Free 100%

មើលឃើញបញ្ហាជាឪកាស

    រឿង លីវ៉ៃ
         មានសេចក្កីមួយបានតំណាលថា នៅអាមេរិកនាសម័យក្រោយសង្គ្រាមត្រជាក់ មានទុរភិក្សមួយបានកើតឡើង ធ្វើឲប្រជាជនរាប់លាននាក់គ្មានការងារធ្វើ ត្រូវបង្ខំចិត្តនាំគ្នាធ្វើដំណើរទៅទឹកដីអាមេរិកឡាទីន ដើម្បីស៊ីឈ្នួលជីករ៉ែមាសឲគេ។ ក្រោយពីធ្វើដំណើរបានរាប់សិនគីឡូម៉ែត្រ ប្រជាជនទាំងនោះបានជួបប្រទះនឹងទន្លេដ៏ធំមួយដែលមើលទៅឆ្ងាយដាក់ កន្ទុយភ្នែក ស្ថិតនៅចំពោះមុខ ដែលលេចឡើងជាបញ្ហារាំងស្ទះដល់ដំណើរការរបស់ពួកគេ។
         ចំពោះស្ថានការណ៍ដ៏លំបាកនេះ មនុស្សមួយភាគធំក៏បាននាំគ្នាត្រឡប់ក្រោយវិញដោយក្តីអស់សង្ឃឹម ប៉ុន្តែក្នុង នោះមានបុរសជំទង់ម្នាក់បានឈរយ៉ាងស្ញៀមស្ញាត់សម្លឹងទៅកាន់ទឹកទន្លេ និងទីជុំវិញខ្លួន គាត់មិនបានត្រឡប់ក្រោយវិញ ឡើយ។ គាត់គិតមួយស្របក់រួចក៏ចាប់ផ្កើមកាប់ដើមឈើនិងវល្ល៍ ដែលមានដុះនៅទីនោះ។ កាប់បានច្រើនល្មហើយ គាត់ ក៏ ចងធ្វើជាក្បូនដើម្បីចម្លងមនុស្សទៅត្រើយម្ខាងទៀត ដែលការចម្លងមនុស្សតាមត្បូននេះធ្វើឲគាត់រកប្រាក់ចំណេញបានយ៉ាងច្រើន និងយ៉ាងសម្បើម។
         មិនយូរប៉ុន្មានក៏មានអ្នកដទៃបានមករកស៊ីតាមគាត់ គឺពួកគេនាំគ្នាធ្វើក្បូនចម្លងមនុស្សដែរ ដែលជាហេតុធ្វើឲការ រកស៊ីរបស់គាត់ជួបបញ្ហា។ គាត់ចម្លងលែងសូវបាន។
         គាត់ក៏ចាប់ផ្តើមគិតថាគាត់អាចធ្វើអ្វីបានទៀត ដែលក្នុង គោលគំនិតរបស់គាត់គឺបញ្ហាតែងតែកើតឡើងអមមកជា មួយនឹងឱកាស។ ពេលនោះគាត់ក៏មានគំនិតរកស៊ីមួយទៀតគឺទិញដីហើយជួលកម្មករជីកមាសឲគាត់។
         មុខរបរមួយនេះក៏បានកាក់កប និងបានផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់តែមិនយូរប៉ុន្មានគាត់ក៏ត្រូវបានពួកស្បែក ខ្មៅមួយក្រុមជំរិតទារប្រាក់ និងដកហូតដីធ្លីពីគាត់អស់។
         ពេលនេះគាត់នៅសល់តែសំបកខ្លួននឹងប្រាក់តិចតួចប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏គាត់មិនដែលអស់សង្ឃឹម ទ្បើយគាត់នៅតែគិតទៀតថា គាត់នឹងរកមើលឱកាសផ្សេងទៀត ឱកាសនៅតែមានបើគាត់នៅតែគិត។
         ពេលនោះ គាត់ក៏បានទៅអង្គុយនៅក្រោមប៉ាតង់មួយ ហើយភ្នែកសម្លឹងមើលទៅកាន់កម្មករជីកមាស។ កម្មករទាំងអស់ប្រឹងធ្វើការទាំងកណ្តាលថ្ងៃក្តៅចែស។ កំពុងតែស្ងួតបំពង់ករកទឹកមាត់លេបស្ទើរមិនមាន គាត់គិតថាបើសិនជា ពេលនេះមានទឹកត្រជាក់មួយកែវផឹក មិនដឹងជាឆ្ងាញ់យ៉ាងណា? គិតដូច្នេះគាត់ក៏បានទិញទឹកសុទ្ធយកមកក្លាសេលក់។ ដូចគាត់រំពឹងទុកមែន គឺគ្រាន់តែឃើញទឹកសុទ្ធភ្លាម កម្មកររត់មកដណ្តើមគ្នាទិញ។
         របររកស៊ីរបស់គាត់មានការរីកចម្រើន កើនឡើង មិនយូរក៏មានគេមករកស៊ីលក់ទឹកតាមគាត់ច្រើនទៅៗ។ ពេល នោះគាត់ជួបបញ្ហាទៀតហើយ គឺលក់មិនសូវដាច់។
         គាត់បានមកអង្គុយនៅក្រោមតូបលក់ដូរមួយ រួចក៏សម្លឹងមើលទៅកម្មករជីកមាសទាំងអស់ ឃើញកម្មករមាន សំលៀកបំពាក់មើលមិនយល់ ខ្លះដាច់ ខ្លះរហែក ខ្លះរយះរយាយ ខ្លះអាវមានដៃតែមួយ ខ្លះមានខោជើងមួយ ខ្លះជើងវែងខ្លី មិនស្មើគ្នា គិតរួចក៏សម្លឹងមើលជុំវិញខ្លួនគាត់។ នៅត្បែរគាត់មានពំនូកសំរាមមួយដ៏ធំដែលពួកឈ្មួញ និងថៅកែរចោល កំណាត់វេចខ្ចប់ឧបករណ៍ និងសម្ភារៈផ្សេងៗ។ គាត់បានរើសយកកំណាត់ទាំងនោះទៅបោកគក់សំអាតឲស្អាត រួចដេរជារាង អាវ និងខោសម្រាប់លក់ទៅឲពួកកម្មករជីករ៉ែមាស ដែលមានសម្លៀកបំពាក់ដាច់រហែក និងងាយពុកផុយ។ ដោយសារ កំណាត់នោះជាកំណាត់ដែលមានគុណភាពល្អហើយក្រាស់ កម្មករជាច្រើនបាននាំគ្នាមកទិញពីគាត់ យកទៅស្លៀកពាក់។
         ចាប់ពីពេលនេះមកខោខូវប៊យម៉ាក លីវ៉ៃ ក៏ត្រូវបានកើតឡើង និង ទទួលបានការនិយមចូលចិត្តពីអតិថិជនជាច្រើន រហូតមកទល់សព្វថ្ងៃ ដែល លីវ៉ៃ នេះគឺជាឈ្មោះរបស់បុរសដែលតំណាលក្នុងសាច់រឿងនេះ។

