Free 100%

រឿងព្រេងទាក់ទងនឹងទំនៀមដាក់ផ្កានិងទៀន-ធូបក្នុុុងុដៃខ្មោច មានរឿងដំណាលថា :

    ១៨. រឿងព្រេងទាក់ទងនឹងទំនៀមដាក់ផ្កានិងទៀន-ធូបក្នុុុងុដៃខ្មោច មានរឿងដំណាលថា : កាលពីមុនមានភិក្ខុមួយរូប មានឈ្មោះមិនប្រាកដ ។ ញោមប៉្រេសរបស់លោកជាព្រានព្រៃសម្លាប្លា់សត្វច្រើនណាស់តាំងពីក្មេងដល់ចាស់។ លុះវេលាជិតនឹងស្លាប់់ គាត់ ភ្លឹកស្មារតីទៅឃើញសត្វដែលខ្លួនបានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែកប្រាប់ឱ្យភិក្ខុជ៉ាកូនជួយ ។ ភិក្ខុុជ៉ាកូនដឹងថា“ញោមមានកម្មច្រើន បានជាភ្លឹកទៅឃើញសត្វធាតុដូច្នេះ” ទើបចាត់មនុស្សឱ្យរកផ្កា ទៀន និងធូប យកមកដាក់ក្នុងដៃញោមប្រុស រួចប្រាប់ថា “ចូរញោមខំសំឡឹងមើល ផ្កា ទៀន និងធូបជាគ្រឿងបូជាព្រះរតនត្រ័យ័នេះឱ្យជាប់”។ ញោមប្រុសនៃភិក្ខុនោះ កើតសទ្ឋាជ្រះថ្លា មានចិត្តជាកុសល ក៏ធ្វើតាមពាក្យកូន។ លុះដល់ស្លាប់ទៅ គាត់ក៏បានទៅកើតនៅនាស្ថានសួគ៍។ ព្រោះហេតុនេះ បានជាមនុស្សជាន់ក្រោយធ្វើតាមតៗគ្នាមក ដោយប្រាថ្នាឱ្យអ្នកជំងឺយកគុណព្រះរតនត្រ័យជាទីពឹង។ រឿងនេះ ក៏ជាប់ជាទំនៀមរហូតមក។
  • Phoeng channa, 097 25 46 416  ,