Free 100%

កំពូលព្រាននារី

    ឮផ្គរកំអាលចាក់ទឹកពាង ខ្លាចក្រែងមិនភ្លៀងខាតឥតការ ឃើញប្រុសមានប្រាក់ឡានហ៊ឺហា កុំអន្ទះសារពិចារណាសិន ។
    - អូន ស៊ីធួន ស្អែកនេះ បងដេញតុងទីនបាន បងនឹងទិញសំលៀកបំពាក់ថ្មីអោយអូ ហើយ ។ សូមអូនកុំដុកជាន់អ្នកមីងខ្លាំងពេក ទោះយ៉ាងណាក៏បងមិនធ្វើអោយខូចបំណងរ បស់អូនដែរ ។ កម្លោះផារិតពោលទៅកាន់កញ្ញា ស៊ីធួន នាវេលាល្ងាចនៃថ្ងៃមួយ នៅមុខហាងដេរ សំលៀកបំពាក់ស្រ្ដី “ម៉ូតស៊ីវីល័យ”។ - តុងទីននោះមានទឹកប្រាក់ប៉ុន្មានទៅ? (ស៊ីធួនសួរបញ្ជាក់ដោយទឹកមុខស្មើ)។ ផារិតរុញសូឡិចទៅជិតនាងហើយឆ្លើយថា: - ប្រហែល ៥ពាន់រៀល។ ស៊ីធួន ពេបមាត់សំដែងសេចក្ដីមិនពេញចិត្ត - ហ៊ឺស ! ៥ពាន់រៀល? ៥ពាន់រៀលទិញស្អីកើត។ខ្ញុំបានប្ដេជ្ញាចិត្តហើយថា បើមិនបាន ២ម៉ឺនរៀល សម្រាប់កាត់ខោអាវទេ ខ្ញុំមិនខ្ចីរៀបការជាដាច់ខាត។ ផារិតគ្រវីក្បាល ដកដង្ហើមធំ: - ៥ពាន់រៀលហើយទិញមិនកើតទៀត ហ៊ឺស! កូនអ្នកខ្លះគ្នារកតែ៥ពាន់រៀល សម្រាប់ កាត់ខោអាវរៀបការមិនទាំងបានផង។ - កុំនិយាយច្រើនពេកថ្លង់ណាស់ កូនអ្នកក្រវាផ្សេងរូបស៊ីធួនវាផ្សេង។បើផារិតឯងបំ ពេញទឹកចិត្តខ្ញុំមិនបានទេ មិនបាច់មករកទាក់ទាមខ្ញុំធ្វើអ្វីទេ ។ កាលពីអាទិត្យមុនពួកម៉ាក ខ្ញុំម្នាក់គេរៀបការ គ្រាន់តែគូដណ្ដឹងគេអោយលុយកាក់ ខោអាវនិងប្រដាប់ប្រដាតែងខ្លួនជា ង៣ម៉ឺនរៀល ចំណែកខ្ញុំសុំតែ២ម៉ឺនរៀលនៅតែមិនបានទៀត។ អើ! បើមិនបានក៏ហីទៅខ្ញុំមិ នត្រូវការទេ។ - អូនស៊ីធួន! ចាស់បុរាណបានទូន្មានថា “ឃើញដំរីជុះកុំជុះតាមដំរី” ។ចំពោះគេដែល គេមាន គេចង់ធ្វើយ៉ាងណាក៏បានដែរ ប៉ុន្ដែចំពោះគ្រួសារយើងដែលខ្វះមុខខ្វះក្រោយ យើ ងមិនត្រូវលោភតាមគេទេ។ ទឹកមុខស៊ីធួនឡើងក្រហមដូចស្រវឹងស្រា ។ នាងឈរក្រពាត់ដៃសំឡឹងមើលទៅរោ ងភាពយន្ដ “សរព្រហ្មមាស” ធ្វើបែបមិនដឹងឬថាធ្វើដូចជាខ្ពើមរអើបផារិតរហូតដល់មិនចង់ ទាំងឃើញមុខផង។ ស៊ីធួន ជាកូនស្រីច្បងរបស់អ្នកមីង សុភី ស្រីមេម៉ាយនៅភូមិបឹងកេងកង។ ឪពុកនា ងជាអ្នករាជការ ធុនកណ្ដាលម្នាក់។លុះឪពុកនាងធ្វើមរណកាលទៅ ម្ដាយនាងត្រូវជំពាក់ វក់វិនគេជាច្រើន។ គ្រួសារនាងធ្លាក់ក្នុងសភាពខ្វះមុខ ខ្វះក្រោយ។កម្លោះមួយរូបឈ្មោះផារិ តបានជួយជ្រោមជ្រែងគ្រួសារនាងដោយគ្រប់មធ្យោបាយតាមសមត្ថភាពដែលខ្លួនអាចធ្វើ ទៅបាន ។ អ្នកមីងសុភី ពេញចិត្តនឹងផារិតជាអនេក ។ គាត់បម្រុងនឹងរៀបការនាងស៊ីធួនកូ នក្រមុំរបស់គាត់ ជាមួយ ផារិត ក្នុងពេលឆាប់ៗខាងមុខគឺពេលដែលផារិតប្រឡងចេញពីវិ ទ្យាស្ថានគរុកោសល្យ ហើយបានចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន។ - អូនស៊ីធួន. ផារិតនិយាយតទៅទៀត. សព្វថ្ងៃនេះបងគ្មានប្រាក់ខែឯណាក្រៅពីប្រាក់ ៨០០រៀលក្នុង១ខែ ដែលរាជការផ្ដល់ជាអាហារូបករណ៍ដល់បងនោះទេ ក៏ប៉ុន្ដែដល់បន្ដិច ទៀត បងបានចូលធ្វើគ្រូបង្រៀន បងបានប្រាក់ខែប្រហែល៤០០០រៀលហើយ។សូមអូន ស៊ីធួនកុំព្រួយអោយសោះ អោយតែបងមានប្រាក់ខែបងនឹងជួយអ្នកមីងមិនអោយវេទនា ដូ ចសព្វថ្ងៃនេះទេ។ម្យ៉ាងទៀតបងបានគិតថា ដល់ថ្ងៃក្រោយដល់អូនប្រឡងជាប់សញ្ញាបត្រ ខាងកាត់ដេរ បងនឹងសន្សំប្រាក់អោយអូនបើកហាងដេរខោអាវមួយណា៎អូនស៊ីធួនណា៎! ពាក្យសំដីរបស់ផារិតទាំងប៉ុន្មាននេះ ស៊ីធួនស្ដាប់មិនចូលត្រចៀកសោះឡើយ។ នាងលើកនាឡិការមើលម៉ោង ដោយអាការៈអន្ទះអន្ទែង។ឃើញដូច្នោះផារិតក៏បន្ដទៅទៀ តថា: - អូនស៊ីធួន! ចូរអូនកុំទាក់ទងជាមួយអាស្អីដែលមានឡាន Foride នោះខ្លាំងពេក ប្រយ័ត្នខូចចិត្តខូចថ្លើម នៅថ្ងៃក្រោយណា៎ ព្រោះអានោះខូចខិលខ្លាំងណាស់ ។ ស៊ីធួនសម្លក់ផារិត ស្ទើរលៀនគ្រាប់ភ្នែក នាងនិយាយយ៉ាងសែនគំរោះគំរើយមក រកផារិតថា: - កុំដៀលត្មិះគេ! គេជាកូនអ្នកមាន។ គេមានឡានជិះ មានលុយចាយ ។ គេសុភាព បុរសគួរអោយស្រឡាញ់។ឫកពាគេឆើតឆាយ សំដីគេទន់ភ្លន់ សមជាអ្នកមានពូជ មុខមាត់ គេស្រស់បស់មិនមែនមុខងាប់ ហើយសំដីមើលតែចោហារយដូចលោកផារិតឯងទេ។សព្វ ថ្ងៃខ្ញុំដូចជាទ្រលាន់សំដីលោកឯងខ្លាំងណាស់។ ខ្ញុំរកសង្ឃឹមមិនកើតទេ។ ប្រាក់ខែ៤០០០ រៀល សន្សំដល់សេះដុះស្នែងក៏ទិញឡានមិនបានជិះដែរ ។ សម័យឥឡូវគេរាប់អានតែលុ យ ឡាន មាស ពេជ្រ។ លោកគិរីវុធ សន្យាថាអោយឡានខ្ញុំ អោយលុយខ្ញុំ ហើយទិញច ញ្ចៀនពេជ្រអោយខ្ញុំផង...។កន្ទុយពាក្យរបស់ស៊ីធួនត្រូវជាប់ត្រឹមណេះ ព្រោះពេលនោះមា នរថយន្ដ Floride ពណ៌សបើកដំបូលមួយបរមកឈប់នៅចំពីមុខហាង “ម៉ូតស៊ី វិល័យ” ហើ យស៊ីប្លេទីន! ទីន!...ច្រើនដងផ្ទួនគ្នា។ អ្នកបើកបររថយន្ដនោះគឺបុរសមួយរូប ស្ថិតក្នុងវ័យក ម្លោះអាយុប្រមាណជា២០ឆ្នាំមុខស្រួចទ្រវែង សក់អ៊ុតអង្គាញ់ៗហើយទុកវែងទៅក្រោយដូ ចសក់ស្រី (ចងធ្វើដូចលោកគ័រណីយអ្នកកវីបារាំងក្នុងសតវត្សរ៍ទី១៧។គេស្លៀកខោហីនធ័រ ពាក់អាវ យឺតប្រហោងៗពាក់ផ្លាកដៃប្រាក់។គេលើកដៃជាសញ្ញាដល់ស៊ីធួន ហើយធ្វើជាញញឹមរក នាងយ៉ាងម្ញិកម្ញ៉ក់គួរអោយរអើម។ ស៊ីធួនឈប់និយាយរកផារិត ។ នាងរត់ត្រុយសំដៅទៅរថយន្ដ លើកដៃសំពះបុរ សសក់ស្រីនោះ: - ជំរាបរលឹកបងសម្លាញ់ បុរសសក់ស្រីឥតសំពះតបវិញទេ ។ គេលើកដៃស្ដាំឡើងលើ ហើយត្រដាងម្រាមទាំង ប្រាំឃាត់ស៊ីធួន ធ្វើមើលតែម្សៀលង្វៀងកាវនិ អីចឹង។ គេហាក់ដូចជាមិនចេះពាក្យខ្មែរ គេ និយាយជាបារាំង និង អង់គ្លេសថា: - អូខេ ! Che’ri ស៊ីធួនដើរទៅជិតរថយន្ដទាំងត្រហេបត្រហប ធ្វើឫកដូចជាស្រេកឃ្លានជិះរថយន្ដខ្លាំង ណាស់។ - អូនចាំបងយូរបន្ដិចហើយ អុននឹកបងអើយនឹក អូនស្មានតែបងមានការរវល់មិន បានមកទទួលអូនទេមើលទៅ ។ឥឡូវបងមកហើយអូនសប្បាយអើយសប្បាយ...។ គិរីវុធ ឬបុរសសក់ស្រី អោនទៅបើកទ្វាររថយន្ដអោយស៊ីធួនព្រមទាំងនិយាយថា: អម្បាញ់មិញ បងរវល់ជំនំជាមួយលោកប៉ា អំពីរឿងកម្មង់ឡានមែរសីដែសថ្មី បាន ជាយឺតយូរដូច្នេះ។សូមអូនអភ័យទោសអោយបងផងណា៎។ ស៊ីធួនប្រឹងសើចទាំងបង្ខំ។ - មិនដឹងជាសុំទោសពៃរ៏អីទេ che’ri ខ្ញុំនេះ...។ រថយន្ដឆេះម៉ាស៊ីន ស៊ីធួនឡើងអង្គុយយ៉ាងសង្ហារ។គិរីវុធលើកដៃអង្អែលសក់នាងយ៉ា ងថ្នមហើយសួរថា: - អូនចង់ទៅលេងឯណា? - ចាស៎!ស្រេចតែបងទេ។ បងចង់នាំអូនទៅណា អូនសុខចិត្តតាមបងទាំងអស់ កុំ អោយតែនាំចូលរន្ធក្ដាម។ - យែស! Che’ri… អូខេ.... គិរីវុធឆ្លើយហើយ បររថយន្ដចេញពីទីនោះទៅ ។ ផារិតឈរសម្លឹងមើលអ្នកទាំងពីរ យ៉ាងភ្លេចខ្លួន ទាល់តែសូឡិចរបូតពីដៃរលំគ្រាំង។ស៊ីធួនងាកមកក្រោយ លើកដៃគ្រវីតិចៗ ជាសញ្ញាលាផារិត។ ធ្វើដូចជាអ្នកជិះកប៉ាលហោះទៅស្រុកបារាំង លើកដៃលាញ្ញាតិមិត្ត ដែលជូនដំណើរ នៅពេលយន្ដហោះហៀបនឹងចាកចេញពីចំណតអាកាសយាន្ដ ហើយ និយាយជាភាសាអង់គ្លេសត្បាញអោយថា: - បាយ! បាយ...! រថយន្ដចេញផុតទៅ ផារិតអោយលើកសូឡិចដែលរលំអម្បាញ់មិញទាំងមួហ្មង។អ្នកគិ តតែក្នុងចិត្តថាឱស្រីស្រើបស្រាលអើយ អា៎មេរោគស៊ីវិល័យវាចូលលុកពេកទៅឥទ្ធិពលវប្ប ធម៌អឺរ៉ុបសតវត្សបរម៉ាណូវាជាន់ខ្លាំងពេកទៅ រលុងខួរអស់ហើយវង្វេងវង្វាន់ហើយ ភ្លេចប្រ ពៃណីខ្មែរអស់ហើយ...ឆ្ងាញ់ណាស់ឡាន...ឆ្ងាញ់ណាស់លុយ...ឆ្ងាញ់ណាស់ប្រុសសក់ស្រី ...ឆ្ងាញ់ណាស់ប្រុសខោជើងកំប៉ុង...។ - យើងគិតញ៉ាំគុយទាវពោះគោអោយមានម្លាំងសិន ។ យប់នេះបងបបួលអូនទៅដ ង់ស៊ិញដេតា (រង្គសាលពោចិនតុងម្ដង) បងចង់រាំជាមួយអូនណាស់។ គិរីវុធ ពោលទៅកាន់ស៊ីធួនក្នុងខណៈដែលរថយន្ដបានមកដល់មុខហាងនុំប័ង “កាពីតាល” នៅផ្សារចាស់។ ចាស៎ che’ri ស៊ីធួនឆ្លើយ. អូនក៏ចង់រាំជាមួយបងដែរព្រោះតាំងពីបងបង្រៀនអូន ចេះរាំមក អូនមិនដែលបានសាកល្បងនៅកន្លែងរាំមែនទែនជាមួយបងអោយបានម្ដងណា សោះ។មួយស្របក់អ្នកទាំងពីរ ចាកចេញពីផ្សារចាស់ ហើយបន្ដដំណើរទៅមុខទៀត។ គិរី វុធបើករថយន្ដបញ្ឆេះស៊ីធួនខ្វាត់ខ្វែងចុះឡើង រហូតម៉ោង៩យប់។ - ល្មមដល់ពេលយើងទៅរាំហើយអូន តើអូនស្ម័គ្រចិត្តទៅជាមួយបងឬទេ? - យែស ! អូនស្ម័គ្រចិត្តទាំងអស់។ ស៊ីធួនសុខចិត្តតាមគិរីវុធ ទៅគ្រប់ទីកន្លែងត្រឹកៗដូចឆ្កែកំបែកក្បាល។នារីក្រមុំដែលពុ លនឹងវប្បធម៌ស៊ីវិល័យ លើសពីនៅប្រទេសបារាំងទៅទៀត។ពេលបណ្ដើរគ្នាទៅណាមក ណាជាមួយគិរីវុធនាងបណ្ដោយអោយគេកៀកដៃយ៉ាងស្និទ្ធបែបបារាំង ហាក់ដូចជាមិន ចេះខ្មាស់អៀនសោះ។ - រកចាក់សាំងឡានបន្ដិចសិន គិរីវុធ និយាយទៅកាន់ស៊ីធួនផង ព្រមទាំងបញ្ឈប់រថយន្ដនៅចំកន្លែងចាក់សាំងនៃយា នដ្ឋាន “ហ្សង់កុលត័” ផង។ - ចាក់ប៉ុន្មានទាន? (អ្នកលក់សាំងស្រែកសួរ) គិរីវុធ អឺតក្បាលចេញពីឡាន ទៅខ្សិបប្រាប់ទៅអ្នកលក់សាំងថា: - ២លីត្របានហើយ អ្នកលក់សាំងធ្វើមីងមាំង ព្រោះតាំងពីដើមមក មិនដែលមានអ្នកណាចាក់សាំងម្ដង២ លីត្រសោះ។ - ២០លីត្រឬ?(អ្នកលក់សាំងសួរបញ្ជាក់ទៀត) គិរីវុធ នឹកក្ដៅក្នុងចិត្ត ដោយអ្នកលក់សាំងនោះស្រែកសួរខ្លាំងៗឮដល់ស៊ីធួន។គេកំហ ក់ថា: - គេថា ២លីត្រម៉េចថ្លង់ទេឬ? អ្នកលក់សាំងក៏ទាញទុយយោចាក់គម្រប់២លីត្រ។លុះចាក់រួចគិរីវុធក៏ដកក្រដាស់១០ រៀលចេញពីហោប៉ៅហុចទៅអោយអ្នកលក់សាំង: - ហក់ ! យកតែអាដុំៗបានហើយកនយើង អារាយៗមិនបាច់គិតទេ។ អ្នកលក់សាំងសម្លក់សង្សារនាងស៊ីធួន ហើយនិយាយទាំងគំរោះគំរើយថា: - គ្មានលុយរាយលុយដុំអ្វីទេ លោកចាក់អស់ប៉ុន្មាន ខ្ញុំគិតប៉ុណ្ណឹង។ ទាល់ចំណេះ គិរីវុធ ក៏ងាកទៅរកស៊ីធួន - អូនមានពីររៀលរាយទេ?អោយបងពីររៀលមក បងមានតែលុយដុំខ្ជិលដូរ។ ស៊ីធួនបើកកាបូបយកលុយរាយពីររៀល ហុចទៅអោយគិរីវុធ។នាងសួរ che’ri របស់ នាងថា - ម៉េចក៏បងចាក់សាំងតែពីរលីត្រអីចឹង។ - អូរ! ឡាននេះហូបសាំងតិចណាស់ ចាក់តែពីរលីត្រហ្នឹងជិះពីរថ្ងៃក៏មិនអស់ដែរ។ នៅរង្គសាលពោធិចិនតុង...