Free 100%

តស៊ូគង់បានសម្រេច

    ទស្សនៈរបស់លោក គឹម រូឆុង ចំពោះការតស៊ូ

    ក្នុងជីវភាពរបស់ខ្ញុំ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំមិនដែល បាត់សេចក្កី ទុកចិត្តទៅលើឆាកជីវិតពេញដោយខ្លឹមសារ ឡើយ។
    យ៉ាងណាមិញរបររកស៊ីមានលក្ខណៈដូចជាការប្រយុទ្ធបង្ហូរឈាម។ នៅពេល ណាកិច្ចការ រកស៊ីមានទំហំឡើង នៅពេល នោះអ្នករឹតតែត្រូវប្រយុទ្ធ ហើយរឹតតែ ត្រូវបង់ ចំណាយទៀតផង។ បើមានអ្នករកស៊ីណាម្នាក់មានការលង់ខ្លួនទៅក្នុងសេចក្កី អស់សង្ឃឹម និងទុន្ទិដ្ឋិនិយមការអភិវឌ្ឍរបស់ខ្លួននឹងត្រូវចប់។ មានកត្តាមួយ ទៀតដែលធ្វើឲខ្ញុំ ខុសប្លែកពីសហគ្រិនឯ ទៀត។ គឺខ្ញុំមានការពិសោធន៏យ៉ាង ច្រើនក្នុងការទិញយក និងកែកុន សហគ្រាសដែលរលំលិចលង់។
    សហគ្រាសទាំងនេះត្រូវបានអ្នកម្ចាស់ទ្រព្យធនាគារនិង រដ្ឋាភិបាលបោះបង់ចោល។ ការបោះបង់ចោលនេះត្រូវចាត់ទុកជា សកម្មភាពទុទ្ទិដ្ឋិនិយម។
    ផ្ទុយទៅវិញ ខ្ញុំបានធ្វើឲសហគ្រាសដែលមានការខាតបង់រាំរ៉ៃ ឲទៅជាសហគ្រាសទទួល ចំណេញក្នុងរយៈពេលយ៉ាងខ្លី បំផុត។ ថ្វីដៃទាំងនេះបានអារម្មណ៏ខ្លាំង ពីសារព័ត៌មាន អន្តរជាតិ ហើយកាលណាគេសាកសួរខ្ញុំ អំពីរឿងនេះ ខ្ញុំតែងផ្តល់ ចម្លើយដដែលៗថាៈ “នៅពេលអ្នកឯទៀតចាប់ផ្តើមរាប់ ចំនួនឧបសគ្គ ខ្ញុំផ្តើមរាប់ចំនួន មធ្យោបាយ ដែលអាចធ្វើកើត”។ ជនណាដែលមានការរិះគិតដោយត្រឹមពោលថា “មុខជាមិនបានការ ទេ ឬតើយើងត្រូវធ្វើដូចម្តេចទៅបើសិនជាមិនបាន សម្រេច?” ជនទាំងនោះមិន សមមាន ឋានៈជាអ្នករកស៊ីគួរឲគេទុកចិត្តឡើយ។ ទោះបីមានសង្ឃឹមតែ១%ក្នុងការទទួល ជោគជ័យ អ្នករកស៊ីពិត។ គេនឹងចាត់ទុកសង្ឃឹម១%នេះ ជាផ្កាភ្លើងអាចបង្កាត់ដុតភ្លើងឲឆេះឡើង។
    ក្នុងពិភពជំនួញគេមិនដែលចាត់ទុកថា ១+១=២ ទេតែ១អាចក្លាយទៅជា ១០ ហើយ១០ អាចក្លាយទៅជា ៥០ នេះហើយ របៀបដែលយើងត្រូវរាប់។ ក្នុងគ្រប់កិច្ចការ ដែលយើង ត្រូវមានសុទិដ្ឋិនិយម និងស្វាហាប់ ដើម្បីធ្វើឲអ្វីៗ ដែលអាចធ្វើ បានក្លាយ ទៅជាការពិត។

    គំនិតពិចារណា

    គ្រប់សមិទ្ធផលទាំងអស់ កើតចេញពីការតស៊ូ។ គ្រប់កិច្ចការ ទាំងអស់បើអ្នកពិត ជាចង់សម្រេចគឺ អ្នកត្រូវតែតស៊ូ។ តស៊ូ គឺ មានន័យថា តការខិតខំប្រឹងប្រែង ជម្នះមិន បោះបង់ មិនបាក់ទឹកចិត្តមិន ចុះចាញ់ មិនរាថយ មិនអស់សង្ឃឹមមិនខ្លាចនឹង ការចាញ់។
    “ផ្លូវមានរយៈចម្ងាយវែងណាស់ សម្រាប់មនុស្សមិនចង់ទៅ។ វេលារាត្រីអូសបន្លាយ វែងណាស់សម្រាប់អ្នកដែលគេមិន លក់។ ការងារមានទំហំធំធេង ពិបាកនឹងសម្រេច ណាស់ សម្រាប់មនុស្សគ្មានសុបិន។ ប៉ុន្តែទោះផ្លូវវែងយ៉ាងណា ក៏មិនស្មើ នឹងចិត្តដែលចង់ទៅ។ យប់ជ្រៅអូស បន្លាយយ៉ាងណាក៏ក្លាយជារហ័សចំពោះអ្នកលង់លក់។ ការងារធំធ្ងន់ប៉ុណ្ណា ក្លាយជាតូច ស្រាលបាន សម្រាប់មនុស្សមានក្តីសុបិន និងការតស៊ូ។”
  • Vattana Sunta, 012 867773 , yunvattana@yahoo.com