Free 100%

នៅក្នុងលោកនេះបើគ្មានបង

    វ៉ូម ! វ៉ូម !ឈុកឈាក់ ! ឈុកឈាក់ ! ... រថភ្លើងបាត់ដំបងកំពុងបោលកាត់ផ្លូវដែក ក ណ្ដាលសន្ធិយារាត្រីស្ងាត់ឆ្ពោះមុខមកកាន់រាជធានីភ្នំពេញ ។ ផ្កាភ្លើងរថប្រឡែងនឹងជំនោរ ខ្យល់គួចអណ្ដែតហោះហើរលើវេហាស៍ដូចគេអុជកាំជ្រួចភ្ញីទៀនតែមិនយូរប៉ុន្មានកំញ៉ម ព្រះអគ្គីនេះ ក៏រលត់អស់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ អ្នកដំណើរគ្រប់រូបដេកលង់លក់តាមកន្លែងរៀងៗខ្លួនបណ្ដោយអោយពស់ដែកដឹក នាំអាត្មាកាត់គិរីបពិត នាយាមអធ្រាតខាងរនោចងងឹតសូន្យសុងគួរអោយព្រឺស្ងើច។នៅខា ងក្រោយបង្អស់នៃទូរថថ្នាក់លេខពីរ នារីមួយរូបប្រកបទៅដោយរូបឆោមលោមពណ៌ តែមុ ខនាងក្រៀមស្រពោនបញ្ជាក់អោយឃើញថានាងកំពុងមានទុក្ខអ្វីម្យ៉ាង អង្គុយមើលទេស ភាពរាត្រីតាមប្រឡោះបង្អួចមិនព្រមទម្រេតខ្លួនដេកដូចជាអ្នកដំណើរឯទៀតៗឡើយ។យូរ ៗនារីពនេចរ លើកកូនកន្សែងមកជូតតំណក់ទឹកភ្នែក ដែលចេះតែហូរហៀរតាមថ្ពាល់ រួច ពីហ្នឹងនាងក៏អង្គុយធ្មឹងធ្មៃសម្លក់សម្លឹងមើលទៅលំហអាកាសរបៀបមនុស្សបាត់វិញាណត ទៅទៀត។ រត្ន មណី ជាឈ្មោះយុវតីកំសត់ដែលយើងឃើញក្នុង ខណៈនេះ។ តើមណីជានារីប្រ ភេទណា? ហើយនាងកើតទុក្ខពីរឿងអ្វី?បានជាធ្វើដំណើរតាមអយស្ម័យយានពីបាត់ដំបង មកភ្នំពេញតែម្នាក់ឯងឯកាពេលយប់អធ្រាត្រដូច្នេះ? ដើម្បីបោសសំអាតអោយជ្រះស្រឡះ ពីអាការងឿងឆ្ងល់ អ្នកនិពន្ធសូមបើកទំព័រជីវិតនាងដូចតទៅ។ រត្ន-មណី បានទទួលទេពកោសល្យខាងសម្ផស្សសោភ័ណភាព ពីធម្មជាតិយ៉ាងស្រ ស់ប្រណិត តែនាងអកុសលណាស់ដែលត្រូវកើតឡើងក្នុងត្រកូលអធន មិនសាកសមនឹង រូបឆោម ខ្វះគ្រឿងអលង្ការ ខ្វះសេចក្ដីសុខសុភមង្គល់ក្នុងជីវិត និងខ្វះអ្វីៗជាច្រើនទៀតដែ លកូនធនបតីមាន។ ព្យុះវាសនាដាក់ទណ្ឌកម្មមកលើរូបនាងគ្មានស្រាកស្រាន្ដពីឆ្នាំទៅម្ដាយនាងស្លាប់ ដោយកើតឧបទ្ទវហេតុក្រឡាប់រថយន្ដលុះពីរបីថ្ងៃមុននេះ ឪពុកជាទីស្នេហាស្មើជីវិតរបស់ នាងក៏ស្លាប់បាត់ទៅទៀត ទុកអោយនាងរស់នៅតស៊ូ នឹងកំណាចព្រហ្មលិខិតលើវាលវដ្ដ សង្សារតែម្នាក់ឯងគត់ ។ រត្ន-មណីនាងតាំងពីកើតមកមិនដែលស្គាល់ភ្នំពេញម្ដងណាសោះ នាងដាច់ចិត្តប្រថុយមកភ្នំពេញ ក៏ដោយសារអាងទៅលើកូនសំបុត្រមួយតូច ដែលជាកេរ្ដិ៍ មរត៌កសល់ពីឪពុកប្រគល់អោយនៅពេលរៀបដាច់ខ្យល់ ដោយនិយាយផ្ដែផ្ដាំនាងថា : - មណីកូនស្រីមាសឪពុក...!ឪពុកដឹងខ្លួនឯងច្បាស់ថាឪពុកមិនបានរស់នៅថែរក្សាកូ នបានទៀតទេ តែមុននឹងឪពុកស្លាប់ឪពុកសូមផ្ដាំកូនបន្ដិច ចូរកូនយកសំបុត្រនេះទៅជូន ឌុប-ស៊ីផាន់ នៅភ្នំពេញណាកូនណា៎...! លោកពីដើមធ្វើចៅហ្វាយស្រុកនៅខេត្តបាត់ដំបង ម៉ាក់កូន គេធ្លាប់ធ្វើមេដោះបំបៅកូនប្រុសលោក...លោកនឹងលោកស្រីស្រឡាញ់រាប់អានឪ ពុកនឹងម៉ាក់ឯងណាស់ !... មុនលោកត្រូវរាជការផ្លស់លោកអោយទៅភ្នំពេញ លោកបាន បបួលឪពុកនិងម៉ាក់ឯងអោយតាមទៅនៅជាមួយលោក តែពេលនោះ...យើងទាំងពីរមិន បានទៅតាមពាក្យលោកបបួលទេ ពេលលោករៀបចេញដំណើរលោកកត់អសយដ្ឋានលោ កទុកអោយ...ក្នុងសំបុត្រនេះ...អូយ!...ពុកហត់ណាស់...មណីកូនស្រីសម្លាញ់ឪពុក...អត់ពី ឪពុកទៅកូនត្រូវ ចេះខាំមាត់អត់ធ្មត់ទល់នឹងសេចក្ដីក្រីក្រវេទនាគ្រប់ជំពូកណា៎ កូនណា៎ អ ត្តាហិអត្តណោនាថោ ខ្លួនត្រូវទីពឹងខ្លួន...!។ ពោលទូន្មានប្រៀនប្រដៅបានត្រឹមណេះ មច្ចុរាជក៏មកកញ្ឆក់យកទង់ព្រលឹងគាត់ចេ ញពីរាងកាយបាត់ទៅ ទុកនៅសល់លើលោកដ៏ធំធេងគឺនាងរត្ន-មណីនារីអភព្វវាសនា។ ម៉ោង ៦,១៥នារី រថភ្លើងក៏បានមកឈប់ចតនៅស្ថានីយ៍រាជអយស្ម័យយានភ្នំពេញ។ អ្នកដំណើរគ្រប់រូបប្រញាប់ភ្ញាក់ដំណេក លុបមុខសិតសក់ យួរកាតាមវាលីស ចុះដើរតំរង់ ទៅកាន់ទ្វារចេញ ខ្លះទៀតក៏ញញឹមញញែមលើកដៃគ្រវីគ្រវាត់កាលបើឃើញមានមិត្តភក្ដិ ឬញាតិមិត្តមកឈរចាំទទួល។ រត្ន-មណី ឈានជើងចុះពីទូរថភ្លើង ដៃម្ខាងកំពាក់កាតាបកញ្ចាស់ដាក់សំពត់អាវ ដៃ ម្ខាងទៀតក្ដាប់សំបុត្រដើរចេញពីស្ថានីយ៍រថភ្លើង មានដំណើរយឺតៗ រេរាៗដោយគ្មានគោ លដៅពិតប្រាកដឆ្ពោះទៅកន្លែងណា។ - អត់ទោសនាងអញ្ជើញទៅកន្លែងណា?ត្រូវការស៊ីក្លូទេ! អ្នកធាក់ត្រីចក្រយានម្នាក់សួរនាង។ រត្ន-មណីឈររារែកបន្ដិចក៏ដាច់ចិត្តឡើងលើស៊ីក្លូហើយនិយាយប្រាប់ទៅអ្នកធាក់ ថា : - សូមលោកពូជូនខ្ញុំទៅម្ដុំផ្សារសួន ខាងលិចសាលាព្រះអង្គអេង! - បាទ ! អ្នកធាក់ត្រីចក្រយាន បាននាំនាងមកខាងលិចសាលាព្រះអង្គអេងតាមបញ្ជា។ ក្រោយពីដើរស៊ើបសួរអស់ពេលមួយសន្ទុះធំនាងក៏រកផ្ទះលោក ឌុប-ស៊ីផាន់ឃើញ ។ ថ្ងៃនេះជាថ្ងៃអាទិត្យ លោកឌុប-ស៊ីផាន់មិនបានទៅធ្វើការទេ កាលបើឮដំណឹងពីអ្នក បំរើថាមានគេសុំជួប លោកក៏អនុញ្ញាតិអោយនាំចូលមកជួបលោកនៅក្នុងបន្ទប់ទទួលភ្ញៀវ ។ - នាងជាកូនចៅអ្នកណា ហើយធ្លាប់ស្គាល់ខ្ញុំពីអង្កាល់?ខ្ញុំដូចជារកនឹកនាងមិនឃើញ សោះ? លោកឌុច-ស៊ីផាន់សួរ ក្រោយពីនារីកំសត់ធ្វើគារវកិច្ចចំពោះលោករួចហើយ។ - ចា៎ ! នាងខ្ញុំជាកូននាយសែមនាងរឿននៅបាត់ដំបងនេះជាសំបុត្រដែលឪពុកនាងខ្ញុំ យកមកជូនចំពោះលោកអុំ។ លោកឌុច-ស៊ីផាន់ ទទួលសំបុត្រពីដៃមណីយកមកលាអានសេចក្ដី អានចប់លោក ភ្ញាក់ព្រើតដោះវែនតាសចេញពីភ្នែកគយគន់មើលរូបរាងនារីអភ័ព្វតាំងពីក្បាលរហូតដល់ចុ ងជើងដោយងឿងឆ្ងល់។ - យី ! នាងជាកូនសែមអ្នករឿន? បើឥចឹងនាងឈ្មោះមណីមែនទេ? - ចា៎ ! ត្រូវហើយលោកអុំ...! - មណី ! យី ! មណីឥឡូវធំពេញក្រមុំស្ដូក កាលអុំផ្លាស់ពីបាត់ដំបងមក ក្មួយនៅតូច ណាស់បានជាអុំមើលមិនស្គាល់ ចុះសែមនិងអ្នករឿនគេមានមកជាមួយក្មួយទេ? - ចា៎ ! .... ឪពុកម្ដាយខ្ញុំ...