Free 100%

ត្រូវចេះស្តាប់ឱកាស

    បុរសបីនាក់ផឹកទឹកត្នោតជូរ

         មានបុរសបីនាក់កំពុងតែផឹកទឹកត្នោតជូរនៅខាងមុខផ្ទះ។ គ្រានោះភរិយារបស់ បុរសជាម្ចាស់ផ្ទះបានបើក វិទ្យុស្តាប់ព័ត៌មានដែលកំពុងផ្សាយថាមានក្រុមហ៊ុនមួយនឹងធ្វើ ការសាងសង់អាកាសយានដ្ឋាននៅលើដីម្តុំភូមិដែល បរុសទាំងបីកំពុងរស់នៅ
         បុរសជាម្ចាស់ផ្ទះ និងមិត្តភក្កិម្នាក់ទៀតក៏បានស្រែកឡើងព្រមគ្នាថាដូរប៉ុស្ត៍! ពេលកំពុងផឹងស៊ី ស្តាប់ព័ត៌មានខ្មោចយកអី ហើយក៏ប្រាប់ឲប្រពន្ធដូរប៉ុស្ត៍ដើម្បីស្តាប់ចម្រៀងវិញ។ ចំណែកបុរសម្នាក់ទៀតដែលជាអ្នកឧស្សាហ៍ស្ទុះស្ទារពេល ឮដូច្នោះ ផុសគំនិតមួយគិតថាអាច ជាឱកាសក៏លាមិត្តភក្កិ ផឹកស៊ីជាមួយគ្នាទៅផ្ទះភ្លាមដើម្បីបើកវិទ្យុស្តាប់ព័ត៌មានបន្ត។ បន្ទាប់ពីស្តាប់ព័ត៌មានចប់បានដឹងថា មានក្រុមហ៊ុនមួយ គ្រោងនឹងបើកអាកាសយានដ្ឋានមួយនៅជិតផ្ទះរបស់ខ្លួន។ គាត់គិតថាក្រុមហ៊ុននោះច្បាស់ជាត្រូវការ ទិញដីសម្រាប់បើកអាកាសយានដ្ឋាន ដូច្នេះគាត់បានប្រញាប់ទៅទំនាក់ទំនងទិញដីនៅទីតាំងដែលវិទ្យុផ្សព្វផ្សាយនោះបាន ៥ហិត។
         បីខែក្រោយមក ក្រុមហ៊ុននោះបានចុះមកទិញដីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់បំផុត ពិតប្រាកដមែន។ ពេលនោះគាត់បានលក់ដីក្នុងតម្លៃខ្ពស់ នឹងទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់។ ចំណែកបុរសពីរ នាក់ទៀតបានត្រឹមតែនិយាយថា អូហ! បាត់បង់ឱកាសអស់

    គំនិតពិចារណា

         ជារៀងរាល់ថ្ងៃយើងតែងបានស្តាប់ នឹងឮព័ត៌មានជាច្រើនដែលឆ្លងកាត់ត្រចៀក និងខួរក្បាលរបស់យើង ប៉ុន្តែប្រសិនបើយើងមិនបានចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអត្ថន័យនៃព័ត៌មានទាំង អស់នោះទេ វានឹងចេញពីយើងទៅជាបន្តបន្ទាប់។
         ឱកាសមករកយើងក្នុងរូបភាពផ្សេងៗ ដែលពេលខ្លះយើងមើលមិនឃើញនឹក ស្មានមិនដល់ ហើយវាងាយមើលឃើញ និងងាយស្គាល់បំផុតនៅពេលដែលវាចេញពីយើងទៅ។ ដើម្បីទទួលបាននូវឱកាស គឺយើងត្រូវធ្វើឲខ្លួនសក្កិសម ត្រៀមឲរួចជាស្រេច ដើម្បីចាប់យកវា។
         ស្តាប់ឲបានគ្រប់ជ្រុងជ្រោយ ស្តាប់ពីដើមរហូតដល់ចប់ ស្តាប់ដោយផ្តោតចិត្ត ទុកដាក់លើខ្លឹមសារ ស្តាប់ឲទទួលបានព័ត៌មាន ១០០% ទើបយើងទទួលបាននូវឱកាស។ អ្នកដែលមិនទទួលបានឱកាស ដោយសារតែស្តាប់មិនចប់ចុងចប់ដើម ស្តាប់ដោយមិនយកចិត្តទុកដាក់ ស្តាប់ដោយបុរេវិនិច្ឆ័យ។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com