Free 100%

យកចិត្តទុកដាក់ចំពោះអតិថិជន

    តាចាស់ទិញរថយន្ត

    នៅថ្ងៃមួយ មានតាចាស់សក់ល្បាយអាចម៏ខ្វាម្នាក់ ស្លៀកសម្លៀកបំពាក់អាវមិនអាវ ខោ មិនខោ ពាក់ស្បែកជើង ផ្ទាត់ និងមានការបូបដឹកញ្ជាស់មួយនៅក្នុងដៃ បានចូល ទៅក្នុង ហាងលក់រថយន្តដ៏ទំនើបមួយកន្លែង។ ដោយមើលឃើញ រូបសម្បត្តិ និងការតុបតែង ខ្លួនផ្នែកខាងក្រៅរបស់លោកតា បុគ្គលិកបម្រើការគ្រប់គ្រង ជាន់ថ្នាក់ក្នុងហាងលក់រថយន្ត នោះ ទាំងពីថ្នាក់សន្តិសុខ អ្នកអនាម័យ អ្នកបើកទ្វារ អ្នកទទួលភ្ញៀវ បុគ្គលិកផ្នែកលក់ រហូត ដល់ប្រធានគ្រប់គ្រងទូទៅមិន ចោលភ្នែកអើរពើនឹងរូបលោកតាសោះ។ តាចំណាស់បើទ្វារ ចូលដោយខ្លួនឯង ដើរមើលអោយឡានដោយខ្លួនឯង មិនមានអ្នកណានាំប្រាប់អ្វីពី មុខងារ ថយន្តទាំងនោះឡើយ។

    ក្រោយពីដើរមើលចប់ លោកតាបានដើរសំដៅទៅកាន់តុការិយាល័យ របស់ប្រធានគ្រប់ គ្រងទូទៅដែលកំពុង តែអង្គុយគងទាក់ខ្លាមើលការសែតធ្វើព្រងើយ។ រួចលោកតាក៏បន្លឺ សម្លេងសួរនាំទៅប្រធាននោះថា “ឡានមួយគ្រឿងនោះ មានតម្លៃប៉ុន្មាន?”។ បុរសនោះ ក៏ឆ្លើយ ឡើងទាំងគំរោះគំរើយថា “៧០,០០០ ដុល្លារតា!” រួចក៏បន្តអានការសែតធ្វើព្រងើយ ទៀត។ លោកតាបន្តសួរទៀតថា “អាចចុះតម្លៃបានប៉ុន្មានដែរ?” បុរសក៏ទម្លាក់កាសែតចុះ ឆ្លើយនឹងតាក្នុងអាការៈធុងទ្រាន់ ថា “ដាច់ហើយ ៦៥,០០០ដុល្លារ” រួចក៏ចាប់កាសែត ឡើង អានបន្តទៀត។ លោកតានិយាយខ្លាំងៗថា “បើ៦២,០០០ដុល្លារ យក១០គ្រឿង”។