។ អ្នកបំរើម្នាក់ដើរចូលមកជិតតុគិរីវុធ និង ស៊ីធួនហើយពោលថា: - ដល់ម៉ោងហើយលោក ខ្ញុំសុំគិតលុយអោយហើយ។ គិរីវុធងក់ក្បាល: - អើ! គិតអោយហើយទៅ តើអស់ប៉ុន្មាន? អ្នកបំរើដើរចេញទៅមួយស្របក់ទើបត្រឡប់មកវិញ ព្រមទាំងកាន់ក្រដាស់មួយស ន្លឹកមកផង។អ្នកបំរើនោះហុចក្រដាស់មកអោយគិរីវុធ: - បាទ ! អស់៣២៥រៀលទាន។ បុរស Floride ដកកាបូបចេញពីហោប៉ៅមកបើកមើលចុះឡើងបន្ដិចទើបពោលថា - ស្រេចហើយវ៉ី! ល្ងាចមិញផ្លាស់ខោ ភ្លេចយកលុយចេញពីក្នុងហោប៉ៅឈឹង។ ថារួច គិរីវុធក៏ទាញយកប៉ិច ចេញពីហោប៉ៅ ហើយបំរុងនឹងសរសេលើក្រដាស់ នោះ: - គ្នាសុំស៊ីញ្ញេបុងហ្នឹងម្ដងសិនវ៉ីកនយើង ចាំស្អែកគ្នាយកលុយមក។ អ្នកបំរើគ្រវីក្បាលយ៉ាងម៉ឺងម៉ាត់: - មិនបានទេលោកថៅកែខ្ញុំមិនព្រមអោយលោកណាម្នាក់ស៊ីញ្ញេបុងទេទាន ។ ទាល់ច្រក គិរីវុធក៏អោនទៅខ្សឹបដាក់ត្រចៀកអ្នកបំរើ។មិនដឹងជាគេនិយាយយ៉ាងម៉េ ចស្រាប់តែអ្នកបំរើនោះទុកបុងចោលលើតុហើយថយចេញបាត់ពីទីនោះទៅ។គិរីវុធងាកម កទះស្មាស៊ីធួន: - Cherie សម្លាញ់ បងភ្លេចយកលុយមកអោយឈឹង។ អូនមានលុយទេ អោយបងខ្ចី សិនកុំអោយខ្មាស់ពួកអ្នកបំរើអស់ហ្នឹង។ ស៊ីធូនបើកកាបូបយួររបស់នាងបង្ហាញគិរីវុធ: - ចាស៎! អូនមានប្រហែល៨០សិបរៀលប៉ុណ្ណោះ។ គិរីវុធ អង្គុយស្ងៀម ធ្វើមុខស្អុយដូចចាញ់ឆ្នោត។ ខណៈនោះអ្នកបំរើដើរចូលមក ម្ដងទៀត ព្រមទាំងអោយយោបល់ថា: - បគ្មានលុយសូមលោកទុករបស់អ្វីបញ្ចាំនៅទីនេះសិនក៏បានដែរ។ ក្នុងខ្លួនបុរសខោជើងកំប៉ុង គ្មានរបស់អ្វីដែលមានតម្លៃលើសពី៣០០រៀលសោះ។ គេមានតែខោមួយចង្កេះ និងស្បែកជើងមួយគូប៉ុណ្ណោះ ញ។ លុះក្រឡេកទៅឃើញខ្សែដៃ ស៊ីធួន បុរសខោជើងកំប៉ុងគិរីវុធ ក៏និយាយលួងលោមនាងថា: - Cherie !កុំអោយខ្មាស់គេអូន កុំអោយខូចកិត្តិយសបង បងសុំខ្ចីខ្សែដៃអូនសិន។ ដោយនឹកស្មានថាគិរីវុធ ភ្លេចយកលុយមកពិតមែន ថែមទាំងដើម្បីផ្គាប់ចិត្តកំពូល បុរសជាទីស្រឡាញ់របស់នាងផងនោះស៊ីធួនក៏សុខចិត្តដោះខ្សែដៃប្រគល់ទៅអោយអ្នកបំ រើយ៉ាងប្រញាប់។ ព្រះអាទិត្យចាប់ផ្ដើមរះព្រាងៗ បូព៌ាទិសហើយ… នៅតាមផ្លូវមកពីពោធិចិនតុង យើងឃើញរថយន្ដ Florideពណ៌សរបស់គិរីវុធ កំពុង បរយឺតៗក្រោមធាតុអាកាសដ៏ត្រជាក់គួរអោយព្រឺព្រួច។យើងឃើញស៊ីធួនប្រាស់ប្រាណ ទៅលើលង្វែកទ្រូងcherieរបស់នាងដោយអាការៈអស់សង្ឃឹម។យើងឃើញទឹកភ្នែកពីរដំ ណក់នៅជិតជាប់រង្វង់ភ្នែកដ៏ក្រហមរបស់នាងហើយយើងឮនាងនិយាយទាំងរអាក់រអួល ទៅកាន់ប្រុសសម្លាញ់ថា: - បង!បងវុធជាទីស្រឡាញ់របស់អូន. Cherieអូន! Cherieកំពូលដួងចិត្តអូន... យប់មិ ញនេះអូស្រឡាញ់បងខ្លាំងពេក...អូនភ្លេចខ្លួនរហូតខានត្រឡប់ទៅផ្ទះ...ជីវិតដ៏មានតម្លៃរប ស់អូនបានប្រគល់ជូនបងអស់ហើយ...អូនអស់មានឈ្មោះថាជាស្រីក្រមុំទៀតហើយ អូន ជាប្រពន្ធបងហើយ ហើយបងក៏ជាប្ដីសម្លាញ់របស់អូនដែរ ថ្វីត្បិតតែយើងមិនបានរៀបការ ...អូនលែងហ៊ានចូលផ្ទះទៀតហើយ ទោះជាយ៉ាងណាម្ដាយអូននឹងមិនអត់អោនអោយអូន ជាដាច់ខាត...អូនសុខចិត្តរត់ទៅនៅជាមួយបង អូនមិនវិលទៅជួបមុខម្ដាយអូនវិញទេ សូម បងជួយអូនផង សូមបងអាណិតអូនផងកុំធ្វើបាបអូន.កុំដោះដៃចោលអូន កុំភ្លេចអូនណា៎ បងណា៎Cherieណា៎. គឺរីវុធអោទៅថើបស៊ីធួនខ្សឹតៗ: - Cherie មាសបង! បងមិនចោលអូនទេ មិនចោលអូនជាដាច់ខាត តែបងខ្លាចឪពុក បង បងគិតនាំអូនទៅលាក់នៅផ្ទះឪពុកមាបងឯបាត់ដំបងសិន ចាំបងចេញពីមហាវិទ្យាល័ យច្បាប់សឹមបងជំរាបឪពុកម្ដាយបងអោយចូលដណ្ដឹងអូន ហើយបងរស់នៅជាមួយអូន ហើយបងមានឋានៈជាប្ដីអូនជឿចិត្តបងចុះណា៎Cherieមាសបងណា៎!...។ ឱ ! ឥទ្ធិពលនៃសេចក្ដីស្នេហា! ស្នេហាគម្រក់ ស្នេហាអន្ទះសារ ស្នេហាថោកទាប ស្នេហាប្រាស់ចាកប្រពៃណី ស្នេហាសម័យថ្មី ស្នេហាពុករលួយ ស្នេហាមានកម្លាំងដូចគ្រា ប់បែកបរមាណូ...កម្លាំងស្នេហាធ្វើអោយកញ្ញាស៊ីធួនលង់ខ្លួន ខូចប្រាណ ខកចិត្ត ឆ្កួតវង្វេង ។ស៊ីធួនភ្លេចម្ដាយ ភ្លេចកិត្តិយស ភ្លេចផារិត ភ្លេចរឿងកំសត់កម្រជាមួយផារិត ភ្លេចអនាគ ត ភ្លេចអ្វីៗគ្រប់បែបយ៉ាងទាំងអស់។ស៊ីធួនស្រវឹង ស្រវឹងលុយ ស្រវឹងឡាន ស្រវឹងស្នេហា ស្រវឹងអារ្យធម៌បរទេស ស្រវឹងខោជើងកំប៉ុង...សេចក្ដីស្រេកឃ្លានឥតព្រំដែន ស្រេកឃ្លាន ឡានកំពុងរុញច្រានស៊ីធួនទម្លាក់ទៅក្នុងរណ្ដៅអពមង្គល ទៅក្នុងជ្រោះជ្រៅមួយដែលពោរ ពេញទៅដោយលាមក ភក់ជ្រាំ ដ៏សែនអាសោច៍...។ ម៉ែឪត្រូវតែអប់រំកូន ទៅតាមច្បាប់ក្បួនព្រេងតម្រា ទោះបីកូនខិលខូចម្ដេចម្ដា ព្យាយាមនាំវាអោល្អវិញ។ - ច្រេច ! ច្រេច ! ច្រេច! ស្នូរកញ្ចែបានលាន់ឮឡើងផ្ទួនៗគ្នា ក្នុងខណៈដែលរថយន្ដFlorideរបស់គិរីវុធមក ដល់ភ្លើងក្រហមក្បែរភោជនីដ្ឋាន “ស្ថានសួគ៌”។ ភ្នាក់ងារប៉ូលីសពីរនាក់ ព្រមទាំងភ្នាក់ងារអាវុធហត្ថម្នាក់ទៀតកំពុងដើរយ៉ាងលឿន សំដៅចូលមកហើយលើកដៃជាសញ្ញាអោយរថយន្ដឈប់។មុខគិរីវុធឡើងស្លាំងដូចត្រីឈ្ល ក់ទឹក។គេដាក់រថយន្ដបំរុងនឹងបើកបំពានភ្លើងក្រហម ប៉ុន្ដែស្នូរកញ្ចែបានលាន់ឮឡើងម្ដង ទៀត។ - ច្រេច ! ច្រច ! ច្រេច ! ព្រមជាមួយគ្នានោះភ្នាក់ងារខាងរាជអាវុធហត្ថក៏ស្រែកបញ្ជាថា : - ឈប់! ឈប់! ស៊ីធួនភ័យស្ទើបាត់ព្រលឹង។ខ្លួនប្រាណដៃជើងនាងឡើងញាក់ដូចគ្រុនចាញ់។ស៊ី ធួនភ័យណាស់ព្រោះនឹកថាច្បាស់ជាម្ដាយនាងប្ដឹងប៉ូលីសអោយឃាត់រូបនាងហើយ។ “ស្ដាយណាស់!មិនគួរចង្រៃដូច្នេះសោះនៅតែបន្ដិចទៀតអញនឹងទៅដល់ចំណតរថ យភ្លើងរួចជាស្រេច” ស៊ីធួននឹកក្នុងចិត្ត។អម្បាញ់មិញគិរីវុធបានប្រាប់នាងថានឹងនាំនាងនៅ ស្ថាននីយ៍រថភ្លើង ដើម្បីបណ្ដោះនាងអោយរត់ទៅបាត់ដំបង ប៉ុន្ដែដោយគ្មានលុយជាប់នឹង ខ្លួន ទើបសង្សារនាងគិតនាំនាងទៅរកមិត្តរបស់គេម្នាក់នៅមាត់ទន្លេ ដើម្បីនឹងសុំខ្ចីប្រាក់ខ្លះ ទុកគ្រាន់ធ្វើសោហ៊ុយ។ - កុំភ័យអូនបងបើកឡានខុសច្បាប់ចរាចរណ៍ទេតើ!