Free 100%

រឿងប្រវត្ដិរបស់រាហូអសុរិន្ដ្រ

    រឿងព្រេងទាក់ទងនិងប្រវត្ដិរបស់រាហូអសុរិន្រ្ទ


    1 រូបរាហូ គេតែងគូរនៅហោជាងប្រាសាទ ឬបើនៅទីវត្ដ គេគូរនៅហោជាព្រះវិហារ ប្រយោជន៍ឲ្យដឹងថា”ជាអ្នកមានឬទ្ធី” ។

    2 នៅខ្លោទ្វារប្រាសាទ ឬ វត្ដអារាម ក៏គេមានគូរដែរ។

    3 រូបរាហូ គេច្រើនគូរតែត្រឹមិក្លៀកឡើងលើ ឲ្យឃើញច្បាស់តែដៃ ក និងក្បាលធ្វើមុខឲ្យទូ លាយធំ មាំ បញ្ចេញធ្មេញស្នាញ ថែមទាំងលាបពណ៍ខៀវ ដើម្បីឲ្យសម្បើមដល់អ្នក មើលគ្រប់ៗគ្នា។

    4 គេគូររួបរាហូ នៅក្នុងផ្ទះ ឬ ព្រះរាជវាំង ប្រយោជន៍ឲ្យដឹងថា”ជាអ្នកខ្លាំងពូកែ អ្នកធំ” ។

    5 បើគេមិនហៅថា”រាហូ” គេហៅត្រឹមតែ “រាហុ៍” ដូចពាក្យថា “រាហុ៍ចាប់ចន្ទ” ដូច្នេះ ក៏បាន ជួនកាល គេហៅថា “អសុរិន្រ្ទ” តែពាកយខ្មែរ ច្រើនហៅថា “រាហូអសុរិន្ដ្រ” ជាប់គ្នា។

    6 បានជាគេធ្វើរូបរាហូតែមួយកំណាត់នោះ ព្រោះមានប្រវត្ដិដូច្នេះ ប្រវត្ដិរបស់រាហួ

    រាហូអសុរន្រ្ទ ជាសេនាបតីមួយរបស់ព្រះបាទវេចចិត្ដិ ដែលសោយរាជ្យសម្បត្ដិនៅក្នុងនគរ ចិត្រាសូរ ក្រោមបាតភ្នំព្រះសុមេរុ៍ ។ តំណាលថា រាហូនេះ ធំក្រៃលែង ធំលើសពួកអសុរទាំងឡាយ នៅក្នុងទីនោះ គ្រាន់តែកម្ពស់ ៤.៥០០ យោជន៍ ទទឹងខ្លួនពីស្មាម្ខាងទៅស្មាម្ខាង ១.៦០០ យោជន៍ ចន្លោះដើមដៃប្រវែង ១.២០០ យោជន៍ ថ្នាំងម្រាមដៃម្រាមជើងមួយៗ ៥០ យោជន៍ រង្វះមាត់ ២០០យោជន៍ បាតដៃបាតជើង ទំហំ ៣០០យោជន៍ ជម្រៅមាត់ ៣០០យោជន៍ រន្ធច្រមុះ ២០០យោជន៍ កប្រវែង ៣០០យោជន៍ ថ្ងាសប្រវែង ៣០០យោជន៍ ភ្នែក ៥០យោជន៍ ក្បាល ទំហំ ៥០០យោជន៍ ទំហំធ្មេញមួយៗ ៥០យោជន៍ រោមអវយវៈ ទាំងមូល ប្រវែង៥០ យោជន៍ ក្រចកដៃ-ជើងនីមួយៗ ប្រវែង ៥០យោជន៍។

    ឯប្រពន្ធរបស់គាត់មានចំនួន១០០០០នាក់ សុទ្ធតែជាស្រ្ដីប្រកបដោយរូបឆោមឆើតឆាយ មានរូបរាងទំហំ និងកម្ពស់ប្រហែលនិងគាត់ដែរ។ ថ្ងៃមួយ រាហូអសុរិន្រ្ទ ហៅពពួកស្រីស្នំមកជួបជុំ ហើយតាំងក្អេងក្អាងអួតឬទ្ធានុភាពខ្លាំងពូកែរបស់ខ្លួន ប្រាប់ពួកស្រីស្នំ (សមគាត់ជាអ្នកអួតស៊ីជោរផង) រួចសួរទៅពួកស្រីស្នំថា “ក្នុងលោកទាំងមួលមើលទៅ តើមានអ្នកណាធំស្មើអញដែរឬទេ? មានមុខ មាត់សម្បើមដូចអញទេ?” ។ គាត់សួរពីស្រីទី១ ទៅដល់ស្រីទីបំផុត។ ស្រីពៅគេបង្អស់ឆ្លើយតបថា “លោកម្ចាស់ធំប៉ុណ្ណឹង មិនមែនអស្ចារ្យស្មើនិងព្រះសមណគោតមទេ ឯព្រះសមណគោតមដែលខ្ញុំធ្លាប់ ប្រទះ ធ្លាប់ឃើញច្រើនដងនោះ ធំអស្ចារ្យផុតក្នុងលោក សមណគោតម ធំក្រៃលែងធំ ខ្ពស់ក្រៃលែង ខ្ពស់ ល្អក្រៃលែងល្អ មានឬទ្ធានុភាពលើសគេ ក្នុងលោកនឹងរកប្រុសឯណាមកប្រៀបផ្ទឹមឲ្យស្មើគ្មាន ឡើយ” ។