    គ្រាន់តែលឺភ្លាម ប្រធានគ្រប់គ្រងទូទៅរូបនោះ ភ្ញាក់ព្រើតទម្លាក់កាសែតចុះ និយាយ យ៉ាងគួរសមថា “អត់ទោស លោកអម្បាញ់មិញ លោកមានប្រសាសន៏ថាម៉េច? ១០គ្រឿង មែនទេ? បាទបាទ លក់ជូនបាន”។ ស្របពេលនោះដែរ បុគ្គលិកផ្នែកលក់ស្រីៗ ស្អាតបានមក ចោមរោមគាត់ ណែនាំប្រាប់ពីមុខងារនិងអត្ថប្រយោជន៏នៃរថយន្តនោះ បុគ្គលិកទទួល ភ្ញៀវខ្លះរៀបចំកន្លែងអង្គុយ ខ្លះទៀតបម្រើទឹកតែនំចំណីជូនលោកតាពិសារយ៉ាងយក ចិត្តទុកដាក់មិនអោយមានថ្នើងថ្នាក់ ចិត្តឡើយ។ បន្ទាប់ពីពិភាក្សាចរចាតម្លៃរួចរាល់ហើយ លោកតាបានហូតយកសៀវភៅមូលប្បាទានបត្រចេញពីការបូបមក សរសេរ និងចុះ ហត្ថលេខា រួចហែកអោយទៅកាន់ប្រធានគ្រប់គ្រងទៅដោយនិយាយថា “ថ្ងៃនេះខ្ញុំមាន បំណងចង់ទិញ រថយន្ត១០គ្រឿងសម្រាប់ក្រុមការងារបស់ខ្ញុំ ប៉ុន្តែដោយសារតែការមិន យកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា ខ្ញុំយកតែ២ គ្រឿងសិន”។ បើខ្ញុំជិះទៅត្រូវចិត្ត ខ្ញុំនឹងមកយក៨គ្រឿងទៀត”។

    រួចលោកតាក៏ដើរចេញទៅ អ្នកបើកទ្វារឃើញដូចនេះ ក៏ប្រញាប់ប្រញាល់បើកទ្វារជូន សំពះថ្លែងអំណរគុណ លោកតាយ៉ាងគួរសម និងរាក់ទាក់ជាទីបំផុត។

    គំនិតពិចារណា

    ជាទូទៅ យើងតែងតែផ្តោតការយកចិត្តទុកដាក់ និងអោយតម្លៃទៅលើបុគ្គលអ្នកមាន ដោយមិនចោលភ្នែក ធ្វើ ព្រងើយកន្តើយចំពោះអ្នកក្រ អ្នកដែលមានជីវភាព ខ្វះខាតជាង ខ្លួន។

    ប៉ុន្តែយើងបែរជាភ្លេកគិតថា តើអ្នកណាបម្រើផលប្រយោជន៏ជូនយើង? យើងរស់នៅ សព្វថ្ងៃនេះបានស្រណុក សុខស្រួលដោយសារអ្នកណា? គឺសុទ្ធសឹងតែបានទទួលបានអំពីសំណាក់អ្នកក្រ។

    នៅក្នុងការរកស៊ីក៏ដូចគ្នាដែរ យើងជាអ្នកលក់ យើងត្រូវផ្តោតការយកចិត្តទុក ដាក់ ចំពោះគ្រប់អតិថិជនទាំងអស់ ទោះមានក្កី ទោះក្រក្កី។ នេះក៏ដោយ សារតែនៅ ពីខាងក្រោយ រូបរាងផ្នែកខាងក្រៅរបស់គាត់ អាចនឹងមានអាថ៌កំបាំងដ៏ធំ ពេលខ្លះគាត់អាច នឹងទើបតែ លក់ដីបាន ពេលខ្លះគាត់អាចនឹងទិញអោយអ្នកមាន ទិញអោយអង្គការ ឬគាត់អាចនឹង ទិញឲ ខ្លួនឯង គាត់មានលុយ តែគាត់ចង់សាកចិត្តយើងដូចបុរសចំណាស់ ក្នុងរឿងខាងលើនេះអញ្ជឹង។

    ដូច្នេះដើម្បីគេចវេះនូវការខាតបង់ទាំងប្រាក់កាក់ ទាំងអតិថិជន យើងមិនគួរវាយតម្លៃ តាមសំបកក្រៅឡើយ គឺត្រូវ យកចិត្តទុកដាក់ មានអំណរសាទរ រួសរាយរាក់ទាក់ចំពោះ អតិថិជនគ្រប់ស្រទាប់ថ្នាក់ទាំងអស់ទើបមុខជំនួញ របស់យើង មានភាពរលួននិងរីក ចម្រើនទៅមុខជានិច្ច។

  • Vattana Sunta, 012 867773 , yunvattana@yahoo.com