Free 100%

ត្រូវមានឆន្ទៈពិតប្រាកដ

    រឿង Edis Ban និង Tomas Edison

    Tomas Edison ជាអ្នករកវិធីធ្វើភ្លើងអោយភ្លឺ គឺជាអំពូលភ្លើងដែលយើងប្រើប្រាស់ សព្វថ្ងៃនេះ ដែលនៅប្រទេសណាក៏ ប្រើប្រាស់អំពូលភ្លើងនេះដែរ។ ពិភពលោកភ្លឺដោយសារ Tomas Edison ហើយ Tomas Edison មានឈ្មោះល្បីល្បាញ ដោយសារអំពូលភ្លើងនេះ។ ក្រោយពីរកឃើញអំពូលភ្លើងហើយ គាត់រកឃើញម៉ាស៊ីនមួយទៀត (មិនដឹងឈ្មោះ) ជាម៉ា ស៊ីនសម្រាប់ប្រើប្រាស់ ក្នុងការិយាល័យ។ គាត់រស់នៅរដ្ឋមួយនៅ សហរដ្ឋអាមេរិក។
    មានបុរស ម្នាក់ឈ្មោះ Edis Ban គាត់គឺជាមនុស្សម្នាក់ ដែលអត់បានរៀន គ្មានសញ្ញាបត្រអ្វី ទាំងអស់អត់មានប្រាក់សូម្បីតែ ១សេន។ នៅពេលដែលគាត់ឮថា Tomas Edison ល្បី (មានគេ ចុះការសែត ផ្សាយតាមទូរទសន្ស៏ ថាគាត់ជាមនុស្ស ពូកែ ល្បីណាស់) Edis Ban គាត់ក៏ចង់ក្លាយជាដៃគូរកស៊ីជាមួយ Tomas Edison ទោះបីជាគាត់មិនបាន ចូលសាលា រៀនគ្មាន ប្រាក់សូម្បីតែ១សេនក៏ដោយ។
    គាត់មិនដឹងថា ដើម្បីក្លាយជាដៃគូជាមួយ Tomas Edison ត្រូវការចំណេះដឹង ឬលុយកាក់ ប៉ុន្មានទេ គាត់គ្រាន់តែដឹងថា គាត់ ចង់ក្លាយជាដៃគូរកស៊ីមួយ Tomas Edison មិនមែនធ្វើ ការអោយ Tomas Edison ទេ គឺជាដៃគូ។ គាត់បានរកវិធីធ្វើយ៉ាង ម៉េចលួចជិះរថយន្តក្រុង (ចំណង់ខ្លាំងធ្វើអ្វីក៏ហ៊ានដែរ) ដើម្បីទៅដល់កន្លែងដែល Tomas Edison រស់នៅ។ ពេលដែល គាត់ទៅដល់គាត់ដើរសួរគេពេញទីក្រុង ទីបំផុតគាត់ក៏បានទៅដល់។ នៅពេលដែល ឃើញក្រុមហ៊ុន Edison គាត់ក៏ចូលទៅ ប្រាក់លេខា ប៉ុន្តែដោយមើលឃើញ Edis ban មានសម្លៀក បំពាក់មិនសមរម្យ លេខាប្រាប់ថា Edison គ្មានពេលទំនេរ ទេ។ គាត់ក៏អង្គុយចាំ។ នៅពេលដែល Edison ចេញមក គាត់បានដើរទៅជួប ប៉ុន្តែ Edison អត់ឈប់ទេ គាត់ដើរចូល ឡាន បាត់។ ស្អែកឡើងគាត់ទៅចាំនៅមាត់ទ្វារក្រុមហ៊ុនទៀត។ ពេលដែល Edison ចូលក្នុងបន្ទប់ធ្វើការ គាត់គ្មានពេលជួប Edis ban ទេគាត់ចេញហួស ចូលហួសចេញពីបន្ទប់ចូលឡានចុះពីឡានចូលបន្ទប់។ Edis Ban ក៏ស្រែកប្រាប់ថាៈ “ខ្ញុំមានរឿង សំខាន់ចង់ប្រាប់អ្នក!” Edison ឆ្ងល់! ក៏អោយគេហៅចូលក្នុងបន្ទប់ ហើយសួរថាៈ “មានរឿងអី?” Edis Ban តបថា “ខ្ញុំចង់ ២០ Edis Ban តបថាៈ “ខ្ញុំអត់មានអ្វីទេ! ខ្ញុំអត់ចេះអ្វីទេ! ប៉ុន្តែអោយតែការងារណាគេអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ!” Edison តបថាៈ “ខ្ញុំអត់ត្រូវការដៃគូទេ ពេលនេះ! សូមលោកអញ្ជើញទៅវិញចុះ!”។ Edis ban ចេញពីបន្ទប់អត់ ទៅណាទេ គឺឈរនៅមាត់ទ្វារ ចាំរាល់ថ្ងៃពេលឃើញ Edison មក និយាយថាៈ ខ្ញុំចង់ជួបលោក ខ្ញុំចង់ធ្វើជាដៃគូរបស់លោក។ រហូត១ សប្តាហ៍ក្រោយមក Edison ហៅចូលទៅក្នុងបន្ទប់ សួរថាៈ “ចេះលក់ទេ?” Edis Ban តបថាៈ “អាចធ្វើបានអោយតែ លោកអោយខ្ញុំសាកលមើលសិន!”។
    នៅពេលនោះ Edison ក៏យល់ព្រម ហើយឲគាត់លក់ម៉ាស៊ីន ដែលប្រើនៅ ការិយាល័យដែលគាត់ទើបតែបង្កើតនោះ។ Edis Ban អរណាស់លើកជើង២ ជើង៣។ គាត់ចាប់ផ្តើមលក់ គាត់ក៏លក់បាន! ក្នុងរយៈពេលជិត១ខែ ក្រោយពីគាត់ទៅជួប Edison គាត់បានក្លាយជាដៃគូរបស់ Edison។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com