Free 100%

ត្រូវមានសុបិនធំ

    សុបិនរបស់លោក គឹម វូ ឆុង      ខ្ញុំគ្មានលុយមួយសេនក្នុងហោប៉ៅ ក៏ប៉ុន្តែខ្ញុំមានសុបិនរាប់មិនអស់។ ខ្ញុំមិនដែល ភ្លេចអំពីមនោសញ្ជេតនាដែលបានទន្ទ្រានក្នុងឱរ៉ាខ្ញុំ នៅពេលដែលខ្ញុំចាកចេញពីបណ្ណាល័យនាពេលល្ងាច ឬពេលដែលខ្ញុំ សម្លឹងមើលមេឃនៅតាមផ្លូវពេលត្រឡប់មកផ្ទះវិញទេ។      ខ្ញុំមាន មនោសញ្ជេតនា ហាក់ដូចជាសកលលោកទាំងមូលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំអាចលើកហត្ថាស្រវាឱបពិភពលោកបាន។ គ្មានអ្វីដែលខ្ញុំមិនអាចធ្វើបានឡើយ។ ភាពស្វាហាប់ខ្លាំងក្លានៃ យុវភាពស្ថិតនៅក្នុងប្រាណខ្ញុំ ហើយបានបំពេញឱរ៉ាខ្ញុំនូវសុបិនគ្រប់យ៉ាង។ គ្មាននរណា ឬវត្ថុអ្វីអាចមកផ្ទប់រាំរាខ្ញុំបានទេ។
         បើនិយាយពីឯកសិទ្ធិទាំងឡាយដែលយុវភាពបានផ្តល់មកឲយើងគឺសុបិនដែល មានសារសំខាន់ជាងគេ។ ជនទាំងពួងដែលបំពេរដោយសុបិនពុំអាចស្គាល់ការក្រលំបាកឡើយ ពីព្រោះជនទាំងនោះ មានទ្រព្យធនស្មើនឹងសុបិនរបស់ខ្លួន។ យុវភាពជាឆាកជីវិតមួយ ហើយទោះបីយើងមានឋានៈជាអ្នកក្រីក្រក៏ដោយ ក៏យើងមិន ត្រូវច្រណែនឈ្នានីស ពីព្រោះយើងមានសុបិនទៅហើយ។
         សុបិនមានអំណាចនឹងកែប្រែសាកលលោក។ ខ្ញុំប្រុងប្រៀបជាស្រេចនឹងភ្នាល់ថា អ្នកនិពន្ធណាដែលបានសរសេរសាវតាសកលលោកសុទ្ធសឹងមានយុវភាពរបស់ខ្លួនពេញដោយសុបិនធំធេង។
         សហរដ្ឋអាមេរិច ដែលមានសាវតាប្រមាណ ២០០ឆ្នាំប៉ុណ្ណោះ កំពុងតែសរសេរ ក្នុងបច្ចុប្បន្ននេះថា ជាសាវតាពិភពលោក។ យើងក៏បានដឹងថា គឺមកពីសុបិនខ្លាំងអស្ចារ្យដើម្បីរកទីដីថ្មីនៃពួកអ្នកត្រាយផ្លូវ និងដោយសារគំនិតរៀតព្រំដែននេះហើយ ដែលជាហេតុនាំឲសហរដ្ឋអាមេរិកមានការរីកចម្រើនយ៉ាងនេះ។
         ប៉ុន្តែក្នុងគ្រាឥឡូវនេះ ខ្ញុំឮជាញឹកញាប់ថាយុវជនទាមទារលែងចង់សុបិនទៅ អនាគត់ទៀតហើយ ហើយប្រមូលអារម្មណ៍របស់ខ្លួនតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះ។ បើសិនជាពិតមែនគ្មានអ្វីអាចធ្វើឲយើង ស្រងេះស្រងោចជាងនេះឡើយ ហើយមិនដែមនចំពោះតែលើតួ បុគ្គលម្នាក់ៗទេ តែរាលដាលដល់ប្រជាជាតិទាំងមូល ទៀតផង។
         ជាញឹកញាប់ ច្នៃរចនាចរិយានៃមនុស្សម្នាក់ៗ។ សុបិនត្រួតពិនិត្យលក្ខណៈកិច្ចការ ហើយនឹងព្រហ្មលិខិតនៃបុគ្គលទាំងនោះ។ សុបិនគឺជាចង្កូតនៃទូកក្តោង។ សុបិនអាចមានសភាពតូចល្អិត ឬកំបាំងមើល មិនឃើញទៀតផង តែសុបិនកាច់តម្រង់ចលនានាវា។
         ដូច្នេះហើយ ជីវិតឥតសុបិនមានលក្ខណៈដូចកំទេចសំណល់រសាត់ឥតទិសៈ មនុស្សណាដែលគ្មាន សុបិន ជាមនុស្សបាត់បង់សមត្ថភាពសម្គាល់ទិស ហើយបម្រាស់រវើរវាយរហូតវង្វេងជាប់ខ្លួន ក្នុង សារ៉ាយ។
         ជនណាដែលមានសុបិនអាចក្រក់ ជននោះមានសភាពទន់ខ្សោយជាងជនដែល មិនដែលសុបិនទៅទៀត។ ជនណាម្នាក់ដែលមានសេចក្តីប្រាថ្នាក្នុងសុបិនរបស់ខ្លួន ចំពោះតែភាពស្រណុកស្រួលផ្ទាល់ខ្លួន ក្នុងពលេបច្ចុប្បន្នគួរឲអាណិតជាងជនម្នាក់ទៀតដែលមិនប្រាថ្នាអ្វីឡើយ ពីព្រោះជននោះមិនបានចាប់អារម្មណ៍ទៅលើ អត្ថប្រយោជន៏ធំអស្ចារ្យនៃយុវភាព។
         បើសិនដូចជាខ្ញុំសង្ឃឹម អ្នកទាំងអស់មានសុបិន អ្នកត្រូវតែថែទាំសុបិននោះយ៉ាងពេញ សមត្ថភាពរបស់អ្នក ពីព្រោះសុបិនជាចង្កូតគូរបញ្ជាក់ទិស និងចលនានៃនាវាជីវិតរបស់អ្នក។
         ខ្ញុំមានសុបិនមួយ ក្នុងពេលដែលខ្ញុំបង្កើតក្រុមហ៊ុន ឌេវូ អ៊ិនដាស់ ត្រៀល ខមផេនី។ ខ្ញុំមានការប្រាថ្នាចង់ជួយអភិវឌ្ឍសង្គមកិច្ច តាមរយៈសកម្មភាពអាជីវកម្មមួយ។ យើងបានផ្តើមសក្មមភាពឡើងដោយ មូលនិធិ ១០.០០០ដុល្លារប៉ុណ្ណោះ ដោយតាំងពីកន្លែងនៅក្នុងបន្ទប់ងងឹតតូចមួយដែលយើងបានជួលនៅជ្រុងអគារមួយ ប៉ុន្តែសុបិនរបស់ខ្ញុំមានទំហំធំស្មើនឹងពិភពលោក។
    សុបិនមិនមែនជាអ្វីដែលអ្នកមើលឃើញនៅពេលដែលអ្នកដេកទេ តែវាជាអ្វីដែលដិតដានជាប់នៅក្នុងចិត្តរបស់អ្នក។
    Dream is not what you see when sleeping but what’s in your mind.

