពេលវេលា និងអាយុរបស់អ្នកឲ្យបានម៉ត់ចត់ ព្រោះជួនកាលអ្នកមិនចង់បានកូន ប៉ុន្តែអាយុអ្នកច្រើនហើយ ។ ប្រសិនជាស្ថានភាពអ្នកបែបនេះ ការពន្យាពេលតទៅទៀតក៏មិនគួរធ្វើនោះដែឬ ។ អ្នកអាចយកកូនភ្លាមៗប្រសើរជាង ដោយសុខចិត្តនឿយពីក្មេង ស្រូលនៅពេលវ័យរបស់លោក អ្នកកាន់តែច្រើន ។ សរុបមកវិញ ការមានផែនការយកបុត្រ មិនមែនជារឿងដែលពិបាកទៀតនោះទេ ។ យើងរស់នៅជាមួយវិទ្យាសាស្រ្ត ដែលបង្កើតឲ្យមាន មធ្យោបាយពន្យាកំនើតផ្សេងៗជាច្រើនប្រភេទ ។ ដូចនេះសូមលោក អ្នកធ្វើនូវផែនការមួយឲ្យស្របទៅតាម ពាក្យស្លោករបស់ក្រសួងសុខាភិបាល គឺមានកូនតាមប្រាថ្នា មិនមែនតាមការចៃដន្យ ។ ជំពួកទី២ បាតុភូតផ្លូវចិត្ត អំពីការប្រច័ណ្ឌ ពិតណាស់ភ្លើងប្រច័ណ្ឌ ជាបាតុភូតមួយ ដែលមនុស្សភាគច្រើនគិតថាកាប្រច័ណ្ឌ បណ្តាលមកពីការស្រលាញើ មិនប្រច័ណ្ឌមិនស្រលាញ់ទេ ឫលោក លោកស្រីគិតអំពី ការចង់យកភាគីណាមួយ មកធ្វើជាកម្មសិទ្ឋិនោះឯង ។ ការប្រច័ណ្ឌនៅក្នុងសង្គមខ្មែរ កើតចេញពីភាគីនារីច្រើនជាងបុរស ផ្ទុយទៅវិញបើបុរសចេះប្រច័ណ្ឌនោះគឺ មានការពិបាកទ្រាំបំផុតប៉ុន្តែការប្រច័ណ្ឌរបស់ភរិយាចំពោះស្វាមី សង្គមតែងឲ្យតំលៃថា ជារឿងធម្មតា ព្រោះភរិយាប្រច័ណ្ឌដោយសារស្រលាញ់ប្តី ។ ប៉ុន្តែមិនមែនគ្រប់ការប្រច័ណ្ឌទាំងអស់ សុទ្ធតែជាគុណសម្បត្តិនោះទេ បើទោះការប្រច័ណ្ឌនោះ ផ្តើមចេញពីការស្រលាញ់ ផ្តើមចេញពីការចងថែរក្សាខ្លាចបាត់បង់ ឫខ្លាចមានគេដណ្តើមក្តី ។ ដូចនេះការប្រច័ណ្ឌមួយ ដែលមានសភាពជ្រុលនិយម មិនគួរឲ្យកើតមានចំពោះចំណងអាពាហ៍ពិពាហ៍របស់អ្នកនោះទេ ។ បាតុភូតប្រច័ណ្ឌខុសនឹងត្រូវ នៅទីនេះយើងមិនអារកាត់ដាចណាត់ថា ការប្រច័ណ្ឌជាបាតុភូតខុសឫត្រូវទេ ប៉ុន្តែប្រសិនបើឲ្យយើងអារកាត់ យើងអាចឆ្លើយថា មិនខុសនិងមិនត្រូវដូចគ្នា ។ មិនខុសយ៉ាងណាដួចម្តេច មិនខុសត្រង់ថា យើងអាចឆ្លើយថា មិនខុស និងមិនត្រូវដូចគ្នា។ មិនខុសយ៉ាងដួចម្តេច មិនខុសត្រង់ថា ប្រសិនការប្រច័ណ្ឌរបស់អ្នកប្រកបដោយសតិសប្បជ្ជញ្ញ‌‌‌‌‌‌‌‌‌‌‌‌ វែកញែករកហេតុ និងផលច្បាស់លាស់នោះការប្រច័ណ្ឌរបស់អ្នក នឹងធ្វើឲ្យភ្លើងស្នេហ៍របស់អ្នក កាន់តែរោលរាលបន្ថែមក្តីសុខមួយកំរិតទៀត ។ មិនត្រូវដូចគ្នាយ៉ាងដូចម្តេច???