Free 100%

រឿង ក្អែក និង ដង្កូវ

    រឿង ​​ ក្អែក និង ដង្កូវ ពេលព្រឹកព្រលឹម រស្មីព្រះអាទិត្យចាំងជះពន្លឺត្រចង់លើដែនពសធា។ វេលានោះ មានកូនដង្កូវកំសត់ដ៏តូចមួយ កំពុងវារគើមៗ ចេញមករកចំណី។ ភ្លាមនោះ ស្រាប់តែមានសត្វក្អែកខ្មៅរូបអាក្រក់មួយកំពុង ហិចហើរស្វែងរកចំណី។ពេលកំពុង តែរកចំណីក្អែកបានចោលភ្នែកទៅប៉ះនឹងកូនដង្កូវកំសត់។ ក្អែកកបោះពួយសំដៅទៅកូនដង្កូវនោះ។ ក្អែក ក៏បានពោលទៅកាន់កូនដង្កូ៖ -នែ! កូនដង្កូវ អើយកំពុងធ្វើអ្វីហ្នឹង? កូនដង្កូវឆ្លើយយ៉ាងកំសត់ ពេលនោះការសន្ទនាក៏បានកើតឡើង៖ -ខ្ងុំកំពុងរកចំណីបងក្អែក -ឯងមិនបាច់ខំរកចំណីធ្វើអ្វីទេ? -ហេតុអ្វីទៅបង? -ឯងដល់ពេលស្លាប់ហើយមិនខ្លួនទេរឺ? កូនដង្កូវ ឆ្លើយទាំងផិតភ័យ៖ -ស្លាប់? តើនណាទៅដែរថ្លើមធំ ហ៊ានមកយកជីវិតខ្ងុំនោះ? -គឹយើងនេះហើយ……យើងគឺជាស្ដេចបក្សីនាព្រៃនេះ -ហេតុអ្វីខ្ងុំមិនដឹង? -យើងឡើងជាស្ដេចចាំបាច់អ្វីត្រូវជំរាបដល់កូនដង្កូវដូចជាឯងដែររឺ? ពេលនេះកូនដង្កូវកំពុង រកវិធីដើម្បីរំដោះខ្លួន៖ កូនដង្កូវក៏បានឆ្លើយវិញយ៉ាងគួសម៖ -យើងសុទ្ធតែជានាក់ជិតខាងគ្នា ហេតុអ្វីត្រូវមកប្រកាន់ឋានះដូចនេះ? -ទេឯងគ្មានអ្វីប្រៀបនឺងយើងបាននោះទេ ហេតុអ្វីបងនិយាយដូចនេះ? ក្អែកក៏យព្យាយាមអួតខ្លួនឲ្យដង្កូវស្ដាប់៖ -យើងមានសប្បុរខ្មៅរលោង ចំពុះស្រូច មានជើងពីតូចស្រលូនស្អាត ជាពីសេស ភ្នែកខ្មៅមុតថ្លាដូចនិលច្នៃ។ ចុះឯងមានអ្វីខ្លះទៅ? -ខ្ងុំគឺមានតែមួយគត់ គឺខួរក្បាលដ៏មានតំលៃរបស់ខ្ងុំ -យើងមិនជឿថា វាអាចប្រៀបបាននឹងយើងនោះទេ ដង្កូវហួសចិត្តក៏ លើកការប្រកួតមួយមកបំបាក់ក្អែក៖ -បានអីចឺង យើងភ្នាល់គ្នាទៅ -បានយើង ក៏ចងដឺងដែរ ថាវាអស្ចារ្យប៉ុនាទៅ។ តើមានលខណ្ឌអ្វីខ្លះ? -គឺបើបងចាញ់ខ្ញុំ បងត្រូវតែឈប់ចង់ស៊ីខ្ញុំ -បានយើងព្រមទៅចុះ………… -ប្រយ័ត្នស្ដាយក្រោយណា………… -ឯងទេកូនដង្កូវ មិនស្គាល់ភ្នំខ្ពស់! ពេលនោះកូនដង្កូវរីករាយខ្លាំងណាស់ រឺឯក្អែកវិញក៏មានអំនួតខ្លាំងណាស់ដែរ។ ដោយមិនបង្អង់យូរ ដង្កូវក៏ចោទសួរ ទៅកាន់ក្អែក៖ -នែ! បងតើបងគិតថា អ្វីទៅ” ក្រអូប “ជាងគេបំផុត? ក្អែកបានចិត្ត មើលងាយសំនួររបស់ដង្កូវ។ ក្អែកក៏ឆ្លើយទៅដោយមិនគិត៖ -របស់ដែលក្រអូបជាងគេលើលោកនេះគឺ ទឹកអប់ ម្សៅក្រអូប ក្លិនក្រអូបរបស់ផ្កាម្លិះ ផ្កាយីហ៊ុប ផ្កាចំប៉ាចំប៉ី ………… គ្រឿងក្រអូបនៅលើលោកនេះក្អែករាប់ស្ទើគ្មានសល់ ប៉ុន្តែ………៖ -អស់ហើយរឺនៅ? -អស់ហើយ ………(ក្អែកឆ្លើយទាំងមានសង្ឃឹម) -បងអើយចប់ហើយពេលនេះ……… (ពេលនោះលឺបែបនេះ ក្អែកក៏និយាយកាត់ទាំងត្រេកអរ) -ពេលនេះដល់ពេលដែលយើងស៊ីហើយ………… (ដង្កូវសើចហើយ ក៏ឆ្លើយវិញដោយក្រវីក្បាល ហើយនិយាយយ៉ាងទន់ភ្លន់នឹងហួសចិត្ត) -ទេ!គ្មានមួយណាត្រូវនោះទេ……… ក្អែកបើនភ្នែកធំៗ ហើយសួររកចម្លើយ៖ -ថាម៉េច? -គឺបងឆ្លើយមិនមានមួយណាត្រូវឡើយ -បើយើង ខុសយើងចង់បានចំលើយដែលត្រូវ -របស់ដែលក្រអូបជាងគេនោះ គឺ កិត្ដយស កេរ្ត៏ឈ្មោះ ដែលល្អសុសសាយ ទោះទៅដល់ទីណា ក៏ក្លិននេះទៅដល់ដែរ។ ទោះមា្ចស់ក្លិន សូន្យសង្ខារក៏ក្លិននៅតែរក្សាដដែល ពីមួយជំនាន់ទៅមួយជំនាន់ គឺវានៅគង់វង្សជារៀងរហូត។ ពេលនោះក្អែក ខឹងយ៉ាងខ្លាំង៖ -យើងមិនសុខចិត្តទេយើងចង់ល្បងម្ដងទៀត -បានបើបងមិនទទួលស្គាល់ការពិតទេ ខ្ញុំក៏មិនប្រកាន់ដែរ -យើងមិនប្រែក្រលាស់ទេ បើលើកនេះយើងចាញ់ទៀតយើងនឹងមិនមករំខានទៀតទេ -បានខ្ញុំព្រមក៏បាន ក្អែកគិតក្នុងថាលើកនេះខ្លួនពិតជាឈ្នះដង្កូវកំសត់។ ដង្កូវក៏ចាប់សួរសំនួរចុងក្រោយទៅកាន់ក្អែក៖ -តើអ្វីទៅដែលមានក្លិនស្អុយជាងគេនោះ ក្អែកមិនចាំមេរៀនចាស់ក៏ឆ្លើយទាំងងងឹតងងុល ឥតគិតពិចារណាទៀត -របស់ដែលស្អុយជាងគេលើលោកនេះគឺគំរង់ សំណល់សាកសព កាកសំណល់រលួយជាដើម។(លើកនេះក្អែកនៅតែសង្ឈឹមទៀត) -បងអើយហេតុអ្វី? -យ៉ាងម៉េចទៅហើយ ពេលយើងមិនចាញ់ទៀតទេ បងសង្ឃឹមពេកហើយ។-------- -បងខុសទៀតហើយបងដឹងទេ? -យើងមិនជឿទេ តើអ្វីអាចបញ្ចាក់ថាយើងខុស -បានបងចាំស្ដាប់ណា………របស់ដែលស្អុយជាងគេនៅលើលោកនោះគឺ ក៏ជាកេរ្ដ៏ឈ្មោះដែល ប៉ុន្តែគឺជាកេរ្ដ៏ឈ្មោះអាក្រក់ វាគឺសាយក្លិនបញ្ច្រាសខ្យល់ ទោះទៅដល់ទីណា កន្លែងណា រឺពេលវេលាកន្លងទៅយូរប៉ុណ្ណាក៏មិនរសាយដែរ។ -បានពេលនេះយើងព្រមទទួលហើយថាចេញ យើងព្រមទៅ ពេលបានចម្លើយហើយ ក្អែកខ្មាសដង្កូវក៏ហើរចេញបាត់ទៅ៕ គំនិតអប់រំសំខាន់នៃរឿងនេះគឺ • កុំឲ្យយើងមើលងាយមនុស្សតែសំបកក្រៅ • ប្រើប្រាជ្ញាដើម្បីយកឈ្នះ កំលាំង • បើបានកើតជាមនុស្ស ត្រូវកសាងខ្លួនឲ្យមានកេរ្ដ៏ល្អនៅក្នុងសង្គម
  • Sokmach,  ,