    គ្មានក្កីសុបិន ក៏មិនសមជាមនុស្សដែរ ព្រោះបើអ្នកគ្មានក្កីសុបិន មិនប្រាកដថាអ្នកនឹងត្រូវធ្វើអ្វី ឬនឹងទៅទីណាទេ ហើយបើអ្នកមិនដឹងថាត្រូវធ្វើអ្វីទេ ជីវិតរបស់អ្នកនឹងដំណើរការទៅដោយមោឃៈ គឺគ្មានលទ្ធផល
    No Dream, Not Man

         សុបិនកើតចេញពីការចង់បានឋានៈ ឬទ្រព្យសម្បត្តិ។ ចំណង់បណ្តាលឲមនុស្ស អាចនឹងត្រូវធ្វើអ្វីៗបានទាំងអស់ ទោះមនុស្សពុំមានអ្វីសម្រាប់ចាប់ផ្តើមក៏ដោយ។
         ពេលមនុស្សមានសុបិននៅក្នុងខួរក្បាល រលកប្រេកង់នៃការគិតរបស់មនុស្ស មានទំនាក់ទំនងជាមួយវត្ថុក្នុងសុបិន និងអាចបណ្តាលឲវត្ថុនោះ ខិតមកជិតមនុស្សដែលមានក្កីសុបិននោះ នៅថ្ងៃណាមួយ។
         ណាប៉ូឡេអុង ហៀល Napoleon Hill អ្នកនិពន្ធសៀវភៅ Think and Grow Rich បាននិយាយថាៈ អ្វីដែលយើងអាចស្រមៃឃើញ ហើយជឿជាក់ស៊ប់វានឹងក្លាយជាការណ៍ពិត។
         អ្វីដែលយើងស្រមៃឃើញ វាតែងឋិននៅក្នុងខួរក្បាលរបស់យើងជានិច្ច ហើយអំណាចនៃការគិតរបស់យើងធ្វើអន្តរកម្មឲហើងទៅទទួលបានវា តាមរូបភាពៈ
    - ធ្វើឲយើងមានឆន្ទៈទៅសម្រេចវា
    - របស់នោះរត់មករកយើងដោយខ្លួនឯង
    - មានមនុស្សយករបស់នោះមកឲយើង
    - ធ្វើឲយើង និងរបស់នោះរំកិលមករកគ្នា។
    - និងមានហេតុផលជាច្រើនទៀត ដែលនាំឲយើងទទួលបានវា។
    យើងគឺជាអ្វីដែលយើងគិត
    យើងនឹងទទួលបាននូវអ្វីដែលយើងគិតជារឿយៗ យើងនឹងទទួលបាននូវអ្វីដែឡយើងមានអារម្មណ៍ទៅរកវាជារឿយៗ យើងនឹងទទួលបាននូវអ្វីដែលយើងនិយាយជារឿយៗ។
    មនុស្សបរាជ័យ តែងគិត មានអារម្មណ៍ និងនិយាយ នូវអ្វីដែលខ្លួនមិនចង់បានទើបពួកគេទទួលបាននូវ អ្វីដែលគេមិនត្រូវការ

    សូមអ្នកផ្លាស់ប្តូរទម្លាប់នៃការគិត ការមានអារម្មណ៍ និងការនិយាយនូវអ្វីដែលអ្នកចង់បាន ដូចជា៖
    - ខ្ញុំជាមនុស្សឆ្លាត...
    - ខ្ញុំជាអ្នកមាន...
    - ខ្ញុំជាមនុស្សដែលមានសុភមង្គល...
  • Vattana Sunta, 012 867773 , yunvattana@yahoo.com