Free 100%

ឆ្កែ ឆ្មា និងកណ្ដុល ចងមិត្តនឹងគ្នា

    ឆ្កេ ឆ្មា និងកណ្ដុរ ចងមិត្តនឹងគ្នា តាំងពីដើមមក ឆ្កែ ឆ្មា និងកណ្តុរ តែងតែប្រទូស្តរាយនឹងគ្នាជានិច្ច មិនដែលត្រូវរូវម្ដងណាឡើយ ។ ថ្ងៃមួយ ក្រោយពីបានឈ្លោះប្រកែកគ្នារួច ឆ្កែក៏បានផ្ដើមគំនិតថា « យើងជាសត្វដែលរស់នៅជិតមនុស្សដូចគ្នា មិនត្រូវចងជាសត្រូវ នឹងគ្នាតទៅទៀតទេ គឺត្រូវតែជាមិត្តសម្លាញ់ រួមដោយជាសន្តិភាពមួយគ្នាឡើង ! » ។ ពេលនោះកណ្តុរ សួរដោយឆ្ងល់ថា «តើចងជាមិត្តគ្នាយ៉ាងណាទៅ បើពួកឯងជាសត្វធំៗ ឯយើងខ្លូនតូចប៉ុនមេដៃ មេជើងនេះ ? » ។ ឆ្កែថា «ការចងជាមិត្តនេះ មិននិយា្យពីមាឌធំឬតូច ឬពីសាច់ដុំកម្លាំងបាយនោះទេ គឺត្រូវតែរាប់រកគ្នាដោយស្មើភាព គោរពសិទ្ធិគ្នាទៅវិញទៅមក និងគោរពផលប្រយោជន៍រៀងៗខ្លួន» ។ ដោយឃើញឆ្កែមានឧត្តមគតិល្អ ឆ្មានិងកណ្តុរក៏ព្រមព្រៀងធ្វើតាមដោយពេញចិត្តចុះហត្ថលេខា ផ្តិតមេដៃនូវសន្ធិសញ្ញាសន្តិភាពមិត្តភាពសន្តិភាពមូយ តាមគោលការណ៍ខាងលើ។ ក្រោយពិមានកិច្ចព្រមព្រៀងនេះហើ្យ គេតែងតែឃើញឆ្កែ ឆ្មានិងកណ្តុរ រួមរស់ជាមួយគ្នា ដោយល្អុកល្អឺនល្អប្រពែណាស់ ។ ម្នាក់ៗតែងតែខ្លាជចឹត្តគ្នា យល់អធ្យាស្រ័យគ្នាដ និងជួយការពារគ្នារទោវិញទៅមក មិនដែលល្អកកករអារម្មណ៍ដោយប្រការណាមួយឡើយ ។ ថ្ងៃក្រោយមក ឆ្កែ ឆ្មា និងកណ្តុរ បណ្តើរគ្នាលេងតាមមាត់ប្រលាយមួយ ដែលមានទឹកហូរយ៉ាងលឿនទៅកាន់ស្ទឹងឯនាយ ។ ស្រាប់តែប្រទះឃើញ ក្អែកមួយពាំសាច់គោមួយដុំហើរមកពីចំងាយហើយរបូតជ្រុះសាច់នោះចំកន្លែង ដែលសត្វទាំង៣កំពុងដើរលេង ។ ដោយឃ្លានស្រាប់ផងដ ឆ្កែ ឆ្មា និងកណ្តុរ ក៏រើយយកសាច់គោមួយដុំនោះទៅចែកគ្នា នៅក្រោមម្លប់ឈើមាត់ទឹក ។ មុនដំបូងឆ្កែបានគូសព្រាងទៅលើសាច់នោះជាបីចំណែក ហើយនិយា្យ « យើងជាអ្នកខំពាំសាច់នេះយកមក និងមានមាឌធំជាងគេ បន្ទាប់មកគឺឆ្មា ឯកណ្តុរមានមាឌតូចជាងគេបំផុត » ។ ឆ្មាមិនយល់ព្រម ឆ្លើយថា« គេជាអ្នកបានឃើញក្អែកពាំសាច់នោះ គេត្រូតែបានចម្ណែកធំជាងអ្នកណាទាំងអស់ » ។ កណ្តុរជម្ទស់ ហើយអាកាត់ថា « ការចុះកិច្ចព្រមព្រៀងចងមិត្តភាពមិនគិតពីមាឌធំឬតូចនោះទេ ដូច្នេះការបែងចែកតាមមាឌនេះមិនយុត្តិធម៍ឡើយ ! ការពិតយើងជាអ្នកខំស្រែកបង្អើលកឲ្យក្អែកទម្លាក់សាច់មក យើងត្រូវតែបែងចែកចម្នែកធំជាងគែបំផុត ។ ដោយមានការលោភលន់តែរៀងខ្លួន សត្វទាំងបីចែកសាច់គោមិនត្រូវគ្នា បណ្តាលឲ្យកើតជាជម្លោះ ប្រកែកប្រណាំងប្រអូសប្រទាញដណ្តើមសាច់ចុះឡើង ត្រាតែសាច់គៅនោះបើង ខ្ទាតចូលទឹកប្រឡាយ ហូរវឹងយ៉ាងលឿងទៅឆ្ងាយបាត់ គ្នាននណារចាប់ទាន់ឡើយ ។ ឆ្កែ ឆ្មា និងកណ្តុរក៍ហែកសន្ធិសញ្ញាចងមិត្តភាពចោល ហើយឈ្លោះប្រកែក ហែកហួរ ខាំក្រញីគ្នាឡើងវិញ រហូតមកដល់សព្វថ្ងៃគ្នាឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ ព្រោះតេការចែកលាភសក្ការមិនត្រូវគ្នា ។«មិត្តភាពត្រូវអន្តរាយដោយបញ្ហាសេដ្ឋកិច្ច» សរសេដោយ ពិន ចាន់
  • chan pen, 092 956 803 ,