    គំនិតពិចារណា

         ការចង់ក្លាយជាអ្នកមាន ជាសុបិនរបស់មនុស្សគ្រប់រូប តែការដែលអាចមានបានលុះត្រាតែមនុស្សគ្រប់រូបនោះ ចេះមើលនូវឪកាស ខណៈពេលដែលអ្នកដទៃមើលឃើញថាជាបញ្ហា។ ពេលដែលបញ្ហាកើតឡើងមកលើខ្លួនយើង វាក៏ ប្រហែលជាបានកើតឡើងចំពោះអ្នកណាម្នាក់រួចទៅហើយដែរ។
         មនុស្សភាគច្រើននៅពេលមានបញ្ហាតែងសម្លឹងមើលវាថាជាឧបសគ្គ តែសម្រាប់មនុស្សឆ្លាត មនុស្សគតិបណ្ឌិត នៅពេលជួបបញ្ហាបែរជាមើលឃើញថាជាឪកាស។
         ដូច្នេះបើយើងចេះបើកទំព័រមួយទៀតនៃបញ្ហានោះ យើងអាចនឹងមើលឃើញឪកាស អាចនឹងទាញផលប្រយោជន៏ពីវាបានតួយ៉ាង លីវ៉ៃ ក្នុងដំណើររឿងខាងលើនេះព្រោះបញ្ហាតែងតែនាំមកនូវឪកាសថ្មីមួយ ឬច្រើនបើសិនជា យើងចេះមើលវា។
         ឪកាសជាអ្វីដែលយើងមើលមិនឃើញដោយភ្នែកទេ ព្រោះវាគ្មានរូបរាង ពណ៍ សម្បុរ ក្លិន និងសញ្ញអ្វីឡើយ តែ ទោះជាយ៉ាងណាយើងអាចមើលឃើញវាថាជាឪកាសបានតាមរយៈការគិតវិជ្ជមាន។
         គំនិតវិជ្ជមានជាគំនិតដែលត្រឹមត្រូវជាទីបំផុតគ្រប់ស្ថានការណ៍ គ្រប់ព្រឹត្តិការណ៍ គ្រប់កាលៈទេសៈ និងជួយបង្កើត ជាឪកាសមកដល់យើង។
         ដូច្នេះ ឪកាសមិនមែនបានមកដោយការមើលឃើញទេ តែបានមកដោយការគិតឃើញ និងចេះចាប់វា។ ដើមទុននៃការធ្វើជំនួញក៏ដូច្នោះដែរ មិនមែនប្រាក់កាសនោះទេ តែគឺជាគំនិត ជាការគិតវិជ្ជមាន។
    អ្នកបរាជ័យតែងសម្លឹងទៅរកបញ្ហា... ទើបពួកគេមើលមិនឃើញឪកាស។
    អ្នកជោគជ័យតែងសម្លឹងទៅរកដំណោះស្រាយនៃបញ្ហាទើបពួកគេតែងមើលឃើញឪកាស។
    បញ្ហាមួយតែងនាំមកនូវឪកាសមួយ ឬច្រើន ការមានបានជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្តែការដែលអាចមានបានលុះត្រាមនុស្សចេះមើលឃើញនូវឪកាសគ្រប់កាលៈទេសៈដែលអ្នកដទៃមើលឃើញបញ្ហា។
  • Vattana Sunta, 012 867773 , yunvattana@yahoo.com