គាត់ស្លាប់អស់ទៅហើយ - អុស ! សែមនិងអ្នករឿនស្លាប់ ! លោកឌុច-ស៊ីផាន់ ឧទានខ្លាំងៗចេញមកដោយតក់ស្លុត - សែមនិងអ្នករឿនស្លាប់...! ហ៊ឺ ...ចុះគេស្លាប់ប៉ុន្មានខែហើយក្មួយមណី? - ចា៎ ! ម្ដាយខ្ញុំទទួលអនិច្ចកម្មពីឆ្នាំទៅគ្រោះថ្នាក់ក្រឡាប់ឡានស្លាប់ ចំណែកពុកគាត់ ត្រឡប់ពីរកត្រីឯព្រៃរនាមក៏ ឈឺគ្រុនចាញ់ស្លាប់ផុតបួនប្រាំថ្ងៃមុននេះ...! - ហ៊ឺ ! គ្រោះថ្នាក់ប្រចាំជីវិត គ្មាននរណាយល់បានស្មានត្រូវទេអុំនឹកអាណិតឪពុកម្ដា យក្មួយណាស់ ក្មួយមកនេះដើម្បីមកនៅជាមួយអុំឬ? - ចា៎ ! បើលោកអុំមិនយល់ទាស់ទេ ខ្ញុំតាំងចិត្តថានៅបំរើលោកអុំរៀងរហូតទៅ...! និយាយផុតមាត់ទឹកភ្នែកថ្លាដូចគ្រាប់ពេជ្រពីរតំណក់ក៏រមៀលធ្លាក់មកលើកំរាលឥ ដ្ឋ នារីកំសត់យំអួលអាក់ម្ដងទៀតកាលបើនឹកឃើញរឿងដើម។ លោកឌុច-សុផាន់មន្រ្ដីចិត្តធម៌ លើកនារីកំព្រាអោយអង្គុយលើសាឡុងទល់មុខលោ កស្រួលបួល លោកមិនស្អប់ខ្ពើមមណីទេ លោកនឹកឃើញទៅដល់កាលគ្រាលោកធ្វើចៅ ហ្វាយស្រុកនៅបាត់ដំបង ពេលមួយលោកស្រីភរិយាលោកឈឺធ្ងន់ដោយជំងឺទាស់កូនខ្ចីនា យសែមសុខចិត្តបើកឡានទៅជីកឫសឈើ នៅឯប៉ោយបែត ព្រំប្រទល់ខ្មែរសៀមទាំងយប់ អធ្រាត្រ យកមកផ្សំជាថ្នាំឆ្នាំងអោយលោកស្រីផឹកត្រាតែបានជាឆ្លងផុតពីអន្លុងមរណៈ ។ មិនត្រឹមប៉ុណ្ណោះនាងរឿនជាភរិយាបានមកធ្វើមេដោះបំបៅកូនលោកអស់ពេលរាប់ឆ្នាំ គិត ៗទៅនាយសែមនិងនាងរឿនមានគុណលើគ្រួសារលោកធ្ងន់ណាស់ គួរតែលោកចញ្ចឹមបី បាច់ថែរក្សាមណីអោយដូចជាកូនលោកបង្កើត។ - ឈប់យំសោកទៅក្មួយមណី ! ពីថ្ងៃនេះទៅក្មួយផុតគ្រោះថ្នាក់ហើយ អុំនឹងចញ្ចឹមបី បាច់ថែរក្សាក្មួយអោយដូចជាកូនអុំបង្កើតកាលអាសត្យាកូនអុំនៅពីតូច វាក៏បៅដោះម្ដាយ ក្មួយដែរ។ មណី ស្ដាប់ធុរវាចាលោកឌុច-ស៊ីផាន់ សែនត្រេកអររំភើបក្នុងចិត្តឥតឧបមា នាងសំរុ តខ្លួនចុះពីសាឡុងលូនទៅឱបបាទជើងលោកមន្រ្ដីចិត្តធម៌ បង្ហើបវាចាមួយៗទៅកាន់លោ កថា : - ជាព្រះគុណដ៏ធ្ងន់ធ្ងរលើសលុបណាស់លោកអុំ ខ្ញុំសូមនៅបំរើលោកអុំប្រុសលោក អុំស្រី ព្រមទាំងអ្នកប្រុសសត្យារហូតអស់មួយជីវិត...! - ហះ ! ហា ! ហា …! កុំដាក់ខ្លួនឥចឹងក្មួយរមណី អុំមិនបានរាប់ក្មួយចូលទៅក្នុងជំពូក បាវបំរើទេ ចូរក្មួយរស់នៅយ៉ាងសែនសុខលើគេហដ្ឋាននេះចុះ… លោកឌុច-ស៊ីផាន់ ឈប់ស្ងៀមអុជខ្សៀបន្ដិចទើបលោកនិយាយថា : - បន្ដិចទៀតអុំស្រីឯងគេត្រឡប់មកពីផ្សារ គេមុខជាត្រេកអរណាស់កាលបើឃើញក្មួ យ ចំណែកសត្យាកូនប្រុសអុំសព្វថ្ងៃគេនៅសិក្សាឯប្រទេសបារាំងឯណោះ បំណាច់ឆ្នាំចប់ ការសិក្សាទើបបានត្រឡប់មកមាតុប្រទេសវិញ !... សូររថយន្ដលោកស្រីសេដ្ឋារោទិ៍ម៉ាស៊ីនពន្លត់។លោកស្រីដើរឡើងលើផ្ទះ លោឌុច- ស៊ីផាន់ក៏នែនាំអោយភរិយាលោកស្គាល់ : - នេះកូនក្រមុំសែមអ្នករឿនណាអូន! - ជំរាបសួរលោកអុំ ! - ចា៎ ! ចា៎ ! លើកដៃថ្វាយព្រះ នាង! លោកស្រីសេដ្ឋា លើកដៃសំពះតបទៅមណី រួចបែរមកសួរប្ដី : - អ្នកសែមរឿននៅបាត់ដំបងនោះឬនាង ? - ត្រូវហើយអូន ! តែឥឡូវសែមនិងអ្នករឿនស្លាប់បាត់ទៅហើយ ទុកនៅសល់តែកូន ស្រីកំព្រាមួយនេះ ហ៊ឺ ! ...បងនឹកអាណិតខ្មោចសែមអ្នករឿនណាស់អូន មនុស្សល្អចេះដឹង ខុសដឹងត្រូវដូច្នេះមិនគួរណាមកអាយុខ្លីសោះ...! ប្រមុខគេហដ្ឋានដួងតារា មានប្រសាសន៍បានត្រឹមណេះអួលដើមក ធ្វើភ្នែករលីងរ លោងរកកល់ចង់យំ ។ លោកស្រីសេដ្ឋាដកដង្ហើមធំ មានប្រសាសន៍មួយៗទៅកាន់លោកប្រុសដោយសង្វេ គថា : - ហ៊ឺ ! សេចក្ដីស្លាប់រកកំណត់អោយទៀងទាត់មិនបានទេបង...!អ្វីៗនៅក្នុងលោកនេះ សុទ្ធតែប្រែប្រួលទាំងអស់ សេចក្ដីស្លាប់ប្រៀបបានស្រមោលអន្ទោលតាមខ្សែជីវិត...! - ប្រាកដណាស់អូន…! សែមនិងអ្នករឿនគេធ្លាប់មានគុណលើគ្រួសារយើងឥឡូវបើ សែមនិងអ្នករឿនរលត់ជីវិតពីលោកនេះទៅហើយ បងត្រូវតែទំនុកបំរុងកូនគេអោយដូចជា កូនយើងបង្កើតតើអូនយល់ដូចម្ដេច? លោកស្រីសេដ្ឋា ជានារីប្រកាន់វណ្ណៈ លោកស្រីមិនពេញចិត្តចំពោះសំដីលោកឌុច- សុផាន់ ថាស្រឡាញ់រាប់អាននាងដូចកូនបង្កើតទេ តែលោកស្រីក៏មិនហ៊ានបញ្ចេញអាការៈ អ្វីជាពិរុធអោយលោកស៊ីផាន់ដឹងឡើយ។ - ចា៎ ! តាមចិត្តបងចុះ !...អូនជាដំរីជើងក្រោយស្រេចទៅលើជើងមុខ បើបងនឹកឃើញ ថាល្អអូនក៏ល្អតាមបងដែរ។ លោកឌុច-ស៊ីផាន់ ញញឹមពេញចិត្តនឹងសំដីភរិយាលោកបានហៅអ្នកបំរើអោយរៀ បចំបន្ទប់ពេសេសមួយ សំរាប់មណីនាងស្នាក់អាស្រ័យ។ បីខែកន្លងផុតទៅ រត្ន-មណីបានទទួលសេចក្ដីសុខពីក្រោយមដំបូលគេហដ្ឋានដួង តារាយ៉ាងគ្រប់គ្រាន់។ លោកឌុច-ស៊ីផាន់ ស្រឡាញ់ហើយអាណិតនាងទុកដូចកូនបង្កើត លោកតែងនិយាយប្រាប់ភ្ញៀវដែលមកលេងផ្ទះលោកថាមណីជាក្មួយលោកបង្កើតទើបនឹង យកមកពីស្រែ ។ លោកស្រីសេដ្ឋា មិនពេញចិត្តនឹងស្វាមី លើកដំកើងមណីខ្ពង់ខ្ពស់ដូច្នោះ ពេកទេ ព្រោះលោកស្រីធ្លាប់ស្គាល់ហើយត្រកូលនាយសែមនាងរឿនជាវណ្ណៈអធន់ធ្លាប់ នៅបំរើលោកស្រីរាប់ខែឆ្នាំ មណីគួរស្ថិតនៅជាឈ្នួលពិសេសរបស់លោកស្រីដូចកាលខ្មោ ចឪពុកម្ដាយនាងនៅរស់ទើបសម។ ល្ងាចថ្ងៃមួយ លោកស្រីសេដ្ឋាពិគ្រោះគ្នាឮសូរមាត់រអ៊ូសៗនៅក្នុងបន្ទប់ជាមួយស្វាមី ថា : - នៅសល់តែជាងពីរខែទៀត សត្យាកូនយើងវាត្រឡប់មកពីបំពេញវិជ្ជាឯស្រុកបារាំង ហើយណា បង! រឿងនាងភួងផល្លីន កូនក្រមុំលោកភួង-សំអានយើងគិតរៀបចំយ៉ាងម៉េច ទៅ? - ចាំបាច់គិតអីច្រើន ! លោកភួង-សំអានលោកចង់តែភ្ជាប់សាច់ឈាមនិងគ្រួសារយើ ងទេ កាលបើអាសត្យាវាមកដល់ស្រុកខ្មែរវិញ យើងរៀបចំរៀបការអោយវាទៅក៏រួចរឿងអ ស់ទៅហើយ! - ខ្ញុំសប្បាយចិត្តណាស់កាលបើសត្យាមានប្រពន្ធ ! តើបងមានគំនិតដូចខ្ញុំទេ? លោកឌុច-ស៊ីផាន់ងក់ក្បាលដាក់លោកស្រីជំនួសពាក្យឆ្លើយ ក្រោកដើរទៅឈរ មាត់បង្អួចក្រឡេកមើលដើមចំប៉ីពីរបីដើមកំពុងរេរាំពត់ពេនតាមសរសៃវាតា ដូចជារកគិត ពីរឿងអ្វីម្យ៉ាង។ បរិយាកាសស្ងប់ស្ងាត់បានកើតឡើងមួយខណៈលោកឌុច-ស៊ីផាន់ ដើរមកអង្គុយក ន្លែងដដែលម្ដងទៀត ពេលនោះលោកស្រីក៏មានប្រសាសន៍ឡើងថា : - អ្នកជិតខាងគេចេះតែសួរខ្ញុំថា មណីត្រូវជាអ្វីនឹងគ្រួសារយើងខ្ញុំដូចជាពិបាកប្រាប់គេ ណាស់...! - មិនជាក្រងាយអ្វីទេអូន! គ្រាន់តែយើងឆ្លើយថាក្មួយយើងបង្កើតទៅវារួចទៅហើយ! លោកឌុច-ស៊ីផាន់ មានប្រសាសន៍ធ្វើវាហី ។ - បងដូចជាលើកដំកើងសាច់គេអ្នកក្រៅ ជ្រុលបន្ដិចហើយសាច់ឈាមពណ៌សម្បុរម ណីមិនសាកសមជាក្មួយយើងទេ យើងខំអួតខ្លាំងពេកខ្លាចគេសើចណា៎បង ! - អ្នកណាចង់យំចង់សើច ស្រេចលើក្បាលចិត្តគេចុះ ! មណីក៏ជាមនុស្សដូចយើងដែរ ខុសប្លែកត្រង់គ្នាកើតឡើងក្នុងត្រកូលអ្នកក្រីក្រប៉ុណ្ណោះ អូនភ្លេចហើយឬកាលអូនឈឺបាន អ្នកណាបើកឡានទៅរកថ្នាំឫសឈើឯប៉ោយប៉ែតទាំងយប់?ហើយអ្នកណាជាមេដោះចិញ្ចឹ មអាសត្យា? បងមើលមិនឃើញមណីទាបថោកកន្លែងណាសោះ ! ទាល់ប្រាជ្ញខ្លាចចិត្តប្ដី លោកស្រីសេដ្ឋាក៏ត្រូវបិទមាត់នៅស្ងៀម លែងហ៊ានបង្ហាញ ហេតុផលអ្វីតទៅទៀត ។ ២ ស្នេហានិងវណ្ណៈ អាក្រក់ផុតលេខគឺសត្វមនុស្ស ស៊ីជុះស៊ីជុះចែកជាន់ថ្នាក់ ឃើញគ្នាកំព្រាក្រតោកយ៉ាក វាយដំច្រំធាក់ឥតមេត្តា ។ អាសូរនាងនាថទុក្ខគ្មានល្ហែរ ជាប់ចិត្តមូលស្នេហ៍ប្រុសជីវ៉ា ដឹងដែថាគេជិតរៀបការ អនិច្ចា ! ស្នេហានិងវណ្ណៈ ! ប្រាំខែក្រោយមក ... ឌុច-សត្យា និស្សិតមហាវិទ្យាល័យច្បាប់ ដែលនៅសិក្សាឯប្រទេសបារាំង ក៏ត្រូវត្រ ឡប់និវត្តន៍មកកាន់មាតុប្រទេសវិញ។ លោកឌុច-ស៊ីផាន់ ឧត្តមន្រ្ដីនិងលោកស្រីសេដ្ឋាភរិយាមានសេចក្ដីត្រេកអរជាអតិបរ មា កាលបើបានជួបភក្រ្តាបុត្រសម្លាញ់ត្រួយជីវិតដែលឃ្លាតចាកពីដំបូលគេហដ្ឋានដួងតារា ទៅសិក្សាឯបរទេសអស់រយៈពេលបួនឆ្នាំ ។ លោកស្រីសេដ្ឋា បានរ៉ាយរ៉ាប់ប្រាប់ដំណើររឿងលោកស្រីទៅដណ្ដឹងនាងភួង-ផល្លី ន កូនលោកភួង-សំអានពាណិជ្ជករធំនៅទីក្រុងភ្នំពេញដល់សត្យាសព្វគ្រប់ នរៈពុំបានជំទា ស់អ្វីទេ អ្នកគ្រាន់តែសុំពន្យាពេលកុំអោយប្រញាប់ពេក និងបង្ហាញហេតុផលទៅលោកស្រី ថា : - ខ្ញុំទើបនឹងមកពីសិក្សាឯបរទេសដូច្នេះខ្ញុំមិនទាន់ចង់រៀបការប្រពន្ធកូនភ្លាមទេ ខ្ញុំនៅ ស្ដាយវ័យកម្លោះស្ដាយការសិក្សា ហើយជាពិសេសនារីដែលខ្ញុំត្រូវជ្រើសរើសជាមិត្តរួមជីវិ តទៅអនាគត សូមម៉ាក់អាណិតទុកពេលអោយខ្ញុំបានស្និទ្ធស្នាល ស្គាល់ចិត្តស្គាល់ថ្លើមគេ យូរបន្ដិចសិន ការរៀបអាពាហ៍ពិពាហ៍ជារឿងងាយស្រួលទេ តែការរួមរស់ស្វែងរកសេចក្ដី សុខ វាជាភារៈធ្ងន់ធ្ងរចំពោះគូស្វាមីភរិយាណាស់ដូចពាក្យចាស់បូរាណលោកបានពោល ថា ធ្វើស្រែបើខុសមួយឆ្នាំនៅសង្ឃឹមមួយឆ្នាំទៀត រឿងប្ដីប្រពន្ធតែខុស ហើយគឺខុសអស់មួ យជីវិតហេតុដូច្នេះ សូមម៉ាក់អាណិតជំរាបទៅលោកមាសំអានអោយពន្យាពេលដើម្បីទុក ឱកាសអោយខ្ញុំបានស្គាល់ចិត្តថ្លើមផល្លីនយូរបន្ដិចណាម៉ាក់...! កាលបើត្រូវបុត្រសម្លាញ់បង្ហាញហេតុផលសមសួនគួរអោយស្ដាប់បានលោកស្រី សេដ្ឋាក៏ត្រូវបិទមាត់នៅស្ងៀមលែងហ៊ានបង្ខិតបង្ខំអ្វីតទៅទៀត។ រត្ន-មណីនារីកំសត់ ចាប់តាំងពីថ្ងៃឌុច-សត្យាត្រឡប់បរទេសមក នាងខំបំរើផ្គាប់ផ្គុ ណប្រុសកម្លោះមិនអោយទាស់ចិត្ត ដូចជាបោកខោអាវ រៀបចំដំណេក ខាត់ស្បែកជើង ។ ល។ ទាំងនេះមកពីនាងយល់ថានាងជាក្មេងបំរើរបស់ផ្ទះដួងតារា នាងពុំបានយករឿងពីអ តីតកាលរវាងនាងនឹងសត្យាមកគិតឡើយ ។ រៀងរាល់លើកដែលសត្យាហៅនាង នាងតែ ងអង្គុយលុតជង្គង់ឱនមុខមិនហ៊ានថ្លែងវាចាអ្វីមុន ក្រោយពីបានទទួលបញ្ជាពីប្រុសកម្លោះ ។ ឌុច-សត្យាមានទស្សនៈខុសប្លែកពីរត្ន-មណី យុវជនពុំដែលគិតថាមណីជាបាវបំរើរ បស់គេឡើយ គេស្រឡាញ់រាប់អាននាងក្នុងឋានៈជាប្អូនស្រីគេបង្កើត គេនៅចាំមិនភ្លេច កា លគេនៅពីតូចបានម្ដាយនាងជាមេដោះបំបៅគេនៅពេលដែលម្ដាយគេមានជម្ងឺឈឺជាទម្ង ន់។ ហេតុដូច្នេះ ដែលគេរាប់អានមណីក្នុងឋានៈជាប្អូនស្រីរួមខ្សែលោហិត ក៏ឃើញថាគ្មាន អ្វីជាទីរង្គៀសទាល់តែសោះ។តែគំនិតដែលនាយសត្យាមិនប្រកាន់វណ្ណៈនេះ បានត្រូវលោ ស្រីសេដ្ឋាប្រឆាំងយ៉ាងខ្លាំង លោកស្រីមិនពេញចិត្តអោយកូនប្រុសលោកស្រី ទៅរាប់រកម ណីហួសពីឋានៈក្មេងបំរើក្នុងផ្ទះទេ ។ ដូច្នេះលោកស្រីសេដ្ឋាក៏បង្ករហេតុរករឿងស្ដីគំរាម អោយមណីរៀងរាល់ថ្ងៃ។ស្រមោលទុក្ខចូលមកគ្របដណ្ដប់ លើខ្សែជីវិតយុវតីម្ដងទៀត សេចក្ដីសុខដែលនាងធ្លាប់បានទទួលមកពីមុនៗ ក៏ត្រូវរលាយអស់រលីងទៅវិញ នៅពេល ដែលសត្យាត្រឡប់មកពីបរទេស។ លោកឌុច-ស៊ីផាន់ ជាមនុស្សចិត្តធម៌មិនចេះប្រកាន់វណ្ណៈខ្ពស់ទាប ព្រោះលោកយ ល់ថាមនុស្សម្នាក់ៗ កើតមកសុទ្ធតែចង់មានចង់ថ្លៃថ្នូរគ្រប់គ្នាទាំងអស់ គ្មានអ្នកណាម្នាក់ច ង់ក្រ ចង់ថោកទាបទេ តែធ្វើម្ដេចបើវាសនាអាក្រក់ធ្លាក់មកចំលើរូបគ្នាទៅហើយគ្នាត្រូវតែទ ទួលទុក្ខទាំងក្រៀមក្រំ ។ រាល់លើកដែលលោកត្រឡប់មកពីធ្វើការ ឃើញលោកស្រីជេរស្ដីបន្ទោសមណី លោកតែងចេញមុខអះអាងការពារជានិច្ច តែកំបាំងពីភ្នែកលោក លោកស្រីក៏ជេរស្ដីនាងដ ដែល។ មណី ពុំដែលហ៊ានជំរាបការពិតដល់លោកស៊ីផាន់ទេ នាងខំខាំមាត់អត់សង្កត់ចិត្តនឹ ងអំពើទារុណកម្មព្រៃផ្សៃរបស់លោកស្រីសេដ្ឋាគ្រប់ពេលវេលា ទោះបីលោកស្រីធ្វើបាប រហូតដល់វាយដំច្រំធាក់បែកមុខមាត់យ៉ាងណាក៏ដោយ ។ ថ្ងៃនេះ ក្រោយពីលោកឌុច-ស៊ីផាន់ទៅធ្វើការ ហើយសត្យាបើកឡានចេញទៅក្រៅ ទៅបាត់ទៅ លោកស្រីក៏ដើរទៅជន្ទាលជេរមណីឡូងៗនៅឯផ្ទះបាយខណៈដែលនាងកំពុ ងរៀបចំដណ្ដាំស្ល : - នែ៎ ! មីមណី ! មួយព្រឹកៗរវល់ធ្វើអីបានជាមិនលាងចាន ឆ្នាំង? - ចា៎ ! លោកអុំ...