កុំភ័យសព្វបើប៉ណ្ណឹង វាគ្មានទៅ មានទោសពៃរ៏អ្វីទេ។ សំដីរបស់គិរីវុធ បានធ្វើអោយស៊ីធួនអស់ភ័យបន្ដិច ប៉ុន្ដែរំពេចនោះភ្នាក់ងារប៉ូលីស ទាំងពីរនាក់ក៏បើកទ្វាររថយន្ដឡើងមកជិះពីខាងក្រោយខ្នងអ្នកទាំងពីរជាបន្ទាន់។ភ្នាក់ងារ ម្នាក់បានបញ្ជាថា: - សូមលោកទៅបកភ្លាម។ មុខគិរីវុធឡើងមានឈាមជាងមុនបន្ដិច។គេសួរទៅប៉ូលីសយ៉ាងក្លាហានថា: - ខ្ញុំខុសអីបានជាអោយខ្ញុំទៅបក? ភ្នាក់ងារប៉ូលីសទាញក្រដាស់មួយសន្លឹក ចេញពីក្នុងហោបៅអាវមកង្ហាញអ្នកទាំង ពីរ: - នេះលិខិតបញ្ជារចាប់ខ្លួនលោក ព្រោះលោកលួចឡានគេ។ “គិរីវុធ ឡានគេ?គិរីវុធជាចោរឬ?” ស៊ីធួនដណ្ដឹងសួរខ្លួនឯង ។ នាងរិតតែភ័យហើ យធ្លាក់ថ្លើមក្ដុកតែម្ដងកាលបើឮប៉ូលីសពោលថាសង្សារនាងលួចឡានគេដូច្នោះ ក៏ប៉ុន្ដែនា ងដូចជាមិនទាន់ជឿសោះ ព្រោះនាងឃើញគិរីវុធជិះឡានFloride ពណ៌សនេះតាំងពីច្រើន ថ្ងៃមកហើយ គឺគេជិះតាំងពីថ្ងៃទាក់ទងជាមួយនាងលើកដំបូងម្លេះ ហើយនាងក៏ធ្លាប់ជិះរថ យន្ដនេះមួយដងរួចមកហើយដែរ មិនមែនទើបតែនឹងជិះម្ដងនេះទេ។ នៅទីបំផុតស៊ីធួនដ ណ្ដឹងសួរខ្លួនឯងទៀតថា “បើគិរីវុធលួចឡានគេមែន ហេតុអ្វីក៏ហ៊ានជិះយ៉ាងសង្ហារដូច្នេះ? ហើយតាំងពីរហូតមក ហេតុអ្វីក៏គ្មានអ្នកណាចាប់?”។ លុះទៅដល់ស្នាងការប៉ូលីសក្រុមមឿង គេក៏នាំខ្លួនគិរីវុធចូលទៅកាន់មន្ទីរប្រចាំការ ។គិរីវុធត្រូវអង្គុយចាំនៅទីនេះរហូតដល់ម៉ោង៧ព្រឹក គឺដល់ពេលគោរពទង់ជាតិទើបលោក ស្នងការអញ្ជើញមកដល់។ក្រោយពីពេលគោរពទង់ជាតិនិងក្រោយពីពេលបានពត៌មានស ព្វគ្រប់អំពីភ្នាក់ងារប្រចាំការហើយ លោកស្នងការក៏ដើរចូលមកអង្អែលស្មាគិរីវុធថែមទាំង ញញឹមផង។ លោកពោលបែបចំអកថា: - ប្អូនឯងមុខមាត់ស្រស់បស់ប៉ុណ្ណឹងដែមិនគួររកស៊ីធ្វើចោរអញ្ចឹងសោះ។ ស៊ីធួនក្រមុំស៊ីវីល័យ ដែលអង្គុយសំកុកជិតនោះកាន់តែអន្ទះអន្ទែងឡើង ប៉ុន្ដែនាង បែរជាធូទ្រូងបន្ដិចទៅវិញកាលបើឮប្រុសសម្លាញ់របស់នាងឆ្លើយនឹងលោកស្នងការយ៉ាង ច្បាស់លាស់គួរអោយយកជាការបាន: - ជំរាបប្រសាសន៍ព្រះតេជគុណ ខ្ញុំបាទឥតលួចគេទេ។ឡាននេះរបស់ឪពុកខ្ញុំបាទពិត ប្រាកដមែន បើព្រះតេជគុណមិនជឿសូមមើលក្នុងកាតហ្រ្គី(ប័ណ្ណចរាចណ៍) ចុះទាន។ លោកស្នងការសើចហួសចិត្ត : - ខ្ញុំស្ដាប់ពាក្យប្អូនឯងមិនយល់សោះ គិរីវុធ លើកដៃសំពះលោកស្នងការយ៉ាងញាប់: - បាទ ! ឡានឪពុកខ្ញុំមែនទាន សូមព្រះតេជគុណអញ្ជើញមើលកាតហ្រ្គីចុះ ឪពុកខ្ញុំ បាទ ញ៉ុញ គិរី ចំណែកខ្ញុំបាទឈ្មោះគិរីវុធទានប្រោស។ - ខ្ញុំដឹងហើយថាម្ចាស់ឡាននោះឈ្មោះ ញ៉ុញ គិរី ប៉ុន្ដែឈ្មោះញ៉ុញ គិរីនេះ បានលក់ ទៅអោយមនុស្សម្នាក់ទៀតឈ្មោះ លាងថៃហើយដែលប្អូនលួចឡាននេះគឺលួចពីលាង ថៃ មិនមែនលួចពីឈ្មោះ ញ៉ុញ គិរីទេ។ - ជំរាបប្រសាសន៍ទានប្រោស បានជាខ្ញុំហ៊ានចាក់សោយកឡាននេះជិះលេង ព្រោះ ខ្ញុំបាទមិននឹកស្មានថា ឪពុកខ្ញុំបាទលក់អោយគេសោះ: លោកស្នងការគ្រវីក្បាល - ខ្ញុំរឹតតែយល់ទៅទៀតហើយ ព្រោះបើឡាននេះរបស់ឪពុកឯងមែន ម្ដេចក៏ឯងមិនដឹ ងថាឪពុកឯងលក់? មើល៍!យកកាតឯងមកមើល៍។ - បាទ! ខ្ញុំបាទមិនទាន់មានកាតទេ ព្រោះមិនទាន់គ្រប់អាយុ។ លោកស្នងការឈប់និយាយរកចោរលួចឡាននេះ។លោកដើរចូលទៅក្នុងការិយា ល័យ ហើយលើកប្រដាប់ទូរស័ព្ទឡើងនិយាយ: - អាឡូ! អាឡូ! សូមលោកអញ្ជើញមកកាន់ប៊ុយរ៉ូខ្ញុំភ្លាមព្រោះភ្នាក់ងាររបស់ខ្ញុំបានរក ចោរលួចឡានលោកឃើញហើយ។ ឆ្លៀតពេលនោះគិរីវុធពោលទៅកាន់លោកស្នងការថា: - បើអញ្ចឹងសូមព្រះតេជគុនមេត្តាតេលេហ្វូនទៅហៅឪពុកខ្ញុំបាទមកផងទៀន។តេឡេ ហ្វូនផ្ទះខ្ញុំបាទលេខ ៣.៣៧៦៨។លោកស្នងការដាក់ប្រដាប់ទូរស័ព្ទចុះបន្ដិច ទើបលើកឡើ ងម្ដងទៀត ហើយរវៃរកលេខ ៣.៣៧៦៨។ - អាឡូ! អាឡូ! សូមលោកមេត្តាអញ្ជើញមកប៊ុយរ៉ូខ្ញុំមួយភ្លែតព្រោះខ្ញុំមានការចាំបាច់បំ ផុត។ មួយស្របក់បុរសម្នាក់មាឌតូចល្អិត អាយុប្រហែល២៥ឆ្នាំស្លៀកខោសង់ក្លឺ ពាក់ខ្សែ ដៃប៉្លាទីន ក៏មកដល់ស្នងការដ្ឋាន។បុរសនោះគឺលោក លាង ថៃ ម្ចាស់រថយន្ដហ្វូរីត។លោក លាងថៃគ្រាន់តែចូលមកដល់ភ្លាម ក៏លើកដៃចង្អុលមុខគិរីវុធ ហើយពោលថា: - យ៉េស៏ ! អាចោលួចឡាន អញរកតែមុខអាឯងទេតើ។ ជាបន្ទាន់បុរសម្នាក់ទៀតក៏បានមកដល់ល្មមដែរ។បុរសនេះអាយុប្រហែល ៥០ឆ្នាំ សក់ស្កូវល្បាយអាចម៍ខ្លា ។ ឃើញមខុគិរីវុធ កាលណាបុរសនេះក៏ស្ទុះមកទះកំផ្លៀងមួយ ដៃផាច់! - អាចោរម្សៀត! អាឯងចិត្តធំណាស់ ថ្លើមធំណាស់ ហ៊ានលួចយកសែកអញ ទៅបើក លុយមិនអោយអញដឹង។ គិរីវុធលើកដៃសំពះអង្វរបុរសនោះយ៉ាងគោរព: - ជំរាបប្រសាសន៍លោកប៉ា ខ្ញុំអត់លួចសែកលោកប៉ាទេ។ - បើអាខ្មោចឯងមិនលួច តើអាណាលួច? សែកហ្នឹងមានទឹកប្រាក់៥ម៉ឺនរៀល គេសង អញកាលពីអាទិត្យមុន។ គេដាក់ថាតាមបញ្ជាអ្នកកាន់។អញយកសែកនោះទៅលាក់ទុកក្នុ ងទូដែកលុះព្រឹកមិញអញទៅបើករកស្រាប់តែបាត់សូន្យតែម្ដង។ អញតាមទៅមើលនៅធ នាគារ ឃើញឈ្មោះអាចយពួកម៉ាកឯងជាអ្នកបើក។ហ៊ឺស! អាកូនចង្រៃ អាថ្លើមពាសមេឃ អាឯងបំផ្លាញខ្ទេចបំផ្លាញខ្ទីអស់ហើយ។ ចប់សំដីនេះលោកញ៉ុញគិរីក៏ទះចោរលួចឡាន ដែលត្រូវជាកូនប្រុសរបស់លោកមួ យដៃទៀត រួចទើបងាកទៅគោរពលោកស្នងការប៉ូលីស ព្រមទាំងនិយាយជំរាបលោកថា: - ជំរាបប្រសាសន៍ព្រះតេជគុណ អានេះជាកូនខ្ញុំបាទ ប៉ុន្ដែខ្ញុំបាទប្រដៅវាមិនបានទេ។ វាបំផ្លាញខ្ញុំហិនហោចអស់គ្មានសល់។ព្រះតេជគុណមើលតែសក់វា ជើងខោវា ក៏ជ្រាបហើ យ។ខ្ញុំបាទបានបណ្ដេញវាអោយចុះចេញពីផ្ទះជាច្រើនថ្ងៃហើយ ហើយខ្ញុំបាទបានទាំងទៅ ប្ដឹងសុំកាត់កាលវាផង។ លោក ញ៉ុញគិរី និយាយដល់ត្រឹមណេះលោកស្នងការក៏សួរគាត់ថា : - តើលោកលក់ឡានហ្វូរីតនេះពីថ្ងៃណា? - បាទ! ខ្ញុំបានលក់កាលពីម្សិលម៉្ងៃ (លោកគិរីឆ្លើយ) ឆ្លៀតឱកាសល្អនោះ គិរីវុធក៏ជំរាបលោកស្នងការនិងលោកលាងថៃថា: - ជំរាបប្រសាសន៍ព្រះតេជគុណកាលពីម្សិលមិញ ខ្ញុំបានឃើញឡាននេះចតនៅមុខ ហាងកាហ្វេ “ស្ថានសួគ៌” ខ្ញុំបានទស្មានថាឪពុកខ្ញុំជិះមក ទើបខ្ញុំបានហ៊ានយកសោរ ដែល ខ្ញុំបានមានមួយទៅចាក់យកជិះលេង។ បើខ្ញុំបាទដឹងថាឪពុកខ្ញុំបាទលក់ហើយខ្ញុំបាទមិន ហ៊ានយកទេ។ដូច្នេះព្រះតេជគុណមេត្តាអភ័យទោសអោយខ្ញុំបាទផងទានប្រោស ខ្ញុំបាទ គ្មានចេតនាទេទានប្រោស។ រួចគេងាកទៅសំពះឪពុក: - សូមលោកប៉ាមេត្តាសុំអោយគេដោះលែងកូនផង។ លោកញ៉ុញ គិរី សម្លក់កូនប្រុសស្ទើរស្រក់ឈាមចេញពីភ្នែក: - អើ! រឿងឡាននេះអញនឹងជួយឯង ប៉ុន្ដែពីថ្ងៃនេះទៅអញនិងអាឯងអស់ឪពុកអស់កូ នហើយ អាឯងឈប់ជាន់កាំជណ្ដើរផ្ទះអញទៀតជាដាច់ខាងឮទេ? ៣ វេលាយប់យន់ស្ងាត់ ។ នៅក្នុងសណ្ឋាគារ “ណាមអា”គ្មានឮសូរស័ព្ទអ្វីក្រៅពីស្នូរ “រ៉ឹ ង” ដែលមនុស្សខ្វាក់អ្នកដើរធ្វើសសៃនៅតាមផ្ទះសំណាក់អង្រន់អង្កាម លុយសេនជាស ញ្ញារកម៉ូយ (ភ្ញៀវ) គ្រាន់នឹងធ្វើសសៃដើម្បីបានកម្រៃចិញ្ចឹមក្រពះនោះឡើយ។ ក្រៅពីនេះបើយើងដាក់ត្រចៀកផ្ទាប់នឹងបង្អួចបន្ទប់សំណាក់មួយ យើងឮសំឡេង យំខ្សឹកខ្សួលសសឹកងងឹកនៃនារីមួយរូបយ៉ាងគួរអោយអាណោចអាធ័ម។ តើនរណាយំ? គេយំធ្វើអ្វី?....នុ៎ះហ្ន៎! កញ្ញាមួយរូបស្ថិនតនៅក្នុងវ័យក្រមុំក្មេងខ្ចី កំពុង ប្រាសប្រាណយ៉ាងរាយមាយទៅលើខ្នើយអោប លើកដៃគងថ្ងាសសម្លឹងទៅពិដានបន្ទប់ទាំ ងទឹកភ្នែករហាម។ ហ្នឹងគឺស៊ីធួន។ស៊ីធួនកូនស្រីអ្នកមីងសុភី. ស៊ីធួនគូដណ្ដឹងរបស់ផារឹត បុរសអ្នកក្រ ជិះសូឡិច, ស៊ីធួនកំពូលម្ចាស់ស្នេហ៍របស់គិរីវុធ បុរសសក់ប្រាសស្នាដូចស្រី, ស៊ីធួននារីស៊ី វិល័យបោះជំហានលឿនហួសព្រំដែនប្រពៃណី, ស៊ីធួននារីភ្លើតភ្លើនឈ្លក់នឹងកម្លាំងលុយ, កម្លាំងឡាន, កម្លាំងខោជើងកំប៉ុង...។ ឧហ្ន៎ ! ជីវិតមនុស្សសុទ្ធតែ “អនិច្ចំ” ទាំងអស់ គ្មានអ្វីជាទៀតទាត់ឡើយ។គិតទៅក្នុង រយៈពេលតែមួយយប់មួយថ្ងៃប៉ុណ្ណោះរស្មីជីវិតរបស់ស៊ីធួន ត្រូវធ្លាក់ចុះយ៉ាងខ្លាងប្រៀបបា ននឹងដុំថ្មដែលធ្លាក់ពីលើកំពូលភ្នំ។ គ្រាន់តែមួយយប់មួយថ្ងៃប៉ុណ្ណោះស៊ីធួនស្រីក្រមុំមានត ម្លៃ ត្រូវរសាត់អណ្ដែតមកដល់ផ្ទះសំណាក់យ៉ាងអារាត់អារាយ មិនខុសពីពួកស្រីផ្កាមាស។ ហ្នឹងហើយ! កម្លាំងតណ្ហា។ ស៊ីធួនធ្លាក់ខ្លួនដូច្នេះ តើនាងត្រូវបន្ទោសអ្នកណា?បន្ទោសម្ដាយ?បន្ទោសគិរីវុធ?ប ន្ទោសព្រហ្មលិខិត? ទេ! ទេ! អ្វីក៏នាងបន្ទោសមិនបាន អ្វីក៏នាងដាក់កំហុសមិនកើត មានតែ បន្ទោសខ្លួនឯង មានតែមានតែដាក់កំហុសលើខ្លួនឯងតែម្យ៉ាងប៉ុណ្ណោះ។ - តុក! តុក! តុក! ស្នូរគោះទ្វារបានលាន់ឮឡើងឯខាងក្រៅ ។ ស៊ីធួនស្ទុះក្រោកទៅបើកទ្វារភ្លាម។រូប គិរីវុធលេចធ្លោរចូលមក។និមិតតែឃើញមុខស៊ីធួនពេលណា បុរសសក់ស្រីក៏ហក់ចូលមក អោបរឹតនាង ធ្វើដូចជាស្រឡាញ់ណាស់ ដូចជារលឹកណាស់ ដូចជាចង់ត្របាក់លេបអោយ ដូចពស់លេបកង្កែប ។ គេលើកបីនាងទៅដាក់លើគ្រែ ហើយគេផ្ដេកក្បាលនាទៅលើខ្នើយ ហើយគេអោនទៅថើបនាងទៀត។ - អូនស៊ីធួន! អូនរង់ចាំបងយូរឬ? ស៊ីធួនលើកដៃអង្អែលសក់ប្រុសស្នេហាយ៉ាងគួរខ្នាញ់ - ចាស៎! ចាប់តាំងពីបងចេញទៅអូនគេងមិនលក់ទេ អូនទន្ទឹងមើលផ្លូវបងជានិច្ច។ - អូនស៊ីធួន! ដូចបងបានប្រាប់អូនរួចហើយថា ពេលនេះបងអោយអូនទៅនៅជាមួយ ឪពុកមាបងឯបាត់ដំបងសិន ចាំប៉ុន្មានខែទៀតបងប្រឡងចេញពីសាលាច្បាប់ហើយ បងនឹ ងទៅរកអូនហើយបងរស់នៅជាមួយអូន ហើយបងថ្នាក់អូនណា៎អូនណា៎។ ទឹកភ្នែកស៊ីធួនហូររហាម - បង! សូមបងកុំចោលអូនណា៎បងណា៎! សូមបងជ្រាបថាតែប៉ុណ្ណេះហើយ អូនស៊ូស្លា ប់រស់ជាមួយបង អូនមិនវិលទៅផ្ទះវិញទេ។ - ស៊ីធួនអូន! ដូចអូនជ្រាបស្រាប់ហើយថា បងជាកូនអ្នកមាន ប៉ុន្ដែឪពុកបងគាត់កាត់ កាលបងហើយ ដូច្នេះបងត្រូវតែខំអត់ធ្មត់សិន ព្រោះពេលបងប្រឡងលីសង់ច្បាប់ (Licen En droit) ជិតមកដល់ហើយ ។ បងត្រូវខំអោយបានសំរេចសិនណា៎អូនណា៎... ឈបបន្ដិចទើបគេបន្ដទៀតថា : - ល្ងាចមិញនេះ បងបានទៅជួបនឹងឪពុកមាបង គាត់សុខចិត្តជួយចញ្ចឹមអូនហើយ។ ដូច្នេះសូមអូនទៅនៅឯបាត់ដំបងជាមួយឪពុកមាបងសិនទៅណា៎អូន! - អោយតែបងអោយអូនសុខ អោយតែបងកុំដោះដៃចោលអូនទោះជាទៅដល់ណាក៏ អូនសុខចិត្តដែរ។ ខណៈនោះមាននរណាម្នាក់គោះទ្វារ “តុក! តុក! តុក!” គិរីវុធ ស្រែកសួរថា : - នរណាហ្នឹង? លោកមាឬ? សំឡេងលាន់ឮពីខាងក្រៅមកថា : - អើ! អញ។ - សូមអញ្ជើញចូលមកលោកមា ទ្វារបើកឡើង ។ បុរសម្នាក់អាយុប្រមាណ៣០ឆ្នាំ ក៏ដើរចូលមក ។ គូសង្សារទាំង ក៏អង្គុយជាប្រញាប់។ - អូន! នេះលោកមារបស់បង។ គាត់ជាម្ចាស់ចំការចេកនៅបាត់ដំបង។ គិរីវុធ លើកដៃចង្អុលទៅបុរសម្នាក់មកដល់ថ្មី ព្រមទាំងបង្ហាញអោយស៊ីធួនស្គាល់ ។ស៊ីធួនលើកដៃសំពះបុរសនោះដោយរាក់ទាក់: