Free 100%

រឿងឥទ្ធិពលនៃស្នាមញញឹម

    >រឿងឥទ្ទិពលនៃស្នាមញញឹម នៅក្នុងជីវិតរស់នៅ មនុស្សតែងតែចង់បានកិត្តយស និងសេចក្តីថ្លៃថ្នូរពួក គេបានប្រើវិធីសាស្រ្តខុសៗគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ។ អ្នក ដែលមានទ្រព្យសម្បត្តិ បានយកទ្រព្យសម្បត្តិរបស់គេដើម្បី ធ្វើការទាក់ទាញចិត្ត មនុស្ស ។ ប៉ុន្តែមាសប្រាក់កែវកង គ្រឿងអលង្ការនិងសំលៀកបំពាក់ ក្រែមម្សៅ មិនអាចទិញទឹកចិត្តមនុស្សបានទេ ។ ពួកវាមិនអាចទាក់ទាញ និងទទួលបានការ ចាប់អារម្មណ៍ពីមនុស្ស ឬធ្វើឲ្យមនុស្សចង់រាប់អានយើងដោយស្មោះនោះទេ។ រឿងស្រ្តីអ្នកមានម្នាក់ (មិនញញឹម) មានសេដ្ឋីនីម្នាក់ ដែលប្តីរបស់គាត់ធ្វើទាហានសក្តិ ៥។ ថ្ងៃមួយមានពិធីជប់ លៀងដ៏ធំមួយ បានប្រារព្ធឡើងនៅក្នុងផ្ទះសេដ្ឋីម្នាក់នោះ។ គាត់គិតថាលើកនេះ គាត់នឹងបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់គាត់ ដើម្បីទាក់ទាញអ្នកចូលរួមក្នុង រាត្រីសមោសរនោះ ឲ្យចាប់អារម្មណ៍លើគាត់ទាំងអស់។ គាត់ពិភាក្សាជាមួយប្តីគាត់ ទិញអាវរោមសត្វរាប់ពាន់ដុល្លារ និងទិញខ្សែក មាស ខ្សែកពេជ្រ គ្រឿងអលង្ការ និងស្បែកជើងកែងចោតថ្លៃៗ! គ្រាន់តែគ្រឿង តែងកាយ និងគ្រឿងលំអរបស់គាត់ជិត១ឡាន។ គាត់គ្រាន់តែសង្ឃឹមថាមនុស្ស ទាំងអស់ ក្នុងពិធីនោះនឹងចាប់អារម្មណ៍មើលគាត់ និងសរសើរគាត់ប៉ុណ្តោះ។ តែផ្ទុយទៅវិញ គួរឲ្យសោកស្តាយណាស់ គាត់គ្មានទទួលបានការចាប់អារម្មណ៍ ពីអ្នកណាសូម្បីតែម្នាក់។ សូម្បីតែប្តីរបស់គាត់ ក៏មិនចង់ហ៊ានមើលមុខគាត់ដែរ។ (ហេតុអ្វីទៅ?) ព្រោះ!....ព្រោះគាត់គ្មាន ស្នាមញញឹម។ គាត់ញញឹមមិនកើត ព្រោះមុខគាត់លាបម្ស៉ៅក្រាស់ពេក ពេលញញឹមទៅដូចជាតឹងមុខ តឹងមាត់ គាត់ មិនញញឹម ព្រោះខ្លាចខូចទ្រង់ទ្រាយមុខដែលខំឲ្យគេតុបតែងដល់ទៅ ២-៣ ម៉ោង។ ដោយសារតែគាត់មិនញញឹម ទើបគ្មាននរណាចាប់អារម្មណ៍គាត់។ នៅក្នុងពិធីនោះ អត់មានគេចាប់អារម្មណ៍គាត់មែន តែពេលត្រឡប់មកផ្ទះវិញ មានមនុស្សប្រុស ៤-៥ នាក់ចាប់អារម្មណ៍ ហើយតាមគាត់ដល់ផ្ទះ។ គាត់ដេញ ទៅវិញមិនចង់ទៅព្រោះពួកគេទាំងនោះ គឺជាចោរ។ មានតែចោរទៅវិញទេ ដែល ចាប់អារម្មណ៍ គឺចាប់អារម្មណ៍ទៅលើខ្សែករបស់គាត់ ។ គំនិតពិចារណា ការសំញែង និងការបង្អួតពីទ្រព្យសម្បត្តិរបស់ខ្លួន មិនអាចធ្វើឲ្យយើងមាន កិត្តិយស និងអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃបានទេ។ កិតិ្តយសបាន មកតែតាមរយះឥរិយាបថ និងអាកប្បកិរិយាដ៏ល្អរបស់យើងប៉ណ្តោះ។ ស្នាម ញញឹមគឺជាអាវុធដ៏សំខាន់មួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុសុ្ស។ នៅលើលោកនេះ គ្មានគ្រឿងលម្អណា ដែលធ្វើឲ្យមនុស្សមានសម្រស់ស្រស់ ជាងស្នាមញញឹម ដែលជាភាពទាក់ទាញនោះទេ។ ចំពោះនារីវិញ ស្នាមញញឹមគឺជាសម្រស់ដ៏ពិត និងជាឥរិយាបថដែល បង្ហាញពីការរាក់ទាក់ ដែលធ្វើឲ្យបុរសទាំងឡាយ លង់ស្នេហ៍ដោយមិនដឹងខ្លួន។ គ្មានអ្វីប្រសើរជាងកិរិយា មារយាទថ្លៃថ្លាពីដួងចិត្ត មនុស្សម្នារាប់រកសរសើរពិត ដោយសារចិត្តឲឧត្តមខ្ពស់។ អ្នកភូមិអ្នកផងគេរាប់អាន ផ្តល់ក្តីសុខសាន្តនិងកេរ្តិ៍ឈ្មោះ ផ្តល់ការអាណិតនិងកិតិ្តយស ផ្តល់ក្តីសង្រ្គោះពេលទុក្ខភ័យ។ អរគុណ!!!
  • kosal chhaoet, 068276462 ,