នេះខ្ញុំកំពុងលាងហើយទេតើ - អើ ! អញឃើញលាងហើយ អញមិនខ្វាក់គ្រាប់ភ្នែកទេ ! តែអញចង់សួរថា តាំងពីព្រឹ កម៉េចឯងមិនលាង ចាំអញដើរមកមើលបានឯងធ្វើលាងឥចឹងឬ ? - ចា៎ ! មិនមែនដូច្នេះទេលោកអុំ ពីព្រឹកម៉ិញមីងចន្ទឈឺខ្ញុំក៏ទៅផ្សារជំនួសគាត់ លុះត្រ ឡប់មកវិញក៏ចូលទៅរៀបចំបន្ទប់អ្នកប្រុសទៀត ហើយខ្ញុំប្រមូលសំពត់ខោអាវលោកអុំប្រុ ស លោកអុំស្រីយកទៅបោក ទើបតែអស់មុននេះបន្ដិចក៏រវៀសរវៃមកលាងចានឆ្នាំងនិងធ្វើ ម្ហូបលោកអុំ... - មាត់នាងឯងល្អគ្មានចេះទាស់ទេ ! វាសុទ្ធតែឥចេះវាសុទ្ធតែឥចុះ ! នែ ! អញសូមប្រា ប់ម្ដងទៀតណា៎ !បើចង់រស់នៅក្រោមដំបូលផ្ទះនេះដោយសុខសាន្ដ ត្រូវឈប់តាំងខ្លួនជា សាច់សាលោហិតនឹងម្ចាស់ផ្ទះ ព្រោះត្រកូលនាងឯងឪពុកម្ដាយនាងឯង កាលពីដើមវាគូ លីនអញ ហើយដល់មកឯងចង់តាំងខ្លួនធ្វើជាក្មួយអញតើអោយអញយកមុខទៅទុកឯណា ? គ្រាន់តែព្រមចញ្ចឹមនាងឯងអោយបាយស៊ីព្រឹកល្ងាចទុកជាព្រះគុណណាស់ទៅហើយ ! ម្យ៉ាងវិញទៀតឯងត្រូវឈប់ស្និទ្ធស្នាលជាមួយសត្យា ឯងធ្វើឥចឹងនាំអោយបាវព្រាវក្នុងផ្ទះ គេមើលងាយកូនអញ ណាមួយលោកតែលេចឮទៅដល់ត្រចៀកក្មួយផល្លីន ឪពុកម្ដាយគេ មិនបូរពុកអញស្លាប់ហើយឬ? ឯងក៏ដឹងដែរថាផល្លីនជាគូដណ្ដឹងរបស់សត្យាហេតុនេះឯង ត្រូវចេះប្រើខួរក្បាលគិតអោយវែងឆ្ងាយផង !... រត្ន-មណី នឹកតូចចិត្តនឹងវាសនានាងគ្មានពាក្យអ្វីឆ្លើយតបទៅលោកស្រីក្រៅពីអង្គុ យសំរក់ទឹកភ្នែក ។ លោកស្រីសេដ្ឋាឃើញស្ងាត់ស្ងៀមដូច្នេះ ក៏បន្ដវាចាថែមទៀត : - បើអាសត្យានិយាយរក ឯងត្រូវព្យាយាមគេចចេញពីមុខពីមាត់វាអោយបាត់ទៅ កុំ នៅអង្គុយអល់អែក ដើមកន្ទុយភ្នែក ម្ញិម៉្ញក់កាច់ឫកអួតរាង តែអញឃើញមិនបានទេ ហើយ អញប្រៀនប្រដៅនេះតិចយកទៅទូលបិតប្ដីអញចុះយើងនៅជាមួយគេកុំនាំដើមភ្លើងចុងភ្លើ ង ទៅដុតរោលអោយប្ដីប្រពន្ធគេឈ្លោះប្រកែកគ្នាវាមិនប្រសើរទេណា៎ ! ត្រូវតាំងចិត្តថាខ្លួន អញគ្រាន់តែជាអ្នកបំរើគេតែប៉ុណ្ណោះវាសុខអស់មួយជីវិតទៅហើយ ម៉េចស្ដាប់ពាក្យអញ ទាន់ទេមណី? - ចា៎…! - អើ! បើឯងស្ដាប់បាន អញមានសេចក្ដីត្រេកអរណាស់ ! ថារួច លោកស្រីក៏ដើរចេញពីផ្ទះបាយបាត់ទៅ។ មណី រសេះរសោះទន់ដៃទន់ជើង នាងហ៊ឹងត្រចៀកគ្មានស្ដាប់ឮទិសតំបន់អ្វី ក្រៅ ពីសម្លេងស្ដីបន្ទោសរបស់លោកស្រីសេដ្ឋាដែលដិតជាប់នៅក្នុងសោតិន្រ្ទីយារម្មណ៍នាងមិ នទាន់ភ្លេច។ ថ្ងៃនេះ ក្រោយពីលាងចានដណ្ដាំស្លរួច មណីក៏រត់ទៅពួនសម្ងំយំក្រោយផ្ទះបាត់មួយ ថ្ងៃទាល់ល្ងាច ។ មួយសប្ដាហ៍រំលងផុត... រត្ន-មណី ព្យាយាមគេចមុខពីសត្យាមិនអោយជួប កិច្ចការដែលនាងធ្លាប់ធ្វើពីមុនមក ដូចជាបោកខោអាវរៀបចំគ្រែដេក នាងនៅតែប្រព្រឹត្តគ្មានប្រែប្រួល ខុសប្លែកត្រង់នាងមិន អោយជួបមុខគេប៉ុណ្ណោះ ទាំងនេះក៏ដើម្បីអនុវត្តន៍ទៅតាមបណ្ដាំលោកស្រី សេដ្ឋា។ កម្លោះឌុច-សត្យា មានសេចក្ដីសង្ស័យនិងងឿងឆ្ងល់ចំពោះកិរិយាប្រងើយកន្ដើយ លាក់មុខលាក់មាត់របស់មណីជាខ្លាំង គេរកនឹកមិនឃើញសោះថាតើគេមានប្រព្រឹត្តអំពើ ឆ្គាំឆ្គង ឬ ពោលពាក្យទ្រគោះបក់បោកអ្វីទៅលើនាង ? បានជានាងធ្វើសោះអង្គើយដាក់គេ ដូច្នេះ ? ទ្រាំលែងបាន ប្រុសកម្លោះក៏ចាំជួបមណី នៅពេលល្ងាចមួយក្នុងបន្ទប់របស់អ្នក ជាពេលដែលោកប្រុស លោកស្រីត្រូវចេញទៅក្រៅផ្ទះ ទទួលការជប់លៀងក្នុងពីធី បុណ្យរ បស់មិត្តលោក។ - អូនមណី ! បងសង្កេតឃើញអកប្បកិរិយាអូនប៉ុន្មានថ្ងៃនេះខុសប្លែកពីមុនឆ្ងាយណា ស់ ! អូនចេះតែគេចមុខពីបង តើអូនអាក់អន់ចិត្តអ្វីនឹងបងឬ? - ចា៎ ! អត់ទេអ្នកប្រុស...! - ឈប់ហៅបងអ្នកប្រុសទៀត ! បងប្រាប់អូនប៉ុន្មានដងហើយ ថាបងមិនត្រូវការអោ យអូនហៅដូច្នេះទេ អូនម្ដេចក៏ចូលចិត្តដាក់ខ្លួនម្លេះ !... - ខ្ញុំមិនមែននិយាយដាក់ខ្លួនទេ...ខ្ញុំហៅអ្នកប្រុសដូច្នេះគឺវាសក្ដិសមនឹងឋានៈរបស់ខ្ញុំ ណាស់ទៅហើយ ! អា...អ្នកប្រុសអត់ ទោស ខ្ញុំសូមលាអ្នកប្រុសទៅធ្វើការខាងក្រោយបន្ដិ ច... និយាយរួចមណីបំរុងក្រោកដើរតែត្រូវសត្យាចាប់កដៃជាប់ ។ - ប្រញាប់ទៅណាអូនមណី ! អង្គុយចុះសិនមក អូនមិនទាន់ឆ្លើយប្រាប់បងផង ថាហេ តុអ្វីបណ្ដាលអោយអូនស្អប់មុខបង។ មណី សែនតានតឹងក្នុងចិត្ត នាងនឹកអាណិតសត្យាដែលមិនបានដឹងរឿងពិត នាង គ្មាស្អប់គេទេ នាងធ្វើប្រងើយកន្ដើយ ក៏ដើម្បីបំពេញគោលបំណងរបស់លោកស្រីសេដ្ឋា ។ តើអោយនាងទម្លាយការពិតប្រាប់គេឬ?ទេ! នាងមិនត្រូវនិយាយជាដាច់ខាត បើនាងហ៊ាន និយាយក៏ដូចជានាងបំផ្លាញសេចក្ដីសុខក្នុងគ្រួសាររបស់គេ។ ហារស្លាក់ខ្ជាក់ស្លែង ទឹកភ្នែ កកម្មហូរច្រោកៗកាត់តាមប្រឡោះថ្ពាល់នារីកំសត់ ជាចម្លើយឆ្លើយបញ្ជាក់ អោយប្រុសក ម្លោះដឹងថា នាងកំពុងទទួលទុក្ខជាទម្ងន់។ - មណីអូន ! បើទុកជាអូនមិនហ៊ានឆ្លើយការពិតប្រាប់បងពេលនេះបងក៏អាចយល់បា នខ្លះៗដែរ...អូនត្រូវម៉ាក់ហាមឃាត់មិនអោយរវីរវល់នឹងបងមែនទេ ? បងដូចជាមិនយល់ ទាល់តែសោះហេតុអ្វីបានជាម៉ាក់ត្រូវធ្វើឥចឹង ? ការពិតខ្មោចឪពុកម្ដាយអូនមានគុណលើ គ្រួសារបងខ្លាំងណាស់ ចំពោះបងបើកុំបានទៅបៅដោះម្ដាយរបស់អូន ប្រហែលជាបងមិន បានរស់រានមានជីវិតទល់សព្វថ្ងៃឡើយ យើងពីរនាក់មានជាប់ខ្សែលោហិតតែមួយណា៎អូន ... មាណវីមិនឆ្លើយតប នាងនៅតែអង្គុយជំរុះទឹកនេត្រាដោយសភាពស្ងាត់ស្ងៀមដដែ ល ។ - អូនមណី ! ពេលនេះជាពេលស្ងាត់ ឪពុកម្ដាយបងក៏លោកមិននៅ អូននិយាយរកប ងមកបងចង់ស្ដាប់សម្លេងអូនណាស់ ហ៊ឺ!