មិនត្រូវត្រង់ថា ប្រសិនជាអ្នកប្រច័ណ្ឌច្រើន ដោយមិនមានហេតុផល ហើយយការប្រើអារម្មណ៍ ឫគ្រាន់តែប្រើត្រចៀកស្តាប់ ហើយនិយាយស្តីមក ដោយខ្វះការពិចារណា។ការប្រច័ណ្ឌបែប នេះពិតណាស់វានឹងនាំភាពសៅហ្មង អពមង្គលក្នុងគ្រួសារអ្នកមិនខាន ទោះជាអ្នកគិតឫប្រាប់ ដៃគូជីវិតថាអ្នកប្រច័ណ្ឌព្រោះស្រលាញ់ និងស្រលាញ់ខ្លាចបាត់បង់យ៉ាងណាក៏ដោយ។ ដូចនេះ ការឆាប់ជឿគេ ការប្រើប្រាស់អារម្មណ៍ច្រើនពេក ការស្តាប់រួចភ្លាម និយាយចេញភ្លាម ដោយមិនឆ្លងកាត់ការគិតវិភាគប្រកបដោយសុភវិនិច្ឆ័យ និងមិនមានហេតុផល ខុសឫត្រូវនៅក្នុងនោះច្បាស់ណាស់ថា វាមិននាំមកនូវភាព សោមនុស្ស ក្នុងចិត្តរបស់អ្នកទេផ្ទុយទៅវិញភ្លើងប្រច័ណ្ឌនោះ នឹងជាភ្នក់ភ្លើង សម្រាប់ដុតអ្នកខ្លួនឯងមិនខាន។ ការតុបតែងកាយ មនុស្សស្រ្តីសម័យទំនើប ពិសេសអ្នកនៅទីក្រុង ភាពស៊ីវីល័និយម បានជះផលវិជ្ជមានផង និងអវិជ្ជមានផងសម្រាប់គ្រូសារថ្មីរបស់អ្នក ។ ផលវិជ្ជមានត្រង់ថា អ្នកនឹងទទួលបានការចាប់អារម្មណ៍ពីស្វាមីឫភរិយារបស់អ្នក សហគមន៍ជុំរុញខ្លួនរបស់អ្នក កាន់តែចាប់អារម្មណ៍ និងស្រលាញ់ច្រើន ថែមទៀតប្រសិនបើអ្នកមានសិល្បះស្លៀកពាក់ ត្រូវនឹងពេលវេលា និងកាលៈទេសៈ ។ ការស្លៀកពាក់ដែលស្អាតបាត ពិតណាស់ សូម្បីតែខ្លួនអ្នកក៏ស្រលាញ់ខ្លួនឯងដែរ ចុះទម្រាំមនុស្សនៅក្បែរអ្នក គេមានអារម្មណ៍ល្អយ៉ាង ? ដូច្នេះការស្លៀកពាក់ឲ្យសមរម្យ និងសិចស៊ីតាមកាលៈទេសៈ ច្បាស់លាស់ អ្នកទទួលបាននូវអារម្មណ៍រំភើប ត្រេកត្រអាលស្រ៊ីវស្រើបពីស្វាមីរបស់អ្នក ឫភរិយារបស់អ្នក ហើយញាំងឲ្យស្វាមីរបស់អ្នកទៅណាមិនរួច ។ ទោះជាយ៉ាងណា យើងមានការខកចិត្ត និងសោកស្តាយចំពោះស្ត្រីមួយចំនួនដែលគិតថា មានស្វាមីហើយមិនដឹងតែងខ្លួន ឲ្យអ្នកណាស្រលាញ់ទៀតទេ ។ ការគិតបែបនេះពិតជាការខុសឆ្គង មួយដែលមិនគួរឲ្យមានទៀតឡើយ ។ សូមខ្សឹបប្រាប់លោក លោកស្រីទៅចុះថា គេគិតថាស្រ្តីត្រូវការភាពស្អាតជាងបុរសប៉ុន្តែការពិតបុរសទៅវិញទេ ដែលត្រូវការភាពស្អាតច្រើនជាងនារី ។ ការស្លៀកពាក់ ផ្តល់ផលអវិជ្ជមានយ៉ាងដូចម្តេច?? លោក អ្នកអាចមានចម្ងល់ថា ម្តេចគ្រាន់តែស្លៀពាក់មានផលវិជ្ជមាន?ការពិតនឹងកើតមាន ប្រសិនជាអ្នកស្លៀកពាក់មិនមើលពីសម្បុរស្បែករបស់ខ្លួន ស្លៀកពាក់ មិនមើលរាងរៅរបស់ខ្លួន ឫស្លៀកពាក់សិចស៊ីខ្លាំងពេក ។ ពិតណាស់ប្រសិនបើអ្នក ស្ថិតក្នុងសម្លៀកពាក់ បែបដូចពោលខាងលើនោះ របៀបតុបតែងខ្លួនរបស់អ្នក មិនត្រឹមតែមិនផ្តល់កិត្តិយសផ្តល់ភាពថ្លៃថ្នូរ ដល់អ្នកប៉ុណ្ណោះទេ ផ្ទុយទៅវិញអ្នកអាចទទួលរងការនិន្ទា ការរិះគន់ពីអ្នកនៅជុំវិញខ្លួនអ្នកមិនខាន ។ បន្ថែមពីលើនេះ ប្រសិនជាអ្នកនិយមផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់របស់អ្នកញឹកញាប់ពេក ក៏នាំឲ្យមានការខាតបង់ សេដ្ឋកិច្ចគ្រួសាររបស់ខ្លួនផងដែរ ។ យើងមិនគិតថា ការទិញសម្លៀកបំពាក់មួយកំផ្លេ មានតំលៃ១00ដុល្លារផ្តល់ភាពថ្លៃថ្នូរនោះឡើយ ជួនកាលអ្នកទិញសម្លៀកបំពាក់មួយកំភ្លេ ឫមួយសម្រាប់មានតំលៃត្រឹម៣០ ទៅ៤០ដុល្លារ ក៏អ្នកអាចចូលគេចុះក្នុងសង្គម និងភាពថ្លៃថ្នូរបានដែរ ឲ្យតែអ្នកចេះប្រើប្រាស់វាសមស្របពេលវេលា និងព៌ណសម្បុរស្បែករបស់អ្នក ។ ជំពួកទី៣ កត្តាសុខភាពទាំងបួនបែប សុខភាពផ្លូវភេទ បច្ចុប្បន្ននេះ ការនិយាយពីបញ្ហាសុខភាពផ្លូវភេទ មិនមែនជារឿងលាក់លៀម ឫរឿងអពមង្គលទៀតឡើយ ប៉ុន្តែវាជារឿងដែលសង្គមខ្មែរបាន និងកំពុងនិយាយទូលំទូលាយ និងបើកចំហស្ទើរហួសព្រំដែនកំណត់ ។ ការចុះសម្រុងសុខភាពផ្លូវភេទ ជាកត្តាមួយដែលជួយជំរុញកត្តាដទៃទៀត ឲ្យមានដំនើរការដោយរលូនផងដែរ ។ ពិតណាស់បញ្ហានេះ ទាមទារឲ្យដៃគូជីវិត និយាយគ្នាដោយបើកចំហពីចំណង់ចំណូលចិត្ត ប្រាប់គ្នាទៅវិញទៅមក ពិសេសភាគីបុរសជាប្តី ត្រូវយកចិត្តទុកដាក់បញ្ហានេះច្រើនជាងស្រ្តី ព្រោះបុរសអាចដល់គោលដៅបានក្នុងមួយ ឫពីរនាទី