បុរស “លោកមា” ដាក់ខ្លួនអង្គុយលើជើងម៉ាជិតគ្រែ សម្លឹងមុខមាត់ដៃជើងស៊ីធួន គឺ មើលតាំងពីក្បាលដល់ចុងជើងហើយសួរថា : - នាងហ្នឹងឬឈ្មោះស៊ីធួនជាប្រពន្ធរបស់គិរីវុធ? - ចា៎ស! លោកមា ខ្ញុំឈ្មោះស៊ីធួន បុរសលោកមា ងាកទៅនិយាយរកគិរីវុធម្ដងវិញ : - ក្មួយវុធ! ចូរក្មួយតាំងស្មារតីអោយរឹងប៉ឹងឡើង ។ ឪពុកក្មួយឯងចិត្តខ្លាំងតែអីចឹងហើ យ ប៉ុន្ដែមាជឿជាក់ថាមិនយូរមិនឆាប់ គាត់នឹងរាប់ក្មួយឯងវិញមិនខាន។ ដូច្នេះចូរក្មួយឯង ខំរៀនសូត្រអោយមែនទែន ខំប្រឡងយកលីសង់ច្បាប់អោយទាល់តែបាន។ ចំណែកប្រព ន្ធរបស់ក្មួយឯង សូមក្មួយកុំគិតគូរអោយសោះ មានធានាជួយចញ្ចឹមអោយ ទំរាំដល់ពេល ក្មួយឯងប្រឡងរួច។ គិរីវុធ លើកដៃសំពះបុរសនោះ - ខ្ញុំសូមអរគុណលោកមា ដោយលោកមាមានធម៌សន្ដោសដល់រូបខ្ញុំ និងប្រពន្ធខ្ញុំយ៉ា ងនេះ។ រួចងាកមកប្រាប់ស៊ីធួនថា : - អូន! សូមអូនទៅនៅឯបាត់ដំបង ជាមួយលោកមាសិនចុះ ស៊ីធួនសួរបញ្ជាក់ : - តើបងអោយអូនទៅថ្ងៃណា? ហើយបងមិនទៅជាមួយអូនទេឬ? គិរីវុធ លើកដៃអង្អែលសក់ប្រពន្ធបន្ថើរៗ : - លោកមាគាត់ប្រញាប់ចេញដំណើរទៅឡានម៉ោង៤ភ្លឺនេះ ។អូនទៅជាមួយគាត់មុន ចុះ ចាំដល់ថ្ងៃអាទិត្យសឹមបងទៅតាមក្រោយ។ ពេលនេះបើអូនមិនព្រមទៅ យើងទាំងពីរ មុខជាមានគ្រោះថ្នាក់ជាពុំខាន គ្រោះថ្នាក់ព្រោះម្ដាយអូនតាមរក...។ ក្នុងសភាពការណ៍ដ៏ចៃដន្យនិងទាល់ច្រកបែបនេះ ស៊ីធួនមិនហានប្រឆាំងនឹងគោល បំណងរបស់សង្សារនាងទេ។ ម្យ៉ាងទៀតបុរសលោកមានោះ ក៏ជាមនុស្សចាស់ទុំគួរអោយ ទុកចិត្តបានថាជាមនុស្សត្រឹមត្រូវផង។ រំពេចនោះស៊ីធួនក៏ស្លៀកពាក់ដើម្បីនឹងចេញដំណើ រ ទៅជាមួយឪពុកមារបស់គិរីវុធ ។ លុះស៊ីធួនរៀបចំខ្លួនប្រាណរួចហើយ បុរសលោកមាក៏ បើកកាបូបយកប្រាក់មួយខ្ទាស់ហុចមកអោយគិរីវុធ : - ហក់! យកប្រាក់នេះទុកគ្រាន់នឹងចាយវាយសិនទៅដល់ថ្ងៃក្រោយ បើត្រូវការចាំមា អោយទៀត ។ មិនអីទេឪពុកក្មួយឯងកាត់កាលលែងរាប់រក ដូច្នេះមាសុខចិត្តជួយចញ្ចឹមសុំ អោយក្មួយឯងគិតតែរៀនសូត្រទៅចុះ។ គិរីវុធ សម្លឹងមើលមុខបុរសនោះបន្ដិចទើបពោលថា : - មិនកើតទេ សូមលោកមាអោយខ្ញុំមួយម៉ឺនរៀលមក ព្រោះអម្បាញ់មិញលោកមាស ន្យាថាអោយខ្ញុំមួយម៉ឺនរៀល ទុកគ្រាន់នឹងចាយវាយបណ្ដោះអាសន្ន ។ ប្រាក់ ៥០០០ រៀ លនេះ វាមិនល្មមនឹងសេចក្ដីត្រូវការបស់ខ្ញុំទេ។ បុរសលោកមាលើកដៃអង្អែលស្មារបស់គិរីវុធ : - ណ្ហើយ ! យកតែប៉ុណ្ណឹងសិនបានហើយ សឹមថ្ងៃក្រោយសឹមយើងនិយាយគ្នាទៀត។ គិរីវុធប្រកែកឡើងញ័រមាត់ : - ទេ! ទេ! ខ្ញុំមិនសុខចិត្តទេ សូមលោកមាអោយខ្ញុំគ្រប់១ម៉ឺនរៀលមក បានខ្ញុំសុខចិត្ត ។ សញ្ជឹងគិតបន្ដិចទើបបុរសលោកមាពោលឡើងថា : - ក្មួយឯងចំតែម្ដងហើយ មាកំពុងតែមិនសូវលុយផងក្មួយឯងហាមាត់ឡើងសុំសុទ្ធតែ ម៉ឺនៗ ។ ណ្ហើយ ! មួយម៉ឺនក៏មួយម៉ឺនចុះ ប៉ុន្ដែមាឥតជាប់លុយមកជាមួយទេ ។ បើក្មួយឯង ចង់បានចូរក្មួយតាមមាទៅយកឯបេនឡានចុះ មាទៅរកខ្ចីគេអោយ។ ដោយឃើញសង្សារនាងនៅតែរឹងទទឹងដូច្នេះ ស៊ីធួននឹកខ្លាចចិត្តលោកមា ក៏អង្វរស ង្សារនាងថា : - បង ! លោកមាគាត់មានចិត្តសប្បុរស មកលើរូបយើងទាំងពីរខ្លាំងណាស់។ បើគាត់ ថាមានតែ៥០០០រៀលអីចឹង សូមបងយកតែ៥០០០នោះទុកគ្រាន់នឹងចាយសិនទៅ មិនត្រូ វធ្វើបាបគាត់អោយគាត់លំបាកចិត្តទេ។ ម្យ៉ាងទៀតសូមបងខំរៀនសូត្រអោយមែនទែនកុំ សូវដើរលេងស៊ីចាយសប្បាយខ្លាំងពេក ។ សំដីនេះបានធ្វើអោយគិរីវុធ ក្ដៅឆួលចុងច្រមុះ។មុខគេឡើងក្រហមងាំង។ គេខំសម្ល ក់ស៊ីធួនស្ទើរជ្រុះគ្រាប់ភ្នែក ហើយគំហកដាក់នាងថា : - ស៊ីធួន! បើអូនឯងមិនដឹងខ្យល់អីទេ សុំនៅអោយស្ងៀមទៅកុំមកធ្វើចេះដឹងអ្វីក្នុងរឿ ងគេអោយសោះ។ រួចគេងាកទៅបញ្ជាក់លោកមាគេទៀតថា : - ទៅដល់បេនឡាន សូមលោកមាអោយខ្ញុំ ៥ពាន់រៀលមកទៀតណា៎លោកមា។ លោកមាងក់ក្បាលយល់ព្រម : - អើ!កុំនិយាយច្រើនពេក ចាំទៅដល់បេនឡាន សិមអញអោយ។ រួចហើយអ្នកទាំងបីក៏នាំគ្នាធ្វើដំណើរទៅកាន់ចំណតរថយន្ដបាត់ដំបង ។ លោក មាលើកដៃចង្អុលអោយស៊ីធួនឡើងទៅអង្គុយក្នុងរថយន្ដមួយដែលមានមនុស្សជិះពេញ ហើយឆេះម៉ាស៊ីនរួចជាស្រេច។ - អាក្លើឯងយកតែ៥ពាន់រៀលបានហើយវ៉ី (លោកមានិយាយមករកគិរីវុធ) - ទេ! អាគាត់ឯងកុំចង់លេងហ្សីដាក់គ្នាវ៉ីយ គ្នាមិនចូលចិត្តទេ គ្នាត្រូវការតែមួយម៉ឺនរៀ លតាមពាក្យដែលក្លើឯងសន្យាជាមួយគ្នាតែប៉ុណ្ណោះឯង។ គិរីវុធ ឆ្លើយតបទៅបុរសលោកមាដោយការគួរសម។ខណៈនោះរថយន្ដរោទ៍ម៉ាស៊ីន បំរុងនឹងចាកចេញពីចំណត។លោកមាលូកដៃទៅក្នុងកាបូបស្បែកទាញយកក្រដាស ៥០០០មួយខ្ទាស់ហុចមកអោយ គិរីវុធព្រមទាំងនិយាយ : - ហក ! យក៥ពាន់ទៀតទៅ ។ គិរីវុធ ទទួលប្រាក់មួយខ្ទាស់នោះយ៉ាងរាក់ទាក់ ។ ចំណែកបុរសលោកមា កាលបើ បានប្រាក់មកអោយគិរីវុធរួចរាល់ហើយ ក៏រត់សំដៅទៅឡើងជិះរថយន្ដ ហើយជាបន្ទាន់ នោះ រថយន្ដក៏ចាក់ចេញបីចំណតទៅ។ ស៊ីធួនឆ្លៀតលើកដៃតាមបង្អួចជាសញ្ញាលាប្រុស សង្សារ : - បាយ! បាយ! គិរីវុធ មិនខ្ចីមើលដៃស៊ីធួនទេ។ គេដើរទៅឈរនៅជិតបង្គោលចង្កៀង ហើយទាញ ប្រាក់មួយខ្ទាស់អម្បាញ់មិញមករាប់មើល។គេរាប់ឃើញមានទាំងអស់តែ៦សន្លឹក។ គិរីវុធ ឡើងញ័រដៃញ័រជើងទទ្រើត។ គេប្រញាប់ទាញក្រដាស់១ខ្ទាស់ពីក្នុងហោប៉ៅគឺប្រាក់ដែលបុ រសលោកមាប្រគល់អោយគេនៅឯសណ្ឋាគារមកពិនិត្យមើលទៀត ។ - អៃយ៉ា ! អាអ្នកលេងនេះវាដើរខ្សែលើអញហើយតើគីរីវិធស្រែកភ្លាត់មាត់ខ្លាំងកាល បើដឹងថា ឪពុកមារបស់គេលេងស្នៀតបន្លំដាក់មួយខ្ទាស់តែ៦សន្លឹក។ គិតទៅក្នុងប្រាក់១ម៉ឺនរៀល ដែលគីរីវុធ បានទទួលអំពីបុរសលោកមានោះ ទឹកលុ យមែនទែនមានតែ ៦ពាន់ទេ។ ៤ ពួកក្មេងស្រុកស្រែមួយហ្វូងធំ បាននាំគ្នាដើរតាមពីក្រោយមនុស្សចម្លែកពីរនាក់ ដែ លកំពុងដើរកាត់វាលស្រែឆ្ពោះទៅកាន់ភូមិព្រៃល្វា ។ ឃើញក្មេងចោមរោមច្រើនដូច្នេះ បុរសម្នាក់ដែលមានវ័យក្មេងក៏ស្រែកសួរថា : - ពួកឯងតាមមើលអ្វីហ្នឹងអានាង? ក្មេងម្នាក់មាឌធំជាងគេឆ្លើយថា : - ពួកយើងតាមមើលខោ និង សក់ពូឯង ព្រោះយើងមិនធ្លាប់ឃើញ។ មែន! ដូចពាក្យក្មេងនេះថាមែន ។ បុរសនោះស្លៀកខោជើងតូចស្ដួចរឹបជាប់នឹង សាច់ដូចកំប៉ុងទឹកដោះគោ ហើយទុកសក់ជើងស៊ើងទ្រើង ធ្លាក់ស្ដោកមកដល់ជិតស្មាដូច មនុស្សព្រៃ។ បុរសខោជើងកំប៉ុងអស់សំណើចខ្លួនឯង ។ គេឆ្លើយតបទៅក្មេងៗស្រុកស្រែកថា : - អាហ្នឹងគេហៅសក់បរមាណូ ចូរអានាងឯងកុំងឿងឆ្ងល់អោយសោះ។ ក្មេងម្នាក់ទៀតក៏ឆ្លៀតសួរបន្ថែមថា : - ពូ! ពូឯងខ្វះក្រណាត់ឬ បានជាកាត់ខោរឹបដូចដៃអាវអីចឹង? - មិនមែនខ្វះក្រណាត់ទេអានាង សម័យឥឡូវគេនិយមខោជើងតូចអីចឹង។អាហ្នឹងគេ ហៅថាខោជើងកំប៉ុង ចូរអានាងឯងកុំឆ្ងល់អោយសោះ។ ក្មេងម្នាក់ទៀត ក៏សួរបែបចំអកថា : - ពូ! ពូឯងខ្ទើយមែនទេ? នឹកខឹងនឹងសំនួរនេះ បុរសខោជើងកំប៉ុងក៏ស្រែកគំហកថា : - ពួកអាឯងកុំឆ្កួត ថយទៅអោយឆ្ងាយទៅ ប្រយ័ត្នអញទាត់ដាចកវ៉ីយ! - អៃយ៉ា! អានេះកោងណាស់វ៉ើយ! កូនយើងនាំគ្នាចាប់ប្រស្រាតខោវាមើលលេងម្ដង! ក្មេងស្រុកស្រែម្នាក់ដែលមានមាឌធំ ហើយមានអាយុច្រើនជាងគេបានស្រែកប ញ្ជាដល់ពួកក្រុមខ្លួន។រំពេចនោះពួកក្មេងៗទាំងអស់ ក៏រត់ព្រូចូលទៅចាប់បុរសខោជើងកំប៉ុ ង ច្រានផ្ដួលទៅលើភ្លឺស្រែ ហើយចាប់ទាញខោស្រាតចេញអស់ នៅតែរូបកាយកណ្ដាលវា ល។ លុះធ្វើដូច្នេះរួចហើយ ពួកក្មេងៗទាំងនោះ ក៏នាំគ្នាទះដៃហោរកញ្រ្ជាវ ហើយស្រែកចំ អកថា : - វ៉ីយ ! អាតាប៉េកនេះ មិនមែនខ្ទើយទេវ៉ីយ! ឡកឡើយអស់ចិត្តហើយពួកក្មេងៗទាំងនោះ ក៏ថយចេញអស់ទៅ ។ ចំណែកបុរ សម្នាក់ទៀតដែលធ្វើដំណើរមកជាមួយបុរសខោជើងកំប៉ុង កាលពួកក្មេងៗចាប់សហការីប ស់ខ្លួនធ្វើកំប្លែងលេងនោះ ក៏បានរត់ប្រាសទៅឆ្ងាយបាត់ ។ ទាល់តែក្មេងៗថយចេញអស់ ហើយ ទើបគេត្រឡប់មកវិញ ហើយពោលទៅកាន់បុរសខោជើងកំប៉ុងថា : - ម៉េចខ្លួនឯងជឿបងទេ? បងថាមកស្រុកស្រែកុំទុកសក់អីចឹង។បងអោយកាត់អោយ ខ្លីសិនទៅ ប្អូនឯងមិនព្រមស្ដាប់បង ឥឡូវខូចការអស់តែម្ដង។ សូមជំរាបថា បុរសជើងខោកំប៉ុងនោះ គ្មាននរណាក្រៅអំពីគិរីវុធទេ ។ ចំណែកមនុ ស្សម្នាក់ទៀត ដែលមកជាមួយគឺនាយចយ, បុរសគ្មានមុខរបរត្រឹមត្រូវរកស៊ីតែដើរបោក ប្រាស់។ តាំងពីឪពុកកាត់កាលរហូតមក គិរីវុធបានក្លាយខ្លួនទៅជាមនុស្សពាលអាវ៉ាសែពេ ញទី ។ ដើម្បីរស់នៅហ៊ឺហាបាន គេក៏តាំងខ្លួនថា “បុរសព្រាននារី” ដើរស្វែងរកបោកប្រាស់ អ្នកដទៃគ្រប់ទីកន្លែង។ ឥឡូវនេះនាយចយបាននាំគេធ្វើដំណើរទៅកាន់ភូមិព្រៃល្វា ដើម្បីបោកប្រាស់អ្នកមា នស្រុកស្រែម្នាក់ ដែលចង់បានប្ដីអ្នករាជការអោយកូនក្រមុំរបស់ខ្លួន ហើយហ៊ានចំណាយ ប្រាក់យ៉ាងច្រើនដើម្បីទិញប្ដីអោយកូនផង។ - ជំរាបប្រសាសន៍លោកមា ក្មួយនេះហើយ ដែលខ្ញុំបានជំរាបលោកមាពីថ្ងៃមុននោះ។ គេកំពុងរៀននៅសាលាច្បាប់។នៅតែប៉ុន្មានខែទៀតគេប្រឡងលីសង់ហើយ។ ដល់ពេល ប្រឡងលីសង់អង់ហ្រ្វជាប់ គេត្រូវបានធ្វើជាចៅហ្វាយស្រុក ។ ដូច្នេះហើយបានជាខ្ញុំទាក់ទ ងអោយគេចូលមកដណ្ដឹងមីនាង ។ ឥឡូវនេះខ្ញុំបាននិយាយនឹងឪពុកម្ដាយគេគេយល់ព្រម អស់ហើយ។គេថាតែកាលណាកូនប្រុសគេពេញចិត្ត គេនឹងចូលមកស្ដីដណ្ដឹងត្រឹមត្រូវតាម ច្បាប់ភ្លាម។ នាយចយនិយាយរៀបរាប់ជំរាបដល់ដង្ខៅប្រុញដែលជាបុរសពោះម៉ាយមានទ្រព្យ ច្រើន។អំពីដំណើរដើមទងនៃការទាក់ទងដណ្ដឹងនាងចិន្ដាអោយគិរីវុធ ។ ដោយចង់បានកូ នប្រសារអ្នករាជការពេកទៅ ដង្ខៅប្រុញសុខចិត្តអោយរង្វាន់ដល់អ្នកណាដែលទាក់ទងនាំ អ្នករាជការអោយចូលមកស្ដីដណ្ដឹងកូនស្រីរបស់គាត់។ នាយចយនេះកាលដើមធ្លាប់នៅភូមិព្រៃល្វានេះដែរ ប៉ុន្ដែគេបែកទៅនៅរកស៊ីឯភ្នំពេ ញជាច្រើនខែមកហើយ ហើយគេឃោសនាអួតប្រាប់អ្នកស្រុកថាសព្វថ្ងៃនេះ គេរកស៊ីបាន ចំរើនណាស់ ។ គេមានឡំប្រឹតាជួល, មានផ្ទះនៅទួលគោក ។ល។…ដូច្នេះហើយបានជាដ ង្ខៅប្រុញជឿជាក់អស់ពីពោះ។ - លោកមា, នាយចយបន្ដទៅទៀត, ក្មួយនេះឈ្មោះសូផាត(គិរីវុធ ប្ដូរឈ្មោះជា សូផា តវិញ)។ ឪពុកម្ដាយគេជាអ្នកជំនួញនៅឯភ្នំពេញ។សព្វថ្ងៃគេរៀននៅសាលាច្បាប់ បើលោ កមាមិនជឿសូមមើលកាតគេទៅ ។ រំពេចនោះនាយគិរីវុធហៅសូផាត ក៏ហុចអត្តសញ្ញាណប័ណ្ឌមួយសន្លឹកបង្ហាញដង្ខៅ ប្រុញ ហើយចង្អុលប្រាប់ថា : - នេះរូបថតរបស់ខ្ញុំបាទ នេះឈ្មោះខ្ញុំបាទ នេះថ្នាក់រៀនខ្ញុំបាទ។ គេសរសេថាកាទ្រី យាមអាណេសីសង់។នេះត្រាមហាវិទ្យាល័យច្បាប់ នេះជាសញ្ញេលោកនាយកមហាវិទ្យា ល័យច្បាប់។ ដង្ខៅប្រុញដែលធ្លាប់ទុកចិត្តនាយចយ ក៏ចេះតែជឿតាមទាំងអស់ ប៉ុន្ដែដោយរពឹស មាត់ គាត់ក៏ធ្វើជាសួរទៅកាន់សូផាតថា : - ម៉េចក្មួយឯងទុកសក់អីក៏វែងម្លេះ។ម្ដេចមិនកាត់អោយខ្លីដូចគេដូចឯងទៅ? សូផាតលើកដៃសំពះដង្ខៅប្រុញ ហើយឆ្លើយយ៉ាងសុភាពថា : - សិស្សសាលាច្បាប់ គេចូលចិត្តទុកសក់វែងអីចឹង ដើម្បីទុកជាសញ្ញាអោយដឹងថា គេ រវល់រៀនសូត្រពេកគ្មានពេលកាត់សក់(នេះ ជាពាក្យកុហករបស់សុផាត)។ ដង្ខៅប្រុញជឿទាំងស្រុង។ គាត់លួចសង្ឃឹមញញឹមក្នុងចិត្តថា កូនក្រមុំរបស់គាត់នឹ ងបានឡើងថាឋានៈធ្វើជាលោកស្រីពុំខានឡើង។ បីថ្ងៃក្រោយ គេឃើញរថយន្ដ 101 familliale មួយគ្រឿងដឹកមនុស្ស៥នាក់ព្រមទាំង ចំណីចំណុក ផ្លែឈើជាច្រើនកញ្ចប់ឆ្ពោះទៅកាន់គេហដ្ឋានដង្ខៅប្រុញ។ មនុស្សទាំង៥នាក់ នោះគឺ នាយចយ, នាយគិរីវុធ ហៅសូផាត, មនុស្សស្រីចំណាស់ម្នាក់ដែលតាំងខ្លួនជាម្ដាយ សូផាត, មនុស្សប្រុសម្នាក់អាយុប្រហែល៥០ឆ្នាំតាំងខ្លួនជាឪពុកសូផាត និងអាចារ្យម្នាក់ ឈ្មោះព្រាវជាចៅមហាក្នុងការស៊ីស្លាភ្ជាប់ពាក្យកញ្ញាចិន្ដានិងកម្លោះសូផាត ដែលនឹងប្រព្រឹ ត្តទៅនាវេលាថ្ងៃនេះ ។ ចំណីចំណុកផ្លែឈើជាច្រើននោះគឺជាគ្រឿងប្រដាប់សម្រាប់ លើក ជំនូនភ្ជាប់ពាក្យហ្នឹងឯង។ ដង្ខៅប្រុញពេញចិត្តណាស់ ។ គាត់បានផ្ដល់ប្រាក់២ម៉ឺនរៀលដល់នាយចយដើម្បី ជារង្វាន់ ហើយគាត់សន្យាជាមួយឪពុកសូផាតថា គាត់ធានាចេញប្រាក់អោយរៀបការទាំង អស់។ ចំណែកចំណងដៃទាំងប៉ុន្មាន គាត់នឹងប្រគល់អោយកូនប្រុសកូនស្រីទាំងអស់ដែរ។ មួយអាទិត្យបន្ទាប់មកទៀតពិធីអាពាហ៍ពិពាហ៍រវាងកញ្ញាចិន្ដា និងកម្លោះសូផាត បា នប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង លុះរៀបការរួចហើយ ដង្ខៅប្រុញបានប្រគល់ចំនួន ២៥ ០០០ រៀលអោយកូនប្រសារ ដើម្បីទិញម៉ូតូស៊ុយហ្សុគីជិះ ហើយប្រាក់ចំណងដៃចំនួន ជាងបីម៉ឺនរៀលទៀត គាត់ក៏បានប្រគល់អោយសម្រាប់ទុកអោយកូនចាយវាយក្នុងគ្រួសារ ។ សូផាតបាននាំប្រពន្ធរបស់គេមកសំណាក់នៅផ្ទះឈ្នួលមួយល្វែងត្រង់តំបន់សាលា សន្ធម៉ុក។ ដង្ខៅប្រុញដែលស្រឡាញ់កូនពេក ក៏សុខចិត្តតាមមកនៅលេងជាមួយដែរ។ ពេ លល្ងាចៗគាត់ពេញចិត្តណាស់ កាលបើឃើញសូផាតជិះម៉ូតូស៊ុយហ្សុយគីបណ្ដើកូនស្រី គាត់ដើលេង។គាត់លួចសរសើរថា “សមគ្នាណាស់” កូនស្រីអញវាសនាខ្ពស់ទេមែន។ វេលាល្ងាចមួយ សូផាតបានប្រាប់ប្រពន្ធថា : - អូន ! ប្រាក់ចំណងដៃជាង៣ម៉ឺនរៀលដែលពុកប្រគល់អោយឃើញនោះ ចូរអូនអោ យមកបង បងនឹងយកទៅផ្ញើទុកនៅឯធនាគារ។យើងទុកប្រាកនេះនៅផ្ទះមិនបានទេ ព្រោះខ្លាចចោរប្លន់។ នាងចិន្ដាក៏ប្រគល់ប្រាក់នោះទាំងអស់ទៅអោយប្ដី ដោយដង្ខៅប្រុញជាឪពុកដឹងឮផ ង។ បានប្រាក់ដល់ដៃហើយ សូផាតក៏រត់សំដៅទៅម៉ូតូស៊ុយហ្សុយគី ហើយជិះចេញពីទី នោះជាប្រញាប់។ ប្ដីចិន្ដាចេញផុតភ្លាម បុរសចាស់អាយុប្រហែល៥០ឆ្នាំដែលបានតាំងខ្លួនជាឪពុកសូ ផាតកាលពីថ្ងៃមុន ក៏ចូលទៅដល់ភ្លាម។ - អញ្ជើញអង្គុយដន្លង។ ដង្ខៅប្រុញ អញ្ជើញបុរសនោះអង្គុយ តែបុរសនោះបែរជាសួរយ៉ាងគំរោះគំរើយថា - អាចង្រៃសូផាតទៅណា? - វាចេញទៅបាត់ហើយ (ដង្ខៅប្រុញឆ្លើយ) - លុយជាង៣ម៉ឺនរៀលនៅឯណា?វាយកទៅអស់ហើយ ឪពុកសូផាត លើកជើងទន្ទ្រាំអិដ្ឋ ហើយខាំធ្មេញក្ដាប់ដៃយ៉ាងទោសៈ - យើស! អានេះវាបោកប្រាស់អញហើយតើ។ ដង្ខៅប្រុញនឹកឆ្ងល់ក៏សួរថា - វាយ៉ាងម៉េចអ្នកដន្លង? បុរសឪពុកសូផាត ក៏និយាយការពិតជំរាបទៅដង្ខៅប្រុញថា - ខ្ញុំសូមជំរាបតាឯងតាមត្រង់ទៅចុះ។តាឯងចាញ់បោក អាចយ និងអាសូផាត ហើយ ។អាសូផាតស្អីគេហ្នឹងមិនមែនសិស្សសាលាច្បាប់អ្វីទេ។ កាលពីថ្ងៃមុនអាចយវាបានមកពឹ ងខ្ញុំអោយតាំងខ្លួនជាឪពុកសូផាត ដើម្បីចូលទៅដណ្ដឹងកូនតាឯង ។ វាជួលឡាន តាក់ស៊ី ហើយទិញចំណីចំណុក នាំខ្ញុំ នាំអាចារ្យព្រាវ និង ស្រីម្នាក់ទៀតទៅស៊ីស្លាភ្ជាប់ពាក្យ រួចវា នាំខ្ញុំទៅធ្វើម៉ែឪក្នុងពេលរៀបការទៀត។វាសន្យាថា បើការនេះបានសម្រេច វាអោយពួកខ្ញុំ ២ម៉ឺនរៀលចែកគ្នា។ ឥឡូវវាវាត់តែម្នាក់ឯងខ្មុក។យើស៍! អានេះថ្លើមពាស់មេឃតែម្ដង មិន អីទេអានាង។ ថាហើយបុរសនោះក៏រត់ចេញវឹងទៅក្រៅ បាត់មួយរំពេច។ដង្ខៅប្រុញខូចចិត្ត វល់គំ និតទន់ខ្លួនដួលប្រួសទៅលើអិដ្ឋ ។ នាងចិន្ដាស្រែកយំក្ដែងៗ....។ មួយស្របក់ ដង្ខៅប្រុញខំប្រឹងប្រមូលកម្លាំងកាយ និងកម្លាំងចិត្តក្រោកអង្គុយ ហើយ និយាយប្រាប់កូនស្រីដោយក្ដីអសសង្ឃឹមថា : - យើងចាញ់បោកគេហើយកូន! ចិន្ដារឹតតែស្រែកខ្លាំងឡើងៗ ។ នាងនឹកស្ដាយជាពន់ពេកស្ដាយទាំងចិត្ត ស្ដាយទាំ ងរូបកាយ ស្ដាយទាំងប្រាក់កាស ទ្រព្យសម្បត្តិ។ ដង្ខៅប្រុញទាល់គំនិត, ហួសចិត្ត, ផុតសេចក្ដីសង្ឃឹមដូចគេយកម្ជុលទៅបោះចោល កណ្ដាលទន្លេ។គាត់លើកដៃអង្អែលក្បាលកូនហើយនិយាយទាំងទឹកភ្នែកថា : តែប៉ុណ្ណេះមិនដឹងជាអ្នកស្រុកគេសើច គេយំអោយយើងយ៉ាងណាទេ ។ ណ្ហើយ! ឈប់យំ សោកទៅកូន យើងវិលទៅផ្ទះវិញទោះបីអ្នកស្រុកគេសើចយ៉ាងណាក៏ដោយ។អាហ្នឹងហើ យចំណេះជិះកឯង អាហ្នឹងហើយគំនិតចាក់ស្មុគ្រ អាហ្នឹងហើយគំនិតលោភលន់ហួសមា ត្រា...មិនអីទេ! រូបថតរបស់អាចយមាននៅផ្ទះយើងមួយសន្លឹកដែរ ចាំពុកទៅប្ដឹងរាជការមុ ខក្រសួងសូមអោយរកចាប់ខ្លួនវា...។
  • YUN VATTANA, 012 867 773 ,