បើអូននៅអង្គុយធ្មឹងធ្មៃដូចរូបចម្លាក់ឥតវិញ្ញាណ តទៅទៀត បងមុខជាប្រេះទ្រូងស្លាប់មិនខាន...និយាយរកបងមកអូនមណី ! រត្ន-មណី នឹកអាណិតសត្យាខ្លោចថ្លើមប្រមាត់ នាងបានប្ដេជ្ញាក្នុងចិត្តរួចជាស្រេចហើ យថា នាងនឹងមិននិយាយស្ដីរកសត្យាជាដាច់ខាត លុះត្រូវគេអង្វរនាងក៏កើតការអាណិត ទោះជាខុសនឹងក្រិត្យវិន័យ ដ៏តឹងតែងរបស់លោកស្រីសេដ្ឋាយ៉ាងណាក៏ដោយនាងត្រូវតែ និយាយចរចាជាមួយប្រុសកម្លោះក្នុងពេលនេះ : - អ្នកប្រុស ! ខ្ញុំមិនដែលមានចិត្តនឹកប្រកាន់ខឹងអ្វី លើអ្នកប្រុសទេ ការពិតខ្ញុំស្រឡាញ់ កោតគោរពអ្នកប្រុស ដូចជាអ្នកបំរើទូទៅដែលតែងតែស្រឡាញ់ចៅហ្វាយនាយ តែ...ខ្ញុំ... ខ្ញុំ ត្រូវលោកអុំស្រីហាមឃាត់មិនអោយនិយាយរកអ្នកប្រុសមិនអោយនៅជិតអ្នកប្រុសបើខ្ញុំ មិនធ្វើតាមបណ្ដាំគាត់ទេគាត់នឹងវាយធ្វើបាបខ្ញុំ ហើយបណ្ដេញអោយខ្ញុំចេញផុតពីផ្ទះនេះ! - ហ៊ឹះ ! ទឹកចិត្តម្ដាយបងកាចសាហាវមែន តើមកពីរឿងអ្វីអូនមានដឹងខ្លះៗទេ ? - ចា៎ ! ខ្ញុំដឹងត្រឹមតែថា អ្នកប្រុសជិតរៀបការនឹងអ្នកនាងផល្លីននៅពេលឆាប់ៗខាងមុ ខនេះ។ - ហើយអ្វីទៀត ? - រឿងរៀបការរវាងបងនិងផល្លីន ដូចជាគ្មានអ្វីជាសំខាន់ល្មមហាមឃាត់មិនអោយ យើងនិយាយរកគ្នាសោះ ម៉ាក់បងលោកដូចជាអយុត្តិធម៌ណាស់ ! និយាយរួចទឹកមុខប្រុសកម្លោះស្រស់ស្រាយរីករាយអំបាញ់ម៉ិញក៏ប្រែជាក្រៀមស្រ ពោនដូចមណីដែរ ។ សត្យាពេលនេះ អ្នកហាក់មានអំណាចចិត្តអ្វីម្យ៉ាង ធ្វើអោយអ្នកមើល ទៅមុខ មណី កាន់តែគួរអោយអាណិតនិងគួរអោយស្រឡាញ់ខ្លាំងៗឡើង ។ សេចក្ដីស្រ ឡាញ់របស់អ្នកពេលនេះប្លែកណាស់ មិនមែនស្រឡាញ់ក្នុងឋានៈជាប្អូនស្រីដូចពេលមុនៗ ទេ តែវាជាសេចក្ដីស្រឡាញ់ដែលដុះចេញមកពីបេះដូងបរិសុទ្ធ។ សត្យា ចាប់ទាញប្រាណនារីដៃញ័រទទ្រើតរហ័សដូចផ្លេកបន្ទោរ គេក៏ស្ទុះទៅជម្ពិតភួ ងថ្ពាល់របស់មណី ហើយក៏ឱបរឹតប្រាណនាងជាប់ ។ មណីក្នុងជីវិតនាងមិនដែលជួបប្រទះ នូវហេតុការណ៍ដូច្នេះ ក៏តក់ស្លុតភិតភ័យរកព្រលឹងព្រលះគ្មាន នាងខំប្រឹងរើបំរះចេញពីរង្វ ង់ដៃប្រុសកម្លោះអស់ពីទំហឹងតែមិនសំរេច។ - អ្នកប្រុសលែងខ្ញុំ ! អ្នកប្រុសកំពុងធ្វើអ្វីខ្ញុំហ្នឹង លែងខ្ញុំភ្លាមទៅអ្នកប្រុស ! លោកអុំអ ញ្ជើញមកទាន់អីឡូវហើយ! - បងមិនលែងអូនបងស្រឡាញ់អូនមណីវិញហើយពេលនេះ! - យីអ្នកប្រុសស្រឡាញ់ខ្ញុំ - ត្រូវហើយមណី បងស្រឡាញ់អូន ស្រឡាញ់លើសផល្លីនរាប់ រយសែនដងទៅទៀត ពេលនេះបើទុកជាប៉ាម៉ាក់មកទាន់បងក៏មិនញញើតនឹងជំរាបការពិតដល់លោកដែរ ! ពោលចប់ ប្រុសកម្លោះក៏ផ្ដួលប្រាណនាងទៅលើពូកដោយកម្ដៅភ្លើងស្នេហាឆេះពុះ ពោរ ។ មណីនាងខំប្រឹងរួបរួមកម្លាំងពលំ រើបំរះដើម្បីការពារមន្ទិលក្នុងវ័យក្រមុំរបស់នាងម្ដ ងទៀតតែពុំបានសមបំណងឡើយ។ នៅខាងក្រៅផ្ទះ ពពកខ្មៅរាប់មិនអស់កំពុងហោះហើរលឿនស្លៅ ពពាក់ពពូនពេញ ផ្ទៃមេឃា។ មួយសន្ទុះប៉ុណ្ណោះ ព្រះភិរុណក៏បង្អោរភ្លៀងខ្ចោកៗ ស្រោចស្រពលើផែនដី ។ ព្រះវាយោបក់បញ្រ្ជោកបោកទ្វារបង្អួចខ្ទប់បិទជិតឮសូរគ្រាំង ! នៅក្នុងបន្ទប់សត្យាងងឹតសូ ន្យសុង ។ សូររើបំរះព្រួស ! ប្រាស់ ! អំបាញ់មិញក៏បាត់ស្ងាត់បន្ដិចម្ដងៗ នៅសល់តែស្នូរដ ង្ហើមនៃអ្នកទាំងពីរ ទំលុះទំលាយបរិយាកាសស្ងប់ស្ងាត់។ រាំងភ្លៀងស្ងប់ខ្យល់ អ្វីៗជាទីហួងហែងនៃវ័យក្រមុំមណីបានត្រូវបង់ខាតទៅលើស ត្យាបុត្រលោកឧត្តមមន្រ្ដីគ្មានសល់។ មណី ដេកផ្កាប់មុខយំហ៊ូៗដូចកូនក្មេង នាងមិនមែនស្អប់នាយសត្យាទេ តែនាងកំពុ ងសោកស្ដាយព្រហ្មចារីយ៍ស្ដាយអនាគតនាងខាងមុខមិនដឹងជាហេតុការណ៍ក្នុងជីវិតប្រែ ប្រួលដូចម្ដេចស្នេហានិងវណ្ណៈធ្វើអោយតុណីនឹកព្រួយបារម្ភគ្មានពេលល្ហែ។ - អូនមណី ! អូនឈប់ៗយំសោកទៅ ទោះជាយ៉ាងណាអូនក៏ជាប្រពន្ធបងហួសទៅ ហើយ ក្នុងជាតិនេះបងនឹងស្រឡាញ់តែអូនម្នាក់ ទោះជាមានឧបសគ្គមារជ្រែកយ៉ាងដូចម្ដេ ចក្ដី បងនឹងខំពុះពារតស៊ូដរាបជីវិតក្ស័យ ជឿបងចុះអូនមណី…! - ចា៎ ! អូនឥតស្អប់បងទេ អូនស្រឡាញ់បង…បូជាបងស្មើជីវិត តែវណ្ណៈទេតើ ដែលធ្វើ អោយអូននឹកភ័យៗគ្មានពេលស្រាក ស្រាន្ដ បើលោកអុំជ្រាបរឿងនេះ អូនមុខជាត្រូវលោក អុំធ្វើទារុណកម្មហើយខ្ទាតចេញពីដំបូលផ្ទះនេះដោយមិនបាច់សង្ស័យ។ - កុំព្រួយអូន ! ចូរអូនតាំងចិត្តអោយនឹងន៎ចុះ រឿងហេតុគ្រប់យ៉ាងបងទេអ្នកទទួលខុ សត្រូវ មណីអូនជាតិនេះបងមិនអាចរស់នៅខ្វះរូបអូនជាដាច់ខាត អូនជាពន្លឺនៃជីវិតរបស់ បង… - ចា៎ ! អូនក៏ដូច្នោះដែរ នៅក្នុងលោកនេះបើគ្មានរូបបង…អូនក៏គ្មានសេចក្ដីសុខ… វាំងននជីវិត បានបិទបាំងសេចក្ដីស្នេហារវាងក្រមុំកម្លោះអោយកប់បាត់ក្នុងស្រមោ លទុក្ខរាប់តាំងពីថ្ងៃនេះ។ ស្នេហានិងវណ្ណៈ មុខជាកើតការប្រឆាំងគ្នានៅពេលណាមួយជាមិនខាន សូមលោក អ្នកអានរង់ចាំមើលតទៅទៀត តើជោគវាសនានឹងដាក់ទណ្ឌកម្មនាងដល់កំរិតណា ? ៣ រកាំដួងចិត្ត ខំទៅបំរើផ្គាប់ផ្គន់គេ ត្រូវវាយត្រូវជេរគ្មានលោះថ្ងៃ ប្រើអោយធ្វើការឥតប្រណី ខាំមាត់មិនខ្ចីស្ដីវាចា ។ ស៊ូតែពីទ្រាំរកាំចិត្ត គួរអោយអាណិតនាថកល្យាណ មិនហ៊ានរ៉ាយរ៉ាប់ប្រាប់សង្សារ ខ្លាចគេដៀលថាខ្លួននាំភ្លើង ។ បើទុកជាលោកស្រីសេដ្ឋា វាយដំច្រំធាក់ធ្វើបាបប្រើអោយធ្វើការធ្ងន់ៗ គ្មានមេត្តប្រ ណី មណីនាងនៅតែខាំមាត់អត់ធ្មត់ តស៊ូនឹងអំពើអមនុស្សធម៌របស់លោកស្រីបានជានិច្ច។ ថ្ងៃណាក៏ដូចជាថ្ងៃណា អោយតែលោក ឌុច-ស៊ីផាន់ និងសត្យាចេញទៅធ្វើការបាត់មណី តែងត្រូវលោកស្រីសេដ្ឋា វាយទះតប់ ជេរស្ដីពាក្យអាសអាភាសនានា មានជួនកាលលោក ស្រីយកដល់ទៅ អំបោសសំពងក្បាលនាង បែកហូរឈាមរហូតសន្លប់បាត់ស្មារតី ផុតពីស ន្លប់លោកស្រីក៏ប្រើនាងអោយធ្វើការទាំងឈឺចាប់តទៅទៀត។ គួររាប់ថាសំណាងនាងរត្ន-មណីនៅខ្ពស់បន្ដិច គឺលោកស្រីសេដ្ឋា មិនបានជ្រាបរឿង រ៉ាវទាក់ទងរវាងសត្យានិងនាងបើប្រសិនជាលោកស្រីដឹងទៀត មណីមុខជាត្រូវលោកស្រី វាយស្លាប់ជាប្រាកដ។ ថ្ងៃនេះក៏ដូចជាថ្ងៃមុនៗ ក្រោយពីលោកស្រីសេដ្ឋាទៅទទួលយកកញ្ញា ភួង-ផល្លីន អនាគតកូនប្រសារមកលេងផ្ទះលោកស្រីក៏ចាប់ផ្ដើមបើកឆាករករឿងធ្វើទារុណមណីបង្អួត មុខកូនប្រសារ ដូចពេលមុនៗដែលធ្លាប់ធ្វើមក។ - មីមណី ! អឺ ! មីឃ្នី ! - ចា៎ !