ប៉ុន្តែភាគីស្ត្រីត្រូវចំណាយពេលពី១៥ទៅ២០នាទីទើបដល់ទីដៅ ។ ហេតុនេះបុរស មិនអាចអាត្មានិយម និងខំជិះសេះបំផាយឲ្យតែដល់គោលដៅតែម្នាក់ឯង ដោយមិនគិតពីភរិយារបស់ខ្លួននោះឡើយ ។ប្រសិនជាមានបញ្ហាបែបនេះកើតឡើង ការសោះអង្គើយរឿងផ្លូវភេទរបស់ភរិយា និងភាពមិនចុះសម្រុងក្នុងគ្រួសារ ពិតជាកើតមានឡើងបន្តិចម្តងៗមិនខាន ។ អ្វីកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ការផិតក្បត់នឹងអាចកើតមានឡើង ។ រួចពីនេះវានឹងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នក អាចឈានទៅរកការបែកបាក់ ដោយសារបញ្ហានេះជាយថាហេតុ ។ ទោះជាយ៉ាងណាបញ្ហានេះ វានឹងមិនកើតមានឡើយ ប្រសិនបើអ្នកមិនមែនជាមនុស្ស ដែលគិតតែពីប្រយោជន៍ខ្លួនឯងនោះ ។ បើលោកអ្នក ជាមនុស្សឆាប់បែកកាណុង អ្នកអាចទៅជួបពិគ្រោះយោបល់ជាមួយគ្រួពេទ្យជំនាញពីបញ្ហានេះបាន ប៉ុន្តែកុំភ្លេចនាំភរិយារបស់ខ្លួនទៅជាមួយផង ព្រោះបញ្ហានេះទាមទារត្រូវការការពិនិត្យ ពិគ្រោះព្យាបាលទាំងពីរនាក់ ទើបទទួលបានលទ្ធិផល្អតាមការរំពឹងទុក ។ លោក អ្នកជាពុទ្ធបរិស័ទ អាចមិនដឹងពីពុទ្ធឪវាទរបស់ព្រះពុទ្ធមានពុទ្ធដិកា ពីបញ្ហាកាមរសដូចម្តេចផងក៏មិនដឹង? ។ លើខ្លួនស្រ្តីព្រះពុទ្ធមានពុទ្ធដិកាថា លើខ្លួនស្រ្តីមានចំណុចស្រួលបីកន្លែង ទី១ សំដៅទៅលើបរិវេណមុខ ទី២ សំដៅទៅលើដើមទ្រូង និងទី៣ សំដៅទៅលើបរិវេណយោនីរបស់ស្រ្តី ដែលជាកន្លែងផ្តល់ភាពស្រ៊ីវស្រើប និងសេចក្តីសុខដល់ នាង ។ តិចលោព្រះពុទ្ធ មានពុទ្ធដិកាមិនអស់កន្លែងទេដឹង ចម្លើយអាស្រ័យលើជំនាញ និងការស្រាវជ្រាវរបស់អ្នក ព្រោះបុរសមាននិស្ស័យជាអ្នកស្រាវជ្រាវតាំងពីកំនើតមកម្លេះ ។ សុខភាពផ្លូវចិត្ត សុខភាពផ្លូវចិត្តនៅទីនេះ សំដៅលើភាពស្ងប់ខាងអារម្មណ៍ តើធ្វើដូចម្តេច ដើម្បីឲ្យមានភាពស្ងប់ក្នុងអារម្មណ៍ ។ ពិតណាស់វាមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែនៅទីនេះ យើងសូមទាញយករូបមន្តបីមកង្ហាញ ជាការពិចារណាទាំងអស់គ្នា មុននឹងអនុវត្តន៍ឲ្យទទួលបាននូវលទ្ធផលល្អ តាមរយៈការចេះគ្រប់គ្រងចិត្តរបស់ខ្លួន ។ មនុស្សយើងត្រូវបានដឹកនាំ និងត្រូវគេដឹកនាំដោយ៣H ដែល HទីមួយសំដៅលើHead ពោលគឺមានខួរសម្រាប់ការគិតពិចារណាមុននឹង ធ្វើអ្វីមួយ ឫវិនិច្ឆ័យលើរឿងអ្វីមួយ មុនសម្រេចចិត្តបោះបង់និងទទួល យក ឫដាក់ផែនការធ្វើអ្វីមួយ ។ Hទី២ សំដៅទៅលើ Heart គឺបេះដូងជាអ្នកជំរុឲ្យអ្វី ដែលអ្នកគិតទទួលបានលទ្ធផល ព្រោះថាបើមានតែការគិត ពីខួរក្បាលរបស់ Heart ដែលជាកំលាំងនៃឆន្ទះជាអ្នកជំរុញទេ ពិតណាស់វានឹងគ្មាន លទ្ធផលអី្វនោះឡើយ។ ចំនែកH ទី៣ សំដៅទៅលើដៃជើងរបស់អ្នក ព្រោះថាបើអ្នកមានការ គិតពិចារណាប្រកបដោយហេតុផល និងមានឆន្ទះជំរុញប៉ន្តែដៃរបស់អ្នកមិនធ្វើការ ជើងរបស់អ្នកមិនបោះជំហ៊ាន ឫមិនមានសកម្មភាពអី្វ ដើម្បីដឹកនាំការគិតទេ ច្បាស់ណាស់អ្នកមិនអាចសម្រេចទៅដល់ទីកំណត់ តាមអ្វីដែលខ្លួនបានរៀបចំគំរោងនោះឡើយ។ ដូច្នេះ យើងទាមទារឲ្យអ្នកប្រើH ទាំងបី សម្រាប់ការគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នក។ ប្រាកដណាស់អ្នកពិតជាអាចធ្វើបានប្រសិនអ្នកចង់។ គ្មានអ្នកណាអាចធ្វើឲ្យអ្នកស្ងប់អារម្មណ៍ ឫផ្តល់សុភមង្គលឲ្យ អ្នកក្រៅពីខ្លួនអ្នកនោះឡើយ ។ ដូចនេះ មុនការសម្រេចចិត្តលើរឿងអ្វីមួយ សូមអ្នកពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយប្រើខួរក្បាលរបស់អ្នក សម្រាប់គិតពិចារណា ប្រើបេះដូងរបស់អ្នកឫឆន្ទៈរបស់អ្នក ដើម្បីជំរុញការគិតរបស់អ្នកឲ្យដំណើរការបាន តាមរយៈសកម្មភាពរបស់អ្នក ប្រាកដណាស់អ្នកនឹងទទួលបានលទ្ធផលតាមការរំពឹងទុក ។ ភាពស្ងប់នៃអារម្មណ៍ ជាសេចក្តីសុខមួមិនអាចខ្វះបាន ប៉ុន្តែបើសិនជាអ្នកមិនមានក្តីសុខក្នុងអារម្មណ៍ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកមិនខាន ។ សុខភាពរាងកាយ ដូចយើងបានលើកមកនិយាយរួចហើយ អំពីក្តីសុខក្នុងអារម្មណ៍ នឹងផ្តល់ក្តីសុខភាពបន្តពូជ និងធ្វើឲ្យសុខភាពរាងកាយរឹងមាំ ។ ប៉ុន្តែនៅទីនេះ យើងសូមលើកមកនិយាយអំពី សុខភាពរាងកាយ ដែលជាមូលដ្ឋានដ៏សំខាន់មួយទៀត នៃការកសាងសុភម្គលគ្រួសារ ព្រោះបើអ្នកណាម្នាក់មិនមានសុខភាពល្អ ឫមានជំងឺពិតណាស់វានឹងប៉ះពាល់ដល់ប្រាក់ចំណូល នឹងនាំឲ្យមានការចំណាយខ្ពស់ ។ ដូចនេះ ការថែរទាំងសុខភាពខ្លួនឯង ជាការងារមួយដែលមិនអាចធ្វេសប្រហែសបានឡើយ ។ ប្រសិនជាអ្នកឈឺ ហើយព្យាយាមប្រើថ្នាំព្យាបាលខ្លួនឯងដោយមិនទៅរក គ្រពេទ្យឲ្យទាន់ពេលវេលា ជំងឺរបស់អ្នកអាចកានតែធ្ងន់ធ្ងរ ។ ប្រសិនជាលោក អ្នកគិតតែរិះថាំខ្លាំងពេក មិនហ៊ានទទួលទានចំណីអាហារ ឫទទួលទានមិនមានតុល្យភាព នឹងតម្រូវការរបស់រាងកាយប្រចាំថ្ងៃ សុខភាពរបស់អ្នកនឹងទ្រុឌទ្រោមបន្តិចម្តងៗ ។ យើងសូមលើកជារឿង ជាក់ស្តែងមួយយកមកបង្ហាញ នោះគឺកម្មការិនីរោងចក្រកាត់ដេរ ។ ពេលមកពីជនបទ ស្រុកស្រែ ចំការពីតំបូង ពួកគេមានសុខភាពមាំមួន ទោះជាមិនស្អាត សាច់ហ្មត់រលោងដូច អ្នកទីក្រុងក្តី ប៉ុន្តែក្រោយពីប្រឡូកការងារបី បួនឆ្នាំ ស្រាប់តែសាច់ឈាមពួកគេភាគច្រើនមាន សភាពស្លេកស្លាំង មានសុភាពមិនសូវល្អដោយសារការបំពេញការងារ នឿយហត់ និងធ្វើការជាមួយសារធាតុគីមីប្រចាំថ្ងៃ ។ មូលហេតុមួយទៀត គឺការទទួលទានចំណីអាហារ មិនមានតុល្យភាព នឹងតម្រូវការប្រចាំថ្ងៃរបស់រាងកាយ ទើបធ្វើឲ្យពួកគេមានសុខភាពមិនល្អ ដែលនាំឲ្យពួកគេធ្លាក់ខ្លួនឈឺនាពេលអនាគតធ្ងន់ធ្ងរ ។ គ្រូពេទ្យពិបាកក្នុងការព្យាបាល និងត្រូវការរយៈពេលយូរ ដើម្បីបំប៉នឲ្យមានសុខភាពរឹងមាំឡើងវិញ ។ នេះដោយសារពួកគេទទួលបានប្រាក់ខែតិច ត្រូវសន្សំសំចៃប្រាក់ផ្ញើរឲ្យឪពុកម្តាយនៅឯស្រែ និងមួយផ្នែកត្រូវទុកចំណាយ ថ្លៃជួលផ្ទះ ទឹក ភ្លើង ជាហេតុធ្វើឲ្យការចំណាយ លើអាហារប្រចាំថ្ងៃមានកំរិតកំណត់ ដូច្នេះ ការថែរក្សាសុខភាពរាងកាយ ដោយចេះប្រើប្រាស់ពេលវេលាលំហែ ការទទួលទានត្រឹមត្រូវ តាមក្បួននៃរបបអាហារូបត្ថម្ភនិង ប្រញាប់ប្រញាល់ ទៅកានើមន្ទីរពេទ្យឲ្យទាន់ពេលវេលា នៅពេលមានជំងឺ ប្រាកដណាស់សុខភាពរបស់អ្នក នឹងមិនចោទឡើងជាបញ្ហាគួរឲ្យព្រួយបារម្ភឡើយ ។
  • net.saver, 077938931 , net.saver@yahoo.com