    រាហូឮស្រីស្នំអួតសរសើរអំពីគុណសម្បត្ដិ ព្រះសម្មាសម្មាពុទ្ធដូច្នោះ គាត់ជាមនុស្សអំនួតស្រាប់ ផងក៏គាត់ថា “យីអើ! សមណគោតមនោះ កុំថាឡើយដល់ទៅរូបធំ សូម្បីតែកុដិឬខ្លោងទ្វារវិហារ របស់គាត់នៅ ក៏អញទៅវាស់កម្ពស់គាត់មើល តើធំប៉ុន្មានទៅ! ”

    ឯព្រះសម្មាសម្ពុទ្ធ ទ្រង់ឈ្វេងយល់ដោយញាណព្រះអង្គថា “ពេលនេះរាហូអសុរិន្ដ្រតាំងខ្លួន ឯងជាធំលើសព្រះអង្ក មានបំណងចួលមកផ្ទឹមវាស់នឹងព្រះអង្គ ទ្រង់ក៏ពង្រីកខ្លោងទ្វារព្រះវិហាររត្ដ ជេតពន៍ឲ្យធំហូសវិស័យរបស់រាហូ ប្រៀបដូចមនុស្សយើងចូលក្នុងវិហារធម្មតា” ។ លុះរាហូចូលទៅលបមើលព្រះអង្គកំពុងសិង គាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបលើអាកាស ។ ប៉ុណ្ណឹងហើយ រាហួនៅតែប្រកាន់ងស្មិមានៈថា ព្រះអង្គនៅតែមិនធំជាំងគាត់ទេ ។ ថ្ងៃមួយ ព្រះអង្កយាងទៅបិណ្ឌបាត គាត់ក៏លបចូលទៅឈរពីខាងក្រោយព្រះអង្គ ចម្ងាយ ៥០យោជន៍ ផ្ទឹមមើល នៅតែមិនខ្ពស់ស្មើនឹងព្រះ អង្គទៀតឃើញទានជាងឆ្ងាយពេក ក៏យកឬស្សីមួយដើមយ៉ាងវែង ប្រវែង ៥០ យោជន៍ ទៅវាស់ពីខាង ក្រោយ ក៏នៅតែមិនស្មើទៀត គាត់ព្យាយាមតឬស្សី ពី ១ ដល់មួយពាន់ដើម អសពេលមួយព្រឹក ហត់បែ ញើសហូរជាទឹក ក៏នៅតែមិនស្មើនិងកម្ពស់ព្រះអង្គ។

    សម័យថ្ងៃមួយ គាត់ចង់ឃើញព្រះអង្គចំព្រះភក្ទ្រឲ្យបានជិត ដើម្បីធៀបមើលកម្ពស់ឲ្យអស់ចិត្ដ ក៏និម្មិតខ្លួនជាឈ្លើងព្រំត្រនៅក្នុងទឹកស្រះ ចាំលបមើលព្រះអង្គឲ្យច្បាស់ ស្រាប់តែព្រះអង្គទ្រង់ត្រាស់ ហៅថា “នែរាហូ! អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំមើលតថាគតធ្វើអ្វី? ឡើងមក! តថាគតប្រាប់អ្នកឲ្យដឹង! ” តថាគតធំអ្វីប៉ុណ្ណេះពួកព្រហ្មនៅឋានព្រហ្មធំជាងតថាគតទៅទៀត” ។ រាហូនឹក្នុងចិត្ដថា”សមណគោតមនេះធំជាងអញទៅហើយ ឥឡូវ នៅមានព្រហ្មណាធំដែរ” ក៏នឹកអៀនខ្មាសស្រីរបស់ខ្លួន លែងវិលទៅទីកន្លែងវិញ ទើបសូមតាមព្រះអង្គទៅមើលព្រហ្មទៀត។ ព្រះសម្ពុទ្ធក៏ឲ្យរាហូតោងជាយចីពរ ហោះទៅបិណ្ឌបាតឯឋានព្រហ្ម ។ ព្រហ្ម លុះឃើញរាហូតោងនៅនិង ជាយចីពរដូច្នោះ ក៏ទួលព្រះអង្គថា”ចៃនៅនឹងដោយចីពរព្រះអង្គ” ។ រាហូរឹតតែខ្មាសព្រហ្មថែមទៀត ដោយគំនិតថា “ងញធំសម្បើមដែរ ឥឡូវព្រហ្មថា ឯងតូចដូចចៃ!” ទ្រាំនៅពុំបាន ក៏លាព្រះអង្គ ចុះមកទីកន្លែងរបស់ខ្លូនវិញ។ ព្រះអង្គបានផ្ដាំរាហូថា “អ្នកចុះទៅវិញ កុំឈប់នៅពាក់កណ្ដាលផ្លូវ បើស្រេកទឹក កុំឈប់ផឹកទឹកឡើយ” ។ រាហួមកដល់ពាក់កណ្ដាលផ្លូវ ឃើញស្រះបានទឹកថ្លា មានផ្កាឈូក ក្រអូបល្វេងល្វើយ ភ្លេចពាក្យបណ្ដាំរបស់ព្រះពុទ្ធអង្គ ក៏ចុះទៅត្រាំក្នុងទឹកស្រះនោះត្រឹមក្លៀក ស្រាប់តែដាច់មួយកំណាក់ខ្លួន ធ្លាក់ទៅបាត់ទៅ។
  • chiva, 069225038 , chiva.song94@gmail.com