Free 100%

រឿងព្រេងទាក់ទងនឹងទៀនកាលនៅពេលមានមនុស្សស្លាប់

    http\\www.google.com Thearith >ចាស់ៗបុរាណនិយាយតៗគ្នាមកថា កាលនោះមានបុរសម្នាក់ ជាអ្នកត្រឹមត្រូវល្អណាស់ បើទៅទីជំនុំចំណោមឯណាគេតែរាប់រកទុកជាមនុស្សមានប្រាជ្ញាជាអ្នកដឹងខុសត្រូវ-ទាបខ្ពស់ យល់គុណយល់ទោសហើយជាមនុស្សសុចរិតអ្នកនៅភូមិផងរបងជាមួយបើមានការអ្វីធំដុំ តែងទៅអញ្ចើញបុរសនោះមកជាប្រធានដើម្បីសួរយោបល់ រឺដើម្បីឱ្យជួយអារកាត់រឿងដែល ជាប់ជំពាក់ស្មុគស្មាញ។

    ថ្ញៃមួយក្មុងរដូវប្រាំង (ខែផល្ថុណ-ចេត្រ)មាណពនោះបបួលបុរសពីរនាក់ទៀតដែលនៅ ផ្ទះក្បែរគ្នាថា ប៉ងអើយ! ខែនេះយើងទំនេរនៅផ្ទះស៊ីបាយហើយដើរត្រែតត្រតធ្វើអ្វីរវល់តែឱ្យ ប្រពន្ធបម្រើបើតើងនាំគ្គាទៅរកឃ្មុំយកក្រមួននិងទឹកវាលកប្រ់ហែលជាមានប្រយោជន៌ជាងគ្រាន់់ បានលុយកាក់ទិញខោអាវស្លៀកពាក់និងប្រដាប់ប្រដាប្រើប្រាស់ខ្លះសោះរវល់លក់ស្រូវជង្រុកចាយ”។ បុរសទៅំងពីរនាក់នោះ ក៏ស្រុះស្រួលសុខចិត្តទៅជាមួយគ្នាតែបណ្ហអ្តាក្នទាំងពីរនោះអ្នកមួយ ជាមនុស្សចេះស្តាប់បង្ថាប់ឯអ្នកមួយទៀតជ ជាមនុស្សរបឺងរឹងរួស មិនសូវចេះស្តាប់ មិនសូវចេះត្រងគ្រាប់ពាក្យបៀនប្រដៅទេ។ លុះដើរទៅដល់ព្រៃ ឃើញខ្ទមអ្នកតាមួយ ដែលពួកថ្មើរព្រៃតែងបូជា ដើម្បីសុំបេកិព្រៃរួច ទើបចូលទៅ។ មកដល់ជិតកន្លែងអ្នកតានេះ ទេអ្និកទាំង៣នាក់នាំគ្នាធ្វើជម្រំឈប់សម្រាក បន្តិចសិនយក កំលាំងនឹងដើរទៅមុខទៀត។ ក្នុងថ្ញៃនោះ គេរកបានឃ្មុំមួយសំបុកមានក្រមួន១២ តម្លឹង ហើយកំត្រឡប់មកជម្រវិញ នាំគ្នាដាំបាយដុតុត្រីបរិភោគ។ តែមុននឹងបរិភោគ គេចាប់បាយ និងត្រីខ្លះ ដាក់លើស្លឹកឈើថ្វាយអ្នកតាសុំសេចក្ហីសុខសប្បាយ និងសុំឱ្យទៅរកឃ្ម្មុំបនាប្រទះដូចសេចក្តី ប្រាថ្នា។ ឯ បុរសម្នាក់ ដែលជាអ្នករឹងរួសនោះ ឃើញអ្នកពីរនាក់ សែនអ្នកតា ក៏នឹកខ្នាញ់ក្នុងចិត្ត តែមិន ចេញស្តី។ លុះព្រឹកឡើង មុននឹងចេញទៅរកឃ្មុំទៀត គេនាំគ្នាដាំបាយស៊ី ហើយចាប់បាយបេះត្រីដាក់ ថ្វាយអ្នកតាដូចថ្ញៃមុនទៀត។ បុរសរឹងរួសទើសចិត្តណាស់ ទ្រាំអត់ពុំបាន ក៏វធសម្គីគម្រោះទ្រគោះថា “មិនដឹងជាថ្វាយអ្វីក៏ថ្វាយម៉្លេទេ! ត្រីតិចហើដណ្តើមបេះយកទៅដាក់ចោលទៀត តើដាក់ឱ្យអាណាស៊ី! “ ថាហើយ ក៏ងើបដើរទៅយកបាយ និងត្រីរុកបញ្ចុកមាត់អ្នកតា ហើយនិយាយបែបចង់បញ្ជាដាក់មាត់ ហើយ ម្តេចក៏មិនស៊ីទៅ ឃើញតែទុកឱ្យស្រមោចជញ្ជូនលាន់ ម្តងនេះ តែមិនស៊ី ឱ្យអញឃើញផងទេ ក្រោយៗ អញលែងឱ្យទៀតហើយ កុំសង្ខឹម្ឃ!