លោកអុំ ! ផុតសម្លេង ក៏លេចមុខមណីចេញពីផ្ទះបាយទាំងដៃប្រឡាក់ពពុំសាប៊ូមក។ លោកស្រីសេដ្ឋា ឈរសម្លក់សម្លឹងពីក្បាលរហូតដល់ចុងជើងដោយស្អប់ខ្ពើម ។ លោកស្រីមានប្រសាសន៍ទៅកាន់មណីទ្រង់គំហកថា : - ឯងកំពុងតែធ្វើស្អីហ្នឹង ! - ចា៎ ! បោកខោអាវអ្នកប្រុសលោកអុំ...! - ស្លាប់អញហើយ ! ម៉ោងជាងដប់ទើបនឹងបោកខោអាវ យី!មីចោរកំពូជថោកឯងម្ដេច ក៏វាខ្ជិលម្លេះ ! មក! វារចូលមកជិតបាទជើងអញ អោយអញវាយបាត់ក្ដៅចិត្តបន្ដិច ! វរៗ អ ញប្រេះទ្រូងក្អួតឈាមស្លាប់ដោយង៉ែងហើយ ! នារីកំសត់ សំរុតខ្លួនចុះវារចូលទៅទាបបាតជើងលោកស្រីពេលនោះទឹកភ្នែកកម្មមិន ដឹងមកពីណាក៏ហូរហៀរជោគផ្ទៃមុខនាងមួយរំពេច ។ មណីលើកដៃសំពះលោកស្រីទាំងចុ កចាប់ក្នុងទ្រូង : - លោកអុំ ! ខ្ញុំទើបទំនេរដៃពីជួយធ្វើម្ហូបមីងចន្ទទេតើ...!សូមលោកអុំអភ័យទោស... អោយខ្ញុំផង… - ជួយស្ដាប់ម៉ាក់ចុះផល្លីន ! សំដីមីខ្ញុំគេនេះមិនចេះអន់ទេ ! វា ប៉ិនប្រសព្វណាស់ខាង ដោះស្រាយ - វាត្រូវជាស្អីនឹងយើងម៉ាក់? ផល្លីនសួរ ព្រមទាំងលួចសម្លក់មុខមណី ។ - ត្រូវជាស្អី ? ត្រូវជាខ្ញុំកញ្ជះបាទជើងយើងណាកូនកំពូជវាតាំងពីឪម៉ែវាមក នៅធ្វើខ្ញុំ ម៉ាក់ទាំងសំបុក តែមីនេះវាឫកធំណាស់ ! សព្វថ្ងៃបានប៉ាកូននិងសត្យាកាន់ជើង វាចង់ភ្លេច កំណើតខ្លួនអស់ទៅហើយ ! - អូ៎ ! ឥចឹងទេតើ បានជាខ្ញុំឮបងសត្យាប្រាប់ថា គាត់មានប្អូនជីដូនមួយស្រីម្នាក់ ខ្ញុំមិន ដឹងជានាងស្រីល្អខ្ញុំគេនេះសោះ នែ!នាងក្រមុំ ! ងើបមើលមុខខ្ញុំបន្ដិចមើលៗមុខនាងឯងល្អ វិសេសយ៉ាងម៉េចបានជាចង់តាំងខ្លួនជាក្មួយម៉ាក់ ! មណីក្ដៅឈួលចុងច្រមុះ នាងមិនអាចអោយនរណាជេរស្ដីត្មះតិះដៀល ក្រៅពីរូប លោកស្រីសេដ្ឋាមួយជាដាច់ខាត នាងងើបមើលមុខផល្លីនថ្គាមរណ្ដំគ្នាក្រឺតៗ សួរទៅនាង ក្រមុំខ្វះសុជីវធម៌ថា : - សូមនាងផល្លីនមេត្តាកុំមើលងាយខ្ញុំខ្លាំងពេក បើទុកជាខ្ញុំ ខ្ញុំគេ ក៏ខ្ញុំគេក្នុងផ្ទះលោក អុំប៉ុណ្ណោះ? - យើ ! អញគ្រាន់តែថាប៉ុណ្ណឹងមិនបានផង ខ្ញុំមិនសុខចិត្តទេម៉ាក់ ! ម៉ាក់ត្រូវតែរកខុស ត្រូវអោយខ្ញុំ ! ផល្លីនទន្រ្ទំជើងប៉័ងៗ មុខក្រហមស្ទើរស្រក់ឈាម។ លោកស្រី ដើរទៅយករំពាត់ផ្ដៅសៀតកៀនជញ្ជាំងហុចអោយកញ្ញាផល្លីន : - វាយវាទៅកូន ! មីសត្វហ្នឹងវាមាត់រឹងណាស់ វាយអោយស្លាប់ទៅចុះផល្លីន ! - ចា៎ ! ម៉ាក់ ! ផល្លីន ទទួលរំពាត់ផ្ដៅពីដៃលោកស្រីមកកាន់ ហើយក៏វាយវ័តទៅលើប្រាណ នារី កំសត់ដែលនៅក្រាបស្ងៀមគ្មានអាណិតអាសូរ ។ មណីស្ទុះកញ្ជ្រោលក្រោកឡើងដោយអាការៈឈឺចាប់ ។នាងចាប់កន្រ្តាក់រំពាត់ពីដៃ នាងផល្លីនអស់ទំហឹង បណ្ដាលអោយបុត្រីលោកមហាសម្បត្តិភួង សំអាន ជ្រុលខ្លួនដួល ជ្រមុញជ្រមកបីបួនត្រឡប់។ លោកស្រីសេដ្ឋាខឹងណាស់ ស្ទុះទៅលើកទ្រអនាគតកូនប្រសារ ។ លោកស្រីចាប់ ទាញសក់មណីទាញគ្រវីក្រវាត់បីបួនជុំរួចហើយក៏ធាក់នាងចំកណ្ដាលពោះជាច្រើនជើងប ណ្ដាលអោយនារីកំសត់ចុកចាប់ដួលដេកទៅនឹងកំរាលឥដ្ឋស្រែកថ្ងូរគួរអោយអាណោចអ ធ័ម ។ មិនទាន់បាត់ក្ដៅ លោកស្រីយកជើងទៅជាន់សង្កត់ត្រង់ក មណីមិនអោយនាងស្រែ កថ្ងូរបានទៀត ។ នេះបានហៅចំជាឆ្នើមចិត្តឫស្យារកប្រដូចគ្មានក្នុងលោក ។ - ង៉ែងមាត់រឹងណាស់មីឃ្នី ! មីកញ្ជះអញអស់មួយពូជ !ថ្ងៃនេះង៉ែងហ៊ានមើលងាយកូ នប្រសារអញ អញត្រូវតែវាយង៉ែងជាន់កអោយស្លាប់នឹងកន្លែង ! ស្លាប់អោយបាត់ពីមុខពី មាត់អញអោយស្រឡះទៅមីឃ្នី ! មីកំពូជខ្ញុំគេ ! ថាហើយ លោកស្រីក៏ធាក់ច្រំលើមណីតទៅទៀត ។ ពេលនោះស្នូររថយន្ដលោកឌុច-ស៊ីផាន់ក៏ចូលមកឈប់ចតមុខផ្ទះ ។ លោកស្រីសេ ដ្ឋាប្រញា់ដកជើងចេញពីកនារីកំសត់ហើយនិយាយសំឡុតថា : - នែ ! មីឃ្នី ! ប្ដីអញឡើងមកង៉ែងត្រូវឈប់យំនៅស្ងៀម ណា៎ឥឡូវចូលទៅក្នុងបន្ទប់ ទៅកុំអោយគេមកឃើញទាន់ ! មណីនារីកំសត់មិនឆ្លើយតប នាងខំប្រឹងរួបរួមកម្លាំងដែលនៅសល់តិចតួច ប្រឹងលូ នទៅកាន់បន្ទប់ទាំងឈឺចុកចាប់សព្វមំសា។ លោកឌុច-ស៊ីផាន់ ឡើងមកដល់លើផ្ទះកញ្ញាផល្លីនក៏លើកដៃសំពះសួរ : - ខ្ញុំជំរាបសួរលោកប៉ា...! - អឺ...អឺ !ល្អហើយកូន...អា...