Free 100%

ត្រូវមានគំនិតវិជ្ជមាន គ្រប់កាលៈទេសៈ

    ប្រធានទីផ្សារស្បែកជើង

         ក្រុមហ៊ុនផលិតស្បែកជើងមួយបានបញ្ចូនប្រធានទីផ្សារពីរនាក់ទៅសិក្សាទីផ្សារ ថ្មីនៅលើ កោះមួយ។ ប្រធានទីផ្សារទីមួយ ទៅដល់លើកកោះនោះភ្លាម បាន ទូរស័ព្ទភ្លែតទៅប្រាប់ ប្រធានក្រុមហ៊ុនថាៈ លោកប្រធាន នៅទីនេះ មិនអាច វាយលុកស្បែកជើងបានទេ ព្រោះមនុស្សនៅ ទីនោះពួក គេពុំប្រើស្បែកជើងទេ ពួកគេមាន ទម្លាប់ដើរដោយជើង ទទេតាំងពីដូនតាគេមកម្ល៉េះ ពួកគេមិនត្រឹមតែមិនធ្លាប់ ប្រើស្បែក ជើងនោះទេ តែថែមទាំងមិនដែល ស្គាល់អ្វីទៅដែលហៅថា ស្បែកជើង ឬទ្រនាប់ជើងនោះផង។
         ក្រោយពីស្តាប់ប្រធានទីផ្សារនិយាយប្រាប់អំពីហេតុផលចប់សព្វគ្រប់ ប្រធាន ក្រុមហ៊ុន បានអនុញ្ញាតឲគេត្រឡប់មកវិញ... ហើយប្រធានក៏បានបញ្ចូន ប្រធានទីផ្សារម្នាក់ ទៀតទៅ...។ ក្រោយពីទៅដល់ លើកោះនោះ ប្រធានទីផ្សារក៏បានដើរមើលទីកន្លែង និង ស្ថានភាពរបស់នៅព្រមទាំងឥរិយាបថ នៃជីវិតរបស់នៅលើកោះ នោះយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ហើយទូរស័ព្ទមកលោកប្រធានថា លោកប្រធានទីផ្សារ នៅទីនេះ ល្អណាស់ ប្រៀប បាននឹងរកអុសប្រទះឈឺងាប់ព្រោះមនុស្សនៅទីនេះមិនធ្លាប់ប្រើ និងស្គាល់ស្បែកជើងឡើយ។ ពួកគេឃើញ ខ្ញុំពាក់ស្បែកជើង... ពួកគេមាន ការងឿងឆ្ងល់ យ៉ាងខ្លាំង ហើយខ្លះសើចចំអកខ្ញុំទៀតផងពួកគេមិនចេះប្រើស្បែកជើងទេ ខ្ញុំនឹង បង្រៀនពួកគេឲចេះប្រើប្រាស់ស្បែកជើង សូមលោកប្រធានត្រៀមបញ្ចូនស្បែកជើងមកឲខ្ញុំ ខ្ញុំនឹងធ្វើរឿងនេះឲអស់ពី លទ្ធភាពដើម្បីភាពជោគជ័យ។