“។ អ្នកពីរអ្នកទៀត ឃើញបុរសនោះ ធ្វើការមិនគប្បី ក៏នៅ ស្ញៀម រួចបបួលគ្នាចេញដំណើរទៅ។ ក្នុងថ្ញៃនោះគ្មានរកបានឃ្មុំមួយសំបុកសោះ ព្រោះបុរសរឹងរួសនោះ រវល់តែចុកពោះរមួលខ្លួន ដើរមិនរួច ទាល់តែសែង រហូតមកដល់ជម្រំវិញ។ មកដល់ ហើយនាំគ្នាធ្វើដូចម្តេច ក៏ជំងឺនោះមិនស្រាន្ត។លុះដល់ពេលកម្លាំងកាន់តែតិចទៅបុរសឈឺនោះនិយាយនឹងសំឡាញ់ទាំងពីរថា“ចូរឯង ចែកក្រមួនឱ្យអញមួយភាគផង ត្បិតអញក៏បានទៅជាមួយឯងដែរ“។ បុរសពីរអ្នកឆ្លើយថា“ឯងចង់បានក្រមួន មកធ្វើអ្វីៗ បើឯងជិតស្លាប់ទៅហើយ យ៉ាងនេះ“។ បុរសឈឺនោះឆ្លើយវិញថា “អញយកទៅបានឱ្យតែឯងចែក មក ឆាប់ ឡើង! បើឯងមិនឱ្យអញទេ តើអញបានអ្វីបំភ្លឺផ្លូវសម្រាប់ដើរចេញពីព្រៃនេះរួច“។ >ដូច្នោះ បុរសសំឡាញ់ទាំពីរនាក់ ក៏នាំគ្នាថ្មឹងក្រមួនចែកជាបីភាគស្មើគ្នា ហើយយកស្លឹកឬស្សី ងាប់ប្រវែង មួយបង្គុយលលក មកធ្វើជៅប្រឆេះ ហើយយកក្រមួនមួយចំណែក ទម្ញន់ប្រហែល ជាបួន តម្លឹងស្មាន មកលៃ ជា4ភាគ យកបីភាគលញ់ធ្វើជាទៀនគោល។ ក្រមួននៅសល់មួយភាគទៀត គេយកស្លឹកត្រៃងស្ញួត មកធ្វើជា ប្រឆេះ លញ់ទៀនរាយបួនទៀត ហើយកាប់មែកឈើមកដាក់គងលើ មាត់ត្រឡោកដូង ដែលយកទៅតាមខ្លួន យកទៀនធំបិទនឹងឈើនោះ ដើម្បីកុំឱ្យស្រក់ក្រមួនចោលទៅដី ហើយយកទៀនរាយបួនទៀតបិតនៅមាត់ត្រ ឡោក។ លុះអុជទៀនរួច ក៏ឪននិយាយដាក់ត្រចៀក បុរសឈឺថា “នែសំឡាញ់! ចំណែកក្រមួនឯង អញធ្វើជា ទៀនអុជឱ្យឯងហើយ ចូរឯងទទួលទៅតាមខ្លួន គ្រាន់ជាពន្លឺផ្លូវចេញពីព្រៃនេះទៅចុះ! “។ បុរសឈឺទទួលថា “អ ី!“ ហើយក៏ដាច់ខ្យល់ស្លាប់ទៅ។ បុរសជាមិត្ត ក៏នាំគ្នារកឧសភ្លើងមកដុតខ្មោចនោះ ហើយនាំគ្នាវេចខ្ចប់ធាតុយកមកឱ្យប្រពន្ធដោយប្រាប់ តាមដំណើរ តាំងពីរឿងឈឺ ដល់រឿងចែកក្រមួន។ តែមកដល់ត្រង់នេះ ប្រពន្ធនៃសពមិន ព្រម ដោយអាងថា “ប្តីខ្លួនស្លាប់ទៅហើយ តើអាចយកក្រមួនទៅផងម្តេចបាន?“ ។ បុរសសំឡាញ់ទាំញពីរនាក់ពន្យល់យ៉ាងដូចម្តេ ច នាងនោះក៏នៅតែមិនព្រម ទទួលតែយកចំណែកក្រមួន តាំងពីថ្ញៃរហូតដល់យប់ ទាល់តែនាំគ្នាទៅដេករៀងខ្លួនទៅ។ និយាយពីប្រពន្ធបុរសស្លាប់ លុះដេកលក់ទៅ ក៏យល់សប្តិឃើញប្តីកាន់ទៀនដើរចូលមក។ ណាងក៏ស្រែក ទាំងអរផងថា “អ្នកអើយ! គេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ ថែមទាំងបានចែកក្រមួនឱ្យទៅអ្នកផង ឥឡូវ មានស្លាប់ឯណា ! អ្នកមកវិញហើយតើ!“ ឯខ្មោចនោះឆ្មើមកវិញថា “អញស្លាប់មែន ហើយអញបាន ក្រមួនដែលគេចែកឱ្យនោះ ធ្វើជាទៀនអុចរកផ្លុវចេញមកផ្ទះ កុំអីមិន ដឹងជាវង្វេងទៅធ្លាយឯណាទេ!“ ប្រ ពន្ធឮដូច្នោះ ក៏ស្ទុះទៅស្រវាឪបប្តី ភ្ញ៉ាក់ទាំងខ្លួនឡើង ទើបដឹងច្បាស់ជាខ្លួនយល់សប្តិ។ លុះព្រឹកឡើង ក៏ទៅ ប្រាប់បុរសទាំងពីរតាមដំណើរយល់សប្តិ ហើយក៏ឈប់លែងឈ្លោះប្រកាន់ទៀតទៅ។ អ្នកស្រុក ដឹងរឿងដូច្នោះ ក៏ប្រកានជឿ់ថា “ បើមនុស្សណាជិតស្លាប់ គេត្រូវធ្វើទៀនកាលអុជឱ្យ ដើម្បីឱ្យខ្មេា

    ចនោះបានពន្លឺសម្រាប់បំភ្លឺផ្លូវដើរទៅរកថានសុខ”។
  • Thearith Sok, (+855) 70 62 84  ,