Free 100%

រឿន អ្នកតាឃ្លាំងមឿង

    រឿងប្រវត្ដិអ្នកតាឃ្លាំងមឿង 

    ទីកន្លែងអ្នកតានោះ ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះជុំវិញ មានមែកបែកសាខាមានម្លប់ត្រឈៃត្រជាក់ គួរឪ្យសប្បាយអស្ចារ្យហើយមានសត្វបក្សីបក្សាកញ្ចៀវខ្ញៀវខ្ញា ប្រចឹកគ្នាលើមែកព្រឹក្សានោឮសូរសំឡេងទ្រហឹង ។ បន្ទាប់អំពីរុក្ខជាតិ មានវាលកស្រែព័ទ្ធជុំវិញបើមើលអំពីចម្ញាយទៅឃើញក្ខជាតិដង្គុំ ត្រសុំខ្មូលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក។បណ្ដាដើមឈើទាំងអស់នៅទីនោះមាន ដើមសំរោងមូយខ្ពស់ជាងឈើងទៀតៗ ដុះចំពីមុខអាស្រម។ ពីសាលាខែត្រពោធិ៏សាត់ ទីអ្នកតាមានចម្ញាយប្រមាណជា ៦គីឡូម៉ែត។គេត្រូចេញតាមផ្លូវថ្នល់ ពីសាលាខែត្រទៅ ទិសខាងលិចប្រមាណជាពីរគឺឡូម៉ែត ត្រូវងាកទៅទិសខាងត្បូង តាក់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹម បែរទៅទិសខាងលិចដល់ភួមិព្រែកជិក ឡើងពីព្រែកជិកងាកទៅកាន់ ទិសខាងជើង ទើបដល់កន្លែងអ្នកតា។ ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅត្រង់ចន្លោះរុក្ខជាតិ។ នៅពីខាងត្បូង អាស្រមជាទីវាទុកសម្រាប់ធ្វើរោង មានបណ្ដោយ ៦០ម៉ែត្រ ទទឹង ៤០ម៉ែត្រ។អាស្រម នោះធ្វើដោយឈើប្រក់ស្បូវ មានបណ្ដោយ ៨ម ទទឹង ៤ម កំពស់ ៤ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ។ជុំវិញអាស្រមមានលានទំហំ ៤ម ទុកបម្រុងឲ្យពួកអ្នកទៅ ធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នកតា។ ពីខាងក្រៅទីវាល មានរបងធ្វើដោយ ឈើខ្លឹមព័ទ្ធជុំវិញ មានតែផ្លូវចូលពីទិសខាងកើតមួយ និងពីខាងត្បូងមួយ។ ក្នុងអាស្រម ខាងមុខតួអ្នកតាមានរានមាំ បណ្ដោយ ៣ម ទទឹង ២ម កំពស់៥គិតធ្វើដោយឈើ ជារាន សម្រាប់ដាក់តង្វាយអ្នកតា ខាតជើង និងខាងត្បូងអ្នកតា មានបង្គាន់ដៃដោត ដោយចាមរនៃបៃមន់ធ្វើដោយឈើដែរ។ តួអ្នកតា មិនមានរូបរាងបែបឈើឬថ្មជាតំណាងទេគឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ម ទទឹង១ម កំពស់២ម ដែលកើតអំពីសត្វកណ្ដៀរវាពួនឡើងថ្មីទៀត សន្មតថា ជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូកមានពំនូកដី៤-៥ស្រួចៗបែកចេញមើល ទៅដូចជាកំពូលនគរវត្ដ។កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសំគាល់ថាបើមាន សត្វកណ្ដៀរពួនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ ឬ ចៅហ្វាយស្រុកនៅ ខែត្រ-ស្រុកនេះ នឹងត្រូវផ្លាស់ចេញ ឬ ខួចបុណ្យសក្ដិ ដីដំបូកនេះ មិនដឹងជាកើតពី ត្រឹមរាជ្យស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ។ ពិធីបុណ្យឡើងអ្នកតា : បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយ របស់អ្នកស្រុកនិងពូកសាលាស្រុក តែងធ្នើតែរាល់ៗឆ្នាំក្នុតខែពិសាខ ថ្ញៃសៅរ៍។ តែមិនកំណត់ជាខ្នើត ឬ រនោចទេរើសយកតែថ្ញែសៅរ៍ ពេលធ្វើលុះណាតែមានសេចក្ដី បង្គាប់ អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំ មេសឹ្ទង អាចារ្យវត្ដ និងបណ្ដារាស្រ្ដ ទាំងអស់ឪ្យស្អាតល្អ សម្រាប់ព្រះសង្ឈ និងមន្រ្ដីរាជការ ក្នុងខែត្រ។ទំនៀមនេះជា ប្រពៃណីរបស់អ្នកស្រុក។ កាលពីថៃ្ញទី ១៨ មិថុនា ឆ្នាំ១៩៤៩ ពេលចាប់ផ្ដើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង អាចារ្យវត្ដ និងបណ្ដារាស្រ្ដ នៅទីកន្លែងអ្នកតា។ ពេលម៉ោង ៦ ល្ញាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថា: « ថ្ញៃនេះ យើងខ្ញុំ ជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យទៅទីនេះជួនលោកតាសុំឲ្យយើងទាំងអស់គ្នា បាន សុខសប្បាយ » រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮ សូរភ្លេងប្រគំទ្រហឹងអឹងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុកឆ្លាយៗមកជូបជុំគ្នាមីរដេរដាសនៅទីនោះ។ ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្ដព្រះសង្ឈ ១០ អង្គចម្រើនព្រះបវិត្ដ។ លុះព្រឹកឡើង ថ្ញៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨កន្លះ ពួកមន្រ្ដីរាជការ សាលាខែត្រ សាលាស្រុកគ្រប់តំណែង អញ្ចើញទៅជួបជុំគ្នានៅកន្លែងនោះហើយ ចូលទៅឈរនៅខាងត្បូងអ្នកតាមេស្មឹងអុជទៀនធូបជូនពូកអស់លោកដោតថ្វាយ អ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយ មករៀបនៅ លើរាន ចំពោះមុខអ្នកតា។ តង្វាយអ្នកតាគឹ 1. កន្ទេលក្រហម ខ្នើយ 2. សំពត់សក្រាលពីលើកន្ទេល 3. ស្លាធម៌១គួ(ដោតម្លូ៥ ធូប៣សរសៃ) 4. ក្បាលជ្រូក១គួ មានទាំងកន្ទុយដាក់នៅមាត់ផង។ 5. ផ្ដិលទឹកអប់១គួ ឈើស្ទន់ៗ 6. ពានស្លាបារីមួយគួ 7. ដបស្រា ១ គួ មានទាំងពែង 8. ចេកនួន២ ស្និត តម្កល់លើចានទាប 9. បង្អែម២ ស្ដក 10. កន្ទោងស្លឹកចេក ១គួ 11. មាន់ស្ញោរ ១គួ 12. ស្នែងសត្វទន្សោង១គួ រណ្ដាប់តង្វាយទាំង ១៣ មុខនេះ មានគួគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពី តង្វាយ ១៣ នេះ មានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបវិបូណ៌ត្រៀបត្រា ដល់ដៅ លើរាននោះ។ គេអុជទៀនធួបចែកគ្នាកាន់ ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរព ចំពោះអ្នកតា និងនឹកដល់គុណលោកឧកញ្ញ៉ាសេនាបតីមឿង ដែលស៊ូប្ដូរជីវិត យកឈាម ក្រាលផែនដី មានកេរ្ដិ៏ឈ្មោះតាំងពី គ.ស.១៥១៦ ដ៏រាបមកដល់សព្វថ្ញៃនេះទើបអ្នកស្រុក សន្មតហៅថា អ្នកតាឃ្លាំងមឿង។ គេរើសរកមនុស្សឪ្យមានរូបរាងប៉ុនៗគ្នា២នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង (១) តែងគួស្លៀកសំពត់ផាមួងចងក្បិន ខ្លួនទទេ អ្នករាំ២នាក់ទៀត ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាម ពីក្រោយ ស្លៀកពាក់ដួចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ៣ជុំរួចហើយ គេលេង ភ្លេងនោះឈ្នោះ« ភ្លេងក្លាំង » អ្នករាំចាប់ពាក់ស្នែងរួចគ្រាបថ្វាយបង្គំអ្នកតា ៣ដង ឡើង រាំដែរឆ្វេងវៀងខ្លួងមកជួបគ្នា…….គម្រប់៣ដង វារនឹងដឺអួតដាក់គ្នា ជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់។ មនុស្សឈរមើល ពេញវាល នៅមុខអាស្រមអ្នកតានោះ។ ទំនុកច្រៀង ១.បងដើរព្រៃស្ដុក តត្រុកព្រៃស្បាត ។ ដើរកាត់ព្រៃញាត លេចវាល ចូលព្រៃៗ។ ២.ឡើងភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតខ្មីៗ ល្បាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ។ ៣.កន្រែ្តតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ។ ៤.ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជួន កាប់ឬស្សីចងក្បូនជូនប្អូនទៅស្រុកៗ។ ៥.កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ញាយ បងស្ដាយតែប្អូនស្រីៗ។ ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លូនលបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែង ដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធួប ៣ សរសៃរួចនិយាតបួងសួងថា « ថ្ញៃនេះជាពេលវេលាល្អយើងខ្ញុំមកជួបជុំគ្នា ធ្វើបុណ្យ ឧទ្ទិសកុសលចំពោះលោកតាមឿង ដែលមានគុណ ចំពោះស្រុកខ្មែរ សូមលោកតាឱ្យព្រះពរសព្ទសាធុការដល់ប្រទេសកម្ពុជាឱ្យបានសុខសប្បាយសូមឱ្យ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្ដិ ព្រមទាំងមន្រ្ដី ខ្ញុំរាជការទាំងអម្បាលមាណ ក្នុងប្រទេសកម្ពុជា សូមឱ្យបានសេចក្ដីសុខសប្បាយអស់ កាលជាអង្វែងរៀងទៅ សូមឱ្យ ទឹកភ្លៀងបង្អោរចុះមក ឱ្យបានសព្វផែនដីប្រទេសកម្ពុជា ឱ្យស្រុកសម្បូណ៌សប្បាយ កុំឱ្យមានភ័យ អន្ដរាយអ្វីឡើយ។ បូងសូង ៣ ដងស្រេច ហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម។ រួចលើកគ្រឿងតង្វាយ ទាំងអស់ចេញ។ និមន្ដព្រះសង្ឈ ៥អង្គបង្សុកូល ពួកឧបាសកសូត្រ ឧទ្ទិសផល មេស្មឹង យកទឹកអប់ប្រោះទៅលើដំបូកដែលជាគូអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និង មន្រ្ដីតូចតាចគ្រប់តំណែង បាចទឹក១ ផ្ទិលៗម្នាក់ រួចអញ្ជើញទៅ រាប់បាត្រនៅវាលមុខរោងព្រះសង្ឈ។ ម៉ោង ១១ រៀបភោជនាហារ លៀងពួកមន្ត្រីសាលាខែត្រ សាលាស្រុកធំតូចគ្រប់តំណែងដោយវត្ថុដ៏ឧត្ត ពិសាសប្បាយ មានលេងភ្លេងត្រពាំងទា មានប្រុសស្រីច្រៀងតគ្នាជួនអស់លោកស្គាល់ដល់វម៉ោង ១២ជាការបង្ហើយកិច្ច ។ អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (សករាជ និងរាជ្យណាមិនប្រាកដ ) មានដើមឈើ១ ដើមនៅក្នុងស្រុកពោធី៍សាត់ ថ្ងៃមួយព្រានព្រៃ២នាក់ មានឈ្នោះមិនប្រាកដ នាំគ្នាចូលព្រៃ ដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពីរោះ ហាក់ដូចសូរសំឡេងភ្លេងតូរ្យតន្ត្រីលាន់ឮរងំ ដូចជាសំឡេង ទ្រសាយដៀវ ឃើញសត្វទន្សាយ១គូ លោតកញ្ជេងជល់គ្នាលេង ដូចគេរាំ ។ មានសត្វខ្លា១គូក្រាបនៅទីនោះវាគោះកន្ទុយហាក់ដូចជាគេវាយស្គរ ។ មានសត្វក្ងោក១គូ កាងស្លាប បើកកន្ទុយលោតចុះលោតឡើង ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់លាន់មាត់ថា “ ឱហ្ន៎ ! សត្វទាំងនេះប្លែកចំឡែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងតូរ្យតន្ត្រី សត្វទន្សាយ និងសត្វក្ងោកដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះ ទុកជាកេរឲ្យកូនចៅឯក្រោយ “ ។

    ប្រវត្វិអ្នកតាឃ្លាំងមឿង

    ក្នុងអតីតកាលកន្លងទៅ ក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក(គ.ស ១៥០២ ) កាលជាន់នោះ ស្រុកខ្មែរ ជាស្រុកចំណុះសៀមនៅឡើយ តែនាំសួយសារអាករឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រួវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយសារអាករយកទៅមិនអស់ ឬ មួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្តមិនត្រង់នឹងរាជការ ដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យមកនៅ ដើម្បីជំនួសនេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទ ចេះដឹងប្រហែលមនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមក រវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមូយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជបុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យនាំសួយឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អស់ទ្រាំពុំបានក៏បង្គាប់ពួកពេជ្ឃឃាដឱ្យចាប់រាជបុត្រស្ដេចសៀម យកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ ។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើងរក ឃើញ ខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅ ស្រុកសៀម ថ្វាយព្រះបិតា។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថាព្រះរាជបុត្ររបស់ ព្រះអង្គដល់ទីវង្គតហើយ រឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាមរឿង រួចបង្គាប់ឱ្យលើក កងទ័ព មកសងសឹកស្ដេចស្រុកខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត ទាំងពួកសេវាបតី ហើយរឹបជាន់យក ទ្រព្យសម្បត្ដិនិងកៀរពួកបណ្ដារាស្រ្ដមកស្រុកសៀមកុំឱ្យសល់។ ពួកកងទ័ពក៏ចេញមក មកដល់បន្ទាយលង្វែក ចួលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិ។ ចំណែកព្រះម្នាង ប៉ែនជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនិងសេនាបតីមឿង ព្រមទាំងភរិយានិងបុត្រ៤ នាក់ទៀត។ ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរដោយ ទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ។ ចំណែក មេដំរីសមួយ មានកូននៅក្នុងពោះ ឈ្មោះជំទាវប៉ាសប៉ៃ ដែលជាព្រះទីនាំងដ៏ប្រសើរ ក៏ ត្រូវកងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទធ្វើបាបខ្មែរ អស្ចារ្យណាស់ ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចសត្វធាតុ ស្រីណាមានកួន ខ្ចីចាប់ច្រកការុងឱ្យដំរីជាន់វារលែងតែមានកួនក្នុងពោះ។ លុះទៅដល់ស្រុកសៀម នាំ សេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ ទៅនៅមួយក្រុម ជិតក្រុងហើយសន្មតឲ្យ ឈ្មោះថា «ក្រុមខ្មែរអ្នកត្រូរ»។ ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុព្វវាសនា ទុកណាជានាងទទួសគ្រោះថ្នាក់ដោយ សៀមយកទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីទៀតៗ។ ដោយអំណាច កូនដែលនៅក្នុងគត៌ជាកូនមានឥទិ្ធឫទ្ធិមានបុណ្យ ក៏បណ្ដាលឱ្យអ្នកផងជិតខាង មានចិត្ដ ទោរទន់ រាប់អានស្រឡាញ់ ជូយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាង។ លុះនាង មានគភ៌គ្រប់ខែដប់ ក៏ប្រសូត្របុត្រមកដោតសុខសប្បាយអ្នកជិតខាង ទាំប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្កៅទឺងត្រជាត់ អ្នកណក៏មកមិនមានខាន ដោយអំណាចគុណបុណ្យ តេជ:បារមីនៃទារកនោះ។ លុះប្រសូត្របាន ៣ ថ្លៃ ពួកក្រុមញាតិមួលមាត់គ្នា ឱ្យ ឈ្មោះកូននោះថា ឧទេន។ ចំណែកមេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ញៃដំណោលទារកនោះដែរ តែមេដំរី នោះ ផ្ដាច់ខ្សែទន្លឹង ទៅកើតកូននៅក្នុងព្រៃឆ្ញាយ លាក់មិនឱ្យអ្នកណាមួយដឹងឡើយ ដរាបដល់៣ ថ្ញៃ ទើបនាំកូនមកកាន់ទីកន្លែងដើមវិញ។ កូនដំរីនោះ មានពណ៌សម្បុរ ព្រម ទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹង ទៅក្រាបទូលព្រះចៅគ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់។ ដំណាលពីកុមារឧទេនលុះបានអាយុប្រាំឆ្នាំដឹងសេចក្ដីខុសត្រូវខ្លេះ”ឪ ពុកខ្ញុំទៅឯណាពុំដែលឃើញ ក្មេងគេងទៀតមានម្ដាយ”ឪពុកខុំមិនឃើញ ឪពុកដូចគេ?” មា្ដយកាលបើឭកូនសួរដូច្នេះ នាងណែនក្នងទ្រូង អូលអាក់ខ្លោចផ្សារ និយា យប្រាប់កូនមិនរួចក៏និយាយបនែ្លបន្លវ់វៀងរៀសទៅកុំអោយកូនសូរទៀត ពីព្រោះខោ្លចក្រែងរឿងនោះមិនជិតដីងទូទៅនឹងដល់នូវសេចក្ដីអន្ដរាយនៃ ជីវិត។ កូនចេះតែសូរញួយៗ នាងក៏និយាយបង្វេងមិនអោយសូរបាន ដរាប ដល់កូននោះ អាយុ១២ឆ្នាំ។ថៃ្ងមួយនិកថាកូននោះខានប្រាប់ពុំបានក៏នាំកូន ទៅកាន់ទីស្នាក់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្លាប់ បានយល់សេចក្ដីសព្វគ្រប់ប្រាប់ម្ដាយ អោយអត់ទ្រាំសឹងចុះ កូននិងកិតរកម មធ្យោបាយមួយ ដើម្បីនិងវិលទៅនគរវិញ។ ចំណែកកុមារឧទេនចាប់ដើម តាំងពីថៃ្ងដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាង មានអក្សរជាដើម ឧទេនជាកុមារ ឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មត។ ថ្ងៃមួយកុមារឧទេនចួលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបម្រើ បោសច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងហ្មដំរីអោយស្ទាត់្ដថ្អៃមួយព្រះចៅ ស្ដេចយាងមកទតរោងដំរីឃើញកុមារនោះជួយធើ្វនេះធើ្វនោះដោយយក ចិត្តទុកដាក់រហ័សរហួនវាងវៃមាន ព្រះបន្ទូលសួរថា ក្មេងនេះមកពីណាហ្ម ដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហរឬទ័យ មានព្រះ បន្ទួលប្រាប់ថាចូរមើលក្មេងនេះផង។ ចាប់ដើមពីថ្ងៃនោះមក កុមារខំយកចិត្ដទុកដាក់ ធើ្វការដោយហ្មត់ចត់បោសប្រមូល អាចម៏ដំរីដុតបំពក់ជាជីរ ដើ ម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគម្ពធំប្លែក ចម្លែកអំពីស្ពៃអ្នកស្រុកធម្មតា។ លុះស្ពៃនោះធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាងស្អាតរែកយក ទៅថ្វាយព្រះចៅ ទ្រងទតឃើញមានព្រះបន្ទូលថា”នែ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា” កុមារក្រាបទូល តាមដំណើរសព្វគ្រប់ព្រះ ចៅទ្រង់ប្រទាននរង្វាន់ និងមុខងារជាអ្នកត្រូតត្រាភ្នាក់ងារខាងដំរី។ ដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាលប៉ៃ ដែលជាទីនាំងដ៏ប្រសើររបស់ព្រះ ចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតី កាចសាហាវមិនព្រមស្ដាប់បង្គាប់ព្រេចហ្មសា្លប់មិនមានអ្នកនឯណាមួ យអាចដឹកបាន ថែមទាំងធ្វើបាប់អ្នកស្រុកបោចរោចផ្ទះសម្បែងផ្អើលជ្រួល ច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន។ ពួកអ្នកគង្វាលដំរី នាំសេច ក្ដីទៅទូលព្រះចៅៗទ្រង់ចាត់ការអោយស៊ើបសួររកអ្នកណាដែលអង់អាចក្លាហាន ហ៊ានទៅចាប់ដំរីនោះបាន។ ពេលនោះកុមារឧទេនឆ្លើយថា ខុំហ៊ាន ទទួលចាប់ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេនចាត់កាតយ៉ាង ណាអោយតែចាប់បានព្រះទីនាំងនោះ។ ឧទេនបង្គាប់អោយប្រមូលដំរី ៥០០មក ដើម្បីនិងរើសយកដំរីណាគួរយកមកធ្វើធ្លាក់បាន ទើបរើសយកម មេដំរីសឈ្មោះជំទាវប៉ាលប៉ៃពេលចេញទៅចាប់ កុមារឧទេន បង្កាប់អោយ រៀបពិធីបួងសួងសែនព្រេនអឺកអធឺកុ។អ្នកស្រុកផ្អើលមកមើលគិកកង ពា ពាសពេញមីរដេដាស់លុះសែនព្រេនរួចកុមារឧទេនបង្គាប់អោយយក ចេក៣ស្និត អំពៅ៣បាច់ ពេលទៅដល់ ព្រហទីនាំងស្ទុះមករក ហាក់ដូ ដូចជាប្រុងនិង ព្រះរាជទាន បញ្ជូនមកឲ្យឆាប់ ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណង»។ ព្រេច តែបែរទៅជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជៈបុណ្យបារមីនៃឧទេនៗ និយាយទូន្នានប្រដៅថា “ ទីនាំងឯងតាំងពីថ្ងៃនេះទៅ លះបង់មារយាទអាក្រក់ចេញទៅ ត្រូវធ្វើឲ្យស្លូតល្អដូចអំពីដើម “ ឲ្យចេក និងអំពៅស៊ីរួច និយាយថា “ ឯងទៅតាមយើង ថាតែប៉ុណ្ណោះ ស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទេន និងប្រទាន និងប្រទានងារថា ជ័យអស្ចារ្យ ជាសេនាខាងទ័ពដំរី និងខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់ ខ្លាចអំណាចឧទេនថាជាអ្នកមោះមុត ស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្នាន ក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបាន ព្រះចៅទ្រង់ពេញ និងទុកព្រះហឬទ័យលើកជ័យអស្ចារ្យ ប្រហែលគ្នានិងព្រះរាជបុត្ររបស់ព្រះអង្គ ។ លុះដល់អាយុ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សអំពីស្រុកសៀម ឲ្យបានសម្រេចដូចសេចក្ដីបំណង ។ ទើបដើរនយោបាយចាត់មនុស្ស ១៥នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើត ធ្វើជាល និងឈើជើងដំរី ឲ្យយកជាលច្រកអាចម៍ដំរី ញាត់ឲ្យណែន ទុកឲ្យស្ងួត ចាក់រាយតាមស្ទឹងឬ ផ្លូវយកឈើជើងដំរី ដើរសង្គត់ជាស្នាមដាន ដូចជាដំរីដើរមែនៗ ដើម្បីឲ្យអ្នកស្រុកឃើញ ហើយនាំពត៌មាននោះក្រាបទួលព្រះចៅៗ និងទ្រង់ចាត់ឲ្យសេនាអស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម្យ៉ាងទៀត ដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយ ជឿជាក់ក្នុងចិត្តថា ជាដានដំរីពិតមែន ។ ចំណែលអ្នកស្រុក លុះឃើញដានជើងដំរី និងអាចម៍ធំៗ អណ្ដែតតាមទឹកមកដូច្នោះ ក៏នាំសេចក្ដីនោះទៅក្រាបទូលព្រះចៅៗទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមទាក់ដំរីព្រៃ ដែលមានដានជើងធំនោះ ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្តាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បានដំរីបែបនោះលុះតែមានគ្នាច្រើន និងដំរីធ្នាក់ដ៏ច្រើន ហើយឲ្យមនុស្សដែលទៅជាមួយទួលព្រះបង្គំទាំងប៉ុន្នាន ស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅ សូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឲ្យអស្ចារ្យ តាមត្រូវការធ្វើបែបណាៗស្រេចនៅលើជ័យអស្ចារ្យចុះ ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ បើឈ្នោះណាមិនស្គាល់បង្គាប់ ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន ១៥ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្តាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះកាន់តែឃើញដានកៀកហើយ តែអស់ស្បៀង សូមព្រះអង្គមេត្តាប្រោស ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះ ពេក ភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យឫ សង្ស័យដោយហេតុណាមូយឡើយ។ ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្តដំណើរទៅទៀត ចំនួន ៥ ថ្ញៃ ក្រោយមក ក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរ មានអ្នកស្រុកជិតឆ្ញាយ គ្រប់តំបន់រត់មកចុះចូល ថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បំរើ ព្រះវរបិតាឈ្មោះមឿង និងកូនប្រុស ៤ នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្ស ច្រើនល្មមតទល់នឹងព្រះចៅសៀមបាន។ ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងដំរីប្រើឲ្យ ទៅអញ្ជឹញម្ដាយមកស្រុកខ្មែរ រួចចងកូបជំទាវប៉ាល់ប៉ៃទៅទទួលម្ដាយ។មេដំរីទៅដល់ទី កន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់ ៣ ដង ម្ដាយភ្ញាក់ នឹក ស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន ឃើញតែសំបុត្រ មើល ដឹងសេចក្ដីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រូតឲ្យជួបនឹងកូននៅ ស្រុកបាត់ដំបូង។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយ ជាព្រះរាជបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្រស្នង ព្រះបិតា។ រឿងនេះមិនបាត់ស្ញាត់ ជ្រាបដល់ព្រះចៅសៀម ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ពន់ពេក និងតូចព្រះទ័យក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកល បោកបញ្ឆោត យកព្រះខ័នសឹក ព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណ រត់ទៅស្រុកខ្មែរ ហេតុនេះ ត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឲ្យបាន ហើយបចាប់ ជ័យអស្ចារ្យ សម្លាប់ឲ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់។ ជ័យអស្ចារ្យបានដំណឹងច្បាស់ថា ព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹង សេនាបតីថាឥឡូវពលសេនាយើង និងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជំនះ ពេលនេះ សេនាទាំងអស់មិន មានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះ មានតែសេនាមឿងឆ្លើយធានាអះ អាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយកលមួយក៏ចម្លែកគឺហ៊ានប្ដួរជីវិត ដើម្បីនឹង ទៅកែនពលខ្មោច ធ្វើជាទ័ពជាច្បាំងនឹងពលសៀម។ ទើបបង្គាប់ឲ្យជីករណ្កៅទំហំ ៤ម៉ែត្រ ៤ ជ្រុង ជម្រៅ ៤ម៉ែត្រ រួចឲ្យដាក់គ្រឿងសស្រ្ដាវុធក្នុងរណ្ដៅនោះ ដើម្បីនឹង លោតទៅឲ្យជង់ស្លាប់ ពាក្យឱវាទលោកប្រកាសថា«សូមឲ្យអស់លោក ខំប្រឹងយកចិត្ដ ទុកដាក់ក្នុងរឿងចម្បាំងពេលនេះ ដើម្បីរំដោះដែនដីខ្មែរ ឲ្យបានរួចអំពីកណ្ដាប់ដៃនៃ បច្ចាមិត្ត ចំណែកខ្ញុំៗ ធានាខាទ័ពខ្មោច សូមអស់លោកសង្ឈឹមទុកចុះបើខ្ញុំស្លាប់ទៅ បាន ៧ថ្ញៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ។ លុះផ្គាំរួចលោតចុះក្នុងរណ្ដៅព្រឹប «ប្រពន្ធឃើញប្ដីលោតដូច្នោះក៏លោតទៅជាមួយនឹងប្ដីព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់៧ លាន់ឮសូរសន្ធឹកដូចកាលផ្ដាំមែន។ ទ័ពសៀមចូលដល់បាត់ដំបងឆ្លងចូលមកអូរមួយសព្វថ្ងៃហៅថាអូរស្វាយដូនកែវជួនគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ពខ្មោចចេញសម្ដែងឫទ្ធិ ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួសៗ ទ័ពព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញ។ ចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ។ចាប់ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យនិងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យ។លុះព្រះអង្គបានឡើង សោយរាជ្យសម្បត្ដិសុខសាន្ដហើយ ទ្រង់នឹកដល់ទ្រង់នឹកឃើញដល់គុណួបការ:សេនាមឿង ដែលស៊ូប្ដូរជិវិតចំពោះព្រះអង្គ និងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងឪឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ។ 
  • Dyna, 0964610224 , Dyna.chea7@gmail.com