កូនមកយូរហើយឬ? លោកស៊ីផាន់សួរ។ - ចា៎ ! ខ្ញុំមកជាមួយម៉ាក់តាំងពីព្រឹកម្លេះ ! លោកប្រមុខគេហដ្ឋានដួងតារាគ្រវាសភ្នែកទៅជុំវិញផ្ទះក៏សួរទៅលោកស្រីថា : - ម៉ាក់វា ! ក្មួយមណីទៅណាបាត់ហើយម្ដេចក៏មិនឃើញ? - ចា៎ ! វាមិនសូវស្រួលខ្លួនខ្ញុំក៏អោយសម្ងំដេកទៅ - មានដឹងកើតអីទេ ? លោកឌុច-ស៊ីផានសួរ សំដែងអាការៈព្រួយបារម្ភ ។ លោកស្រីបុកពោះភឹប ! ភឹប! តែខំប្រឹងធ្វើជាស្រាយទឹកមុខនិយាយរបៀបធម្មតាថា : - ខ្ញុំឮមីងចាន់ប្រាប់ថាវាឈឺក្បាល ! - ហឺ ! ខែនេះផ្លាស់ខ្យល់ឈឺស្ទើរតែគ្រប់គ្នា ម៉ាក់វាឯងល្មមប្រើក្មេង អោយទៅអញ្ជើញ គ្រូពេទ្យគេមកចាក់ថ្នាំអោយវាផង លោតែឈឺធ្ងន់ទៅពិបាកចិត្តខ្ញុំស្លាប់ហើយ ! ម្យ៉ាងវិញ ទៀតកុំសូវប្រើអោយធ្វើការច្រើនពេក ម្ងៃៗមិនដែលឃើញមណីបានឈប់សំរាកដើរលេង នឹងគេសោះ ក្មេងក្មាងក្នុងផ្ទះបួនដប់នាក់ប្រើអោយវាធ្វើការខ្លះៗផង កុំអោយចាំតែម្នាក់ៗឥ ចឹងមិនកើតទេណា !... លោកស្រីសេដ្ឋានឹកខ្នាញ់នឹងសំដីប្ដី : - បងដូចជាកាន់ជើងមណីជ្រុលបន្ដិច ! ក្មេងក្មាំងក្នុងផ្ទះបើយើងមិនទម្លាប់ប្រើអោយ វាស្គាល់ការងារខ្លះ ថ្ងៃក្រោយចេញពីយើងទៅវាយ៉ាងម៉េចទៅវិញ? លោកឌុច-ស៊ីផាន់ចងចិញ្ចើម : - អូនឯងនិយាយសំដៅទៅលើអ្នកណា ! - លើនាងមណីហ្នឹង ! - ហ៊ឹះ ! អូនកុំច្រឡំអោយសោះ មណីមិនមែនជាក្មេងបំរើដូចអ្នកឯទៀតៗទេ បងលើ កដំកើងវាទុកដូចជាកូនចៅបង្កើត ! - ថ្ងៃក្រោយគេដឹងរឿងពិត គេមុខជានាំគ្នាសើចរយះមាត់ជាពុំខាន ! លោកស្រី មានប្រសាសន៍រួចក៏បែរមុខទៅម្ខាងដោយមិនពេញចិត្តនឹងវាចាប្ដី ។ - អ្នកណាគេចង់សើចចង់យំស្រេចតែគេចុះ មនុស្សយើងបើរវល់រើសត្អើងប្រកាន់វ ណ្ណៈរបៀបនេះគេមិនហៅថាមនុស្សធម៌ ទេសេចក្ដីថ្លៃថ្នូររបស់មនុស្សមិនមែនស្ថិតនៅត្រង់ មានឬក្រឯណា? ម្ដងនេះលោកស្រីសេដ្ឋាទាល់ប្រាជ្ញា មិនដឹងរកពាក្យអ្វីឆ្លើយតបស្វាមីបាន ក៏ត្រូវបិទ មាត់នៅស្ងៀមទាំងក្នុងទ្រូងក្ដៅគគុក។ លោកឌុច-ស៊ីផាន់ ផ្លាស់សំលៀកបំពាក់រួចហើយលោកក៏ដើរទៅកាន់បន្ទប់មណី ដើ ម្បីសាកសួរជម្ងឺនាង ។ លោកស្រីសេដ្ឋានិងកញ្ញាផល្លីនឃើញដូច្នោះ នឹកភ័យស្ទើររកព្រលឹ ងព្រលះក្នុងខ្លួនគ្មាន ចង់ឃាត់ដំណើរលោកប្រុសតែឃើញទឹកមុខបែបមិនស្រួល ក៏នាំគ្នា គេចទៅសម្ងំឯបន្ទប់ទទួលភ្ញៀវបាត់អស់។ - តុក ! តុក ! មណី ! បើកទ្វារអោយអុំបន្ដិចក្មួយ ! មណីកំពុងដេកផ្កាប់មុខយំ ឮសូរមាត់លោកឌុច-ស៊ីផាននាងភ្ញាក់ព្រើត នាងឮអស់ ហើយនូវពាក្យចរចារវាងលោកប្រុសនិងលោកស្រីអំបាញ់ម៉ិញនេះ ។ បើនាងបើកទ្វារអោ យលោកឌុច-ស៊ីផាន់ឃើញរាងកាយនាង ស្នាមសុសទៅដោយរំពាត់ហើយជាំបែកឈាម របៀបនេះ លោកឌុច-ស៊ីផាន់និងលោកស្រីសេដ្ឋាមុខជាកើតវិវាទនឹងគ្នា ដោយសារតែរូប នាងម្នាក់ពុំខាន ដូច្នេះ ការល្អនាងត្រូវតែធ្វើជាដេកលក់ ។ - តុក ! តុក ! តុក ! មណី ! មណី ! បើកទ្វារអោយអុំបន្ដិចក្មួយ!មណីបើកទ្វារអោយអុំ! តុក ! តុក ! សូរគោះទ្វារស្រែកហៅឈ្មោះកាន់តែញាប់រន្ថើនខ្លាំងឡើងៗ ទ្រាំមិនបានមណីក៏ដា ច់ចិត្តក្រោកពីលើគ្រែ ដំណើរទ្រេតទ្រោត ដើរមកបើកគន្លឹះទ្វារជូនលោកឌុច-ស៊ីផាន់។ - យី ! ក្មួយមណី ! (លោកឌុច-ស៊ីផាន់ឧទាន) ម្ដេចក៏មានស្នាមរំពាត់ជាំបែកឈាមពេ ញទាំងខ្លួនឥចឹង ? ប្រាប់អុំភ្លាមមក !អ្នកណាគេធ្វើបាបក្មួយអុំស្រីអែងមែនទេ ? មណី នៅស្ងៀមមិនព្រឆ្លើយ មានតែទឹកភ្នែកនាងទេ ហូរស្រក់ចុះមករិញៗជាចម្លើ យយ៉ាងច្បាស់ បញ្ជាក់អោយប្រមុខគេហដ្ឋានដួងតារាយល់ថា មណីនារីកំសត់ព្រាត់ឪពុក ម្ដាយត្រូវនរណាម្នាក់ក្នុងផ្ទះនេះធ្វើបាបនាង ហើយអ្នកនោះក៏គ្មានអ្នកណាក្រៅពីលោកស្រី ភរិយាលោកជាដាច់ខាត ។ - មណី ! ក្មួយឆ្លើយប្រាប់ខ្ញុំអោយត្រង់មក អុំស្រីឯងគេវាយធ្វើបាបមែនទេ? ម្ដេចក៏ក្មួ យនៅស្ងៀម ទឹកភ្នែកក្មួយគឺជាទឹកភ្នែកអុំ!តើក្មួយធ្វើអ្វីខុសបានជាគេធ្វើទារុណកម្មក្មួយដ ល់ថ្នាក់នេះ? មណី សែនតឹងក្នុងដួងចិត្ត នាងលូនទៅឱបបាតជើងអ្នកមានគុណ ទឹកភ្នែកកម្មក្ដៅ ឧណ្ហពីរតំណក់ស្រក់លើជើងលោកឌុច-ស៊ីផាន់ប្រៀបបាននឹងទឹកក្រុត ធ្វើអោយលោកឧត្ត មមន្រ្ដីកាន់តែខ្លោចផ្សារកាំដួងចិត្ត នឹកអាណិតនារីកូនកំព្រាកាន់តែខ្លាំងឡើងៗ - មណី ! អុំយល់ចិត្តថ្លើមក្មួយហើយ បានជាក្មួយមិនហ៊ាននិយាយការពិត ព្រោះខ្លាច គេធ្វើបាបនៅពេលដែលអុំទៅធ្វើការបាត់ពីផ្ទះ... លោកឌុច-ស៊ីផាន់ យកដៃទៅអង្អែលក្បាយនារីកំសត់បន្ថើរៗ ដោយសេចក្ដីស្រឡា ញ់និងអាណិតមេត្តា ...រួចហើយលោកក៏មានប្រសាសន៍ថា : - កាលខ្មោចសែមឪពុកក្មួយនៅរស់ សែមមានគុណលើគ្រួសារអុំច្រើនណាស់ ! លុះ សែមស្លាប់ កូនសែមក៏ត្រូវទទួលអំពើទារុណកម្មគ្រប់បែបយ៉ាង ពីគ្រួសាររបស់អុំជាកិច្ចតប ស្នងសងគុណទៅវិញ! មណី សែនស្រឡាញ់សែនគោរពនឹងមធុរសវាចារបស់លោកឌុច-ស៊ីផាន់ ។ ក្នុងផ្ទះ នេះបើគ្មានលោកឌុច-ស៊ីផាន់ គ្មានរូបសត្យាបុរសកំពូលស្នេហ៍ ម្លេះនាងរត់ចេញបាត់ទៅ ហើយ តែនាងទ្រាំទ្រយ៉ាងវេទនាបានក៏ដោយសារទឹកចិត្តមេត្តាធម៌របស់លោកឌុច-ស៊ីផាន់ សេចក្ដីឈឺចាប់ទាំងប៉ុន្មានហាក់រលាយខ្សាកចេញពីអង្គប្រាណ កាលបើបានឮសំដីលោក ឬសំដីសត្យាប្រុសបណ្ដូលចិត្ត ។ មណី ឱបជើងលោកឌុច-ស៊ីផាន់យំម្ដងទៀត ទំរាំនាងដាច់ចិត្តទៅលោកថា : - ក្មួយធ្វើខុសក្មួយត្រូវតែទទួលទោស ! លោកអុំស្រីវាយនេះក៏ដើម្បីអោយក្មួយចេះដឹ ងប៉ុណ្ណោះ មិនមែនដុះចេញពីគំនិតស្អប់គុំគួនអ្វីទេលោកអុំ...ក្មួយអាចទ្រាំបានគ្រប់យ៉ាងទាំ ងអស់ ទោះជាត្រូវទទួលការលំបាកច្រើនជាងនេះម្ដេចក្ដី... - ហ៊ឺ…! ពិបាកណាស់ ! (លោកឌុច-ស៊ីផាន់ដកដង្ហើមធំ) អុំល្មមដឹងរឿងរ៉ាវខ្លះៗ ហើ យពាក្យក្មួយនិយាយមកប៉ុន្មានសុទ្ធតែជាពាក្យមិនពិតទាំងអស់ !...ទោះជាយ៉ាងណាក៏ដោ យ អុំត្រូវតែរកឫសគល់រឿងនេះអោយទាល់តែឃើញ បណ្ដោយអោយគេវាយធ្វើបាបរាល់ ថ្ងៃដូចសត្វធាតុឥចឹងមិនកើតទេ ឡើងទៅគេងលើគ្រែវិញទៅក្មួយ បន្ដិចទៀតអុំនឹងទូរសព្ទ អញ្ជើញលោកគ្រូពេទ្យអោយគេមកព្យាបាល ។ ពោលចប់ លោក ឌុច-ស៊ីផាន់ក៏ដើរតំរង់ទៅបន្ទប់ទទួលភ្ញៀវដែលលោកស្រីសេដ្ឋា និងកញ្ញាភួង-ផល្លីនកំពុងអង្គុយបុកពោះ។ លោកឧត្តមមន្រ្ដី អង្គុយសាឡុងទល់មុខភរិយា ទឹកមុខក្រហមងាំងដោយភ្លើងទោ សៈ លោកសម្លឹងមើលមុខលោកស្រីមួយសន្ទុះទើបសួរថា : - រឿងហេតុអ្វីបានជាអូនវាយមណីទាល់តែស្ទើរស្លាប់ ស្ទើររស់ឥចឹង ? វាមានកំហុស អ្វីធ្ងន់រហូតអត់អធ្យាស្រ័យមិនបានឬ?មណីឈឺក្បាលឬក៏ត្រូវគេវាយបែកក្បាល? លោកស្រីសេដ្ឋាខំលាក់អាការភិតភ័យ ធ្វើជានិយាយរបៀបធម្មតា : - អត់ទោសអោយខ្ញុំផងប៉ាវា...!ខ្ញុំខឹងខ្លាំងពេកក៏វាយជ្រុលដៃបន្ដិចទៅ...! - ហា ! ហា ! ខឹងខ្លាំងវាយជ្រុល ! ហ៊ឹះ ! ខឹងអូនឯងមិនចេះអស់ ! រឿងវាយជ្រុលចេះ តែវាយជ្រុលរាល់ៗថ្ងៃ ! តើថ្ងៃណាខែណាទៅ ទើបអូនឈប់ខឹងឈប់វាយជ្រុល ? ឬគិតវា យរបៀបនេះទាល់តែស្លាប់ ? មនុស្សអូនគឺមនុស្សប្រកាន់វណ្ណៈ ! ប្រកាន់ពូជពង្ស ! យក លោកប្រាក់ធ្វើជាត្រីមុខ អូនភ្លេចអស់ហើយរឿងដើមកាលអូនឈឺដេកកន្ទេលនៅបាត់ដំប ង បានអ្នកណាបើកឡានទាំងកណ្ដាលអាធ្រាត្រទៅប៉ោយប៉ែតរកថ្នាំ ហើយអាសត្យាឈឺ មិនព្រមបៅទឹកដោះគោបានអ្នកណាធ្វើមេដោះ ? មិនមែននាយសែមអ្នករឿនឪពុកម្ដាយម ណីទេឬ? ចុះឥឡូវម្ដេចក៏អូនឆាប់ភ្លេចរឿងអស់ហ្នឹងម្លេះ? លោកស្រីសេដ្ឋា នៅស្ងៀមឱនមុខចុះ។ លោកឌុច-ស៊ីផាន់ ក្រោកឈរក្រពាត់ដៃ ដើរទៅមាត់បង្អួចមើលអ្នកបំរើកំពុងកាប់គា ស់ដីដាំផ្កាក្នុងសួន។ មួយស្របក់ធំ លោកដើរមកទល់មុខអ្នកទាំងពីរ ហើយមានប្រសាស ន៍ : - បងសូមប្រាប់ម្ដងទៀតជាលើកចុងក្រោយបំផុត ចាប់តាំងពីថ្ងៃនេះទៅត្រូវឈប់ធ្វើ បាបមណី បើសិនជាអូននៅមិនព្រមស្ដាប់ ហ្នឹងហើយចាស់ៗត្រូវឈ្លោះគ្នាម្ដងហើយ ! មានប្រសាសន៍ចប់ លោកឌុច-ស៊ីផាន់ ក៏ដើរចេញក្រៅ។ក្នុងបន្ទប់ទទួលភ្ញៀវ នៅស ល់តែលោកស្រីសេដ្ឋា និង កញ្ញាផល្លីនអង្គុយសម្លឹងមើលមុខគ្នាភ្លិះៗនឹកតូចចិត្តឆ្អិនទ្រូងតែ ពីរនាក់។ រាត្រីស្ងាត់... កញ្ញារត្ន-មណី ដេកទទូរភួយដៃជើងញ័រទ្រើតៗ ខ្លួនប្រាណមុខមាត់ក្ដៅងុំដូចរងើក ភ្លើង។ អាការរោគគ្រុនក្ដៅបណ្ដាលមកពីនាងត្រូវលោកស្រីសេដ្ឋាវាយដំ កាលពីព្រឹកម៉ិញ ជាទម្ងន់នេះឯង។ នារីកំសត់ ខាំមាត់អត់ធ្មត់ទប់នឹងសេចក្ដីឈឺចាប់មិនហ៊ានស្រែកថ្ងូរ ឬប្រាប់អ្នកណា អោយគេដឹងឡើយ។ នៅខាងក្រៅផ្ទះរាត្រីខាងរនោចប្រាសចាកពន្លឺ មានតែពន្លឺផ្កាយព្រិច ៗ ចោលកំទេចរង្សីឆ្លុះចាំងមកផែនពសុធា តែក៏មិនអាចកំចាត់បង់ស្រមោលអន្ធការដែល ងងឹតរកមើលទិសដំបន់អ្វីមិនឃើញ អោយភ្លឺស្វាងដូចជារាត្រីខាងខ្នើតបានឡើយ។ ស្រមោលខ្មៅស្ទុងមួយ ដើរឯបៗមកក្រោមដើមផ្កាចំប៉ារួចស្រាប់តែឡើងទៅលើដ ង្គាបមែកដែលទេទៅរកបង្អួចលោតចូលបាត់ទៅក្នុងបន្ទប់នាងមណី ។ មណី ឮសូរសំរិបជើងមនុស្សនាងប្រញាប់ទាញភួយពីមុខចេញរៀបនឹងស្រែក តែក៏ ត្រូវអាក់ខាន ។ - អូ ! បងសត្យា ! - អូនមណី ! មណីប្រឹងទប់ខ្លួនបំរុងក្រោកអង្គុយ តែត្រូវសត្យាចាប់ផ្ដេកអោយគេងដូចដើមវិញ - មិនបាច់ក្រោកទេអូន ! បងដឹងរឿងពីមីងចន្ទអស់ហើយបានជាបងខំស្កាត់ចូលមកជួ បអូនទាំងយប់អាធ្រាត្រ... សត្យា ស្ទាបមុខសង្សារហើយក៏គ្រវីក្បាលដកដង្ហើមធំដោយក្ដីអាណិត។ - ខ្លួនប្រាណមុខមាត់អូនក្ដៅណាស់ ! អូនប្រហែលជាគ្រុនខ្លាំងហើយ ហ៊ឺ ! ម៉ាក់បងមិ នគួរចិត្តអាក្រក់ឃោរឃៅធ្វើបាបអូនដល់ម្លឹងសោះ...! មណី ខំប្រឹងញញឹមប្រលោមចិត្តប្រុសស្នេហ៍ - កុំបារម្ភអីបង...!គ្រុនក្ដៅបន្ដិចបន្តួចស្អែកមុខជាជាដូចធម្មតាវិញទេ....អា...!បងស ត្យា ចា៎? សូមបងប្រញាប់ត្រឡប់ទៅបន្ទប់បងភ្លាមទៅ ! គ្រោះអាក្រក់អាចកើតឡើង បើប្រ សិនជាលោកអុំមកឃើញយើងក្នុងសភាពដូច្នោះអូនមុខជាត្រូវមានទោសពុំខានឡើយ... - មិនថ្វីទេមណីអូន...!ថ្មើរនេះប៉ាម៉ាក់លោកសំរាន្ដលក់អស់ហើយ បើទុកជាលោកមក ទាន់បងក៏គ្មានកោតញញើតនឹងសភាពការពិតជំរាបលោកដែរ បងបានសំរេចចិត្តរួចជា ស្រេចថាត្រូវតែជំរាបរឿងយើងដល់លោក ក្នុងកាលៈទេសៈណាមួយខាងមុខនេះ!... - មិនបានទេបងសត្យា ! (មណីប្រែទឹកមុខស្លឺតស្លាំង)អូនជឿជាក់ថាលោកអុំប្រាកដ ជាមិនព្រម អោយអូនរៀបការនឹងអូនជាដាច់ខាត...! ណាមួយទៀតបងក៏ជិតរៀបការនឹង ផល្លីនហើយ សូមបងរៀបការជាមួយគេទៅចុះកុំកែប្រែគោលគំនិតរបស់លោកអុំណា៎បង ណា៎! ជាតិនេះអូននិងបងមានតែភ័ព្វសំណាងស្នេហាគ្នាត្រឹមតែចិត្តនឹងចិត្តប៉ុណ្ណោះ ! ធ្វើម្ដេ អូនជានារីរងកម្ម ! នារីអភ័ព្វក្ដីស្នេហ៍! នយាយចប់ ទឹកភ្នែករីងហួតហែងកាលពីថ្ងៃ ក៏ហូរហៀរចេញមកម្ដងទៀត។ សត្យា អាណិតសង្សារខ្លោចថ្លើមប្រមាត់ អ្នកលើកត្រកងប្រាណដ៏ល្វត់ល្វន់យកមកឱបផ្ទប់ផ្ទាំងឱ រា ឱនថើបភួងថ្ពាល់ដែលប្រឡាក់ទៅដោយតំណក់ទឹកភ្នែកកម្ម ហើយនិយាយលួងលោម ថា : - ជាតិនេះបងនិងផល្លីនគ្មាននិស្ស័យជាប្ដីប្រពន្ធគ្នាទេ ! ព្រឹកស្អែកបងនឹងជំរាបម៉ាក់ ប៉ាអោយគាត់បោះបង់គំនិតនេះចោលចេញ បើគាត់មិនព្រម បងក៏មិនខ្ចីរស់នៅក្រោមដំបូ លផ្ទះនេះដែរ យើងស៊ូប្ដូរស្លាប់រស់ជាមួយគ្នាណាអូន! - តែអូនមិនចង់អោយបងធ្វើដូច្នោះ ! បងគិតមើលមើល៍ បើផល្លីនដឹងថាបងប្រកែកមិ នព្រមរៀបការជាមួយនាង តើនាងត្រូវខូចចិត្តយ៉ាងណា ? ហើយកិត្តិយសគ្រួសារបង វាមិ នត្រូវអាប់ឱនដោយសាររូបអូនម្នាក់ទៅហើយឬ? - គិតច្រើនព្រួយច្រើនទេអូនមណី ! ភារៈទាំងនេះបងត្រូវទទួលខុសត្រូវលើរូបអូនទាំ ងអស់ ប៉ាម៉ាក់ទៅស្ដីផល្លីនអោយបងក៏បងមិនទាន់ឆ្លើយថាយល់ព្រមឬយ៉ាងណានៅឡើ យ ដូច្នេះកំហុសមិនព្រមរៀបការក៏មិនមែនខ្លួនបងត្រូវទទួលដែរ…អូនមណី ! - ចា៎ បង…! - បងសូមសួរចិត្តអូនម្ដងទៀតចុះ…! តើអូនស្រឡាញ់បងទេ? - ម្ដេចក៏បងសួរដូច្នេះ ! សព្វថ្ងៃបើគ្មានរូបងម្លេះសមអូនរត់ចេញពីផ្ទះនេះយូរហើយ អូ នទ្រាំរស់នៅបានទាំងវេទនាក៏ដោយសារតែមានបងជាពន្លឺនៃជីវិត…! សត្យា ឱនថើបថ្ពាល់សង្សារម្ដងទៀត ។ នរៈនៅអង្គុយកំដរមណីទាល់តែយាមបី ទើ បត្រឡប់មកកាន់បន្ទប់ខ្លួនវិញ។
  • YUN VATTANA, 012 867 773 ,