Free 100%

របៀបដើប្បីក្លាជាសិស្សប្រសើរម្នាក់

    ចំនុចទី១ : ត្រូវធ្វើលំហាត់ដែលគ្រូដាក់អោយធ្វើ : យើងត្រូវធ្វើ លំហាត់របស់យើង ទាំងអស់ ដែលគ្រូបានដាក់ អោយយើង និងធ្វើលំហាត់ដែលយើងបានរៀនរួចមកហើយ។ ប្រសិនបើយើងមិន ចេះត្រង់ចំនុចណាមួយយើង ត្រូវចេះសួរមិត្តភក្ក័ រឺ ប៉ាម៉ាក់របស់ យើង រឹក៍សួរលោកគ្រូអ្នកគ្រូរបស់យើង ។

     ចំនុចទី២ : សិក្សាពីនិយមន័យនិងធ្វើលំហាត់ប្រាណអោយបានទៀងទាត់ : យើងត្រូវចេះសិក្សាពីនិយមន័យនៃពាក្យនីមួយៗអោយបានច្បាស់លាស់ថាតើពាក្យនេះមានអត្តន័យយ៉ាងណា ជៀសវាងការយល់ ច្រឡំ ។ ម្យ៉ាងទៀតយើងត្រូវចេះធ្វើលំហាត់ប្រាណដើម្បីអោយសុខភាពរបស់យើងរឺងមាំផងដែរ ។

     ចំនុចីទី៣ : យើងត្រូវចេះកត់ត្រានូវចំនុចដែលសំខាន់ៗ : នៅកំឡុងពេលសិក្សាពេលគ្រូពន្យល់យើង ត្រូវចេះកត់ចំណាំរាល់ចំនុចសំខាន់ៗ ដែលគ្រូបានពន្យល់យើងហើយត្រូវចេះវិភាគ និង ចេះមានចំងល់រាល់មេរៀនទាំងអស់ដែលគ្រូបានបង្រៀន។



     ចំនុចទី៤ : ត្រូវមើលសៀវភៅសិក្សារបស់យើង និងរៀនវិភាគលើវា : ពេលយើងមានពេលទំនេរយើង ត្រូវចេះរំលឹកមេរៀនឡើងវិញនិងត្រូវចេះមើលមេរៀនមុនគ្រូបង្រៀនហើយវិភាគលើវាពេលយើងមិនច្បាស់យើងត្រូវកត់ចំំំណាំដើម្បីទៅសួរលោកគ្រូឫអ្នកគ្រូបន្ថែម។

     ចំនុចទី៥ : ត្រូវយកចិត្តទុកដាក់ស្តាប់ទៅគ្រូខណះពេលដែគ្រូកំពុងបង្រៀន : យើងត្រូចេះផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ស្ដាប់ពេលគ្រូបង្រៀនយើងមិនត្រូវជជែកគ្នាកំឡុងពេលគ្រូបង្រៀននោះទេ។

     ចំនុចទី៦ : ត្រូវចេះសួរគ្រូពេលដែលយើងមានចំងល់ដើម្បីបានចម្លើយពិត : ប្រសិនបើយើងមានចំងល់ឫឆ្ងល់ត្រង់ចំនុចណាមួយយើងត្រូវចេះសួរគ្រូយើងមិនត្រូវទុកចំងល់តូចក្លាយទៅជាបញ្ហាធំនោះទេ យើងត្រូវចេះដោះស្រាយពីបញ្ហាតូចទៅកុំទុកបញ្ហាតូចក្លាយជាបញ្ហាធំអោយសោះ។

     ចំនុចទី៧ : កុំសូវមើលម៉ោងច្រើនដងពេកពេលកំពុងរៀន : ពេលដែលគ្រូបង្រៀនយើងត្រូវចេះផ្តោតអារម្មណ៍ ទៅគ្រូយើងមិនត្រូវមើលម៉ោងច្រើនដងពេកនោះទេធ្វើអោយបែកអាម្មណ៍និងការសិក្សាហើយម្យ៉ាងទៀត ប៉ះពាល់ដល់អារម្មណ៍របស់លោកគ្រូអ្នកគ្រូពេលយើងមើលម៉ោងច្រើនពេលយើងមិនសូវផ្តោតអារម្មណ៍ទៅ មេរៀនទេ។ ចប់ដោយបរិបូណ៍ រៀបចំដោយ ញាណ សុភា ៣១ / ០៣ / ២០១៤
  • Sophea gnean, 09384015 ,