    គំនិតពិចារណា

         ស្ថិតនៅក្នុងស្ថានភាពតែមួយ ទីកន្លែងតែមួយ ពេលវេលាតែមួយ មនុស្សពីរនាក់ ធ្វើរឿងតែមួយដូចគ្នា ហេតុអ្វីបានជាពួកគេមានគំនិតទស្សនៈ ការយល់ឃើញផ្សេងពីគ្នា?
         ទោះបីជាស្ថានភាពខុសគ្នា ឬដូចគ្នាយ៉ាងណាក៏ដោយ មនុស្សតែងតែមានការ យល់ឃើញ និងមើលឃើញតាមរូបភាពខុសប្លែកគ្នា។ មនុស្សសុទិដ្ឋិនិយមតែងតែមើលឃើញអ្វីដែលល្អប្រសើរ ភាព ដែលអាចទៅរួច ចំណែក មនុស្សទុទិដ្ឋិនិយមតែងតែមើលឃើញអ្វីដែលអាក្រក់ និងរឿងរ៉ាវដែលមិនអាចទៅរួច។
         អ្វីៗ ដែលមកហ៊ុមព័ទ្ធជីវិតរបស់យើង វាមិនមានឥទ្ធិពលខ្លាំងដូចគំនិតរបស់ យើងហ៊ុមព័ទ្ធជីវិតខ្លួនឯងនោះទេ។ ស្ថានភាពមួយអាក្រក់ វាមិនមានលក្ខណៈជះឥទ្ធិពលដូចគំនិតអាក្រក់ របស់យើងជះ មកលើជីវិតរបស់យើងនោះទេ។
         បើយើងនិយាយអំពីផ្នត់គំនិត របស់ប្រធានទីផ្សារទាំងពីររូបនោះវិញ គឺមាន លក្ខណៈខុសស្រឡះពីគ្នា។ មួយមើលឃើញនឹងភ្នែក មួយមើលឃើញដោយគំនិតគិតពិចារណាប្រកបដោយគោលជំហរវិជ្ជ មាន។ មួយគិតថា មិនអាច... មួយគិតថាវាអាចទៅរួច...។ អាចទៅរួចនោះគឺ ព្រោះគ្រប់របស់ទាំងអស់ដែលមនុស្សធ្វើសព្វ ថ្ងៃនេះនៅខណៈនេះ នៅពេលនេះ គឺដោយសារទម្លាប់។ អ្វីដែលយើងប្រើប្រាស់ជាប់ក្នុងខ្លួនយើងគឺដោយសារ ទម្លាប់ យើងចេះពាក់ស្បែកជើងក៏ដោយសារទម្លាប់។
         មនុស្សគ្រប់រូបមានទម្លាប់ចង់ស្រួល បើយើងបង្រៀនឲមនុស្សប្រើប្រាស់ របស់ ស្រួលៗ នោះគាត់នឹងមានទម្លាប់ប្រើវា ហើយពេលបន្ទាប់មកគាត់នឹងលែងពិបាក។ នៅពេលគាត់មានទម្លាប់ប្រើស្បែក ជើង ឬសាកល្បងប្រើប្រាស់ស្បែកជើងជាទម្លាប់រឿយៗនោះ ពេលណាមួយភាពស្រណុកស្រួលមាននៅបាតជើងរបស់ គាត់ហើយប្រាកដមិនចង់ ឬមិនអាចដើរដោយអត់ស្បែកជើងបានទេ។
         ទោះស្ថិតនៅក្នុងស្ថានការណ៍យ៉ាងណាក៏ដោយ ឲតែអ្នកយកគំនិតវិជ្ជមានមកប្រើ នោះវិធី ឬដំណោះស្រាយគឺនៅតែមានសម្រាប់អ្នកជានិច្ច។
         អ្នកជោគជ័យតែងតែមើលឃើញអ្វីដែលអ្នកបរាជ័យមើលមិនឃើញ នោះមក ពីអ្នកបរាជ័យមិនដឹងអំពីរបៀបមើល។ អ្នកបរាជ័យតែងមើលអ្វីមួយតែសំបកក្រៅមើលនឹងភ្នែក មើលនឹងថ្ងាស ដែល ពាក្យចាស់ធ្លាប់ពោលថាៈ មានភ្នែកឥតប្រស្រី គឺមើលដោយគ្មានសតិ ប្រាជ្ញាញាណ។
         ឱកាសណាមួយដែលវាកើតឡើងចំពោះយើង ឬក៏យើងទទួលបានឱកាសណា មួយវាមិនមែនបានមកដោយការមើលឃើញនឹងភ្នែកទេ តែបានមកដោយសារការមើលឃើញនឹងខួរក្បាលគឺ វិចារណញាណ។
         ភ្នែកមិនអាចបញ្ជាក់ឲច្បាស់នូវលក្ខណៈពិតប្រាកដនៃរឿងមួយទេ។ ភ្នែកគ្រាន់តែ បញ្ជាក់លក្ខណៈរូបរាង ខាងក្រៅនៃរឿងនោះ ឬរូបធាតុនោះតែប៉ុណ្ណោះចំណែករឿងខាងក្នុងគឺយើងត្រូវយកវត្ថុទិព្វខាងក្នុង របស់យើងមកមើលដែរ។
         បើមនុស្សមិនធ្លាប់ប្រើផលិតរបស់យើង ហើយយើងយកទៅលក់ឲពួកគេពួកគេ បដិសេធ មិនមែនមានន័យថា ពួកគេមិនចូលចិត្តប្រើនោះទេ តែបញ្ជាមកពីពួកគេមិនយល់អត្ថប្រយោជន៏ ហើយអ្នកលក់ មិនមានយុទ្ធសាស្ត្រក្នុងការពន្យល់ឲពួកគេដឹង។
         ចូរយកបេះដូងរបស់អ្នកមើលទៅកាន់អ្វីៗ សព្វបែបយ៉ាងទាំងអស់ កុំយកភ្នែក របស់អ្នកមើល។
         ចូរយកបេះដូងរបស់អ្នកមើលទៅកាន់អ្វីៗ សព្វបែបយ៉ាងទាំងអស់ កុំយកភ្នែក របស់អ្នកមើល។
         គំនិតវិជ្ជមានតែងនាំយើងទៅរកឱកាសគ្រប់កាលៈទេសៈ
         គំនិតវិជ្ជមានជាគំនិតត្រឹមត្រូវគ្រប់កាលៈទេសៈ
         គំនិតវិជ្ជមាននាំឲយើងទទួលបានជោគជ័យគ្រប់កាលៈទេសៈ
         អ្នកជំនួញត្រូវមានគំនិតវិជ្ជមានគ្រប់កាលៈទេសៈ ទើបអាចស្រោចស្រង់នូវ ទន់ដែលបង់ខាតបាន ហើយប្រែក្លាយទៅជាលាភដ៏ទ្បើងវិញ។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com